31 C
Phnom Penh

TAG

គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់...

រដ្ឋមន្ត្រី​មហាផ្ទៃ​ណែនាំ​មន្ត្រី​ឱ្យ​ពង្រឹង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធភាព

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ពង្រឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន រួម​ទាំង​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ត្រូវ​បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​របស់​ពលរដ្ឋ​ឲ្យ​អស់​ពី​លទ្ធភាព​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ថែម​ទៀត។ លោក​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ...

អាវុធហត្ថ​ខេត្ត​ស្វាយរៀង​បញ្ជូន​ជនជាតិ​វៀតណាម​និង​ខ្មែរ​៩​នាក់​ទៅ​តុលាការ​ករណី​ចាប់​បង្ខាំង​មនុស្ស

អាវុធហត្ថ​ខេត្ត​ស្វាយរៀង អះអាង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ​ដោយ​ចាប់ និង​បញ្ជូន​មនុស្ស​ចំនួន ៩​នាក់​ទៅ​តុលាការ​ខេត្ត​នេះ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ក្រោយពី​ចុះ​អនុវត្ត​ការ​បង្ក្រាប​រយៈពេល​ប្រមាណ ៣​ថ្ងៃ។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មនុស្ស​ទាំង ៩​នាក់​ចាប់​ខ្លួន​បាន​នៅ​ភូមិ​តាបឹប និង​ចំណុច​មុខ​ផ្ទះ​សំណាក់​ថៃ​អាង ភូមិ​បាវិតកណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង បន្ទាប់ពី​កម្លាំង​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣។ មនុស្ស​ទាំង ៩​នាក់​ដែល​អាវុធហត្ថ​ចាប់ និង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។...

សមត្ថកិច្ច​ចាប់​ខ្លួន​មេ​គ្រឿងញៀន​បាន​វិញ​ហើយ​បន្ទាប់ពី​ត្រូវ​បក្ខពួក​រំដោះ​ចេញ​ដើម្បី​គេចវេះ​ទោស​៥២​ឆ្នាំ

លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អះអាង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​បាន​វិញ​ហើយ​មេ​គ្រឿងញៀន​ដែល​រៀប​ផែនការ​រត់​ចេញ​ពី​ពន្ធនាគារ​ដើម្បី​គេចវេះ​ពី​ការ​អនុវត្តន៍​ទោស ៥២​ឆ្នាំ។ លោក ម៉ក់ ជីតូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្កដា នេះ​ថា ទណ្ឌិត​ដែល​ជា​មេ​គ្រឿងញៀន​ជនជាតិ​ចិន​ឈ្មោះ ចេន ហ្ស៊ីនហាន ត្រូវ​សមត្ថកិច្ច​ចាប់​បាន​វិញ​ហើយ​កាលពី​ថ្ងៃទី​២២ ខែ​សីហា ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​បក្ខពួក​របស់​ពិរុទ្ធជន​នោះ​មាន​អ្នក​រៀបចំ​ផែនការ មាន​អ្នក​ចំណាយ​ថវិកា អ្នក​រៀបចំ​សកម្មភាព និង​អ្នក​ចង្អុល​បង្ហាញ​ផ្លូវ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ដែរ។ លោក​ថា...

សមត្ថកិច្ច​រឹបអូស​សារធាតុ​ញៀន​ជិត ៤​ពាន់​គីឡូក្រាម​និង​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​១០​នាក់

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង រឹបអូស​សារធាតុ​ញៀន​ជាង ៣៧៩៩​គីឡូក្រាម និង​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១០​នាក់ ព្រមទាំង​ដកហូត​កាំភ្លើង ៣​ដើម ដែល​ធ្វើ​ឲ្យ​ចំនួន​សារធាតុ​ញៀន និង​គ្រឿងញៀន​រឹបអូស​បាន​រយៈពេល​ជិត​មួយ​ខែ​សីហា នេះ កើន​ជិត ១​តោន។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ទាំង ១០​នាក់​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្វាយរៀង ចាប់ផ្ដើម​ចុះ​បង្ក្រាប​ដោយ​កំណត់​មុខសញ្ញា​លើ​ជន​សង្ស័យ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣។ ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​នេះ នៅ​ទីតាំង​ហាង​ខារ៉ាអូខេ MDM.KTV...

អ្នកវិភាគ​សង្ស័យ​លើ​ចំណាត់ការ​សមត្ថកិច្ច​ដែល​អាច​ឱ្យ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ចេញពី​កម្ពុជា​បាន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ជា​រឿង​គួរ​ឱ្យ​សង្ស័យ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច​ខ្លាំង​បំផុត មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ត្រូវ​បាន​គេ​រំដោះ​ល្បី​ខ្ចរខ្ចាយ​ពេញ​ប្រទេស តែ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​ទប់ស្កាត់​រហូត​អាច​ឱ្យ​ឧក្រិដ្ឋជន​ដែល​មាន​ទោស​ជាង ៥០​ឆ្នាំ​ឆ្លងដែន​គេច​ខ្លួន​ចេញពី​កម្ពុជា។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ សីហា នេះ​ថា ឧក្រិដ្ឋជន​ដែល​រំដោះ​អ្នកទោស​សុទ្ធតែ​នាំគ្នា​បិទ​មុខ​ជិត​ទាំងអស់ បែរ​ជា​សមត្ថកិច្ច​អាច​ចាប់​ខ្លួន​បាន ប៉ុន្តែ​អ្នកទោស​ដែល​អត្តសញ្ញាណ​របស់​គេ​ត្រូវ​គេ​ស្គាល់​ពេញ​ប្រទេស បែរ​ជា​ចាប់​ខ្លួន​មិន​បាន​ទៅវិញ។ ជាង​នេះ​ទៀត ការ​អះអាង​របស់​សមត្ថកិច្ច​ដែល​ថា​មនុស្ស​ដែល​ខ្លួន​ចាប់​បាន គឺជា​ក្រុម​ឧក្រិដ្ឋជន​រំដោះ​អ្នកទោស​នោះ នៅតែ​មិន​គួរ​ឱ្យ​ទុកចិត្ត​បាន​នៅឡើយ...

សង្គម​ស៊ីវិល​ថា​ការ​រំដោះ​អ្នកទោស​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​ស្ថិត​ក្នុង​ការ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស លើកឡើង​ថា ការ​រំដោះ​អ្នកទោស​ជនជាតិ​ចិន នៅ​ខេត្ត​សៀមរាប ស្ថិត​ក្នុង​ការ​សង្ស័យ​ពី​មហាជន​ពី​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ឃុបឃិត​ពី​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​រំដោះ​អ្នកទោស ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ សីហា នេះ​ថា បើ​ផ្អែក​តាម​លិខិត​ស្នើសុំ​បញ្ជូន​អ្នកទោស​ទៅ​ព្យាបាល​ជំងឺ គឺ​មិនមែន​ជា​លើក​ទី​១ ទេ គឺជា​ច្រើន​លើក​រួច​មក​ហើយ ព្រោះ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា​ទៅ​ព្យាបាល​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដូច្នេះ​ចម្ងល់​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​ឧក្រិដ្ឋជន​ចេញ​មក​រំដោះ​ដោយ​ស្គាល់​ទីតាំង...

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ថៃ​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​ចរាចរ​គ្រឿងញៀន​ជិត​កន្លះ​តោន

អាជ្ញាធរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សម្រេច​បញ្ជូន​ខ្លួន​ជនជាតិ​ថៃ ២​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ជាង ៤៦៥​គីឡូក្រាម ស្រប​ពេល​ដែល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​សស្រាក់សស្រាំ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ដែល​បាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ១​តោន​កន្លះ​ត្រឹមតែ​រយៈពេល ១​សប្តាហ៍​ចុងក្រោយ​នេះ។ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ថៃ ២​នាក់ បន្ទាប់ពី​ពួកគេ​បាន​ចរាចរ​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន ៤៦៥​ដុំ ស្មើ​នឹង ៤៦៥​គីឡូក្រាម និង ៦៥១​ក្រាម ឆ្លងដែន​ពី​តំបន់​ត្រីកោណ​មាស​ឆ្លងកាត់​តាម​ប្រទេស​ឡាវ ចូល​ទៅ​ប្រទេស​កម្ពុជា កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ នេះ។ ប្រភព​ដដែល​អះអាង​ថា មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដូច​ភ្លៀង​រលឹម​នៅ​ទូទាំង​ប្រទេស​ឱ្យ​ដល់​ឫសគល់ ក្រោម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​លោក...

បុរស​ខ្លាំង​ណែនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ឱ្យ​យកចិត្ត​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន

បុរស​ខ្លាំង​ក្រាញ​អំណាច​ត្រកូល​លោក ហ៊ុន សែន ណែនាំ​ឱ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។ មេដឹកនាំ​ខ្មែរ​ក្តាប់​អំណាច​បន្ត​ពូជ​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួបជុំ​រវាង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ចាស់ និង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ក្នុង​នាម​រូបលោក​ដែល​បន្ត​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​សង្គម​កម្ពុជា។ លោក ហ៊ុន សែន បញ្ជាក់​ថា ដើម្បី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព លោក​បាន​ផ្ដួចផ្ដើម​គំនិត​ឱ្យ​ធ្វើ​កំណែ​ទម្រង់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន...

សមត្ថកិច្ច​រឹបអូស​សារធាតុ​ញៀន​ជិត ១​ពាន់​គីឡូក្រាម​ក្នុង​ខែ​សីហា​ដោយ​ឃាត់​ខ្លួន​ជនជាតិ​ចិន​និង​ខ្មែរ​ជិត​១០​នាក់

សមត្ថកិច្ច​រឹបអូស​សារធាតុ​ញៀន​ជាង ១០០​គីឡូក្រាម ហើយ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ ២​នាក់ ដោយ​សង្ស័យ​ថា​បាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ។ បើ​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​នៅ ២​ទីតាំង​ផ្សេង​គ្នា ដោយ​រឹបអូស​សារធាតុ​ញៀន​ស្ថិត​នៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ០២​នាក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ ខណៈ​មេខ្លោង​ធំ​បាន​រត់​គេច​ខ្លួន។ ប្រភព​ដដែល​បញ្ជាក់​ថា សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ ២​ទីតាំង​ផ្សេង​គ្នា​នោះ ក្នុង​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ចំការមន...

Latest news