25 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកឃ្លាំមើលសង្គមថា អតីតមន្ត្រីបក្សប្រឆាំងដែល បើកបក្សថ្មី ដើម្បីបន្តស្មារតីសង្គ្រោះជាតិ គឺជាការបោកប្រាស់

និស្សិតបញ្ញវន្តនៅក្រៅស្រុក រិះគន់ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលបានចេញទៅបើកបក្សថ្មីដោយប្រើពាក្យថា ដើម្បីបន្តស្មារតីគណបក្សសង្គ្រោះជាតិ គឺជាការធ្វើប្រជាភិថុតប៉ុណ្ណោះ។ អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អតីតមន្ត្របក្សប្រឆាំងដែលមានសិទ្ធិធ្វើនយោបាយឡើងវិញ បើពួកគេពិតជាមានឆន្ទៈដើម្បីសង្គ្រោះជាតិពិតមែននោះ គួរតែនាំគ្នាតវ៉ាអំពីការរំលាយគណបក្សសង្គ្រោះជាតិដោយខុសច្បាប់ឡើងវិញទើបជារឿងត្រឹមត្រូវ។ លោក អះអាងថា ការទៅបើកបក្សថ្មីរបស់អតីតមន្ត្រីទាំងនោះ គឺដើម្បីរកប្រជាប្រិយភាពខ្លួនឯងពីពលរដ្ឋដោយកេងចំណេញពីឈ្មោះសង្គ្រោះជាតិទៅប្រើ ដើម្បីបោកបញ្ឆោត អ្នកគាំទ្រតាមមូលដ្ឋាន រកសំលេងឆ្នោតប៉ុណ្ណោះ។ លោកបន្តថា ទង្វើបែបនោះគឺបង្ហាញពីភាពទុច្ចរិតភាពនយោបាយ និងភាពអគុណធម៌...

ព្រះភិក្ខុ សាន សុជា មានថេរៈដីការថា ព្យុះភ្លៀងទាំងឡាយនឹងធ្វើឲ្យព្រះមហាវិមលធម្ម ពិន សែម កាន់តែធ្វើឲ្យរឹងមាំទៅ

ព្រះគ្រូចៅអធិការវត្ត មុនីរ័ត្ន អះអាងថា ព្យុះភ្លៀងដែលបានបក់បោកលើព្រះកិត្តិនាមរបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម កាន់តែធ្ធើឲ្យព្រះថេរ:រឹងមាំ ថែមទៀត។ ព្រះគ្រូចៅអធិការវត្ត មុនីរ័ត្ន ព្រះតេជព្រះគុណ សាន សុជា បានសរសេរលើគណនីហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះថា អ្នកផងទាំងពួងអាចគិតថា ព្រះថេរ: ពិន សែម មានសម្ពាធ ពីការវាយប្រហារដោយពាក្យសំដីរបស់មនុស្សគ្រប់មជ្ឈដ្ឋាន។ ប៉ុន្តែ...

អាជ្ញាធរខេត្តព្រះសីហនុ បន្តផ្អាកទីតាំង៣កន្លែងទៀត បិទមិនឲ្យធ្វើអាជីវកម្ម ព្រោះមានជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩

អាជ្ញាធរខេត្តព្រះសីហនុ បានបន្តបិទទីតាំងមួយចំនួនទៀត នៅក្នុងក្រុងព្រះសីហនុ មិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ព្រោះមន្ត្រីសុខាភិបាល បានរកឃើញអ្នករស់នៅក្នុងទីតាំងមួយចំនួននោះ លទ្ធផលធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ-១៩។ សេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ទីតាំងចំនួន ០៣កន្លែងទៀត ត្រូវបានបិទ និងផ្អាកមិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្នរួមមាន៖ ម្ចាស់ផ្ទះឈ្មោះ លោក ម៉ែន ប៊ុន មានទីតាំងនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ (MOSSO Bar&Restaurant)។ លោក...

កងទ័ពថៃរៀបចំជំរុំជនភៀសខ្លួនឱ្យពលរដ្ឋភូមាខណៈបាតុករស្លាប់ក្រោមកាំភ្លើងរបស់ពួកយោធាកើនឡើង ១៩១នាក់

កងទ័ពការពារព្រំដែននៃប្រទេសថៃនៅតាមព្រំដែនជាប់ព្រំដែនភូមា គឺនៅខេត្ត រ៉ាណុង និងខេត្តឈុំផុន កំពុងរៀបចំជំរុំជនភៀសខ្លួនសម្រាប់ពលរដ្ឋភូមា ខណៈអំពើហិង្សានៅក្នុងប្រទេសភូមាកាន់តែមានសភាពអាក្រក់ឡើងៗ រហូតអ្នកស្លាប់មានចំនួន១៩១នាក់ទៅហើយ។ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍កាលពីថ្ងៃទី១៥មិនាដោយស្រង់សម្ដីមេបញ្ជាការ  Santi Sakuntakនៃកងកម្លាំង Thep Satri អះអាងថា ស្រុក  La-un និងសង្កាត់ Kra Buri ក៏ដូចជា Ranong និងTha Sae នៃខេត្តឈុំផុនដែលជាខេត្តជិតខាងភូមាបានបង្កើតជម្រកបណ្ដោះអាសន្នឱ្យប្រជាពលរដ្ឋប្រទេសភូមា។ លោកបន្ដថាការទទួលជនភៀសខ្លួនទាំងអស់នោះក្រោមគោលការណ៍មនុស្សធម៌ ហើយថានឹងបញ្ជូនពួកគេទៅកាន់ប្រទេសភូមាវិញដរាបណាស្ថានការណ៍ត្រឡប់មកជាធម្មតាវិញ។ ប៉ុន្ដែលោកមិនបានបញ្ជាក់ថានឹងតម្លើងជំរុំជនភៀសខ្លួនជាអចិន្ដ្រៃយ៍នៅតាមព្រំដែនឬយ៉ាងណានោះទេ។ ថៃជាប្រទេសជិតខាងភូមាដែលមានព្រំដែនរួមគ្នាប្រវែង២ពាន់...

មន្ត្រីជាន់ខ្ពស់បក្ស GDP ជុំរុញក្រសួងសុខាភិបាលបង្ហាញទីតាំងអ្នកឆ្លងកូវីដ១៩ឲ្យបានច្បាស់លាស់

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP លើកឡើងថា ក្រសួងសុខាភិបាលមិនគួរប្រកាសថារកឃើញអ្នកឆ្លងថ្មីទាំង៦៤ ករណី នៅខេត្តកណ្តាលនោះទេ ព្រោះករណីវិជ្ជមានវីរុសកូវីដ១៩ទាំងនោះ ផ្ទុះចេញតែពីភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ដែលជាតំបន់កាស៊ីណូ ប៉ុណ្ណោះ។ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ខែមីនានេះថា ការផ្ទុះឡើងនៃវីរុសកូវីដ១៩ក្នុងភូមិ ព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ...

អាជ្ញាធរខេត្តព្រះសីហនុនៅមិនទាន់ចាត់វិធានការច្បាប់ចំពោះអ្នកចាក់ដីចូលសមុទ្រនៅឡើយ

អាជ្ញាធរខេត្តព្រះសីហនុ តម្រូវឱ្យអ្នកចាក់ដីលុបចូលសមុទ្រដោយខុសច្បាប់ត្រូវកាយដីចេញវិញឱ្យអស់ជាបន្ទាន់ ប៉ុន្តែអាជ្ញាធរនៅមិនទាន់ចាត់វិធានការច្បាប់ចំពោះពួកគេនៅឡើយ បើទោះបីជាករណីនេះជាបទល្មើសព្រហ្មទណ្ឌក្តី។ សេចក្ដីជូនដំណឹងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា លើកឡើងថា ក្នុងពេលថ្មីៗនេះ មាន ពលរដ្ឋមួយចំនួនបានធ្វើសកម្មភាពលួចចាក់ដីលុបសមុទ្រ នៅមុខក្រុមហ៊ុនតេលា ក្នុងភូមិ៤ ដោយគ្មានច្បាប់អនុញ្ញាត។ អាជ្ញាធរស្រុក បញ្ជាក់ថា អ្នកចាក់ដីលុបចូលសមុទ្រនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ព្រោះពួកគេបានឆ្លៀតឱកាស។ ប៉ុន្តែលោកថាអាជ្ញាធរកំពុងរកអត្តសញ្ញាណអ្នកដែលលួចចាក់ដីចូលសមុទ្រ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ...

អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ អ្នកស្រី ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្តីទី លើកលែងទោស

ប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យលើកលែងទោសចំពោះអតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភា អ្នកស្រី       ថាក់ ឡានី ។ ព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ហើយThe Cambodia Dailyទទួលបាននៅថ្ងៃទី១៦ខែមីនានេះ បានត្រាស់បង្គាប់លើកលែងទោសចំពោះអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺអ្នកស្រី...

បញ្ញវន្តនៅក្រៅប្រទេស ថា កម្ពុជា ត្រូវការមេដឹកនាំនយោបាយប្រជាធិបតេយ្យ ដែលប្រកាន់យកជំហរជាតិអហិង្សា

អ្នកឃ្លាំមើលបានវាយតម្លៃ អ្នកនយោបាយធំៗនៅកម្ពុជាបួនរូបមានលក្ខណៈសម្បត្តិនយោបាយខុសគ្នា ដោយម្នាក់ពូកែខាងចាប់ចង ម្នាក់ពូកែខាងលាបពណ៌ ម្នាក់ទៀតពូកែខាងថ្នមស្ថានការណ៍ ហើយម្នាក់ទៀតពូកែខាងធ្វើនយោបាយអហិង្សា។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្រុមលោក ហ៊ុន សែន អាចជាប់ឈ្មោះជា ម្ចាស់មនោគមន៍វិជ្ជានយោបាយអាជ្ញាទំនើងចិត្ត និងពន្ធនាគារនិយម។ ដោយឡែកលោកថា ក្រុមលោក សម រង្ស៊ី អាចយជាប់ឈ្មោះជា ម្ចាស់មនោគមន៍វិជ្ជានយោបាយប្រតិដ្ឋរឿងលាបពណ៌ និងពន្យុះនិយម។ រីឯ ក្រុមលោក...

លោក ហ៊ុន សែន សំដែងការហួសចិត្តចំពោះ ឧកញ៉ា ដួងឆាយ ដែលបានប្រើអំពើហិង្សាលអតីតភរិយា

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រតិកម្មតាមបណ្តាញសង្គមហ្វេស ក្នុងប្រអប់ Comment លើវីដេអូរបស់អតីតភរិយា ឧកញ៉ា ដួង ឆាយ ដែលបានទម្លាយវីដេអូដែលអតីតស្វាម៉ីបានប្រើអំពើហិង្សាមកលើខ្លួនយ៉ាងធ្ងន់ធ្ងរ។ ក្នុងខ្ទង់បញ្ចេញយោបល់នោះ លោក ហ៊ុន សែន  ថា មិនគួរ ឧកញ៉ា ដួង ឆាយ សាហាវឃោឃៅដល់កម្រិតនេះសោះ។ ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអតីតភរិយា ឧកញ៉ា ដួងឆាយ...

Latest news