TAG
features2
លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេស "បង្ក្រាប" ក្រុមដែលជាប់ពាក់ព័ន្ធអំពើប្លន់ប្រដាប់អាវុធបន្ទាប់ពីមានបទឧក្រិដ្ឋកើតឡើងកាលពីពេលថ្មីៗដែលបានបណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស។
មានប្រសាសន៍នៅពិធីជួបជុំមេដឹកនាំពុទ្ធសាសនា មូស្លីម និងគ្រិស្តសាសនានៅកោះពេជ្រក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងថា បើទោះជា"ប្រទេសគំរូ" សម្រាប់ភាពស្ងាប់ស្ងាត់ខាងសាសនា ក៏ដោយ ក៏ប្រទេសកម្ពុជាបានជួបប្រទះអំពើហិង្សាប្រដាប់អាវុធកើតឡើងញឹកញាប់ដែរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់អ្នកចូលរួមថា "សាសនាអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មិនឲ្យលួចប្លន់ទេ។ ប៉ុន្តែ អំពើប្លន់ប្រដាប់អាវុធបានកើតឡើងក្នុងរយៈកាលកន្លងទៅនេះ"។
លោកបានថ្លែងថា "ដូច្នេះខ្ញុំបានចេញបញ្ជា បន្ថែម...ឲ្យអាជ្ញាធរមានសមត្ថកិច្ច សុំឱ្យគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងវ៉ៃ បង្ក្រាបពួកឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធនេះ"។
មានអំពើប្លន់ប្រដាប់អាវុធមួយចំនួនកើតឡើងទូទាំងប្រទេសចាប់តាំងពីខែមុនមក។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់ក្នុងខេត្តកំពតនៅពេលបុរសពីរនាក់បានប៉ុនប៉ងប្លន់ម៉ូតូហុងដាឌ្រីម មួយគ្រឿង។ កាលពីថ្ងៃទី២២ ខែវិច្ឆិកា...
តាទិត្យ ដែលជាអតីតមន្ត្រីខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍
លោក យឹម ទិត្យ អតីតមន្ត្រីខ្មែរក្រហមដែលគេស្គាល់ថា តាទិត្យ កាលពីម្សិលមិញត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនរួមមានអំពើប្រល័យពូជសាសន៍ក្នុងសំណុំរឿង០០៤នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា ( ECCC)។
តាទិត្យ ដែលប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនដែលបានប្រព្រឹត្តអំឡុងពេលលោកជាលេខាស្ដីទីភូមិភាគពាយព្យរបស់ខ្មែរក្រហមនោះ គឺជាជនសង្ស័យទី១ដែលត្រូវបានចោទប្រកាន់ដោយលោក Michael Bohlander សហចៅក្រមស៊ើបអង្កេត អន្តរជាតិចាប់តាំងពីលោកបានកាន់ការងារបន្តពីចៅក្រម ម៉ាក ហាម៉ុន កាលពីខែសីហា។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយECCC បានឲ្យដឹងថា ជាមួយអំពើប្រល័យពូជសាសន៍ប្រឆាំងខ្មែរក្រោម ជាជនជាតិភាគតិចមកពីប្រទេសវៀតណាមភាគខាងត្បូង តាទិត្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ រួមមាន...
ការប្រកួតក្នុងទ្រុងជាលើកទី២នៅកម្ពុជា គឺជាការប្រកួតសងសឹកនិងផ្តួលគ្នាដ៏រហ័ស
ចាន់ រតនា បានដើរចូលសាលមហោស្រព កោះពេជ្រ ដែលមានកន្លែងនៅទំនេរពាក់កណ្តាល មុនម៉ោង១១និង៣០នាទីយប់ថ្ងៃសៅរ៍បន្តិច ដោយពាក់រូបមុខយក្ស ខណៈម៉ាសីុនបាញ់ផ្សែង និងតន្ត្រីប៉ប់បស្ចឹមប្រទេស ចាប់ផ្តើមបាញ់ និងប្រគំឡើង មុនការប្រកួតលើកចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតជើងឯក "អាណាចក្រខ្មែរ" ក្នុងរាជធានីភ្នំពេញ។
ទោះបីជាព្រឹត្តិការណ៍ផ្លូវការដ៏សំខាន់នេះ ផ្តោតសំខាន់លើកីឡាករក្បាច់គុនចម្រុះចំនួនពីររូបក្តី តែវាក៏ជាជំនួបម្តងទៀតរវាងកីឡាករខ្មែរចំនួនពីររូបគឺ កីឡាករ ចាន់ រតនា អាយុ២៨ និង កីឡាករ សំអាង ឌុន អាយុ២៤ឆ្នាំ ដែលមានរូបធំៗនៅលើផ្ទាំងផ្សព្វផ្សាយដែរ។
អំឡុងព្រឹត្តិការណ៍ប្រកួតមួយកាលពីឆ្នាំមុនដែលហៅថា "Rise of the Kingdom” នៅក្នុងរាជធានីភ្នំពេញ កីឡាករ ចាន់ រតនា ដែលមានការគាំទ្រយ៉ាងខ្លាំងត្រូវបានសម្រេចឲ្យចាញ់គូប្រកួតរបស់ខ្លួន គឺកីឡាករ សំអាង ឌុន បន្ទាប់ពីអ្វីដែលចាត់ទុកថា គឺជាការជាន់មុខខុសលក្ខន្តិកៈ ដោយធ្វើឲ្យគូប្រកួតធ្វើពុធជារបួស និងធ្វើឲ្យមានការរៀបចំជំនួបរបស់ពួកគេឡើងវិញម្តងទៀត។
នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីសប្តាហ៍មុន ចាន់ រតនា ប្តេជ្ញាថា...
ជំនួយរងការគំរាមកំហែង ខណៈដែលសហភាពអឺរ៉ុបអំពាវនាវសុំឲ្យមានការវិលត្រឡប់របស់លោក រង្ស៊ី
សភាអឺរ៉ុប កាលពីម្សិលមិញបានអនុម័តយ៉ាងលើសលប់លើសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី ដោយតំណាងរាស្ត្រផ្តល់យោបល់ថា ជំនួយជាទឹកប្រាក់ប្រមាណ៤៣៥លានដុល្លារគួរត្រូវលុបចោល ប្រសិនបើមិនមានការអើពើទេនោះ។
សេចក្តីសម្រេចដែលចាត់ទុកការដកចេញពីតំណែងជាអនុប្រធានសភារបស់អនុប្រធានគណបក្សសង្គ្រោះជាតិគឺ លោក កឹម សុខា ថាខុសច្បាប់ បានអនុម័តដោយមានការយល់ព្រមពីសមាជិកសភាចំនួន៥៦៧រូបក្នុងចំណោម៦៣០រូប។ សមាជិកសភាចំនួន២៧រូបបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេច ហើយ៣៦រូបបោះឆ្នោតអនុបវាទ។
សេចក្តីសម្រេចអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលដីកាតាមចាប់ខ្លួននិងបទចោទដែលធ្វើឡើងចំពោះមេដឹកនាំគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី និងសមាជិកសភា និងព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ និងក៏អំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់បែបនយោបាយចំពោះតុលាការក្នុងការផ្តន្ទាទោសពលរដ្ឋ។
លោក រង្ស៊ី ដែលបានចូលរួមនៅឯការបោះឆ្នោតនៅក្រុងស្ត្រាសប៊ួ ប្រទេសបារាំង ត្រូវតុលាការបញ្ជាឲ្យចាប់ខ្លួនពីរសប្តាហ៍កន្លងមកហើយ ដោយមានដីកាតុលាការនាឆ្នាំ២០១១ ដែលកាត់ឲ្យលោកជាប់ពន្ធនាគារពីរឆ្នាំ។ ដីកាបានធ្វើឡើងក្នុងពេលដែលមានការវាយប្រហារទៅលើគណបក្សសង្គ្រោះជាតិ រួមមានការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រពីររូបដោយក្រុមអ្នកតវ៉ាដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា។
សេចក្តីសម្រេចនេះក៏អំពាវនាវឲ្យមានការផ្តន្ទាទោសអ្នកដែលទទួលខុសត្រូវចំពោះការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ពីសំណាក់សមាជិកនៃកងកម្លាំងប្រដាប់អាវុធ។ មានទាហានតែបីនាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួនទាក់ទិននឹងការវាយដំកាលពីថ្ងៃទី២៦ ខែតុលា។
សហភាពអឺរ៉ុបគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតតែមួយគត់ដល់ប្រទេសកម្ពុជា ដោយសន្យាផ្តល់ទឹកប្រាក់៤១០លានអឺរ៉ូ (ប្រហែល៤៣៥លានដុល្លារអាមេរិក) ដល់ប្រទេសនេះពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០ ហើយតំណាងរាស្ត្រដែលនិយាយគាំទ្រសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ក៏បានគំរាមដកជំនួយដែរ។
លោក ជីរិ ប៉ូសពីស៊ីល ជាសមាជិកអភិរក្សនិយមជនជាតិឆែក ដោយនិយាយក្នុងនាមគណបក្សប្រជាពលរដ្ឋអឺរ៉ុប ដែលជាក្រុមធំបំផុតនៅក្នុងសភាសហភាពអឺរ៉ូប បានកត់សម្គាល់ថា "យើងកំពុងពិភាក្សាអំពីកម្ពុជា និងស្ថានការណ៍នៅទីនោះមួយរយៈកន្លងមក"។
លោក ជីរិ ប៉ូសពីស៊ីល បាននិយាយថា "យើងកត់សម្គាល់ឃើញថា មានច្បាប់អនុម័តដែលប្រឆាំងនឹងវិស័យឯកជន ដែលប្រឆាំងនឹងសង្គមស៊ីវិល។ ជាអកុសល សេចក្តីសម្រេច មិនបានអនុវត្តដោយប្រទេសកម្ពុជាទេ ទោះបីយើងជាដៃគូសំខាន់របស់កម្ពុជាក៏ដោយ"។
លោក ជីរិ ប៉ូសពីស៊ីល បានមានប្រសាសន៍ថា "យើងនឹងផ្តល់ទឹកប្រាក់រាប់រយលានអឺរ៉ូក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ទៀត។ ខ្ញុំសូមអំពាវនាវឲ្យគណៈកម្មាធិការ វាយតម្លៃឡើងវិញថា យើងអន្ទះសាក្នុងការគាំទ្រកម្ពុជាប៉ុណ្ណា ក្នុងពេលដែលការអំពាវនាវរបស់យើងឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវគេ ព្រងើយកន្តើយនោះ"។
មានប្រសាសន៍ក្នុងនាមសម្ព័ន្ធភាពនៃអ្នកសេរីនិយមនិងក្រុមអ្នកប្រជាធិបតេយ្យ លោក អីវ៉ាន់ ចាកូវិច ជាសមាជិកសេរីនិយមក្រូអាដ ក៏បានកត់សម្គាល់ទៅលើវិភាគទានជំនួយដ៏ធំរបស់សហភាពអឺរ៉ុបដល់ប្រទេសកម្ពុជា ហើយបានមានប្រសាសន៍ថា លោកជឿថា ការនេះមានន័យថា អឺរ៉ុបកំពុងជួយលើកស្ទួយរបបផ្តាច់ការរបស់លោក ហ៊ុន សែន។
លោក ចាកូវិច បានមានប្រសាសន៍ថា សហភាពអឺរ៉ុប នៅចន្លោះឆ្នាំ២០១៤និងឆ្នាំ២០២០នឹងជួយអភិវឌ្ឍប្រទេសកម្ពុជាដោយមានទឹកប្រាក់៤១០លានអឺរ៉ូ។ លទ្ធផលនៃជំនួយនេះគឺថា ឥឡូវនេះយើងមានរបបគាបសង្កត់មួយដែលបង្ក្រាបសិទ្ធិមនុស្ស និងដែលធ្វើឲ្យប្រទេសកម្ពុជាប៊ិះតែនឹងជួបភាពក្រីក្រ។
លោក ចាកូវិច បានមានប្រសាសន៍បន្ថែមថា "នេះជាហេតុដែលយើងត្រូវតែធ្វើ។ នេះគឺជាហេតុដែលខ្ញុំគាំទ្រសេចក្តីសម្រេចនេះ។ យើងនិយាយយ៉ាងច្បាស់លាស់ថា យើងនឹងមិនទទួលយកស្ថានការណ៍បែបនេះបានទេ ហើយយើងត្រូវការការផ្លាស់ប្តូរ"។
សមាជិកអុីតាលីប្រជាប្រិយនិយមគឺ លោក អុិកណាហ្ស៊ីអូ ការ៉ាវ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្មីៗកន្លងទៅនេះមានដូចជា ការចេញដីកាចាប់លោក រង្ស៊ី ការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដោយអ្នកតវ៉ាដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែជារោគសញ្ញានៃបញ្ហាទូលំទូលាយមួយរបស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
លោក កាវ៉ាវ បានមានប្រសាសន៍ថា "ការរំលោភសិទ្ធិមនុស្សនិងការបង្ក្រាបដែលយើងឃើញកើតឡើងនៅប្រទេសកម្ពុជា ពិតជាអាចកើតឡើងដោយអំពើពុករលួយដែលកើតមាននៅក្នុងនយោបាយកម្ពុជា"។
លោក កាវ៉ាវ បានមានប្រសាសន៍បន្ថែមថា "តាមពិតទៅ ប្រទេសកម្ពុជាគឺសម្រាប់លក់ ពោលគឺទាំងធនធានទាំងឡាយ ព្រៃឈើ ទន្លេបឹងបួរ ប្រេង ប៉ុន្តែថែមទាំងសិទ្ធិមនុស្សដែរ គឺថាអ្វីៗក៏សម្រាប់ដាក់លក់ដែរ គឺពលរដ្ឋ៧០០.០០០នាក់ត្រូវបង្ខំឲ្យចាកចេញពីលំនៅដ្ឋាន ដូច្នេះគេអាចរឹបអូសយកដីធ្លីបាន"។
លោក ហ្សង់ ប៉ូល ដេណាណូ ជាអ្នកសង្គមនិយមជនជាតិបារាំង បានមានប្រសាសន៍ខ្លាំងជាងនេះទៅទៀត ដោយមិនចាត់ទុករបបលោក ហ៊ុន សែន ថាជារបបស៊ីវិលទេ។
លោក ហ្សង់ ប៉ូល ដេណាណូ បានមានប្រសាសន៍ថា "ពិតណាស់ថា របបយោធានៅប្រទេសកម្ពុជាគឺពុករលួយ ហើយខ្ញុំគិតថា យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងនីតិវិធីជំទាស់នឹងលទ្ធិប្រជាធិបតេយ្យ ក៏ព្រោះថា របបនេះបិទទ្វារពីការអភិវឌ្ឍ។ ប្រទេសកម្ពុជាមានប្រវត្តិរងទារុណ្ឌកម្មចុកចាប់ ហើយយើងត្រូវតែជួយប្រទេសនេះរកឲ្យឃើញមាគ៌ាមួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ"។
ចំណែកឯសមាជិក២៧រូបនៃសភាសហភាពអឺរ៉ុបបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនោះ ប៉ុន្តែមិនបានឡើងនិយាយជំទាស់ទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍បន្ទាប់ពីការបោះឆ្នោតថា លោកមិនជឿថាសហភាពអ៊ឺរ៉ុបនឹងគំរាមដកជំនួយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលដីការបស់តុលាការទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបានមានប្រសាសន៍ថា "ខ្ញុំមិនយល់។ គេប្រើលុយទិញច្បាប់នៅកម្ពុជា។ ពិបាកណាស់។ យើងចង់បានប្រាក់ ប៉ុន្តែយើងចង់បានប្រាក់នោះតាមវិធីស្របច្បាប់។ ខ្ញុំសូមសរសើរដែលគេហ៊ានប្រើប្រាក់របស់គេទិញច្បាប់។ ខ្ញុំមិនដឹងថាថ្នាក់ដឹកនាំរដ្ឋាភិបាលគិតដូចម្តេ៉ចទេ ប៉ុន្តែចំពោះខ្ញុំ គេមិនអាចទិញប្រជាធិបតេយ្យ ឬច្បាប់នៅកម្ពុជាបានទេ"។
មានប្រសាសន៍តាមទូរស័ព្ទពីក្រុងស្ត្រាសប៊ូក្រោយពីការបោះឆ្នោត លោក រង្ស៊ី បានមានប្រសាសន៍ថា ឥឡូវនេះលោកនឹងរង់ចាំមើលថា គណៈកម្មាធិការអ៊ឺរ៉ុប ដែលជាអង្គប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបធ្វើយ៉ាងណាចំពោះសេចក្តីសម្រេចដែលអនុម័តដោយសភា។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងយល់នូវស្ថានការណ៍នេះ ហើយគេនឹងបញ្ជៀសការកាត់ ឬកាត់បន្ថយជំនួយពីសហភាពអឺរ៉ុប"។
សួរថាតើលោកមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញឬយ៉ាងណា លោក រង្ស៊ី បានមានប្រសាសន៍ថា លោកជំទាស់ទៅនឹងសំណួរបែបនេះ។
លោក រង្ស៊ី បានមានប្រសាសន៍ថា "មនុស្សភាគច្រើនសួរខ្ញុំសំណួរបែបនេះ។ ហាក់ដូចជាគេមិនយល់ថា គោលបំណងចុងក្រោយគឺត្រូវនាំមកនូវការផ្លាស់ប្តូរបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ យុទ្ធសាស្ត្រដើម្បីទទួលបានលទ្ធផលនេះគឺស្មុគ្រស្មាញណាស់"។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា "មិនមែនជាការវិលត្រឡប់មកកម្ពុជាវិញដើម្បីប្រយោជន៍ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ។ វាមិនជួយឲ្យវិលត្រឡប់មកវិញ គឺគ្រាន់តែសម្រាប់ប្រយោជន៍បែបនោះទេ។ យើងត្រូវប្រាកដថា កម្លាំងប្រជាធិបតេយ្យមានសេរីភាព និងសំឡេងតទល់"។
លោក រង្ស៊ី បានមានប្រសាសន៍បន្តថា "យើងត្រូវពិចារណាទៅលើស្ថានការណ៍ទាំងមូល ហើយមិនគ្រាន់តែឆ្លើយសំណួរប៉ុណ្ណោះទេ។ នៅពេលណាលោកវិលត្រឡប់មកវិញ? វាចង្អៀតពេក ហើយមិនឆ្លុះបញ្ចាំងទៅលើអ្វីដែលត្រូវធ្វើដើម្បីនាំមកនូវការផ្លាស់ប្តូរបែបប្រជាធិបតេយ្យទេ"។
លោក រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមានសមាជិកដែលបន្តការតតាំងនៅទីនេះ ក្នុងពេលដែលលោកនៅក្រៅប្រទេស។
លោក រង្ស៊ី បានមានប្រសាសន៍ថា "វត្តមានរបស់ខ្ញុំមិនចាំបាច់ទេ។ នៅក្នុងពិភពលោកទំនើបនេះ វត្តមានគឺមិនសំខាន់ដូចការប្រស្រ័យទាក់ទងជាមួយនឹងពលរដ្ឋនៅជួរមុខទេ។ ខ្ញុំអាចទាក់ទងពួកគេទីណាក៏បាន ពេលណាក៏បាន។ ខ្ញុំនឹងវិលត្រឡប់មកប្រទេសវិញ នៅពេលដែលមានការធានាថា យើងអាចចាប់ផ្តើមការផ្លាស់ប្តូរបែបលទ្ធិប្រជាធិបតេយ្យបាន"៕ រើន (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)
លោក ហោ ណាំហុង បដិសេធថា លោកមិនបានស្នើឲ្យមានការចាប់ខ្លួនលោក សម រង្ស៊ី នោះទេ
កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានកោះហៅបណ្ដាអង្គទូតប្រចាំប្រទេសកម្ពុជា ដើម្បីប្រាប់ថា លោកមិនជាប់ពាក់ព័ន្ធការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកាលពីសប្ដាហ៍មុនឡើយ។
រដ្ឋមន្ត្រីរូបនេះក៏បានព្យាយាមពន្យល់បកស្រាយអំពីវិធានការរបស់រដ្ឋាភិបាលនៅក្នុងការស្វះស្វែងចាប់ខ្លួនលោក សម រង្ស៊ី តាមការផ្ដន្ទាទោសបទបរិហារកេរ្តិ៍ដែលមានអាយុកាល៤ឆ្នាំទៅហើយក្នុងបណ្ដឹងរបស់លោក ហោ ណាំហុង ដោយអះអាងថា ជម្លោះនេះមិនមែនជារឿងនយោបាយឡើយ ប៉ុន្តែគឺជារឿងផ្ទាល់ខ្លួន។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្រោយពីជំនួបរបស់លោកជាមួយមន្ត្រីការទូតនៅឯក្រសួងការបរទេសថា "ទាក់ទិនឯកឧត្ដម សម រង្ស៊ី ខ្ញុំបានជម្រាបអង្គទូតថា មិនមែនជាទំនាស់រវាងគណបក្ស និងគណបក្សទេ។ មិនមែនជាបញ្ហានយោបាយទេ។ វាជាបញ្ហារវាងឯកឧត្ដម សម...
តុលាការចេញដីកាចាប់ខ្លួនសកម្មជនព្រះសង្ឃ សឹង ហាយ ជាថ្មីម្តងទៀត
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនសកម្មជនជាព្រះសង្ឃ សឹង ហាយ បន្ទាប់ពីត្រូវបានផ្តន្ទាទោសកាលពីខែមុនពីបទប្រើប្រាស់ឯកសារក្លែងក្លាយជាសង្ឃ និងស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។
ព្រះតេជគុណ សឹង ហាយ ត្រូវបានផ្សឹក និង ផ្តន្ទាទោសពីបទធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំមុន ហើយត្រូវបានបណ្តេញចេញពីវត្តដែលព្រះអង្គគង់នៅក្នុងខណ្ឌមានជ័យ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារកាល ពីខែមេសា។
ក្រសួងរ៉ែ និងថាមពលបដិសេធមិនទទួលខុសត្រូវចំពោះរណ្តៅដីបាក់
បន្ទាប់ពីជញ្ជាំងដីដែលខណ្ឌចែកបឹងនិងរណ្ដៅដីបានបាក់កាលពីពេលយប់ថ្ងៃអង្គារ ដោយធ្វើឲ្យមានចរន្តទឹកដ៏ខ្លាំងរហូតដល់បំផ្លាញទូកនេសាទមួយគ្រឿង និងធ្វើឲ្យបាត់ខ្លួនមនុស្សម្នាក់មក កាលពីម្សិលមិញ អាជ្ញាធរបានបដិសេធមិននិយាយថា នរណាជាអ្នកមើលខុសត្រូវរណ្តៅដីដែលមានឧបទ្ទវហេតុកើតឡើងនេះទេ។
នៅម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃអង្គារ ទឹកពីបឹងកប់ស្រូវ ស្ថិតនៅខណ្ឌព្រែកព្នៅបានហូរបុកចូលការដ្ឋានជីកដីមួយកន្លែងរបស់ឧកញ៉ា ញឹក ផន បន្ទាប់ពីជញ្ជាំងដីទទឹង២០ម៉ែត្រដែលខណ្ឌចែកតំបន់ទាំងពីរបានបាក់។
លោក ខន រ៉េត អាយុ២៧ឆ្នាំ និងលោក ទូច ស្លឹក អាយុ៣៣ឆ្នាំ កំពុងនេសាទក្នុងបឹងនោះនៅចម្ងាយប្រហែល៤០ម៉ែត្រពីរណ្តៅដី នៅពេលនោះទូកឈើរបស់ពួកគេត្រូវទឹកហូរកួចចូលរណ្តៅ និងក្រឡាប់លិច។ លោក រ៉េត បានតោងស្នោ និងបានហែលទៅកាន់កន្លែងមានសុវត្ថិភាព នៅពេលដែលទឹកហូរធ្លាក់ចូល ប៉ុន្តែ លោក ស្លឹក បានបាត់ខ្លួន។
លោក ឌិត ទីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា ថ្វីបើក្រសួងរបស់លោកទទួលខុសត្រូវចំពោះការមើលខុសត្រូវការជីកដីនៅក្រុងភ្នំពេញក៏ដោយ ក៏រណ្តៅដីដ៏ធំរបស់លោក ផន មិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនទេ។
លោកបានមានប្រសាសន៍ថា "វាមិនមែនជារបស់ក្រសួងទេ។ វាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ"។
នៅពេលសួរថា នរណាទទួលខុសត្រូវចំពោះការដ្ឋានជីកដីរបស់ឧកញ៉ារូបនេះ លោក ទីណា បានឆ្លើយតបថា "លោកជាអ្នកកាសែត។ វាជាការងាររបស់លោកក្នុងការរកឲ្យឃើញ"។
កម្លាំងកងរាជអាវុធហត្ថដែលឈរជើងនៅខាងក្រៅការដ្ឋានជីកដីនោះ...
ខណៈដែលគណបក្សប្រជាជនកម្ពុជាជ្រៀតចូល ឯគណបក្សសង្គ្រោះជាតិមានជម្រើសតិចតួច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលពឹងផ្អែកលើការគាំទ្រប្រជាប្រិយភាពដ៏លើសលុប ដើម្បីរក្សាក្តោបក្តាប់អំណាចរបស់លោកទេ តែផ្ទុយទៅវិញផ្អែកទៅលើឯកភាពគ្នាស្អិតល្មួតរបស់គណបក្សកាន់អំណាចរបស់លោកនៅឯការបោះឆ្នោត ក្នុងពេលដែលគូប្រឆាំងផ្នែកនយោបាយរបស់លោកបែកខ្ញែកឈ្លោះប្រកែកគ្នានិងទទួលបរាជ័យ។
ទទួលសន្លឹកឆ្នោតបានជាងពាក់កណ្តាលនៃសន្លឹកឆ្នោតទាំងអស់ជាលើកដំបូងនិងតែម្តងគត់ក្នុងឆ្នាំ២០០៨ នៅពេលដែលគណបក្សប្រជាជនកម្ពុជាមានជ័យជម្នះលើគណបក្សប្រឆាំងដោយសារតែមានការបែកបាក់គ្នានោះ លោក ហ៊ុន សែន ឆក់យកភាពទន់ខ្សោយផ្នែកការបោះឆ្នោតយ៉ាងងាយស្រួល ដោយដឹកនាំគណបក្សដែលមានវិន័យបំផុតនេះ។
ដូច្នេះ នៅពេលដែលតំណាងរាស្ត្រពីររូបមកពីគណបក្សសង្គ្រោះជាតិ ជាក្រុមរួបរួមគណបក្សប្រឆាំងពុំធ្លាប់មានពីមុន ដែលរហូតមកដល់ពេលនេះស៊ាំនឹងការបែកបាក់គ្នាទៅហើយនោះ ត្រូវមនុស្សមួយក្រុមវាយដំច្រំធាក់កាលពីខែមុន គឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងអនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ត្រូវបានដកចេញពីតំណែងអនុប្រធានសភាគឺថាសំណួរទាក់ទិនទៅនឹងមូលហេតុចង្អុលតម្រង់ទៅទិសមួយ។
កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ ដែលជាកូនស្រីរបស់លោក សុខា បាននិយាយអំពីការដកឪពុកនាងចេញពីតំណែង និងការវាយដំនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Diplomat ថា "វិធានការនេះមានបំណងបំបែកគណបក្សប្រឆាំង ក៏ដូចជាបំបាក់ស្មារតី់អ្នកគាំទ្ររបស់យើង"។
កញ្ញា មនោវិទ្យា បាននិយាយថា "ប៉ុន្តែ ស្រេចតែលើយើង គឺគណបក្សប្រឆាំង ថាតើយើងបណ្តោយឲ្យកលល្បិចទាំងនេះមានប្រសិទ្ធភាពឬអត់ ហើយរហូតមកដល់ពេលនេះយើងមិនបណ្តោយឲ្យមានប្រសិទ្ធភាពទេ។ នៅក្នុងគណបក្សយើង នៅតែមានឯកភាពគ្នារឹងមាំ"។
ទស្សនៈបែបនេះមិនមែនមានកំណត់ចំពោះតែគណបក្សសង្គ្រោះជាតិទេ ដោយផ្នែកស៊ើបការណ៍របស់សារព័ត៌មាន The Economist សន្និដ្ឋានថា ហេតុការណ៍ទាំងពីរគឺជាការសាកល្បងថាតើគណបក្សរួបរួមគ្នាដល់កម្រិតណានៅខាងក្រោយភាពស្ងប់ស្ងៀមដែលមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី បានអះអាងថា នឹងរក្សាឲ្យបានស្ថិតក្រោមវប្បធម៌សន្ទនា។
ផ្នែកស៊ើបអង្កេតរបស់សារព័ត៌មាននេះបាននិយាយនៅក្នុងរបាយការណ៍កាលពីចុងខែមុនថា "គួរឲ្យកត់សម្គាល់ថា ប្រធានគណបក្សសង្គ្រោះជាតិគឺ លោក សម រង្ស៊ី ដែលបានព្យាយាមរក្សាទំនាក់ទំនងជាមួយ... លោក ហ៊ុន សែន យ៉ាងកក់ក្តៅ គឺមិនមែនជាគោលដៅទេ។ ការសំដៅលើ កឹម សុខា បង្ហាញការព្រលយពាក្យទាក់ទិននឹងយុទ្ធសាស្ត្រជោគជ័យកាលពីមុនៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបែកគណបក្សប្រឆាំង"។
របាយការណ៍នេះបន្តថា "កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសសមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលងាយស្រួលបញ្ចុះបញ្ចូលដូចជាលោក សម រង្ស៊ី អាចបង្ខំសមាជិកគណបក្សប្រឆាំងប្រកាន់ខ្សែតឹងឲ្យបែកចេញពីគណបក្ស។ តាមពិត ប្រតិកម្មពីសមាជិកនៃគណបក្សសង្គ្រោះជាតិទៅនឹងការវាយដំច្រំធាក់អាចជួយឲ្យគណបក្សប្រជាជនកម្ពុជារកឃើញអត្តសញ្ញាណយ៉ាងងាយចំពោះអ្នករិះគន់ដ៏ខ្លាំងក្លារបស់ខ្លួន"។
លោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយ និងជាស្ថាបនិកនៃក្រុមខ្មែរដើម្បីខ្មែរ បាននិយាយថា ការប្រឹងប្រែងដើម្បីធ្វើឲ្យជ្រួលច្រាលដល់អ្នកមានមន្ទិលសង្ស័យទៅលើវប្បធម៌សន្ទនានៅក្នុងគណបក្សសង្គ្រោះជាតិ និងការបង្កឲ្យមានមន្ទិលទៅលើលោក សម រង្ស៊ី ត្រូវគេរំពឹងថា នឹងកើតមានឡើង។
លោក ឡី បានមានប្រសាសន៍ថា "វាមិនមែនជាយុទ្ធសាស្ត្រថ្មីរបស់គណបក្សប្រជាជនកម្ពុជាទេ។ គណបក្សប្រជាជនកម្ពុជាប្រើយុទ្ធសាស្ត្របំបែក ដើម្បីឈ្នះឆ្នោត ហើយឥឡូវនេះគណបក្សប្រជាជនកម្ពុជាពិបាកនឹងទាញយកប្រជាប្រិយភាពរបស់ខ្លួនមកវិញ ហើយដូច្នេះគេងាកទៅរកយុទ្ធសាស្ត្របែបនេះ"។
លោក ឡី បានមានប្រសាសន៍ថា "ពេលខ្ញុំចុះទៅសហគមន៍មូលដ្ឋាន ឥឡូវនេះពិបាកនឹងរកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ សូម្បីតែនគរបាល កងរាជអាវុធហត្ថ មនុស្សនៅក្នុងសហគមន៍ ពួកគេមិនគាំទ្រគេទេ។ ដួច្នេះ គេមានតែមធ្យោបាយមួយប៉ុណ្ណោះ"។
ការដឹងអំពីក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបែកគណបក្សសង្គ្រោះជាតិ បានគ្របដណ្តប់ទៅលើសុន្ទរកថារបស់លោក រង្ស៊ី និងលោក សុខា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មកម្លេ៉ះ នៅពេលដែលគណបក្សប្រឆាំងរួបរួមគ្នាគឺធ្វើឲ្យកើនសំឡេងឆ្នោតទ្វេដងនៅក្នុងសភាជាតិ ហើយខ្វះតែប្រាំពីរកៅអីទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។
ប៉ុន្តែ ការយល់ដឹងបែបនេះគួបផ្សំនឹងការពេញចិត្តស្មើគ្នាទៅលើសារៈសំខាន់នៃការរក្សាភាពស្ងប់ស្ងាត់ផ្នែកនយោបាយរហូតដល់មានការបោះឆ្នោតបន្ទាប់មកទៀត ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងកម្លាំងនគរបាល យោធា និងតុលាការ អាចកម្ទេចគណបក្សសង្គ្រោះជាតិបាន ប្រសិនបើខ្លួនមិនរក្សាទំនាក់ទំនងគួរសមទេនោះ។
លោក រង្ស៊ី និងលោក សុខា បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញជាមួយគ្នាកាលពីសប្តាហ៍មុន បន្ទាប់ពីមានការដកលោក សុខា ចេញពីតំណែង និងការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយបានអះអាងសាជាថ្មីថា ពួកគេគ្មានជម្រើសណាមួយ ក្រៅតែពីបន្តធ្វើការយ៉ាងស្ងាត់ស្ងៀមជាមួយអ្នកវាយប្រហាររបស់គណបក្សនេះទេ។
លោក រង្ស៊ី បាននិយាយជាមួយអ្នកព័ត៌មានមួយសប្តាហ៍បន្ទាប់ពីចោទប្រកាន់លោក ហ៊ុន សែន ថា រៀបចំឲ្យមានការវាយតប់តំណាងរាស្ត្ររបស់លោកថា "យើងមកទីនេះដើម្បីរក្សានិងពង្រឹងវប្បធម៌សន្ទនា ពីព្រោះយើងជឿថា គ្មានជម្រើសអ្វីក្រៅតែពីការជជែកគ្នាក្នុងស្មារតីគោរពគ្នាទៅវិញទៅមក។
ជាសារមួយដែលលោក រង្ស៊ី បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចសម្ភាសមួយនៅថ្ងៃបន្ទាប់មក ក្នុងពេលដែលទទួលស្គាល់ថា ប្រសិនបើការអះអាងរបស់លោកដែលថា លោក ហ៊ុន សែន បានបញ្ជាទៅលើការវាយដំនោះគឺពិតប្រាកដនោះ វាផ្ទុយគ្នាទៅនឹងគំនិតដែលថា វប្បធម៌សន្ទនាឥឡូវនេះកើតឡើងនៅក្នុងនយោបាយកម្ពុជា។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ប៉ុន្តែ អ្នកមិនអាចសួរសំណួរទៅលើរឿងទាំងមូលបានទេ ពីព្រោះមានកត្តាខ្លះបង្កើតឲ្យមានបញ្ហា ហើយធ្វើឲ្យខូចដំណើរការ។ អ្វីដែលមានបញ្ហានៅទីនេះមិនអាចមានអារម្មណ៍ជ្រួលច្រាល ហើយទម្លាក់ចោលវប្បធម៌សន្ទនាបានទេ។ គ្មានជម្រើសណាជំនួសវិធីនេះទេ"។
ថាតើលោក ហ៊ុន សែន មានផែនការក្នុងការវាយតប់ និងការដកលោក សុខា ចេញពីតំណែងដើម្បីធ្វើឲ្យមានការប្រេះឆានៅក្នុងគណបក្សសង្គ្រោះជាតិឬយ៉ាងណានោះ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានបង្វែរមិនឆ្លើយសំណួរ។
លោក រង្ស៊ី បានមានប្រសាសន៍ថា "វាអាចទៅរួច ប៉ុន្តែ ខ្ញុំនឹងមិនជាប់ក្នុងចំណុចនេះទេ។ យើងត្រូវតែខំព្យាយាមប្រឈមនឹងការបង្ករឿងរ៉ាវដែលកើតឡើងមួយចំនួន ហើយយើងត្រូវនៅស្ងៀមស្ងាត់ ហើយបន្តអនុវត្តយុទ្ធសាស្ត្រយូរអង្វែងរបស់យើង"។
កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា គណបក្សកាន់អំណាចដែលបានច្រានចោលការអះអាងថា ខ្លួនបានរៀបចំឲ្យមានការវាយដំច្រំធាក់តំណាងរាស្ត្រពីររូប មិនដែលមានយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំងនោះទេ ដោយពន្យល់ថា លោក សុខា ត្រូវដកចេញពីតំណែងអនុប្រធានសភា ដោយសារតែការប្រព្រឹត្តខុសរបស់លោកតែប៉ុណ្ណោះ។
អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានមានប្រសាសន៍ថា "កឹម សុខា ប្រើតួនាទីជាអនុប្រធានទី១សភាខុស ពីព្រោះគាត់ធ្វើការក្នុងអង្គនីតិបញ្ញត្តិ ប៉ុន្តែ ចង់ញុះញង់ប្រជាពលរដ្ឋឲ្យផ្តួលរំលំនាយករដ្ឋមន្ត្រី នោះមិនត្រឹមត្រូវទេ"។
លោក ឥសាន បានមានប្រសាសន៍បន្ថែមថា "គណបក្សប្រជាជនកម្ពុជាតែងតែណែនាំមន្ត្រីរបស់ខ្លួនឲ្យធ្វើល្អដើម្បីឈ្នះឆ្នោត ហើយមិនមែនឈ្នះឆ្នោតតាមរយៈការបំបែកបំបាក់គណបក្សដទៃទេ។ បែកឬមិនបែកជាបញ្ហារបស់គណបក្សសង្គ្រោះជាតិ។
ប្រវត្តិនៃការបែកបាក់
រយៈពេល២០ឆ្នាំបន្ទាប់ពីការបោះឆ្នោតដឹកនាំដោយអង្គការសហប្រជាជាតិនាឆ្នាំ១៩៩៣ គណបក្សសង្គ្រោះជាតិជាលើកដំបូង បានរួបរួមសមាសភាពគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជាមានដូចជាលោក រង្ស៊ី និងលោក សុខា ដែលកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានបែកខ្ញែកទៅជាភាគីដែលមិនទុកចិត្តគ្នា។
ការច្របាច់បញ្ចូលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក សុខា ទៅជាគណបក្សសង្គ្រោះជាតិនៅខែកក្កដា ឆ្នាំ២០១២ បានធ្វើឡើងរយៈពេលមួយឆ្នាំក្រោយពីមានការប៉ុនប៉ងរួមបញ្ចូលគ្នាត្រូវរាំងស្ទះនៅពេលមានការបែកធ្លាយសំឡេងខ្សែអាត់ការសន្ទនាតាមទូរស័ព្ទរវាងលោក ហ៊ុន សែន និងលោក សុខា។
នៅក្នុងសំឡេងខ្សែអាត់ គេអាចឮលោក សុខា ឆ្លើយតបថា "បាទ" នៅពេលលោក ហ៊ុន សែន បញ្ជាក់ថា លោកប៉ុនប៉ងលួចមន្ត្រីនិងអ្នកគាំទ្រពីគណបក្សលោក រង្ស៊ី។
ត្រឡប់ទៅកាន់ការបោះឆ្នោតជាតិនាឆ្នាំ១៩៩៨វិញ គណបក្សលោក រង្ស៊ី និងគណបក្សហ្វុ៊នស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏នឹងឈ្នះសន្លឹកឆ្នោតសរុបរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងងាយស្រួល ប្រសិនបើគណបក្សទាំងពីររួមដៃគ្នា។
ក្នុងសៀវភៅចេញផ្សាយនាឆ្នាំ២០០១របស់លោក ដែលមានចំណងជើងថា "អន្តរកាលនយោបាយនៅកម្ពុជា" លោក ដេវិធ រ៉ូបឺត បានកត់សម្គាល់ថា ផ្ទុយទៅវិញ គណបក្សទាំងពីរបានបំបែកសន្លឹកឆ្នោតតទល់នឹងគណបក្សប្រជាជនកម្ពុជាត្រឹមពាក់កណ្តាលផ្លូវដែលបណ្តោយឲ្យលោក ហ៊ុន សែន មានភាពស្របច្បាប់ទៅលើលទ្ធផលនៃការប្រយុទ្ធប្រដាប់អាវុធនាឆ្នាំ១៩៩៧នៅក្រុងភ្នំពេញ ដែលទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ ចេញពីតំណែង។
លោក រ៉ូបឺត បានសរសេរថា "ហ៊ុន សែន មិនអនុវត្តស្នៀតបំបែកហើយគ្រប់គ្រងទេ តែគណបក្សប្រឆាំងបានធ្វើដូច្នោះ។ ក្រឡេកមើលលទ្ធផលបោះឆ្នោត ប្រសិនបើ រង្ស៊ី និង រណឫទ្ធិ រួបរួមគ្នាគេនឹងទទួលបានសន្លឹកឆ្នោតភាគច្រើន ហើយលទ្ធផលនឹងខុសគ្នាយ៉ាងខ្លាំង"។
ដោយគណបក្សប្រជាជនកម្ពុជាយល់ព្រមបោះឆ្នោតដោយសេរីនៅឆ្នាំ២០១៨ ទន្ទឹមនឹងនោះក៏ធ្វើកំណែទម្រង់ ហើយក៏គំរាមថាសង្គ្រាមនឹងកើតឡើង ចំណែកឯគណបក្សសង្គ្រោះជាតិវិញ ទំនងជាទទួលស្គាល់បញ្ហាដែលផ្អែកទៅលើថាតើគណបក្សប្រឆាំងនេះអាចនៅរួបរួមគ្នារហូតដល់មានការបោះឆ្នោតបន្ទាប់ទៀតឬយ៉ាងណាទេ។
តម្លៃដែលផ្អែកលើឯកភាពគ្នានៅក្នុងជួរគណបក្សសង្គ្រោះជាតិ តាមពិតទៅមានភាពរឹងមាំ ដែលខ្លួនមានជំនឿថា អ្វីៗដែលខ្លួនធ្វើដើម្បីឈ្នះការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ គឺនៅមានដដែល។
លោក រង្ស៊ី បានមានប្រសាសន៍កាលពីយប់ថ្ងៃព្រហស្បតិ៍មុននឹងធ្វើដំណើរតាមយន្តហោះចាកចេញពីកម្ពុជាម្តងទៀតថា "អ្វីៗគឺផ្តោតទៅលើដំណើរការបោះឆ្នោត។ ក្តីសង្ឃឹមតែមួយគត់សម្រាប់កម្ពុជាគឺរៀបចំការបោះឆ្នោតគួរឲ្យជឿទុកចិត្តបាន”៕ រើន (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)
លោក ហ៊ុន សែន ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជេរប្រមាថលើទាហានដែលវាយពួកលោក
អ្នកនាំពាក្យនិយាយថា 'បើជាខ្ញុំវិញ ម៉្លេះប្រើកំាភ្លើង' ស្វាគមន៍តំណាងរាស្ត្របាត់ទៅហើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីម្សិលមិញថា ទាហានដែលបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបយ៉ាងសាហាវកាលពីសប្ដាហ៍មុន គ្រាន់តែបញ្ចេញប្រតិកម្មតបទៅនឹងពាក្យជេរប្រមាថមាក់ងាយពូជសាសន៍ប៉ុណ្ណោះ
ក្រុមមនុស្សហិង្សាវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យរងរបួសធ្ងន់អំឡុងពេលបាតុកម្ម
កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រឆាំងពីររូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា បានរងរបួសជាទម្ងន់ បន្ទាប់ពីក្រុមមនុស្សហិង្សានៅក្នុងបាតុកម្មមួយដឹកនាំដោយក្រុមយុវជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានទាញពួកលោកចេញពីរថយន្ត ហើយវាយដំពួកលោកនៅខាងមុខរដ្ឋសភា។
នៅពេលរដ្ឋសភាបើកសម័យប្រជុំពេញអង្គនាពេលព្រឹក បាតុកររាប់រយនាក់បានបង្ហាញវត្តមាននៅខាងមុខវិមានរដ្ឋសភាដើម្បីទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះចេញពីតំណែងអនុប្រធានរដ្ឋសភា។
ដោយស្រែកបន្ទរថា " កឹម សុខា ចុះចេញទៅ" ដែលយកលំនាំតាមការស្រែកបន្ទរដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រើប្រាស់ក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាចក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះ បាតុករទាំងនេះបានរក្សាភាពអហិង្សាភាគច្រើននៃវេលាព្រឹកនេះ។
ទោះជាយ៉ាងណា នៅពេលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមចាកចេញពីរដ្ឋសភាអំឡុងពេលប្រហែលពាក់កណ្ដាលថ្ងៃត្រង់ ក្រុមបាតុករបានសំដៅទៅរករថយន្តរបស់លោក...
Latest news
© 2021, ដេលី. All rights reserved.

