27 C
Phnom Penh

អតី​ត​​នគរ​បាល​ខណ្ឌ​ដូន​​ពេញ​ម្នាក់​ ​​ឡើង​សវ​នា​ការពី​បទ​​ប្លន់សម្លាប់​ស្ត្រី​​អ្នក​ប្តូរ​ប្រាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​​​ បាន​កាត់​ទោស​អតី​ត​មន្ត្រី​នគរ​បាល​ម្នាក់​​ ​ដែល​ជា​ប់​ចោទ​ពី​បទ​​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​​​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ​ជារឿង​មួយ​ដែល​​បាន​ធ្វើ​ឲ្យ​អន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​​​ជា​​ខ្លាំង ​បន្ទាប់​ពី​រូប​ភាព​​ប្លន់​​​សម្លាប់​​​នោះ​ ត្រូវ​​បាន​​​ផ្សព្វផ្សាយ​តាម​​ប្រ​ព័ន្ធ​អីុនធើ​ណិត។

​​សាលា​ដំបូង​​បានបើក​សវនាការ​ជំនំុ​​​ជម្រះ​​​​ពី​ចម្លើយ​របស់​​អតីត​មន្ត្រី​នគរ​បាល​ខណ្ឌ​​ដូន​ពេញម្នាក់​ឈ្មោះឡាយវណ្ណៈអាយុ​៣១​ឆ្នាំ​ ដែល​ត្រូវ​បា​ន​ចោទ​ប្រ​កាន់​​ពី​បទ​មនុស្ស​​​​ឃាត​គិត​ទុក​ជា​មុន​ និង​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​​ក្នុង​ករណី​បាញ់​សម្លាប់​ប្លន់​អ្នក​ស្រី ​ជួនធារ៉ា ​អាយុ​៤៧​ឆ្នាំ​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ ។

សាលា​ដំបូង​ក៏​បាន​កាត់​ទោ​សកំបាំង​មុខបុរស​ពីរ​នាក់​ទៀត​ដែរ​ គឺ​ឈ្មោះ ​លឹមទ្រី ​និង​ឈ្មោះប៉ុលកុម្ភ: ​​ពី​បទ​​រួម​សម​គំនិត​​ក្នុង​អំពើ​ប្លន់​ដ៏​សាហាវ​លើ​អ្នក​ស្រីជួនធារ៉ា ​​ដែល​ពួក​ជន​ល្មើស​​បាន​​វាយ​ដំ ​និង​បាញ់​​សម្លាប់​ ខណ:​​​ពេល​កំពុង​​ប្រ​តាយ​ប្រ​តប់គ្នា​ដណ្តើម​យក

​ប្រ​អប់​មួយ​​ដែល​មាន​ប្រាក់​នៅ​ក្នុង​នោះ​ចំនួន​២៥.០០០​ដុល្លារ​​ពី​​ស្ត្រី​រង​គ្រោះ​នៅ​​ខាង​ក្រៅ​​​​​ផ្សារ​មួយ​ក្នុង​សង្កាត់​ចោម​ចៅខណ្ឌ​ពោធិ៍​​​សែនជ័យ។

ហេតុ​ការណ៍​គួរ​ឲ្យ​រន្ធត់​តក់​ស្លុត​នេះ​​ត្រូវ​​​កាមេរ៉ាសុវត្ថិ​ភាព​មួយ​នៅ​ក្បែរ​នោះ​​ ​ចាប់​រូប​ភាព​បាននិង​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​​គេ​ហ​ទំព័រយូធ្យូប (YouTube)។​រូប​ភាព​​​ឃោរ​ឃៅ​​នេះ​ត្រូវ​បាន​​​មនុស្ស​​​ជាង​១៤០.០០០​​នាក់បើក​មើល​ក្នុង​​រយ:ពេល​ពីរ​សប្តាហ៍​ក្រោយមាន​​​​ឃាត​កម្ម​នេះ។

យោង​តាម​​លិខិត​ឆ្លើយ​​​បំភ្លឺ​​​មួយ​​របស់​​លោកផុនដាទី ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អ្នក​ស្រី​ ជួនធារ៉ា ​​បាន​ឲ្យ​ដឹង​ថា ​​ខណ:​ពេល​​​ពួក​គាត់​​ទាំង​ពីរ​នាក់​ម្តាយ ​និងកូន​​​ កំពុង​​​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ចេញ​ពី​​ហាងប្តូរ​ប្រាក់​មួយ​កន្លែង​ជិត​ផ្សារ​អូឡាំ​ពិក​ ឆ្ពោះ​ទៅ​កន្លែង​ប្តូរ​ប្រាក់​របស់​ខ្លួនដែល​​​ស្ថិត​​​នៅ​​​ក្នុង​ខណ្ឌ​ពោធិ៍​​​សែន​ជ័យនោះ ​ ​​ក៏​ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​​​​​​ជិះ​ម៉ូតូ​មួយ​គ្រឿង ​​​បាន​បើក​ដេញ​តាម​ពួក​គាត់​​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ីនិង​ផ្លូវ​លេខ១១៣។ ​ដោយ​ខ្លាច​​​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិតផុន ​ដាទីក៏​បាន​​រត់​គេច​ខ្លួន​​​ចោល​ម្តាយ​របស់​ខ្លួន។

លិខិត​ឆ្លើយ​បំភ្លឺ​​នេះមាន​ខ្លឹម​សារ​ថា​ “ ​នៅ​ពេល​ដែល​​ខ្ញុំ​ត្រ​ឡប់​មក​វិញ​​​​​ ខ្ញុំ​បាន​ឃើញ​ម្តាយ​រប​ស់​ខ្ញុំ​ស្លាប់​ទៅ​ហើយ”។​លិខិត​នេះ​​​ឲ្យ​ដឹងទៀត​​ថាលោកផុនដាទី ​ទាម​ទារ​សំណង​​​​ជំងឺ​ចិត្ត​​​ចំនួន​១៨០.០០០​ដុល្លារ​​ពី​ជន​សង្ស័យ​ទាំង​នេះ។

បច្ចុប្បន្ន​ឈ្មោះលឹមទ្រី ​អាយុ​៣៤​ឆ្នាំ​ និង​ឈ្មោះប៉ុល ​កុម្ភ: ​អាយុ​៣៣​ឆ្នាំ ​​កំពុង​រត់​គេច​​ខ្លួន​នៅ​ឡើយ​ ប៉ុន្តែ​នៅ​ក្នុង​តុលាការ ​​ឈ្មោះ ​​ឡាយ ​វណ្ណ: បាន​សារ​ភាព​ថាខ្លួន​ពិត​ជា​បាន​​​​​បាញ់​ស្ត្រី​រង​គ្រោះ​មែន។

ជន​នេះ​បាន​អះ​អាង​​ថា ​​ខ្លួន​គ្មាន​បំណង​​សម្លាប់​ជន​រង​គ្រោះ​ទេ ​គឺ​ខ្លួន​ធ្វើ​តាម​តែ​បញ្ជា​​ពី​​ឈ្មោះលឹម​ ទ្រី ​ដែល​ជា​អ្នក​ផ្តល់​កាំ​ភ្លើង​ខ្លី​ឲ្យ​ខ្លួន​ និង​​ជា​​អ្នក​ដែល​បាន​ឲ្យ​ប្រាក់​ខ្លួន​ចំនួន​៣.៧៥០​ដុល្លារ ​​​បន្ទាប់​ពី​ប្លន់​បាន​​។ឈ្មោះឡាយវណ្ណ: បាន​និយាយ​ថា“ខ្ញុំ​​បាញ់​គាត់​ ដោយ​សារ​តែ​គាត់​មិន​ព្រម​ឲ្យ​​ប្រាក់​​​​នោះ​​”។សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញនឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​៣​ខែ​មេសា​៕

ប្រែ​សម្រួល​ដោយតែមសុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស