មន្ត្រីសន្តិសុខកំពូលប្រទេសវៀតណាម គឺលោក To Lam ត្រូវបានបញ្ជាក់ថា គឺជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះហើយ។
សភាជាតិប្រទេសវៀតណាម នៅថ្ងៃទី២២ ឧសភា បានបញ្ជាក់ថា លោក To Lam ដែលជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ ឡើងកាន់តំណែងបន្តវេនពីប្រធានាធិបតីមុនដែលបានចុះចេញពីតំណែងដោយការលាលែងចំពេលវៀតណាម បើកយុទ្ធនាការបោសសម្អាតអំពើពុករលួយ។
លោក To Lam ទទួលបានការគាំទ្រពីសមាជិកសភាវៀតណាម ក្នុងសំឡេង ៤៧២ លើ ៤៧៣សំឡេង។ ការបោះឆ្នោតអនុម័តជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាម...