32 C
Phnom Penh

អ.ប.ព. ​​​ស្នើ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​​បក្ស​ប្រឆាំងបំភ្លឺ​ជំុវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​បទពុករលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​​​ប្រឆាំង​​​អំពើពុក​​​រលួយ (ACU) ​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ រៀល ខេមរិន្ទ្រ​​​ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​​​ឆ្លើយ​​​តប​​​​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា លោក​​​បាន​​​កេ​​​ង​​​ប្រវ័ញ្ច​​​ប្រាក់​​​ភាគច្រើន​​​នៃ​​​ប្រាក់​​​ចំនួន៥៥.០០០​​​ដុល្លារ​​​ ដែល​​​លោក​​​​​​បាន​​​រៃអង្គាស​​​ដើម្បី​​​យក​​​ទៅ​​​​​​ជួយចំណាយ​​​សម្រាប់​​​ការ​​​រៀប​​​ចំ​​​ដំណើរ​​​ទៅ​​​មើល​​​ការ​​​រំលោភ​​​យក​​​ដី​​​ពី​​​សំណាក់​​​វៀត​​​ណាម​​​នៅ​​​តាម​​​ព្រំដែន​​​ភាគ​​​ខាង​​​កើត​​​ប្រទេស​​​កម្ពុជា​​​។

cam-photo-real-camerin-willemyns-800x533នៅ​​​ក្នុង​​​លិខិត​​​ចុះ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​កក្កដា ​​​ហើយ​​​​​​ទទួល​​​បាន​​​កាល​​​ពីម្សិលមិញ លោក ឱម យិុន​​​ទៀង​​​ ប្រធាន​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​ទទួល​​​បាន​​​ពាក្យ​​​ បណ្តឹង​​​ចំនួន​​​បី​​​ដែល​ប្តឹង​​​លោក រៀល  ​​​ខេមរិន្ទ្រ សមាជិក​​​សភា​​​មណ្ឌល​​​ស្វាយ​​​រៀង​​​ដោយ​​​ចោទ​​​ ប្រកាន់​​​រូប​​​លោក​​​ថា បាន​​​រៃអង្គាស​​​ប្រាក់​​​​​​ ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​ ប៉៉ុន្តែ បន្ទាប់​​​មក​​​បាន​​​យក​​​ប្រាក់​​​ភាគច្រើន​​​ ដើម្បីចាយវាយ​​​ផ្ទាល់​​​ខ្លួន។

លោក  ឱ​​​ម យិុន​​​ទៀង បាន​​​សរសេរ​​​នៅ​​​ក្នុង​​​លិខិត​​​នោះ​​​ថា “សូម​​​ឯកឧត្តម​​​ផ្តល់​​​ចម្លើយ​​​ដោយ​​​ភ្ជាប់​​​មក​​ជាមួយ​​​នូវ​​​ឯកសារ​​​ផង​​​ដើម្បី​​​ឲ្យ​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​មុន​​​ពេល​​​សម្រេច​​​ថា តើ​​​ត្រូវ​​​បន្ត​​​នីតិវិធី​​​ ឬយ៉ាង​​​ណា”។

លិខិត​​​ដដែល​​​នេះ​​​មិន​​​បាន​​​លើកឡើង​ថា ការ​ចោទ​​​ប្រកាន់​​​នេះ​​​មក​​​ពីណា​​​​​​ឡើយ ប៉ុន្តែ ​​​លើក​​​ឡើង​​​ថា ប្រាក់​​​ភាគ​​​​​​ច្រើន​​​ដែល​​​លោក ​​​រៀល ខេមរិន្ទ្រ និយាយ​​​ថា បាន​​​រៃអង្គាស​​​នោះ ​​​​​​ត្រូវ​​​បាន​​​កេង​​​ប្រវ័ញ្ច​​​យក​​​។

នៅពេល​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​ លោក ​​​ឱម ​​​យិុន​​​ទៀង ​​​បាន​​​ថ្លែង​​​ថា ​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​អត់​​​ធ្មត់​​​រង់​​​ចាំ​​​ការ​​​ឆ្លើយ​​​តប​​​ពី​​​លោក រៀល ខេមរិន្ទ្រ ។

លោក ឱម យិុន​​​ទៀង​​​ បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​ទាន់​​​កំណត់​​​ឱសានវាទ​​​នៅ​​​ឡើយ​​​ទេ ​​​ពី​​​ព្រោះ​​​​​​ វា​​​ហាក់​​​បី​​​ដូច​​​ជា ​​​ផ្តាច់​​​ការ​​​ពេក​​​ ពី​​​ព្រោះ​​​ឥឡូវ​​​នេះ​​​បញ្ហា​​​នេះ​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ចាប់ផ្តើម​​​ សម្រាប់ការ​​​ស្រាវ​​​ជ្រាវ​​​ ប្រមូល​​​ព័ត៌​​​មាន​​​ មិន​​​មែន​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​សើុប​​​សួរ​​​ឡើយ​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “សម្រាប់​​​ដំណាក់​​​កាល​​​សើុប​​​សួរ នឹង​​​មាន​​​នីតិវិធី​​ខុសៗ​គ្នា ប៉ុន្តែ ឥឡូវ​​​នេះ​​​យើង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​សួរ​​​សំណួរ ​​​និង​​​​​​ប្រមូល​​​ចម្លើយ​​​។ ព័ត​​​៌​​​មាន​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​​​​មក​​​ទល់​​​ពេល​​​នេះ​​​គឺ​​​ថា​​​ គាត់​​​ស្ថិត​​​ក្នុង​​​សហ​​​រដ្ឋ​​​អាមេរិកឯណោះ​ ប៉ុន្តែ គាត់​​​បាន​​​ទទួល​​​លិខិត​​​នេះ​​​ហើយ។ ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ថា ​​​គាត់​​​កំពុង​​​រៀប​​​ចំ​​​ឯកសារ​ដើម្បី​​​ធ្វើ​​​ការ​​​បញ្ជាក់​​​​​​​​​”។

​​​យោង​​​តាម​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក រៀល​​​ ខេមរិន្ទ្រ ដែល​​​បាន​​​ធ្វើ​​​ ដំណើ​​​រទៅ​​​សហរដ្ឋ​​​អាមេរិក​​​កាល​​​ពី​​​ខែ​​​មុន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

ទោះ​​​យ៉ាង​​​ណា  ​​​លោក អ៊ូ ច័ន្ទឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​​​​ស្តី​​​ទី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា វា​​​មិន​​​មែន​​ជា​​​​កិច្ច​​​ការ​​​របស់​​​​​​​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដើម្បី​​​សើុប​​​អង្កេត​​​ថា តើ​​​​​​លោក​​​ រៀល ខេមរិន្ទ្រ​​​ យក​​​ប្រាក់​​​​​ដែល​​​លោក​​​រៃ​​​អង្គាស​​​បាននេះ​​​​ទៅ​​​ចាយ​​​​​​ដោយ​​​​របៀបណា​​​​នោះ​​​ឡើយ​​​។

លោកបាន​​​ថ្លែង​​​ថា “យើង​​​ពិត​​​​​​ជា​​​ភ្ញាក់​​​ផ្អើលណាស់​ដែល​​​ឮថា ​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​សុំ​​​ឲ្យ​​​​​បំភ្លឺ​​​ស្តី​​​ពី​​​ករណី​​​នេះ​​​។ ខ្ញុំ​​​មិន​​​គិត​​​ថា ករណី​​​នេះ​​​ស្ថិត​​​ក្រោម​​​យុត្តាធិការ​​​របស់​​​​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ឡើយ​​​”។

លោក អ៊ូ ច័ន្ទឫទ្ធិ បាន​​​បន្ថែម​​​ថា “ប្រសិន​​​បើ​​​ករណី​​​នេះ​​​ស្ថិត​​​ក្រោម​​​យុត្តាធិការរបស់​ ACU​​​​​​ មែន​​​នោះ​​​ ACU គួរ​​​សើុប​​​អង្កេត​​​ឲ្យ​បាន​ច្រើន​​​ទៀត​​ទាក់ទង​​​​ការ​​​រៃអង្គាស​​ប្រាក់​​​​សម្រាប់​​​ បុណ្យ​​​កឋិន​​​​​​​​ និង​​​បុណ្យ​​​ផ្កា​​​ផ្សេង​​​ៗ​​​ទៀត​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “ជា​​​ពិសេស​​​​​​ អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​គួរ​​​ផ្តោត​​​លើ​​​អ្នក​​​ដែលមាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​៣០០​​​ដុល្លារ​​​នៅ​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​ ​ប៉ុន្តែ អ្នក​​​នោះ​​​ជិះ​​​ឡាន​​​ទំនើប​​​តម្លៃ​​​ដល់​ទៅ​១៥០.០០០​​​ដុល្លារ​​​ឯណោះ​​​”។

លោក ឱម យិុន​​​ទៀង បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​លោក អ៊ូ ច័ន្ទ​​​ឫទ្ធិ ដែល​​​ថា ការ​​​រៃ​​​អង្គាស​​​ប្រាក់​​​របស់​​​លោក រៀល ​​​ខេម​​​រិន្ទ្រ​​​ ​​​មិន​​​ស្ថិត​​​ក្រោម​​​យុត្តាធិការ​​​របស់​​​​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ។

លោក​​​បាន​​​សួរ​​​ថា “ប្រសិន​​​បើ​​ករណីនេះ​​​មិន​​​ស្ថិត​​​ក្រោម​​​យុត្តាធិការ​​​របស់​​​​​​អង្គភា​​​ព​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ តើ​​​វា​​​ស្ថិត​​​ក្រោម​​​យុត្តា​​​​​​ ធិការ​​​របស់​​​ស្ថាប័ន​​​ណា​​​ទៅ?”៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស