28 C
Phnom Penh

ការ​​​ប្រកួត​​​ក្នុង​​​ទ្រុង​​​ជា​​​លើកទី២​នៅ​​​កម្ពុជា​​​​​​ គឺ​​​ជា​​​ការ​​​​​​ប្រកួត​​​សង​​​សឹក​​​និង​​​ផ្តួល​​​គ្នា​​​ដ៏​​​​​​រហ័ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាន់​​​ រតនា បាន​​​ដើរ​​​ចូល​​​សាល​​​មហោ​​​ស្រព​​​​​​​​​ កោះ​​​ពេជ្រ​​​ ដែលមាន​​​​កន្លែង​​​នៅ​​​ទំនេរ​​​ពាក់​​​កណ្តាល​​​​ មុន​​​ម៉ោង១១​​​​​​និង​​​៣០​​​នាទី​​​យប់​​​ថ្ងៃ​​​សៅរ៍បន្តិច​ ដោយ​​​ពាក់​​​រូបមុខ​យក្ស ខណៈ​​​ម៉ាសីុន​​​បាញ់​​​​​​ផ្សែង និង​​​តន្ត្រី​​​ប៉ប់​បស្ចឹម​​​ប្រទេស​​​​​​​ ចាប់​​​ផ្តើម​​​បាញ់​​​ និង​​​ប្រគំ​​​ឡើង​​​ មុន​​​​​​​ការ​​​ប្រកួត​​​លើក​​​ចុង​​​ក្រោយ​​​នៃ​​​ព្រឹត្តិការណ៍​​​​ប្រកួត​​​ជើង​​​ឯក “អាណាចក្រ​​​ខ្មែរ​​​”​ ក្នុង​​​រាជ​​​ធានីភ្នំពេញ។

ទោះ​​​បី​​​ជា​​​ព្រឹត្តិការ​​​ណ៍ផ្លូវ​​​ការ​​​ដ៏​​​សំខាន់​​​នេះ​​​​​​ ផ្តោត​សំខាន់​លើ​កីឡាករ​​​ក្បាច់​​​គុន​​​ចម្រុះ​​​​ចំនួន​​​ពីរ​​​រូប​​​ក្តី ​តែ​វា​ក៏​​​ជា​​​ជំនួប​ម្តង​ទៀត​រវាង​​​កីឡាករ​​​ខ្មែរ​​​ចំនួន​​​ពីរ​​​រូប​​​គឺ​​​ កីឡាករ ចាន់​​​ រតនា អាយុ​​​២៨ ​​​និង​​​ កីឡាករ សំអាង ឌុន អាយុ​​​២៤​​​ឆ្នាំ​​​ ដែល​​​មាន​​​រូប​​​​​​ធំ​​​ៗ​​​នៅ​​​លើ​ផ្ទាំង​​​ផ្សព្វ​​​ផ្សាយ​​​ដែរ​។

cam-photo-fight-night-800x533​​​​​​​​​អំឡុង​​​ព្រឹត្តិការណ៍​ប្រកួត​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដែល​​​ហៅ​​​​ថា “Rise of the Kingdom” នៅ​​​ក​​​្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កីឡាករ​​​ ចាន់​​​ រតនា ដែល​​​មាន​​​​​​ការ​​​គាំទ្រ​​​យ៉ាង​​​ខ្លាំង​​​​​​ត្រូវ​​​បាន​​​សម្រេច​​​ឲ្យ​​​ចាញ់​​​​​​គូ​​​​​​ប្រកួត​​​របស់​​​ខ្លួន​​​ គឺ​​​កីឡាករ ​​​សំអាង​​​ ឌុន បន្ទាប់​​​ពី​​​អ្វី​​​ដែល​​​ចាត់​​​ទុក​​​ថា គឺ​​​ជាការ​​​ជាន់​​​មុខ​​​ខុស​​​លក្ខន្តិកៈ ដោយ​​​ធ្វើ​​​ឲ្យ​​​គូប្រកួត​​​ធ្វើ​​​ពុធ​​​ជា​​​របួស និង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​រៀប​​​ចំ​​​ជំនួប​​​របស់​​​ពួក​​​គេ​​​ឡើង​​​វិញម្តងទៀត​។

នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​មួយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ចាន់ រតនា ប្តេជ្ញា​​​ថា លើក​​​នេះ​​​នឹង​​​យក​​​ឈ្នះ​​​​​​ឲ្យ​​​បាន​​​។

កីឡាករ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​មិន​​​ចាញ់​​​ជា​​​លើក​​​ទី​​​២​​​ទេ”។

សំអាង​​​ ឌុន ក៏​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើក​​​ខ្លួន ​​​ឯង​​​​​​​​​ដែរ​ ដោយ​​​​​​ធ្វើការ​គិតទុកជាមុន​​​​​​​នៅ​ក្នុង​​​វីដេអូ​​​មុន​​​ការ​​​ប្រកួត​​​​ដែល​​​គេ​​​ចាក់​​​បញ្ចាំង​​​នៅ​​​លើ​​​ផ្ទាំង​​​សំពត់​​​ស​​​ដ៏​​​ធំ​​​ចំនួន​​​ប​​ី​​​ថា ការ​​​ប្រកួត​​​នេះ​​​ នឹង​​​បញ្ចប់​​​ដោយ​​​ការ​​​ផ្តួល​​​គូ​​​ប្រកួត​​​ឲ្យ​​​សន្លប់​​​។

ពេល​​​​​​ស្នូរ​​​ជួង​​​បន្លឺ​​​ឡើង​​​ កីឡាករ​​​ប្រដាល់​​​ដែល​​​មាន​​​ការ​​​ហ្វឹក​​​ហាត់​​​បាន​​​យ៉ាង​​​ល្អ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ដើរ​​​អួត​​​គ្នា​​​ជុំ​​​វិញ​​​សង្វៀន ខណៈ​​​អាជ្ញា​​​កណ្តាល​​​បាន​​​​​​ប្រាប់​​​ឲ្យ​​​ពួក​​​គេ​​​ចាប់​​​​​​ផ្តើម​​​ប្រកួត​​​។ដោយ​​​មិន​​​ចង់​​​ឲ្យ​​​គេ​​​ទាញ​​​ផ្តួល​​​វាយ​​​តប់​​​នៅ​​​លើ​​​សង្វៀន​​​ សំអាង ឌុន បាន​​​ទ្រាំទ្រ​​​ឈ​​​រវាយ​​​មិន​​​ដល់​​​២​​​នាទី​​​ផង​​​មុន​​​ពេល​​​ប្តូរ​​​កណ្តាប់​​​ដៃ​​​គ្នា ជាមួយ​​​កីឡាករ ចាន់​​​ រតនា និង​​​មុន​​​ពេល​​​ដួល​​​លើ​​​សង្វៀន។

បន្ទាប់​​​ពី​​​វាយ​​​​ឱប​​​រឹត​​​​កាច់​​​ដៃ​​​ជើង​​​គ្នា​ប្រហែល ​​​២​​​នាទី​​​រួច​មក​​​ ចាន់ រតនា មាន​​​ឱកាស​​​វាយ​​​ទម្លុះ​​​ របាំង​​​ការពារ​​​របស់​​​គូ​​​ប្រកួត​​​ខ្លួន​​​ ហើយ​​​បាន​​​វាយ​​​មុខ​​​គូប្រកួត​​​របស់​​​ខ្លួន​​​ជា​​​ច្រើន​​​ដៃ​​​នៅ​​​ពេល​​​នៅ​​​សល់​​​៣០វិនាទី​​​​​​ចប់​​​ទឹក​​​ទី​​​១​​​ ដែល​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​អាជ្ញា​​​កណ្តាល​​​ផ្តល់​​​ជ័យ​​​ជម្នះ​​​​​​ដល់​​​ ចាន់​​​ រតនា ដោយ​​​​​​ការ​ផ្តួល​​​គូប្រកួត​​​របស់​​​ខ្លួន​​​ឲ្យ​​​សន្លប់​​​ដោយ​​​​​​​​​​​​​​​​​​​​​​​​បច្ចេកទេស​​​។

ដោយ​​​មាន​​​ថង់​​​ទឹក​​​កក​​​ស្អំ​​​នៅ​​​លើ​​​សៀត​​​ផ្កា​​​របស​​​់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ការ​​​ប្រកួត​​​កីឡាករ​​​ ចាន់​​​រតនា បាន​​​និយាយ​​​ថា គាត់​​​សង្ឃឹម​​​ថា នឹង​​​ប្រើ​​​ជ័យ​​​ជម្នះ​​​នេះ​​​ជា​​​ទុន​​​សម្រាប់​​​ឈាន​​​ជើង​​​ទៅ​​​ប្រកួត​​​ជា​​​មួយ​​​គូ​​​ប្រកួត​​ជើង​​​ខ្លាំង​​​ជា​​​ច្រើន​​​រូប​​ផ្សេង​ទៀត​​​។

កីឡាករ​​​ ចាន់​​​ រតនា បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចង់​​​ប្រកួត​​​ជា​​​មួយ​​​កីឡាករ​​​បរទេស​​​ដែល​​​មាន​​​បទ​​​ពិសោធន៍​​​ដើម្បី​​​ឲ្យ​​​ខ្ញុំ​​​អាច​​​រៀន​​​សូត្រ​​​ពី​​​ពួក​​​គេ​​​និង​​​ដើម្បី​​​បង្ហាញ​​​ឲ្យ​​​ពិភព​​​លោក​​​ឃើញ​​​ថា ​​​កម្ពុជា​​​ ក៏​​​មាន​​​កីឡាករ​​​វាយ​​​ដាក់​​​ទ្រុង​​​ខ្លាំង​​​ៗ​​​ដែរ​​​”។

ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​នៃ​ក្បាច់​​​គុន​​​ចម្រុះ​​​នេះ​ ​​​ក៏​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​ផ្តួល​​​គូប្រកួត​​​ ឲ្យ​​​សន្លប់​​​​​​យ៉ាង​​​ឆាប់​​​រហ័ស​​​បំផុត​​​នៅ​​​ក្នុង​​​ប្រវត្តិ​​​នៃ​​​ការ​​​ប្រកួត​​​ពាន​​​រង្វាន់​ជើង​​​ឯក One Championship ផងដែរ​ ដោយ​​​កីឡាករ​​​កម្ពុជា​​​ឈ្មោះ ​​​ចាន់ ហេង បាន​​​ដួល​​​សន្លប់​​​​​​​​​ត្រឹម​​តែ​​​ប៉ុន្មាន​​​វិនាទី​​​ ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​ចាប់​​​ផ្តើម​​​ប្រកួត​​​ជា​​​មួយ​​​កីឡាករ ​​​ឥណ្ឌូណេស៊ី ឈ្មោះ Mario Satya Wirawan ។

ប៉ុន្តែ ទោ​​​ះ​​​បី​​​ជា​​​ខ្សែ​​​វីដេអូ​​​បង្ហាញ​​​ក្នុង​​​ផ្ទាំង​​​សំពត់​​​ស​​​ធំៗ​​​នៅរាត្រីនោះ​ប្រាប់​​​ទស្សនិកជន​​ “ត្រៀម​​​សម្រាប់​ការ​ប្រយុទ្ធ​” ក៏ដោយ​ ក៏​ការ​​​ប្រកួត​​​ប៉ុន្មាន​​​គូ​​​ដំបូង​​​មិន​​​សូវ​​​ជា​​​មាន​​​ភាព​​​ខ្លាំង​​​ក្លា​​​និង​​​ការ​​​អប​​​អរ​​​ពី​​​ទស្សនិក​​​ជន​​​ប៉ុន្មាន​​​ទេ​​​តែទើប​តែមាន​ការ​​​ហ៊ោអប​​អរ​ខ្លាំង​​​បំផុត​​​​​​​​​​​​​​​​​​​​​​ ​​​ពេល​​​​​​​​​ស្ត្រី​​​​​​លើក​​​ផ្ទាំង​​​ឲ្យ​​​ទឹក​​​ស្លៀក​​​ប៊ីគីនី ជន​​​ជាតិ​​​ម៉ាឡេស៊ី​​​ឈ្មោះ  Mel Tan បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​លើ​​​ផ្ទាំង​​​សំពត់​​​ស​​​។

ក្នុង​​​ចំណោម​​​គូ​​​ប្រកួត​​​ដំបូង​​​ៗ​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ជក់​​​ចិត្ត​​​បំផុត​គឺ​​​ការ​​​ប្រកួត​​​មួយ​​​ទៀត​​​​​​រវាង​​​​​​អ្នក​​​ប្រដាល់​​​ខ្មែរ​​​ឈ្មោះ មាស មើ និង​​​ កីឡាករ​​​ ចាន់​​​ សំអាត ។ ដោយ​​​បង្កោង​​​​​​ខ្លួន​​​នៅ​​​ពេល​​​ជួង​​​បាន​​​បន្លឺ​​​ឡើង​​​ពេល​​​ចាប់​​​ផ្តើម​​​ប្រកួត មាស មើ បាន​​​ស្ទុះ​​​ទៅ​​​​​ដាល់​​​មុខ​​​គូប្រកួត​​​ ​​​របស់​​​ខ្លួន​​​ពេល​​​អាជ្ញាកណ្តាល​​​​​​ផ្តល់​​​សញ្ញា​​​ថា ឲ្យ​​​វាយ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​គូ​​​ប្រកួត​​​របស់​​​ខ្លួន​​​វាយ​​​បក​​​មក​​​​​​វិញ​​​។ មាស មើ បន្ត​​​មាន​​​ប្រៀប​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ ហើយ​​​១​​​នាទី កន្ល​ះ​​​ក្រោយ​​​​​​មក​​​កីឡាករ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​​​​ថា​​​ជា​​​អ្នក​​​ឈ្នះ​​​ដោយ​​​ផ្តួល​​​គូប្រកួត​​​របស់​​​ខ្លួន​​​ឲ្យ​​​សន្លប់​​​ដោយ​​​បច្ចេក​​​ទេស​​​។cam-photo-fight-night-2-800x533

​​​​គូ​​​ដ៏​​​សំខាន់​​​ក្នុង​​​ការ​​​ប្រកួត​​​នៅ​​​រាត្រី​​​នោះ​​​ គឺ​​​គូទី​​​៨​​​ក្នុង​​​ចំណោម​​​គូប្រកួត​​​ចំនួន​​​១០​ រវាង​​​​កីឡាករ​​​អាមេរិក​​​មក​​​ពី​​​កោះ​​​ហាវ៉ៃ​​​​​​ឈ្មោះ​​​ Lowen ​​​Tynanes និង​​​កីឡាករ​​​រុស្សី ឈ្មោះ Rasul Yakhyaev។​​​ ការ​​​ស្រែក​​​ថា កីឡាករ​​​ “អាមេរិក​​​អាមេរិក” ដែល​បាន​​​បន្លឺ​​​ឡើង​​​នៅ​​​ប៉ុន្មាន​​​វិនាទី​​​ដំបូង​​​នៃ​​​ការ​​​ប្រកួតបាន​ស្ងាត់​ទៅវិញ​​​​ប៉ុន្តែ ការ​​​ប្រកួត​​​នេះ​​​ធ្វើ​​​ឲ្យ​​​ទស្សនិកជន​​​មាន​​​ការ​​​រំភើប​​​ជក់ចិត្ត​យ៉ាង​​​ខ្លាំង។

កីឡាករ​​​​​​អាមេរិក​​​ Tynanes បាន​​​ផ្តួល​​​គូ​​​ប្រកួត​​​ របស់​​​ខ្លួន​​​នៅ​​​ពាក់​​​កណ្តាល​​​ទីក្នុង​​​ទឹក​​​ទី​​​៣ បន្ទាប់​​​​ពី​​​ចាប់​​​រឹត​​​ករ​​​កីឡាករ Yakhyaev ​​​​​​​​​​​​​​​ពីក្រោយ​​​ហើយ​​​ធ្វើ​​​ឲ្យ​​​កីឡាករ​​​រូប​​​នេះ​​​រើ​​​មិន​រួច​​​​។ ​​​កីឡាករ ​រូបនេះ​ដែល​​​និយាយ​​​​​​តិច​​​​មាន​​​ការ​​​សប្បាយ​​​រីក​​​រាយ​​​នឹង​​​ជ័យ​​​ជម្នះនេះ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​គាត់​សម្លឹង​​​ទៅ​​​រក​​​ការ​​​ប្រកួត​​​មួយ​​​ទៀត​​​ជា​​​មួយ​​​កីឡាករ​​​ជប៉ុន​​​ឈ្មោះ Shinya Aoki សម្រាប់​​​ការ​​​ប្រកួត​​​ជើង​​​ឯក​​​ទម្ងន់​​​ស្រាល One Cham​​​pionship។កីឡាករ​​អាមេរិក​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “គាត់​​​មាន​​​អាយុ​​​​​​ច្រើនជាង​​​​​​​​​​​​ ប៉ុន្តែ ​​​គាត់​​​គឺ​​​ជា​​​កីឡាករ​​​​​​ដ៏​​​ឆ្នើម​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​ផ្តួល​​​ឲ្យ​​​គាត់​​​សន្លប់​​​អ៊ីចឹង​​​ខ្ញុំ​​​​​​​​​នឹង​ធ្វើបាន​ល្អ។ ខ្ញុំ​​​គ្មាន​​​របួស​​​ទេ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ចូល​​​កន្លែង​​​ហ្វឹក​​​ហាត់​​​នៅ​​​ថ្ងៃ​​​ច័ន្ទ សម្រាប់​​​ជំនួប​​​លើក​​​ក្រោយ​​​”។

​​​ទោះ​​​ជា​បីជា​នៅរាត្រីនោះ​មានអ្នក​ចូល​​​រួម​មិន​សូវច្រើន​ក៏ដោយ​ វា​​​ជា​​​សញ្ញា​​​បង្ហាញ​​​ថា ក្បាច់​​​គុន​​​ចម្រុះ​​​កំពុង​​​តែមាន​ប្រជាប្រិយ​​​ភាព​ជាបណ្តើរ​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដោយ​​​កីឡាករ​​​ចំនួន​​​១៤​​​រូប​​​ក្នុង​​​ចំណោម​​​កីឡាករ​​​២០​​​រូប​​​​​​ រួម​​​ទាំង​​​ស្ត្រី​​​បី​​​រូប​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​បួន​​​រូប​​​សុទ្ធ​​​​តែ​​​ជា​​​កីឡាករ​​​កម្ពុជា​​​។

បន្ទាប់​​​ពី​​​ថ្លឹង​​​ទម្ងន់​​​​​​នៅ​​​ Naga World កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រមុន​​​ការ​​​ប្រកួត​​​ លោក Victor Cui នាយក​​​ប្រតិបត្តិ​​​នៃ​​​ការ​​​ប្រកួត​​​ពាន​​​រង្វាន់​​​ជើង​​​ឯង One Championship នេះ​​​បាន​​​ចាត់​​​ទុក​​​កីឡាករ​​​​​​ក្បាច់​​​គុន​​​ចម្រុះ​​​​​​​​​កម្ពុជា​​​ថា “ម្តង​​លិច​ ម្តង​​​អណ្តែត​​​​” ហើយ​​​”កំពុង​​​តែ​​​មាន​​​ភាព​​​រីក​​​ចម្រើន​​​ម្តង​​​បន្តិច​​​ៗ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មូល​​​និធិ​​​មក​​​ទី​​​នេះ​​​ដើម្បី​​​បណ្តុះ​​​បណ្តាល​​​ និង​​​បង្កើត​​​ឲ្យ​​​មាន​​​អត្តពលិក​​​លំដាប់​​​ពិភព​​​លោក​​​ ឥឡូវ​​​នេះ​​​យើង​​​ចង់​​​ផ្តល់​​​ឲ្យ​​​ពួក​​​គេ​​​ឈាន​​​ជើង​​​ដល់​​​ឆាក​​​ប្រកួត​​​លក្ខណៈ​​​អន្តរ​​​ជាតិ​​​ ហើយ​​​ពួក​​​គេ​​​នឹង​​​ហ្វឹក​​​ហាត់​​​។ ពួក​​​គេ​​​ត្រូវ​​​ការ​​​ការ​​​ហ្វឹក​​​ហាត់​​​ និង​​​បណ្តាញ​​​នៅ​​​ពីក្រោយ ហេតុ​​​ដូច្នេះ​​​ពួកគេ​​​នឹង​​​មាន​​​ការ​​​រីក​​​ចម្រើន​​​”។

គ្រូ​​​បង្វឹក​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​ចំណាយ​​​ពេល​​​វេលា​​​របស់​​​ខ​​​្លួន​​​​​​​​​ក្នុង​​​អាជីព​​​ជាកីឡាករ​​​ប្រដាល់​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ពួក​​​គាត់​​​មើល​​​​​​ឃើញ​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​ពី​​​កីឡា​​​ករ​​​ប្រដាល់​​​ទៅ​ជា​​​កីឡាករ​​​ក្បាច់​​​គុន​​​ចម្រុះ​​​ គឺមាន​​​​​​សភាព​​​យឺតយ៉ាវ​​​​។

លោក គង់ ចាន់​​​ធីណា គ្រូ​​​បង្វឹក​​​មួយ​​​រូប​​​នៅ​​​ ក្លឹប​​​ប្រដាល់​​​មកុដ​​​រាជសី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា នឹង​​​​​​មាន​​​កីឡាករ​​​ច្រើន​​​ប្រហែលជា​​​ចង់​​​ផ្លាស់​​​ប្តូរ​​​ ប្រសិន​​​បើ​​​មាន​​​ការ​​​ប្រកួត​​​កាន់​​​តែ​​​ច្រើន​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ការ​​​ខ្វះ​​​តិច​​​និក​​​ គ្រូបង្វឹក​​​ និង​​​​​​ការ​​​ប្រកួត​​​មាន​​​ន័យ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ច្រើន​​​​លើ​​​កីឡា​​​ប្រដាល់​​​​​​នៅ​​​ឡើយ​​​។ ដូច​​​អ្នក​​​រក​​​ស៊ី​​​អ៊ីចឹង​​​ ពេល​​​មាន​​​ទី​​​ផ្សារ​​​កាន់​​​តែ​​​ច្រើន ក្នុង​​​នាម​​​យើង​​​ជា​​​កីឡាករ​​​អាច​​​រក​​​ប្រាក់​​​បាន​​​កាន់​​​តែ​​​ច្រើន​​​”។

លោក ឈិន ក្វាន់​​​ចៃ គ្រូ​​​បង្វឹក​​​ម្នាក់​​​ទៀត​​​ក្នុង​​​​​​ក្លឹប​​​នេះ​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ខណៈ​​​ប្រជា​​​ប្រិយ​​​ភាព​​​នៃ​​​ក្បាច់​​​គុន​​​ចម្រុះ​​​នៅ​​​​​​មាន​​​កម្រិត​​​ទាប​​​នៅ​​​ឡើយ​​​ ក្បាច់​​​គុន​​​មួយ​​​នេះ​​​កំពុង​​​រីក​​​ចម្រើន​​​ជា​​​លំដាប់។ ក្បាច់​​​គុន​​​ចម្រុះ​​​នៅ​​​​កម្ពុជា​​​​​​ត្រូវ​​​ការ​​​​​​រយៈ​​​ពេល​យ៉ាង​​​តិច​​​​២​​​ឆ្នាំ​​​ទៀត​​​មុន​​​ពេល​​​មានការ​​​រីក​​​ចម្រើន​​​គ្រប់​​​គ្រាន់​​​ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​ទស្សនិក​​​ជន​​​ជក់​​​ចិត្ត​​​ដិត​​​អារម្មណ៍​​​បាន​​​”។លោក​​​បាន​​​បន្ថែម​​​ថា ទស្សនិកជន​​​​​​តែង​​​តែ​​​ចាប់​​​អារម្មណ៍​​​​​​ពេល​​​មាន​​​ការ​​​ប្រកួត​​​ល្អ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ពេល​​​មាន​​​ការ​​​ប្រកួត​​​ល្អៗ​​​ ប្រជា​​​ពល​​​រដ្ឋ​​​តែង​​​តែ​​​​​​ចង់​​​មើល​​​”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស