38 C
Phnom Penh

TAG

topstory

ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​មើល​ឃើញ​ស្មារតី​សហការ​គ្នាទោះជា​មាន​ភាព​ជូរចត់ក៏ដោយ

បើទោះជា​មាន​សង្រ្គាម​ពាក្យ​សម្តី​ជូរ​ចត់​ខ្លាំង​ឡើង​រវាង​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​លោក សុរិយា​ ស៊ូបេឌី​ (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មាន​សុទិដ្ឋិ​និយម ថា​​​គណបក្ស​ទាំង​ពីរ​បន្ត​ធ្វើការ​ជាមួយ​គ្នា​ប្រកប​ដោយ​ការ​ស្ថាបនា​​ដើម្បី​ធ្វើ​ឲ្យ​ប្រ​ទេស​ចម្រើន​លូតលាស់។ លោក ស៊ូបេឌី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​សភា​ថា "ខ្ញុំ​រីករាយ​ណាស់​ដែលឮ​ថា ការ​សុន្ទនា​កំពុង​ធ្វើ​បន្ត​ដើម្បី​អនុវត្ត​កំណែ​ទម្រង់​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​ឡើង ធ្វើ​ឲ្យ​មាន​​នីតិរដ្ឋ​ពិត​ប្រាកដ​ថែម​ទៀត និង​ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ច្រើន​ឡើង​ក្នុង​ប្រទេស​នេះ"។ ទើបតែ​មួយ​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្ត្រី​...

អង្គការ​អន្តរ​ជាតិ​ទេសន្តរ​ប្រវេសន៍​ត្រៀម​ជួយ​តាំង​ទីលំនៅ​ដល់​ជន​ភៀសខ្លួន​មកពីប្រទេសណូរូ

អង្គការ​​​អន្តរ​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខ្លួន​​​ត្រៀម​​​ជួយ​​​សម្រប​​​សម្រួល​​​ផែន​​​ការ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅក្នុង​ប្រទេសកម្ពុជាដល់​​​ជន​​​ភៀសខ្លួន ដែល​​​បច្ចុប្បន្ន​​​នេះ​​​ប្រទេស​​​អូស្ត្រាលី​​​កំពុង​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ជា​​​ប្រទេស​​​ដែន​​​កោះ​​​បាស៊ីហ្វិក​​​ខាង​​​ត្បូង​​​ បន្ទាប់​​​ពី​​​ក្រុមមន្ត្រី​​​កម្ពុជា បាន​​​ធ្វើ​​​ទស្សនកិច្ច​​​​ទៅ​​​កាន់​​កោះ​​​នោះ​​​រយៈ​​​ពេល​​​មួយ​​​​​​សប្តាហ៍។ កាល​​​ពីខែ​​​កញ្ ញា​​​ប្រទេសកម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី ដែល​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ក្នុង​​​​​​ការ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​ជំនួយ​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្រោយ​​​។ ប្រទេស​​​កម្ពុជា​​​មិន​​​ទាន់​​​បាន​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​នៅ​​​ឡើយ​​​ទេ ហើយ​​​ការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​កោះ​​​នោះ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​​​​​​​​​ គឺ​​​ជា​​​លើក​​​ទី​​​១​​​ហើយ​​​​​​របស់​​​មន្ត្រី​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​លេខា។ បើ​​​ទោះ​​​ណា​​​ជា​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ព្រម​​​ព្រៀង​​​រ៉ាប់​​​រង​​​ការ​​​ចំណាយ​​​ទាំង​​​អស់​​​ក៏​​​ដោយ​​​ ក៏អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​ទាក់​​​ទង​​​អង្គការ​​របស់ខ្លួន​​​​កាល​​​ពី​​​ខែ​​​តុលា​​​ដើម្បី​​​សុំ​​​ជំនួយ​​​ផង​​​ដែរ​​​។ កាល​​​ពី​​​ម្សិលមិញ លោក ចូ ឡូរី អ្នក​​​នាំ​​​ពាក្យ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរ​​​​​​ប្រវេសន៍​​​ប្រចាំ​​​តំបន់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​នេះ​​​នឹង​​​​​​ជួយ​​ ​​​ឲ្យ​​​តែ​​​ប្រទេស​​​កម្ពុជា​​​​​​ព្រម​​​ព្រៀង​​​ចំពោះ​​​លក្ខខណ្ឌ​​​ខ្លះៗ​​​។ លោក ឡូរី បាន​​​មាន​​​ប្រសាសន៍​​​ថា "អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើរ​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា ដោយ​​​បង្ហាញ​​​ថា ខ្លួន​​​ត្រៀមខ្លួន​ក្នុង​​​ត​ួនាទី​តាំង​ទីលំ​នៅ​ថ្មី​ដល់​​​ជន​ភៀសខ្លួន​ពី​​​​ប្រទេស​​​ណូរូ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "លក្ខខណ្ឌ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ទំនាក់​​​ទំនង​​​ទៅ​​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​ហើយ​​​ ហើយ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ការ​​​ពិចារណា​​​។ បញ្ហា​​​នេះ​​​គឺ​​​ជា​​​រឿង​​​សម្ងាត់​​​រវាង​​​រដ្ឋអធិបតេយ្យ​​​ និង​​​អង្គការ​​​អន្តរជាតិ ហើយ​​​យើង​​​នឹង​​​មិន​​​ប្រកាស​​​ជា​​​សាធារណៈ​​​ឡើយ"។ លោក ឡូរី បានមាន​​​ប្រសាសន៍​​​ថា អង្គការ​​​អន្តរជាតិ​​​ទេសន្តរ​ប្រវេសន៍​​​នឹង​​​បញ្ជាក់​​​អំពី​​​តួនាទីរបស់ខ្លួន​​​នៅ​​​ពេល​​​ព័ត៌មានលម្អិតត្រូវ​បាន​ដោះស្រាយ​​​។ អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ដំណើរ​​ទស្សនកិច្ច​​​របស់​​​ប្រតិភូក​​​ម្ពុជា​​​ទៅ​​​កាន់​​​ប្រទេស​​​ណូរូ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិនធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ដំណើរ​​​ទស្សនកិច្ច​​​នោះ​ឡើយ។ អ្នកនាំពាក្យ​​​សម្ព័ន្ធ​​​ជន​​​ភៀស​​​ខ្លួន ជា​​​អង្គការ​​​តស៊ូ​​​មតិ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ទីក្រុង​​​ស៊ីដនី​​បាន​​​ទាក់​​​ទង​​​ជាមួយ​​​​​មនុស្ស​ក្នុង​​​ប្រទេស​​​ណូរូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈ​​​ប្រតិភូ​​​កម្ពុជា​​​បាន​​​ទៅ​​​ពិនិត្យ​​​​​​មើល​​​កន្លែង​​​ឃុំ​​​ខ្លួន​​​របស់​ប្រទេសអូស្ត្រាលីនៅ​​​លើ​​​កោះ​​​នោះ ប៉ុន្តែ បានចាកចេញ​​​វិញ​​​​​​ដោយ​​​មិន​​​បាន​​​ជួប​​​ជា​​​មួយ​​​ជន​​​ភៀសខ្លួន​​​ណា​​​ម្នាក់​​​ឡើយ​​​។ អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​និយាយ​​​ជា​​​មួយ​​​គណៈ​​​ប្រតិភូ​​​ទាំង​​​នោះ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បដិសេធ​​​។ ប្រទេសកម្ពុជា និង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ចរចា​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​សម្ងាត់​​​នេះ​​​កាល​​​ពី​​​ខែ​​​កញ្ញា ហើយមានការ​​​​ស្ទាក់​​​ស្ទើរ​​​សូម្បី​ការ​ជូន​​​ដំណឹង​​​អំពី​​​ដំណើរ​​​ទស្សន​​​កិច្ច​​​ថ្មី​​​ៗ​​​របស់​​​ប្រតិភូកម្ពុជា​​​ទៅ​​​កាន់​​​ប្រទេស​​​ណូរូ។ កាល​​​ពីសប្តាហ៍​​​មុន​​​ អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍ថា លោក កែម សារិន ប្រធាន​​​ការិយាល័យ​​​ជន​​​ភៀស​​​ខ្លួន​​​របស់​​​នាយក​​​ដ្ឋាន​​​នេះ​​​បាន​​​ដឹក​​​នាំ​​​​​​ដំណើរ​​​ទស្សន​កិច្ច​​​នោះ​​​។ ទោះជា​​​យ៉ាង​​​ណា នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពីម្សិលមិញ លោក សារិន មិន​​​បាន​​​បញ្ជាក់​​​ ឬ​​​ក៏​​​បដិសេធ​​​ថា លោក​​នៅលើ​កោះនោះ​​​ឡើយ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​ដើម្បី​​​បំពេញ​​​ទស្សនកិច្ច​​​ មិន​​​មែន​​​ទៅ​​​ចរចា​​​អំពី​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ប្រទេសណូរូ​​​ឡើយ​​​"៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ អូន ភាព​​)​​​​​​  

ការ​​​តវ៉ា​​​ដោយ​​​អហិង្សា​​​​​​​​​​​​ត្រូវ​​​បាន​​​រារាំង​​​មិនឲ្យ​​​​​​ចូលទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ

កង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ប្រហែល​​​៥០នាក់​​​ និង​​​នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​ក្នុង​​​ចំនួន​​​ប្រហែល​​​គ្នា​​​នេះ​​​​​​បាន​​​រារាំង​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ប្រមាណ​​​១០០​​​នាក់​​​ មិន​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ចាត់​​​ទុក​​​ការ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នេះ​​​ថា ជា​​​ការ​​​ប្រមូល​​ផ្តុំ​​​ខុស​​​ច្បាប់។ អ្នក​​​តវ៉ា​​​ គឺ​​​សុទ្ធ​​​តែ​​​មក​​​ពី​​​សហគមន៍​​​មួយ​​​ចំនួន​​​ដែល​​​រង​​​ការ​​​បណ្តេញ​​​ចេញ​​​រួម​​​មាន​​​ដូច​​​ជា​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ និង​​​តំបន់​​​បុរី​​​កីឡា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ព្រម​​​ទាំង​​​សហគមន៍​​​មួយ​​​ចំនួន​​​ទៀត​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ផង​​​ដែរ​​​។ ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​​​​​​​ និង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​សកម្មជន​​​ចំនួន​​​១០នាក់​​​​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​នោះ​​​មាន​​​ប្រាំ​​​បួន​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ និង​​​ម្នាក់​​​មក​​​ពី​​​តំបន់​​​បុរី​​​កីឡា​​​។ អ្នក​​​តវ៉ា​​​បាន​​​ចាប់​​​ផ្តើម​​​ហែ​​​ក្បួន​​​ពី​​​ស្ថាន​​​ទូត​​​អាមេរិក​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩ និង​​​៣០​​​នាទី។ ប៉ុន្តែ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ទៅ​​​ដល់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ កង​​​សន្តិសុខ​​​ខណ្ឌ និង​​​នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​ ដែល​​​ប្រដាប់ដោយ​​​ខែល​​​ និង​​​ដំបង​​​បាន​​​យក​​​របាំង​​​មក​​​បិទ​​​ផ្លូវ​​​លេខ​​​៥១​​​នៅ​​​ខាង​​​មុខ​​​​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ហើយ​​​បដិសេធ​​​មិន​​​ឲ្យ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ចូល​​​ទៅ​​​ក្នុង​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នោះ​​​។ ទី​​​បំផុត​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ទៅ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​សួន​​​មួយ​​​ទៀត​​​ក្បែរ​​​នោះ​​​ ហើយ​​​​​​​​​​​​បាន​​​តវ៉ា​​​​​​រហូត​​​ដល់​​​ម៉ោង​​​ប្រហែល​​​៣និង​​​៣០​​​នាទី​​​រសៀល​​​ មុន​​​ពេល​​​បំបែក​​​គ្នា​​​។ នៅ​​​ពេល​​​ទាក​​់​​​ទង​​​តាម​​​ក្រោយ​​​នៅ​​​​​​ថ្ងៃ​​​ដដែល​​​នោះ​​​ លោក ឃួង​​​ ស្រេង អភិ​​​បាល​​​រង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​លើ​​​ក​​​ឡើង​​​ថា សាលា​​​រាជ​​​ធានី​​​បាន​​​សម្រេច​​​បដិសេធ​​​មិន​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ចូល​​​ទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ព្រោះ​​​ពួក​​​គេ​​​ធ្លាប់​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​លើក​​​មុន​​​ៗ។ លោក ឃួង​​​ ស្រេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្វី​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​គឺ​​​វា​​​ហួស​​​ពី​​​ព្រំដែន​​​ប្រជាធិបតេយ្យ​​​ ព្រោះ​​​វា​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​អនាធិបតេយ្យ​​​។វា​​​ខុស​​​ច្បាប់​​​ ហើយ​​​ពួក​​​គេ​​​គ្មាន​​​កម្មសិទ្ធិ​​​ផ្តាច់​​​មុខ​​​លើ​​​​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នេះ​​​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​តវ៉ា​​​ត្រូវ​​​បាន​​​រារាំង​​​ព្រោះ​​​សហគមន៍​​​មួយ​​​ចំនួន​​​ដែ​​​ល​​​មាន​​​មុខ​​​នៅ​​​ក្នុង​​​ក្រុម​​​អ្នក​​​តវ៉ា​​​មិន​​​បាន​​​សហការ​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​ឡើយ​​​។ លោក​​​ ឃួង ស្រេង បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "សាលា​​​រាជ​​​ធានី​​​កំពុង​​​តែ​​​​​​ធ្វើ​​​ការ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នៅ​​​តំបន់​​​បឹង​​​កក់ និង​​​តំបន់​​​បុរីកីឡា​​​ហើយ​​​។ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​មក​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឡើយ​​​ ហើយ​​​ពួក​​​គេ​​​នៅ​​​តែ​​​បន្ត​​​ការ​​​តវ៉ា​​​ ហេតុ​​​ដូច្នេះ​​​សាលា​​​រាជ​​​ធានី​​​មិន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ដូច្នេះ​​​នោះ​​​ទេ​​​​​​"។ អភិបាល​​​រង​​​រាជ​​​ធានី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ទាម​​​ទារ​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ទាំង​​​១០​​​នាក់​​​ គឺ​​​មិន​​​សម​​​​​​ហេតុផល​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​បាន​​​ស្នើ​​​ឲ្យ​​​តុលាការ​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​ ប៉ុន្តែ វា​​​មិន​​​មែន​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​​​​គេ​​​ទេ​​​ គឺ​​​វា​​ជា​​​សិទ្ធិ​​​របស់​​​តុលាការ​​​"។ លោក​​​ ឃួង ស្រេង​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា គម្រោង​​​សម្រាប់​​​ការ​​​តវ៉ា​​​រយៈ​​​មួយ​​​ខែ​​​ដែល​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពីដើម​​​សប្តាហ៍​​​នេះ​​​ គឺ​​​វា​​​មិន​​​យុត្តិធម៌​​​​​​ទេ​​​ចំពោះ​​​អ្នក​​​តវ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ប្រហែល​​​ជា​​​ចង់​​​ប្រើ​​​ប្រាស់​​​​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ដែរ​​​នោះ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "នៅ​​​ក្នុង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ មិន​​​មាន​​​​​​​​​ចែង​​​​​​​​​​​​​​​ថា ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​តវ៉ា​​​បាន​​​​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​នោះ​​​ឡើយ​​​។ យើង​​​ជា​​​អាជ្ញាធរ​​​ ហើយ​​​យើង​​​បាន​​​កំណត់​​​ពេល​​​វេលា​​​ព្រោះ​​​វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​​​​ពួក​​​គេ​​​ទេ ដែល​​​ចង់​​​បញ្ចេញ​​​មតិ​​​របស់​​​ខ្លួន​​​នោះ​​​"។ ច្បាប់​​​ស្តី​​​ពី​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ដោយ​​​អហិង្សា​​​ចែង​​​ថា ការ​​​ធ្វើ​​​បាតុកម្ម​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ក្នុង​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ណា​​​មួយ​​​នៅ​​​កម្ពុជា​​​អាច​​​ធ្វើ​​​ឡើង​​​ចន្លោះ​​​ពី​​​ម៉ោង​​​៦​​​ព្រឹក​​​ដល់​​​ម៉ោង​​​៦ល្ងាច​​​។ ​​​វា​​​​​​មិន​​​បាន​​​កំណត់​​​ពេល​​​វេលា​​​ថា តើ​​​បាតុកម្ម​​​អា​​​ច​​​ធ្វើ​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​នោះ​​​ឡើយ​​​។ លោកស្រី ចក់​​​ សុភាព នាយក​​​ប្រតិបត្តិ​​​មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​គឺ​​​វា​​​ប្រាស​​​ចាក​​​នឹង​​​ចំណុច​​​នៅ​​​ក្នុង​​​ច្បាប់​​​​​​ស្តីពី​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នេះ។ លោក​​​ស្រី សុភាព បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​រឹត​​​បន្តឹង​​​ចំពោះ​​​រយៈ​​​ពេល​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ដោយ​​​អហិង្សា​​​វា​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា​​​ ផ្ទុយ​​​ទៅ​​​នឹង​​​គោល​​​បំណង​​​នៃ​​​ច្បាប់​​​នេះ ដែល​​​ធានា​​​អំពីសេរីភាព​​​នៃការ​​​បញ្ចេញ​​​មតិ​​​របស់​​​ពល​​​រដ្ឋ​​​តាម​​​រយៈ​​​ការ​​​ប្រើ​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​ជួប​​​ជុំ​​​របស់​​​ខ្លួន​​​"។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ទៀត​​​ថា "អ្វី​​​ដែល​​​កើត​​​ឡើង​​​​​​ក្នុង​​​ថ្ងៃ​​​នេះ​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ គឺ​​​ជា​​​ការ​​​ដាក់​​​កំហិត​​​ដ៏អយុត្តិធម៌​​​ដោយ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ច្បាប់​​​ចំពោះ​​​ការ​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​ "។ អ្នកស្រី​​​ យ៉ោម បុប្ផា សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ម្នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​របស់​​​អ្នកស្រី​​​ជ្រើស​​​រើស​​​ការ​​​​​ធ្វើ​​​បាតុកម្ម​​​ ដែល​​​មាន​​​រយៈ​​​ពេល​​​ជាប់​​​ៗគ្មា​​​នៅ​​​ក្នុង​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​មិន​​​ចង់​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្សេង​​​ៗ​​​ទៀត​​​។ អ្នក​​​ស្រី​​​បាន​​​ប្រាប់​​​ទៅ​​​កាន់​​​កង​​​សន្តិសុខ​​​ថា "ដោយ​​​សារ​​​យើង​​​មិន​​​ចង់​​​ហែ​​​ក្បួន​​​នៅ​​​តាម​​​ផ្លូវ​​​ ហើយ​​​មិន​​​ចង់​​​ឲ្យ​​​អាជ្ញាធរ​​​ចោទ​​​ប្រកាន់​​​យើង​​​ថា ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​នោះ​​​ យើង​​​បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ។ ប្រសិន​​​បើ​​​អ្នកឯង​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ទេ អ៊ីចឹង​​​តើ​​​អ្នក​​​ឯង​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ធ្វើ​​​នៅ​​​កន្លែង​​​ណា​​​ទៅ?”។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​ថា សាលា​​​រាជ​​​ធានី​​​បិទ​​​ផ្លូវ​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​ចូល​​​ទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ភាព​​​តាន​​​តឹង​​​ផ្អែក​​​នយោបាយ​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​តែ​​​មាន​​​ភាព​​​តាន​​​តឹង​​​ឡើង​​​វិញ​​​ម្តង​​​ទៀត​​​ហើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ទីលាន​​​ប្រជា​​​ធិបតេយ្យគឺ​​​ជា​​​ទី​​​កន្លែង​​​សម្រាប់​​​ការ​​​ជួប​​​ជុំ​​​គ្នា និង​​​​​​សម្រាប់​​​ការ​​​បញ្ចេញ​​​មតិយោបល់​​​ដោយ​​​អហិង្សា​​​។ ប៉ុន្តែ នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​រដ្ឋាភិបាល​​​​​​បាន​​​ចាប់​​​ផ្តើម​​​រឹត​​​បន្តឹង​​​​​​សេរីភាព​​​​​​​​​​​​​​​​​​ និង​​​សិទ្ធិ​​​របស់​​​ពល​​​រដ្ឋ​​​នៅ​​​ពេល​​​នយោបាយ​​​មាន​​​ភាព​​​តាន​​​តឹង​​​"។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ព្រមាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា សមាជិក​​​សភា​​​ចំនួន​​​ប្រាំ​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​ទាំង​​​អស់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ប្រឈម​​​នឹង​​​ការ​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង​​​់​​​ និង​​​បង្ក​​​កុបកម្ម​​​ អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​កក្កដា ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បើក​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​នោះ​​​ នឹង​​​នៅ​​តែ​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ដដែល​​​ ថ្វី​​​បើ​​​ពួកគេ​​​​​​​​​មាន​​​​​​អភ័យ​​​ឯកសិទ្ធ​​​តំណាង​​​រាស្ត្រ​​​ក៏​​​ដោយ៕ស៊ុយឈាង​​​​​​​​​​​​(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Chris Mueller)  

លោក សម រង្ស៊ី ប្រយ័ត្ន​ប្រយែង​​​​ពាក្យ​សម្តី ខណៈ​លោក ហ៊ុន សែន គំរាម​ចាប់​តំណាង​រាស្ត្រ​ដាក់​ពន្ធនាគារ​

កាលពី​ម្សិលមិញ​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំ​​វិញ​ការ​ប្រកាស​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ​តំណាង​រាស្ត្រ​៧រូប​មកពី​គណបក្ស​ប្រឆាំង​របស់​លោក​នៅ​តែ​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​​ពីបទ​ "​ដឹកនាំ​កុបកម្ម" ថ្វីបើ​​លោក​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​​​ដែល​​អាច​​ការ​ពារ​​ខ្លួន​ពី​ការ​ផ្ដន្ទាទោស​​​ក្ដី។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគាត់​​ស្បថ​ចូល​កាន់​មុខតំណែង​នៅ​ក្នុង​សភា នៅ​តែ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ដដែល​ប្រសិន​បើ​គណបក្ស​ប្រឆាំង​មិន​បញ្ឈប់​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​ពាក្យ​សម្ដី​ទេ​នោះ ពីព្រោះ​ការ​ចោទ​ប្រកាន់ទាំង​នោះ​ធ្វើ​ឡើង​មុន​ពេល​ពួកគាត់​ទទួលបាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​។ លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា "តំណាង​រាស្ត្រ​​ប្រាំពីរ​រូប​នៅ​តែ​ជាប់​គុក​ដដែល​ហ្នឹង​ ព្រោះ​អភ័យ​ឯកសិទ្ធិ​​អ្នក​ឯងទទួល​បាន​ក្រោយ​ពេល​ដែល​គេ​ចោទ​ប្រកាន់​"។ ​​​​​​​​ នៅ​ពេល​សាក​សួរ​អំពីការអត្ថាធិប្បាយ​ទាំង​នេះដែល​​ទំនង​ជា​​ផ្ទុយ​នឹង​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​​២២ កក្កដា...

លោក ហ៊ុន សែន ព្រមាន​​​​​​ថា តំណាង​​​រាស្ត្រ​​គណបក្ស​​​សង្គ្រោះជាតិ​​​៧​​​រូបអាច​​​នឹង​​​ជាប់​​​ពន្ធនាគារ​​​

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថាបាន​​​បំពាន​​​​​ "វប្បធម៌​​នៃ​​​ការ​​​ចរចា​​​" ដែល​​​លោក​​​ និង​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន ហើយ​​​​​​​​​បានព្រមាន​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​ដែលជាប់​​​ចោទ​​​​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​កុបកម្ម​​​​​​ថា អភ័យ​​​ឯកសិទ្ធិ​​​​​​តំណាង​​​រាស្ត្រ​​​របស់​​​ពួក​​​គាត់​​​មិន​​​អាច​​​ជួយ​​​ពួក​​​គាត់​​​ឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ជាប់​​​ពន្ធនាគារ​​​បាន​​​ឡើយ​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទាំង​​​ប្រាំពីរ​​​រូបនេះ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ឯទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ដែល​​​អំឡុង​​​ពេល​​​នោះ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ចំនួន​​​បាន​​​វាយ​​​ដំ​​​​​​ក្រុម​​​​​​​​​សន្តិសុខ​​​ខណ្ឌ​​​ ធ្វើ​​​ឲ្យ​​​ពួកគេ​​​ពីរ​​​បី​​​នាក់​​​​​​រង​​​របួស​​​ធ្ងន់​​​។ តំណាង​​​រាស្ត្រ​​​ទាំង​​​េនះ​​ត្រូវ​​​បាន​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​​​​តំណាង​​​រាស្ត្រឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ផ្តន្ទាទោស​​​​​​នៅ​​​ពេល​​​ក្រោយ​​​មក​​​ក្នុង​​​ឆ្នាំដដែល​​​នោះ​​​ បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចុះកិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ កាន់​​​អំណាច​​​ជុំ​​​វិញ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​ថ្នាក់​​​​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​។ បើ​​​​​​មាន​​​សំឡេង​​​បី​​​ភាគ​​​បួន​​​​​ សភា​​​ក៏​​​អាច​​​ព្យួរ​​​ការ​​​ផ្តន្ទាទោស​​​តំណាង​​​រាស្ត្រ​​​បាន​​​ដែរ។ ប៉ុន្តែ អំឡុង​​​សុន្ទរកថា​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​​​​កម្រិត​​​សាកល​​​វិទ្យាល័យ​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ដែល​​​មាន​​​​​​សំឡេង​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​សភា​​​ នឹ​​​ងមិន​​​យល់​​​ព្រម​​​ធ្វើ​​​ដូច្នេះ​​​ឡើយ​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​តែ​​​បន្ត​​​វាយ​​​ប្រហារ​​​លោក​​​ និង​​​គណបក្ស​​​របស់​​​លោក​​​​​​​​​តទៅ​​​ទៀត​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "បើលោក​​​ឯង​​​ជំហរ​​​បែប​​​ហ្នឹង​​​ គណបក្ស​​​ប្រជាជន​​​ខ្ញុំ​​​ប្រកាស​​​ជំហរ​​​ដាច់​​​ខាត​​​មិន​​​គាំទ្រ​​​ឲ្យលុប ​​​ ​​​ចោល​​​ទេ​​​។ ខ្ញុំ​​​ ហ៊ុន សែន ជា​​​តំណាង​​​រាស្ត្រ​​​ម្នាក់​​​ ហើយ​​​ជា​​​ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រជា​​​ជន​​​ដែល​​​មាន​​​សមា​​​ជិក​​​៦៨​​​រូប ​​​មិន​​​គាំទ្រ​​​ឲ្យលុប​​​ចោលទេ។​​​ អញ្ចឹង​​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​នៅ​​​តែ​​​ជាប់​​​គុក​​​ដដែល​​​ហ្នឹង ព្រោះ​​​អភ័យ​​​ឯកសិទ្ធិ​​​អ្នក​​​ឯង​​​ទទួល​​​បាន​​​ក្រោយ​​​ពេល​​​ដែល​​​គេ​​​ចោទ​​​ប្រកាន់​​​ អាហ្នឹង​​​សិក្សា​​​ផ្លូវ​​​ច្បាប់។ លោក​​​ឯង​​​ខាង​​​ណោះ​​​ក៏​​​ចេះ​​​ច្បាប់​​​ដែរ ខាង​​​​​​ណេះ​​​ក៏​​​គេ​​​ចេះ​​​ គេ​​​មិន​​​ល្ងង់​​​ជាង​​​លោក​​​ឯង​​​ទេ ហើយ​​​លោក​​​ឯង​​​ក៏​​​មិន​​​ល្ងង់​​​ជាង​​​ខ្ញុំ​​​ដែរ​​​"។ លោក​​​ ហ៊ុន សែន​​​ បាន​​​ព្រមាន​​​ថា តំណាង​​​រាស្ត្រ​​​​​​ទាំង​​​នេះ​​​ទំនង​​​ជា​​​គ្មាន​​​សេរីភាព​​​យូរ​​​ទៀត​​​ឡើយ​​​។ លោក​​​​​​លើក​​​ឡើង​​​ថា “​​​លោក​​​ឯង​​​ទៅវៃគេ​​​ ដឹកនាំ​​​អំពើហិង្សា។អ្នក​​​ដែល​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ គ្រាន់​​​តែ​​​​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅឃុំ​​​បណ្តោះ​​​អាសន្ន​​​ទេ កាត់​​​ទោស​​​នៅ​​​តែ​​​កាត់​​​ទោស​​​ហ្នឹង តែ​​​អានេះ​​​ជា​​​ដំណើរ​​​ការ​​​របស់​​​តុលាការ​​​។ តែ​​​ខ្ញុំ​​​ឲ្យសារ​​​ជូន​​​អ្នក​​​ឯង​​​ឲ្យ​​​ហើយ​​​ទៅ​​​ បើ​​​អ្នក​​​ឯង​​​នៅតែ​​​ព្រហើន សម្រុះ​​​សម្រួល​​​ៗ ហើយ​​​មក​​​ឲ្យ​​​ខ្ញុំ​​​គិត​​​ឲ្យ​​​ស្រួល​​​ រួច​​​ចេះ​​​តែ​​​វៃ​​​​​​ក្បាល​​​ខ្ញុំ​​​"។ មុន​​​ពេល​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​បែប​​​នេះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​រិះ​​​គន់​​​​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​បាន​​​រិះ​​​​​​គន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ក្នុង​​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ។ នៅក្នុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ លោក កឹម សុខា បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន ថា បាន​​​កឹប​​​កេង​​​ធន​​​ធាន​​​ធម្មជាតិ​​​របស់​​​ប្រទេស​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​។ កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន បាន​​​វាយ​​​បក​​​ទៅ​​​វិញ​​​យ៉ាង​​​ដូច្នេះ​​​ថា “ខ្ញុំ​​តប​​ទៅ​​​វិ​​ញ​​​ថា ​​​សូម​​​​​​ប្រើ​​​ភាសា​​​ចិញ្ចើម​​​ថ្នល់​​​​​​​​​ល្មមៗបាន​​​ហើយ។​​​​​លោក​​​ឯង​​​ធ្វើ​​​ឲ្យ​​​ប្រជាជន​​​ពិបាក​​​​​​មិន​​​​គ្រប់​​​គ្រាន​​់​​​ទេ ​​​នៅ​​​ពេល​​​​លោក​​​​​​ឯងធ្វើ​​​បាតុ​​​កម្ម​​​​​​​​​​សម្តែង​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត?”។ ចាប់​​​តាំង​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីខែ​​​កក្កដា​​​មក លោក ហ៊ុន សែន ​​​បាន​​​រិះ​​​គន់​​​​​​គណបក្ស​​​ប្រឆាំង​​​ធ្ងន់​​​ៗ​​​ដូច​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​រិះគន់​​​លោក​​​​​​ដែរ​​​។ ​​​គ្រាន់​​​​​​តែក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​សប្តាហ៍​​​​​មក​​​នេះ​​​ លោក​​​បាន​​​ចោទ​​​ប្រកាន់​​​លោក យឹម សុវណ្ណ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា បាន​​​ផិត​​​ក្បត់​​​ប្រពន្ធ​​​កូន​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ណា​​​ដែល​​​ប្រឆាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ន័យ​​​ថា អ្នក​​​នោះ​​​គាំទ្រ​​​របប​​​ ប៉ុល​​​ ពត ព្រៃ​​​ផ្សៃ។ ទោះ​​​បី​​​ជា​​​ដូច្នេះ​​​​​ក្តី ​​​ក៏​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បានមាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បំពាន​​​ការ​​​សន្យា​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​ថ្ងៃ​​​ទី​​​២២ កក្កដា​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ថា នឹង​​​ចាប់​​​ផ្តើម​​​​​​ចរចា​​​​ជុំ​​​វិញ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​​​​ជា​​​ច្រើន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​សូម​​​​​​ផ្តាំផ្ញើ​​​ទៅ​​​ឯកឧត្តម​​​ សម រង្ស៊ី ​​​ថា វប្បធម៌​​​សន្ទនា​​​របស់​​​ឯក​​​ឧត្តម​​​គ្មាន​​​ប្រសិទ្ធ​​​ភាព​​​ទេ។ រាប់​​​ទាំង​​​ឯក​​​ឧត្ត​​​ម ឯកឧត្តម​​​មិនត្រូវ​​​បិទមាត់​​​ខ្ញុំ ហើយ​​​ទាំង​​​អនុ​​​របស់​​​ឯកឧត្តម​​​ ឥឡូវ​​​លេង​​​គ្នា​​​ទៅ អូខេ មិន​​​ចាំ​​​បាច់​​​សន្ទនា​​​មិន​​​សន្ទនា​​​អី​​​ទេ​​​"។ នៅ​​​ពេល​​​ទាក់​​​ទង​​​ បន្ទាប់​​​ពី​​​សុន្ទរកថា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ លោក រៀល ខេមរិន្ទ្រ​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ប្រាំពីរ​​​រូប​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​កុបកម្ម​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​គោរព​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ។ លោក​​​មាន​​​ប្រសាសន៍​​​ថា "គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គោរ​​​ព​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​១០០ភាគ​​​រយ​​​។ គាត់​​​  បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ធ្វើ​​​អ្វី​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​នឹង​​​កិច្ច​​​ព្រមព្រៀង​​​២២ កក្កដា ដែល​​​មិន​​​​​​មែន​​​ជា​​​ការ​​​ពិត​​​។ គាត់​​​ខ្លួន​​​ឯង​​​មិន​​​ទាំង​​​គោរ​​​ព​​​វា​​​ផង​​​"។ លោក រៀល​​​ ខេមរិន្ទ្រ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​យល់​​​ខុស​​​ដែរ​​​ចំពោះ​​​ការ​​​អះ​​​អាង​​​ថា អភ័យ​​​ឯកសិទ្ធិ​​​តំណាង​​​រាស្ត្រ​​​ដែល​​​លោក​​​ទទួល​​​បាន​​​ក្រោយ​​​ពី​​​​​​ទទួល​​​យក​​​អាសនៈ​​​សភា​​របស់​​​លោក គ្មា​​​ន​​​ប្រសិទ្ធិ​​​ភាព។ លោក​​​បាន​​​​​​បន្ថែម​​​ថា "គេ​​​បាន​​​ចោទ​​​ប្រកាន់យើង​​​ដោយ​​​សារ​​​តែ​​​យើង​​​គ្មាន​​​អភ័យ​​​ឯកសិទ្ធិប៉ុន្តែ ពេល​​​នេះ​​​​​​​​​យើង​​​មាន​​​អភ័យ​​ឯក​​​សិទ្ធិ​​​ តើ​​​ពួក​​​​​​គេ​​​នៅ​​តែ​​​​​អាច​​​ចោទ​​​ប្រកាន់​​​យើង​​​បាន​​​ទៀត​​​ដោយ​​​របៀប​​​ណា​​​"?៕សុខុម​​​      

ជនបរទេស​ប្រហែល​ជា​ត្រូវ​ហាម​ឃាត់​​មិន​ឲ្យ​ពាក់​ព័ន្ធ​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​លោក​បាន​ធ្វើ​សេចក្ដី​ព្រាង​​ច្បាប់​មួយ​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​នឹង​ហាម​ឃាត់​មិន​ឲ្យ​ជនបរទេស​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បញ្ចេញ​មតិយោបល់​ទាក់ទិន​នឹង​រឿង​នយោបាយ​អំឡុង​ការ​បោះ​ឆ្នោត​។ លោក ប៊ិន ឈិន កំពុង​តែ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​​​​នៅ​ក្នុង​ការ​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​លោក​ គួយ ប៊ុនរឿន ​ជា​អ្នក​ដឹកនាំ​​ក្រុម​ចរចា​ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ក្រោយ​កិច្ច​ព្រមព្រៀង​កាលពី​ខែ​មុន​​ក្នុង​គោលបំណង​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែលមាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម។ នៅ​ពេល​ចាក​ចេញ​ពី​កិច្ច​ពិភាក្សា​ស្ដីអំពី​កំណែទម្រង់​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ លោក ប៊ិន ឈិន ​បាន​លើក​ឡើង​ថា គណបក្ស​ទាំងពី​របាន​​ពិភាក្សា​អំពី​ច្បាប់​ថ្មីទាក់​ទិន​នឹង​ម៉ោង​ដែល​មន្ត្រី​ត្រូវ​មក​ដល់​មណ្ឌល​បោះ​ឆ្នោត ប៉ុន្តែ​ថា ​លោក​កំពុង​តែ​ធ្វើ​ការ​លើ​ប្រធាន​​បទ​​មួយ​ដែល​សំខាន់​ជាង​នេះ​។ លោក​បានមាន​ប្រសាសន៍​ថា "ខ្ញុំ​បាន​សរសេរ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​បញ្ជាក់​ថា...

លោក កឹម សុខា រិះគន់​សម័យ​របស់​លោក ហ៊ុន សែន ថាជា​សម័យ​បំផ្លិច​បំផ្លាញ​

កាលពី​ម្សិលមិញ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធានា​ចំពោះ​អ្នក​គាំទ្រ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​កំពុង​ធ្វើ​ការ​​ដើម្បី​បណ្ដេញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​អំណាច​ ដោយ​អះអាង​ថា គ្មាន​​មេដឹកនាំ​កម្ពុជា​ណា​​ដែល​បំផ្លិច​បំផ្លាញ​បរិស្ថាន​ដូច​​លោក​ ហ៊ុន សែន អំឡុង​លោក​កាន់​អំណាច​ឡើយ​។ ពេល​ថ្លែង​​នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា កាលពី​សប្ដាហ៍​មុន​ លោក ហ៊ុន សែន ​​បាន​រំឭក​ខួប​នៃ​ការ​កាន់​អំណាច​បាន​រយៈ​ពេល​៣០​ឆ្នាំ​​​របស់​លោក​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ដែល​ប្រទេស​កម្ពុជា​នៅ​ជា​ប្រទេស​កុម្មុយនី្ត​នៅ​ឡើយ​មក​។ ​លោក កឹម...

មេ​​​ដឹក​​​នាំ​​​អង្គ​​​ការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​ហាមឃាត់​​​មិន​​​ឲ្យ​​​ធ្វើ​​​អត្ថាធិប្បាយ ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះឆ្នោត

កាលពី​​​ម្សិល​​​មិញ​​​​​​មេដឹកនាំ​​​សង្គម​​​ស៊ីវិល​​​បាន​​​អំពាវ​​​នាវ​​​ដល់​​​មេដឹកនាំ​​​គណបក្ស​​​នយោបាយ​​​ធំ​​​ៗ​​​ទាំង​​​ពីរ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ចំពោះ​​​​​ផែន​​​ការ​​​ហាម​​​ឃាត់​​​ពួកគេ​​​មិន​​​ឲ្យ​​​​​​ផ្តល់​​​បទ​​​សម្ភាស​​​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​អំឡុង​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះឆ្នោត​​​​​​ និង​​​មិន​​​ឲ្យ​​​ចេញ​​​សេច​​​​​​​​​ក្តី​​​ថ្លែង​​​ការ​​​ណ៍​​​បែប ​​​"ប្រមាថ"ដល់​​​គណបក្ស​​​ណាមួយ។ លោក ប៊ិន ឈិន​​​​​​ ឧបនាយក​​​រដ្ឋមន្ត្រី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​លោក គួយ​​​ ប៊ុនរឿន មន្ត្រី​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​បាន​​​ដឹកនាំ​​​ការ​​​ចរចា​​​ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ពួកគេ​​​កំពុង​​​ពិចារណា​​​ការ​​ដាក​​់​​​​​​បម្រាម​​​បែប​​​នេះ​​​ដើម្បី​​​ធានា​​​ថា អង្គការ​​​មិនមែន​​​រដ្ឋាភិបាល ត្រូវ​​​នៅ​​​ "ជា​​​អព្យាក្រឹត"។ អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​បាន​​​ដើរ​​​តួនាទី​​​អព្យាក្រឹត​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​នៅ​​​ក្នុង​​​​​​ការ​​​បោះឆ្នោត​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដោយធ្វើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ដ៏​​​សំខាន់​​​ៗ​​​អំពី​​​​​​ប្រធាន​​​បទ​​​​​​នានា​​​ចាប់ពី​​​​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ពុក​​​រលួយ​​​រហូត​​​ដល់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ពេល​​​បោះឆ្នោត​​​ និង​​​​​​ផ្តល់​​​ការ​​​ពិនិត្យ​​​ជាប់​​​ជានិច្ច​​​អំពី​​​រដ្ឋាភិបាល​​​។ លោក ហង្ស ពុទ្ធា នាយក​​​ប្រតិបត្តិ​​​​​​គណៈកម្មាធិការ​​​​​​អព្យាក្រឹត និង​​​មិន​​​លម្អៀង ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ហាម​​​ឃាត់​​​ណា​​​មួួ​​​យ​​​ទៅ​​​លើ​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​សង្គម​​​ស៊ីវិល​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​ នឹង​​​ជា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ដល់​​​​​​ក្តី​​​សង្ឃឹម​​​សម្រាប់​​​លទ្ធិប្រជាធិបតេយ្យ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ លោក ហង្ស​ ពុទ្ធា ​បាន​មាន​ប្រសាសន៍​ថា ការ​រារាំង​អង្គការ​សង្គម​ស៊ីវិល​មិន​​ឲ្យ​ផ្ដល់​យោបល់​​​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ គឺ​ជា​ដំណើរ​ការ​ដើរ​​​ថយ​ក្រោយ​ចំពោះ​លទ្ធិ​ប្រជា​​​ធិប​​​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា"។ លោក​បាន​មាន​ប្រសាសន៍​ថា "ក្នុង​នាម​សង្គម​ស៊ីវិល យើង​ដឹង​​ថា គណបក្ស​នយោ​បាយ​ទាំង​ពីរ​កំពុង​​ធ្វើ​រឿង​នេះ​ដោយ​​សម្ងាត់​ មិន​បើក​ចំហ​ដល់​សាធារណជនឡើយ ហើយ​ថា ពួក​គេ​គិត​អំពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​​​មិន​គិត​ដល់​សាធារណជន​ទូទៅ​ឡើយ​"។ លោក​ ហង្ស ពុទ្ធា បាន​បន្ថែម​ថា ខ្ញុំ​នឹង​បន្ត​ពិភាក្សាពី​​​បញ្ហានេះ​ ពីព្រោះ​ការ​បោះ​ឆ្នោត​មិន​មែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ទាំង​នេះ​ឡើយ វា​ជា​របស់​សាធារណ​​​ជនទូទៅ​។ តាមពិត​យើង​មិន​ដែល​ប្រមាថ​នរណា​ម្នាក់​ឡើយ ពីព្រោះ​យើង​មាន​ភ័ស្តុ​តាង​ដើម្បី​បង្ហាញ​អ្វី​​​ដែលយើង​បាន​និយាយ​"។ លោក គល់ បញ្ញា...

ឯកអគ្គរដ្ឋទូត​​​អាល្លឺម៉ង់​​​ ប្រចាំ​​​កម្ពុជា ​​​​​​រិះ​​​គន់​​​លោក សៅ សុខា យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​កោត​​​សរសើរ​​​ អីុត្លែរ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ឯកអគ្គរដ្ឋទូត​​​អាល្លឺម៉ង់​​​ ប្រចាំ​​​កម្ពុជា ​​​បាន​​​រិះ​​​គន់​​​លោក សៅ សុខា មេបញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លេើ​​​ផ្ទៃប្រទេស​​​​​ ​​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​ការ​​​កោត​​​សរសើរ​​​​​​យុទ្ធសាស្ត្រ​​​​​​របស់​​​ អាដូហ្វ អីុត្លែរ មេដឹក​​​នាំ​​​ផ្តាច់​​​ការ​​​​​នៃ​​​ពួក​​​ណាហ្ស៊ី ​​​មក​​​ធ្វើ​​​ជា​​​គំរូ​​​សម្រាប់​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​សង្គម​​​ ដោយ​​​លោក​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "​​​មិន​​​ដែល​​​មាន​​​​​​អ្នក​​​មាន​​​សតិត្រឹម​​​ត្រូវ​​​​​ណា​​​ចង់​​​យក​​​អីុត្លែរ​​​ ​​​ធ្វើ​​​ជា​​​គំរូ​​​ឡើយ"។ លោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់​​​​​​ (Joachim Baron von Marschall) ដែល​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ឯកអគ្គរដ្ឋទូត​​​ប្រចាំ​​​កម្ពុជា ​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ក៏​​​បាន​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា ដោះ​​​ស្រាយ​​​បញ្ហា​​​សន្តិសុខ​​​ជាតិ​​​ និង​​​សន្តិសុខ​​​សាធារណៈ "ស្រប​​​តាម​​​គោល​​​ការណ៍​​​លទ្ធិប្រជា​​​ធិបតេយ្យ និង​​​ផ្ទុយ​​​ពី​​​វិធី​​​ដែល​​​ពួក​​​ណាហ្ស៊ី​​​ ដោះ​​​ស្រាយ​​​បញ្ហា​​​សន្តិសុខ​​​​​​" ផង​​​ដែរ។ អំឡុង​​​អង្គ​​​សន្និបាត​​​បូក​​​សរុប​​​ការងារ​​​ប្រចាំ​​​ឆ្នាំ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​​​​ផ្ទៃ​​​ប្រទេស​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ នាយ​​​ឧត្តមសេនីយ៍​​​ សៅ សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​ការ​​​ស្ញប់​​​​​​ស្ញែង​​​ចំពោះ​​​ការ​​​ក្រោក​​​ឡើង​​​បះបោរ​​​របស់​​​អាល្លឺម៉ង់​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​ អីុត្លែរ នៅ​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៣០​​​។ លោក សៅ សុខា បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា "និយាយ​​​តាម​​​ត្រង់​​ ខ្ញុំ​​​បាន​​​រៀន​​​សូត្រ​​​ពី ​​​អីុត្លែរ។ ក្រោយ​​​សង្គ្រាម​​​លោក​​​លើក​​​ទី​​​១​​​ សហគម​ន៍​​​អន្តរជាតិ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អាល្លឺម៉ង់​​​មាន​​​ទាហាន​​​លើស​​​ពី​​​១០០.០០០នាក់​​​ឡើយ ប៉ុន្តែ ពួក​​​ណាហ្ស៊ី និង​​​ អីុត្លែរ បាន​​​ធ្វើ​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដើម្បី​​​បង្ក​​​សង្គ្រាម​​​លោក​​​លើក​​​ទី​​​២​​​​​​"។ ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​​​​​​​លោក ​​​ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ "ភ្ញាក់​​​ផ្អើល​​​" ដែល​​​មាន​​​អ្នក​​​យក​​​មេ​​​ដឹក​​​នាំ​​​​​​​​នៃ​​​​​​របប​​​ណាហ្ស៊ី​​​ ដ៏​​​ព្រៃ​​​ផ្សៃ​​​ ជា​​​អ្នក​​​ទទួល​​​ខុ​​​សត្រូវ​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ជនជាតិ​​​ជ្វីហ្វ ប្រមាណ​​​៦​​​លាន​​​នាក់​​​នៅ​​​ហូឡូកូស (Holocaust) និង​​​ការ​​​សម្លាប់​​​អ្នក​​​ស្រឡាញ់​​​ភេទ​​​ដូច​​​គ្នា ជន​​​ផ្តាច់​​​ការ​​​ ជន​​​ជាតិ​​​ស្បែក​​​ស​​​មួយ​​​ក្រុម​​​មក​​​ពី​​​ប្រទេស​​​ឥណ្ឌា ដែល​​​គេ​​​ស្គាល់​​​ថា ហ្គីប​​​ស៊ី (Gypsy) អ្នក​​​ទោស​​​សង្គ្រាម​​​ និង​​​ជន​​​ពិកា​​​រាប់​​​លាន​​​នាក់​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៤០ យក​​​មក​​​ធ្វើ​​​​​​ជា​​​គំរូ។ លោក​​​​​​​​​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា "ខ្ញុំ​​​សូម​​​សារភាពដោយ​​​ស្មោះ​​​​​​ថា ខ្ញុំ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ពាក្យ​​​សម្តី​​​ទាំង​​​អស់​​​នេះ ពីព្រោះ​​​ខ្ញុំ​​​​​​​​​ធ្លាប់​​​តែ​​​គិត​​​ថា​​ មិន​​​ដែល​​​​​​​​អ្នក​​មាន​​​សតិ​​​ត្រឹម​​​ត្រូវ​​​​​​ណា​​​​​​ចង់​​​និយាយ​​​​​​សរសើរ​​ អីុត្លែរ​​​ ធ្វើ​​​ជា​​​គំរូ​​​​ឡើយ​​​។​​​អ្វីដែល​​​ខ្ញុំ​​​អាច​​​​​បក​​​ស្រាយ​​​បាន​​​គឺ​​ថា ខ្វះ​​​​​​ការ​​​យល់​​​ដឹង​​​ខ្លាំង​​​ចំពោះ​​​ទំហំនៃ​​​ភាព​​ព្រៃ​​​ផ្សៃ​​​ដែល​​​របប​​​ណា​​​ហ្ស៊ី បាន​​​​​ប្រព្រឹត្ត​​​ទៅ​​​លើ​​​អ្នក​​​ណា​​​ដែល​​​គេ​​​យល់​​​ថា រាំង​​​ផ្លូវ​​​របស់​​​ពួក​​​គេ​​​"។ លោក​​​ស្រី​​​ មូរ​​​ សុខ​​​ហួរ​​​ តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​ប្រឆាំង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ "ភ្ញាក់​​​ផ្អើ​​​លយ៉ាង​​​ខ្លាំង​​​" ចំពោះ​​​ការ​​​អត្ថាធិប្បាយ​​​​​​របស់​​​នាយ​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា ហើយ​​​បាន​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​ដក​​​លោក​​​ចេញ​​​ពី​​​តំណែង​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ហួស​​​ពី​​​ភ្ញាក់​​​ផ្អើល​​​ទៅ​​​ទៀត​​​។ ខ្ញុំ​​​​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ផល​​​វិបាក​​​ដែល​​​អ្នក​​​តវ៉ា​​​ត្រូវ​​​ប្រឈម​​​ ប្រសិន​​​បើ​​​បុរស​​​ម្នាក់​​​នេះ​​​នៅ​​​បន្ត​​​​​​​កាន់​​​​​តំណែង​​​ជា​​​​​​មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធហត្ថ​​​របស់​​​កម្ពុជា​​​​​​"។ លោក​​​ស្រីបាន​​​លើក​​​ឡើង​​​ថា ពាក្យ​​​សម្តី​​​របស់​​​លោក​​​ សៅ សុខា គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​ខ្លាំង​​​ ពីព្រោះ​​​កម្ពុជា និង​​​អាល្លឺម៉ង់ សុទ្ធ​​​តែ​​​មាន​​​ប្រវត្តិ​​​ធ្លាប់​​​​​ឆ្លង​​​​​កាត់​​​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​​​​ដូច​​​គ្នា​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា "គាត់​​​ត្រូវ​​​តែ​​​ដឹង​​​ពី​​​ផល​​​វិបាក​​​នៃ​​​ពាក្យ​​​សម្តី​​​របស់​​​គាត់​​​ក្នុង​​ឋានៈ​​​ជា​​​មេបញ្ជាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ និ​​​ង​​​ជា​​​ពិសេស​​​សម្រាប់​​​កម្ពុជា​​​ ជា​​​ប្រទេស​​​មួយ​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​។ ហើយ​​​ពេល​​​នេះ​​ ការ​​​​​​​​​​ឮ​​​ថាមេបញ្ជាការ​​​ម្នាក់​​​ស្ញប់​​​ស្ញែង​​​ចំពោះ​​​អីុត្លែរ គឺ​​​ជា​​​ថ្ងៃ​​​ក្រៀម​​​ក្រម​​​សម្រាប់​​​កម្ពុជា"។ នាយ​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​​​នេះ​​​។ បុរស​​​ម្នាក់​​​ដែល​​​អះ​​​អាង​​​ថា​​​ខ្លួន​​​ជា​​​អង្គរក្ស​​​​​​របស់​​​នាយ​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ ​​​បាន​​​លើក​​​ទូរស័ព្ទ​​​របស់​​​លោក សៅ សុខា  ហើយ​​​និយាយ​​​ថា មេ​​​របស់​​​ខ្លួន​​​កំពុង​​​ជាប់​​​ប្រជុំ។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាយឧត្តម​​​សេនីយ៍ សៅ​​​ សុខា ពិត​​​ជា​​​បាន​​​លើក​​​ឡើង​​​អំពី​​​មេដឹកនាំ​​​ពិភព​​​លោក​​​ល្បីៗ​​​មួយ​​​ចំនួន​​​មែន​​​នៅ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ប៉ុន្តែ​​​លោក​​​គ្មាន​​​បំណង​​​ឲ្យ​​​អ្នក​​​ចូល​​​រួម​​​ស្តាប់​​​យក​​​ពួក​​​គេ​​​ធ្វើ​​​ជា​​​គំរូ​​​​​នោះ​​​ទេ​​​។ ឧត្តម​​​សេនីយ៍​​​ត្រី ខេង​​​ ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់​​​ពី​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​រួច​​​ លោក​​​បាន​​​បញ្ជូន​​​សារ​​​ ​​​ កុំ​​​ឲ្យ​​​យក​​​ពាក្យ​​​សម្តី​​​របស់​​​លោក​​​ទៅ​​​បកស្រាយ​​​"៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃី សុវុឌ្ឍី)  

អភិបាល​​​ក្រុង​​​ឡូវែល​​​ ​​​សហ​​​រដ្ឋ​​​​​​អាមេរិក នឹង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​កម្ពុជា ពិចារណា​​​ឡើង​​​វិញ​​​ចំពោះ​​​ការ​​​ឃុំ​​​ខ្លួន​​​សកម្ម​​​ជន

កាល​​​ពី​​​ថ្ងៃ​​​សុក្រ អភិបាល​​​ក្រុង​​​ឡូវែល(Lowell) រដ្ឋ​​​ម៉ាសាជូសេត​​​ (Massachusetts) ដែល​​​ជា​​​ទី​​​ក្រុង​​​មាន​​​ពល​​​រដ្ឋ​​​អាមេរិក​​​ ដើមកំណើត​​​​​​កម្ពុជា រស់នៅ​​​​​​ច្រើន​​​​​បំផុត​​​ទី​​​២​​​​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ចំនួន​​​១០​​​នាក់​​​នៅក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស ដោយ​​ប្រកាស​​​ថា លោក​​​នឹង​​​បញ្ចុះ​​​បញ្ចូល​​​រដ្ឋាភិបាល​​​ឲ្យ​​​ដោះ​​​លែង​​​ពួក​​​គេ​​​។ ដោយ​​​បញ្ចប់​​​ដំណើរ​​​ទស្សន​​​កិច្ច​​​ចំនួន​​​ប្រាំ​​​ថ្ងៃ​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ លោក រ៉ដនី អេលីយ៉ូត (Rodney Elliott) បាន​​​ចំណាយ​​​ពេល​​​ប្រហែល​​​មួយ​​​ម៉ោង​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​​​​ដែល​​​មាន​​​សន្តិសុខ​​​យាម​​​កាម​​​តឹង​​​រឹុង​​​បំផុត​​​នេះ​​​​​​ ​​ជាកន្លែង​​​​​ឃុំ​​​ឃាំង​​​ស្ត្រី​​​សកម្មជន​​​ទាំង​​​នេះ​​ចាប់​​​តាំង​​​​​​ពី​​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​​​​តុលាការ​​​ផ្តន្ទា​​​ទោស​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​ចំនួន​​​ពីរ​​​លើក​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​មក។ ប្រាំ​​​បួន​​​នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣.០០០គ្រួសារ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍ​​ន៍​​​មួយ​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​។ មុន​​​ពេល​​​ចូល​​​ទៅ​​​ក្នុង​​​ពន្ធនាគារ​​​ លោក រ៉ដនី អេលីយ៉ូត បាន​​​​លើក​​​ឡើង​​​​​​ថា "សិទ្ធិ​​​មូល​​​ដ្ឋាន​​​ សិទ្ធិ​​​មនុស្ស​​​ជា​​​មូល​​​ដ្ឋានដែល​​​យើង​​​ទទួល​​​បាន​​​នៅ​​​ក្នុង​​​សហ​​​រដ្ឋ​​​អាមេរិក​​​ ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ទទួល​​​បាន​​​ដូច​​​គ្នា។ ស្ត្រី​​​​​ទាំង​​​នេះ​​​ ម្ចាស់​​​ដី​​​ទាំង​​​នេះ​​​ហាក់​​​ដូច​​​ជា​​​មិន​​​ទទួល​​​​​បាន​​​នីតិ​​​វិធី​​​ត្រឹម​​​ត្រូវ​​​ឡើយ ហើយ​​​យើង​​​គិត​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​ដែល​​​ត្រូវ​​​យក​​​បញ្ហា​​​នោះ​​​ទៅ​​​ពិចារណា"។ នៅខាង​​​ក្នុង​​​ពន្ធនាគារ​​​ អ្នក​​​ស្រី​​​ ទេព វន្នី សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ដ៏លេច​​​ធ្លោ​​​ បាន​​​ប្រាប់​​​លោក​​​ រ៉ដនី អេលីយ៉ូត ថា ​​​​​​​​ផ្ទះ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៦០០គ្រួសារ​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​បឹង​​​កក់​​​នៅ​​​ឡើយ​​​ តែង​​​តែ​​​​​លិច​​​ទឹក​​​ជា​​​ប្រចាំ​​​ដោយ​​​សារ​​​គ្មាន​​​ប្រព័ន្ធ​​​លូ​​​គ្រប់​​​គ្រាន់​​​។ អ្នក​​​ស្រី​​​និយាយ​​​ថា "យើង​​​ទាំង​​​អស់​​​គ្នា​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដាក់​​​ពន្ធនាគារ​​​ដោយសារ​​​តែ​​​យើង​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​សាលា​​​ក្រុង​​​បូម​​​ទឹក​​​ចេញ​​​ពី​​​ផ្ទះ​​​​​​របស់​​​យើង​​​ដែល​​​​​​ទឹក​​​លិច​​​លង់​​​"។ បន្ទាប់​​​ពី​​​ចាក​​​ចេញ​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​ស លោក  រ៉ដនី អេលីយ៉ូត បាន​​​មានប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​បាន​​​សម្រេច​​​ចិត្ត​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​សកម្មជន​​​ទាំង​​​នេះ​​​ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​សំណើ​​​ជា​​​ច្រើន​​​​​​ពី​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ក្រុង​​​ឡូវែល ដែល​​​មាន​​​ជនជាតិ​​​​​​អាមេរិក​​​ ដើម​​​កំណើត​​​កម្ពុជា ​​​ប្រមាណ​​​៣០.០០០នាក់​​ សុំ​​​ឲ្យលោក​​​​​​ជួយ​​​ពិនិត្យមើល​​​សុខភាព និងសុខុមាលភាព​​​របស់​​​ពួក​​​គេ។ អភិបាល​​​ក្រុង​​​រូប​​​នេះ​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ក្រុម​​​គណៈប្រតិភូ​​​របស់​​​លោក​​​​​​នឹង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កែប្រែ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​​​ក្នុង​​​ការ​​​ផ្តន្ទាទោស​​​ និង​​​ឃុំ​​​ខ្លួន​​​​​​ស្ត្រី​​​ទាំង​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​ដាក់​​​សំណើ​​​​សុំ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​​​ពិចារណា​​​ឡើង​​​វិញ​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​។ ​​​ផ្អែក​​​​តាម​​​​​​ការ​​​សន្ទនា​​​របស់​​​យើង ពួក​​​គាត់​​​ ​​​ មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​ក្រៅ​​​តែ​​​ពី​​​សុំ​​​បញ្ចេញ​​​មតិ​​​ ដូច្នេះ​​​​ការ​​​ដាក់​​​សំណើរ​​​ទៅ​​​រដ្ឋាភិបាល​​​​​​ជា​​​អ្វី​​​ដែល​​​យើង​​​នឹង​​​ធ្វើ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​នឹ​​​ង​​​មិន​​​ពិចារណា​​​សំណើ​​​ណា​​​មួយ​​​ពីលោក រ៉ដនី អេលីយ៉ូត ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "​​​ក្តី​​​បារម្ភ​​​គឺ​​​ជា​​​រឿង​​​ល្អ ប៉ុន្តែ វា​​​​​ជា​​​បញ្ហា​​​​​​ផ្ទៃ​​​ក្នុង​​​នៅ​​​កម្ពុជា​​​។ ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​​​​​​ពីព្រោះ​​​គាត់​​​គ្មា​​​ន​​​ឱកាស​​​យល់​​​ពី​​​ករណី​​​នេះ​​​ និង​​​អ្វី​​​ដែល​​​ជា​​​យុត្តាធិការ​​​នៅ​​​ទី​​​នេះ​​​។ យើង​​​មិន​​​​​​ចង់​​​ធ្វើ​​​ឲ្យ​​​គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ប៉ុន្តែ គាត់​​​នឹង​​​ស្វែង​​​យល់ គាត់​​​នឹង​​​បញ្ជាក់​​​រឿង​​​នោះ​​​បាន​​​​តាម​​​ក្រោយ​​​ ពេល​​​គាត់​​​ទៅដល់​​​សហរដ្ឋអាេមរិក​​​វិញ​​​"។ លោកបាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា សេរីភាព​​​បញ្ចេញ​​​មតិ​​​នៅ​​​កម្ពុជា ​​​​​​​​​​​​ទូលំទូលាយ​​​​​​​​​ជាង​​​​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​។ "​​​នៅ​​​កម្ពុជា អ្នក​​​ណា​​​និយាយ​​​អ្វី​​​ក៏​​​បាន​​​។ គាត់​​​  អាច​​​និយាយ​​​អ្វី​​​ក៏​​​បាន​​​នៅ​​​កម្ពុជា គឺ​​​ប្រសើរ​​​ជាង​​​នៅ​​​​​​សហរដ្ឋ​​​អាមេរិក ពីព្រោះ​​​​​​ភ្ញៀវ​​​បរទេស​​​  មិន​​​អាច​​​និយាយ​​​អ្វី​​​​អំពី​​​រដ្ឋាភិបាល​​​បាន​​​ទេ​​​​​​ ប៉ុន្តែ នៅ​​​កម្ពុជា ​​​អ្នក​​​អាច​​​និយាយ​​​អ្វី​​​ក៏បាន​​​"។ លោក​​​ ង៉ោ គឹមជាង តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​បាន​​​អម​​​ដំណើរ​​​លោក រ៉ដនី អេលីយ៉ូត ចូល​​​ទៅ​​​ក្នុង​​​ពន្ធនាគារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​ប្រតិកម្ម​​​របស់​​​រដ្ឋាភិបាល​​ទេ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​សង្ឃឹម​​​ថា អភិបាល​​​ក្រុង​​​រូប​​​នេះ​​​នឹ​​​ងមាន​​​ឥទ្ធិពល​​​ខ្លះ​​​លើ​​​រដ្ឋាភិបាល​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​សង្ឃឹម​​​ថា ពាក្យ​​​សម្តី​​​របស់​​​អភិបាល​​​ក្រុង​​​រូប​​​នេះ ​​​និង​​​​​​​​​ការ​​​ដែល​​​លោក​​​មក​​​ពី​​​សហរដ្ឋ​​​អាេមរិក​​​ ដែល​​​ជា​​​បិតាប្រជា​​​ធិបតេយ្យ​​​ និង​​​សិទ្ធិមនុស្ស ​​​នឹង​​​មាន​​​ឥទ្ធិពល​​​។ ដូច្នេះ​​​សង្ឃឹម​​​ថា ពួកគេ​​​នឹង​​​ស្តាប់​​​"៕សុខុម​​​​​​​​​  

Latest news