32.9 C
Phnom Penh

​ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល ចាប់ផ្តើមខ្វែងគំនិត​គ្នា អំពីរបៀបវារៈ នៅមុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាលនិង​សមាជិកអង្គការ​​សង្គម​ស៊ីវិល​​ជាង​១.០០0នាក់បាន​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាននៅក្នុង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិលមិញ​ ដើម្បី​ពិភាក្សា​​អំពី​បញ្ហាសិទ្ធិមនុស្ស​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​​នៅ​សប្តាហ៍​ក្រោយ​នេះ។

នៅ​ថ្ងៃនេះមនុស្ស​ប្រមាណ​៩០០​នាក់ ​​ក៏​​​នឹង​មក​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នេះ។​អង្គការ​សង្គម​ស៊ីវិល​ ​មកពី​ប្រទេស​​​​ជា​សមាជិក​អាស៊ាន​កំពុង​រៀបចំ​​វេទិកាមួ​យ​​​មាន​ឈ្មោះ​ដូចគ្នា​នេះ​ដែរនិង​បាន​លើក​​​ឡើង​​​ថា ​រដ្ឋាភិបាល​ព្រងើយកន្តើយ​ចំពោះ​​​ទស្សន​របស់​ខ្លួន​។

លោកស្រី ធីតា ឃិះ នាយិការបស់​អង្គការ​​​​សីលការ​ ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាលក្នុង​ស្រុក​​​​​ផ្នែក​សិទ្ធិមនុស្សនិង​ជា​នាយិកា​គណៈ​កម្មា​​​ធិការ​​​​​​​រៀបចំផែនការ​សម្រាប់​វេទិកា​នៅ​ថ្ងៃ​នេះ​​​បានមាន​ប្រសាសន៍ថាខណៈ​ដែល​​វេទិកា​​​ដំបូង​​​​ត្រូវបាន​រៀប​ចំជា​ផ្លូវ​ករ​​ដោយ​រដ្ឋា​​​ភិបាល​​​​នោះវេទិកា​លើក​ទីពីរនេះ​ មិន​​​ត្រូវ​​​បាន​​​រៀបចំដោយ​រដ្ឋា​ភិបាល​​ឡើយហើយ​ផ្តោតលើ​បញ្ហា​ខ្វែង​គំនិត​គ្នានានាដូចជា​សិទ្ធិ​​​ដី​​​ធ្លីជាដើម។

លោកស្រីធីតាឃិះបាន​មាន​ប្រសា​សន៍​​​ពីវេទិកា​​រៀបចំ​ដោយរដ្ឋាភិបាល​នេះ​ថា”មិន​​​មាន​បញ្ហាធ្ងន់​ធ្ងរទ។ពួកគេមិន​បាន​​ពិភាក្សា​​​អំពី​​​​បញ្ហាដីធ្លី​​​ ឬបញ្ហា​យេនឌ័រ​ឡើយ។​​​ខ្ញុំ​​​គិត​​​ថា“វាគ្មិនមួយចំនួន”​​​​ នឹង​មិន​សូវ​រិះគន់ទេហើយ​​​​វាគ្មិន​ភាគ​ច្រើន​​មកពី​ជួរ​​​មន្ត្រី​រដ្ឋា​​​ភិបាល”។

កាលពីឆ្នាំមុនរដ្ឋាភិបាល​បាន​ជ្រើស​រើស​​លោកស្រី ហួយ សុជីវណ្ណី នាយិកា​អង្គ​ការ​បម្លាស់​ប្តូរ​ជាវិជ្ជមាននៅកម្ពុជានិង​លោក​ សុខ ធាវុធ ប្រធាន​សមាគម​យុវជន​កម្ពុជា-អាស៊ានជា​​អង្គការនិង​សមាគម​ដែល​​​គេ​​​មិន​​​សូវស្គាល់ឲ្យ​តំណាង​​សង្គម​ស៊ីវិល​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែលធ្វើ​​ការ​រិះ​​​គន់​​​​ចំពោះ​ការ​ជ្រើសរើស​នេះលើក​ឡើង​ថាអ្នក​​​តំណាង​ទាំងពីរនាក់នេះ​នឹង​មិន​លើក​ឡើង​ពី​បញ្ហានានា​​ដែល​គេ​​ចាត់​ទុកថាអវិជ្ជ​​​មាន​​​នោះ​​​​​​ទេ។

មាន​វត្តមាននិងថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូលរួម​នៅឯវេទិកាដែល​រៀប​ចំដោយ​រដ្ឋាភិបាល​កាលពីម្សិល​មិញ​នោះរួមមាន​លោក​​​ឧបនាយករដ្ឋមន្ត្រីសុខអានលោកឱមយ៉ិន​​​ទៀងប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយលោកស្រី​​​ ឡុងសុផល្លីនាយិការង​​​នាយក​​​ដ្ឋាន​​​​សហ​ប្រតិបត្តិការ​អន្តរជាតិនៃ​ក្រសួង​កិច្ចការ​នារីនិង​ លោកសេងសក្កដាអគ្គ​នាយក​នៃ​អគ្គនាយដ្ឋាន​ការងារ​នៃ​ក្រសួង​​​​ការ​ងារ​។

អំឡុង​ពេល​​ថ្លែងសុន្ទរកថា លោក សុខអាន​ បានមាន​ប្រសាសន៍ថាអ្នកតំណាង​ទាំង​ពីររូប​ ដែល​រដ្ឋាភិបាល​បាន​ជ្រើស​រើសនោះត្រូវ​បាន”​បោះឆ្នោត” ​ជ្រើសរើស​អំឡុង​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១៥ខែ​មីនាគឺផ្ទុយពី​លិខិត​មួយ​ច្បាប់​របស់​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​លើក​ឡើង​ថារដ្ឋាភិបាល​បាន​ជ្រើស​រើស​លោកស្រីសុជីវណ្ណីនិង​លោកធាវុធរួច​ហើយ​កាលពី​ឆ្នាំមុន។

លោកសុខអានបាន​មាន​ប្រសា​សន៍​ថា”គោលបំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​បង្កើត​ភាព​ស្របច្បាប់​និង​ជ្រើស​រើស​អ្នក​​​តំណាង​​ ​តាមរយៈ​ការ​បោះឆ្នោត​ជ្រើស​រើស​អ្នកតំណាង​ម្នាក់​មក​​​ពី​​​សមាគម​យុវជន​និង​អ្នកតំណាងម្នាក់​ទៀត​មក​ពី​​អង្គការ​សង្គម​ស៊ីវិល”។លោកស្រីហួយសុជីវណ្ណីនាយិកា​អង្គការ​បម្លាស់​ប្តូរ​ជា​វិជ្ជមាន​​​​​​​នៅ​កម្ពុជា​និង​ជា​តំណាងម្នាក់​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ដែល​ជ្រើស​រើស​ដោយ​រដ្ឋា​ភិបាល​នោះ​ បាន​មាន​ប្រសាសសន៍ថាដំបូង​ពួកគេ​បាន​​អញ្ជើញ​​​អង្គការ​ក្រៅរដ្ឋាភិបាល​ទាំង​អស់​ឲ្យ​មក​ចូលរួម​វេទិកា​ ប៉ុន្តែពួក​​​គេ​​​មិន​​​បាន​​​​មកចូលរួមទេ៕

ប្រែសម្រួលដោយសោមសារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស