28.4 C
Phnom Penh

អ្នក​​​នយោបាយ​​​ជន​​​ជាតិ​​​អ៊ុយ​​​ក្រែន​​​ត្រូ​​​វបាន​​​លុប​​​ឈ្មោះ​​​​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​ដែល​​​នគរ​​​បាល​​​អាំងទែប៉ូល​​​តាម​​​ចាប់ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​សភា​​​អ៊ុយក្រែន​​​មួយ​​​រូប​​​ដែលអាជ្ញាធរ​​​កម្ពុជា​​​កំពុង​​​តែ​​​តាម​​​ស្វែងរក​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន​​​់​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​​​​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​ដែល​​​នគរ​​បាល​​​​​​អាំងទែប៉ូល​​​​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​កាល​​​ពី​​​យប់​​​ថ្ងៃអង្គារ​​​ ព្រោះ​​​បើ​​​យោង​​​តាម​​​កា​​​រិយាល័យ​​​នគរ​​​បាល​​​អាំងទែប៉ូល​​​​​កម្ពុជា​​​​​​​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ករណី​​​នេះ​​​មាន​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​អ៊ុយ​​​ក្រែន និង​​​រុស្សី”។

នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​ បាន​​​ចេញ​​​និវេទន៍​​​ក្រហម​​​​​​សម្រាប់​​​លោក​ មីកូឡា ខ្ញាហ្សុឺស្គី (Mykola Kniazhytsky) អាយុ​​​៤៦​​​ឆ្នាំ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ពី​​​បទ​​​រំលោភ​​​អនីតិជន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃទី​​​៩ ខែ​​​កញ្ញា ឆ្នាំ​​​២០១១​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា នៅ​​​ពេល​​​ទាក់ទង​​​កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​កម្ពុជា​​​ជា​​​ច្រើន​​​នាក់​​​ដែល​​​ជា​​​ធម្មតា​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​​​​ល្មើស​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​កុមារ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ដឹង​​​អ្វី​​​ឡើយ​​​អំពី​​​ករណ​​ី​​​នេះ​​​។ កាល​​​ពីម្សិលមិញ លោក លឹម ឈាង​​​ឡេង​​​ ជំនួយ​​​ការ​​​ប្រធាន​​​ការ​​​ិយាល័យ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ថា ​​​និវេទន៍​​​ក្រហម​​​នេះ​​​ត្រូវ​​​បាន​​​​​​លុប​​​ចោល​​​ហើយ​​​។

លោក ឈាងឡេង បាន​​​មានប្រសាសន៍​​​ថា “នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​បាន​​​លុប​​​ចោល​​​និវេទន៍​​​ក្រហម​​​រួច​​​ហើយ​​​ ព្រោះ​​​ករណី​​​នេះ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​អ៊ុយ​​​ក្រែន និង​​​រុស្សី ។ យើង​​​មិន​​​បាន​​​ដឹង​​​អ្វី​​​បន្ថែម​​​ទៀត​​​ឡើយ​​​អំពី​​​ករណី​​​នេះ​​​ព្រោះ​​​វា​​​​​​ជា​​​សំណុំ​​​រឿង​​​របស់​​​តុលាការ​​”។

លោក ឈាងឡេង បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ករណី​​​របស់​​​លោក ខ្ញាហ្សុឺស្គី ឡើយ គឺ​​​បាន​​​ត្រឹម​​​តែ​​​លើក​​​ឡើង​​​ថា ការិយាល័យ​​​​​​នគរ​​​បាល​​​អាំងទែប៉ូល​​​កម្ពុជា​​​បាន​​​ទទួល​​​ដីកា​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​អ៊ុយក្រែន​​​រូប​​​នេះ​​​ពី​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃទី​​​១០​​​ ខែមីនា​​​ ប៉ុណ្ណោះ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​គេ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​អំពី​​​ការ​​​ចាប់​​​រំលោភ​​​នេះ​​​នៅ​​​ពេល​​​ណា​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​”អស់​​​លោក​​​គួរ​​​តែ​​​ទៅ​​​សួរ​​​តុលាការ​​​ទៅ​​​”។

ចៅក្រម​​​ ឆែ វីរៈ ​​​បាន​​​លើក​​​ឡើង​​​ត្រឹម​​​តែ​​​ថា លោក​​​បាន​​​បញ្ចប់​​​ការ​​​សើុប​​​អង្កេត​​​ ហើយ​​​ចេញ​​​ដីកា​​​ចាប់​​​ខ​​​្លួន​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ ព្រោះ​​​ខ្ញុំ​​​គ្មាន​​​ឯកសារ​​​ក្នុង​​​ដៃ​​​”។

នៅ​​​​​​ពេល​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​បាន​​​លេច​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ខ្ញាហ្សុឺស្គី ​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា ករណី​​​នេះ​​​ត្រូវ​​​បាន​​​ប្រឌិត​​​ឡើង​​​ដោយ​​​​​​លោក កុនស្តានទីន កាហ្គាឡូវស្គី (Konstantin Kagalovsky) មហាសេដ្ឋី​​​ជន​​​ជាតិ​​​រុស្សី ដែល​​​ធ្លាប់​​​គ្រប់​​​គ្រង​​​បណ្តាញ​​​ទូរទស្សន៍​​​អ៊ុយ​​​ក្រែន​​​ឈ្មោះ​​​ថា TVi ជា​​​ទី​​​ដែល​​​សមាជិក​​​សភា​​​អ៊ុយក្រែន​​​​​​រូប​​​នេះ​​​[លោក ខ្ញាហ្សុឺស្គី]ធ្លាប់​​​ធ្វើ​​​ជា​​​នាយក​​​ប្រតិបត្តិ​​​។

លោក​​​ ខ្ញាហ្សុឺស្គី បាន​​​អះ​​​អាង​​​ថា លោក​​​ កាហ្គាឡូវស្គី ​​​មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជាមួយអ្នក​​​នយោបាយ​​​រុស្សី​​​ ហើយ​​​បាន​​​គូស​​​បញ្ជាក់​​​ថា លោក ហោ ណាំ​​​ហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​​​​បាន​​​ទៅ​​​ទីក្រុង​​​ម៉ូស្គូ​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​មួយ​​​ចំនួន​​​ជាមួយ​​​សមភាគី​​​រុស្ស​ី​​​របស់​​​លោក​​​ គឺ​​​លោក សេរហ្គេ ឡាវរ៉ូវ (Sergei Lavrov) កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ដល់​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មីនា ដោយ​​​អំឡុង​​​ពេល​​​នោះ​​​ពួក​​​គាត់​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​អំពី​​​ការ​​​បង្កើត​​​សន្ធិសញ្ញា​​​បត្យាប័ន​​​រវាង​​​ប្រទេស​​ទាំង​​​ពីរ​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​ថា លោក ខ្ញាហ្សុឺស្គី មិន​​​ត្រូ​​​វបាន​​​លើក​​​យក​​​មក​​​ពិភាក្សា​​​​​​ទាល់​​​តែ​​​សោះ​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​ទាំង​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក ហោ ណាំហុង​​​ មិន​​​បាន​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​ឡើយ​​​ អំឡុង​​​ពេល​​​លោក​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​រុស្សី​​​”។

នៅក្នុង​​អីុម៉េល​​​មួយ​​​​​​​​​​​​ដែល​​​រៀប​​​រាប់​​​ពី​​​ប្រវត្តិ​​​រវាង​​​លោក កាហ្គាឡូវស្គី និង​​​រូប​​​លោក​​​ផ្ទាល់​​​ លោក ខ្ញាហ្សុឺស្គី បាន​​​លើក​​​ឡើង​​​ថា ជន​​​ជាតិ​​​រុស្សុី​​​រូ​​​ប​​​េនះ​​​គឺ​​​ជា​​​វិនិយោគ​​​ិន​​​ដ៏ធំ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​​​​មាន​​​ទំនាក់​​​ទំនង​​​មិត្ត​​​ភាព​​​ជា​​​មួយ​​​​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។

កាល​​​ពី​​​ម្សិលមិញ គេ​​​មិន​​​អាច​​​រក​​​បាន​​​អំពី​​​ប្រវត្តិ​​​​​​នៃ​​​ការ​​​វិនិយោគ​​​របស់​​​លោក កាហ្គាឡូវស្គី នៅ​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​។​​​ ប៉ុន្តែ កាល​​​ពី​​​ឆ្នាំ​​​២០០៦​​​លោក​​​បាន​​​ជួប​​​ជា​​​មួយ​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន ដើម្បីពិភាក្សា​​​អំពី​​​ឱកាស​​​​​​នៃ​​​ការ​​​អភិវឌ្ឍ​​​ដ៏​​​មាន​​​សក្ដានុពល។​​​

លោក​​​ ខ្ញាហ្សុឺស្គី ក៏​​​បាន​​​ជំទាស់​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​បាន​​​រំលោភ​​​នរណា​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩​​​ ខែ​​​កញ្ញា ឆ្នាំ​​​២០១១​​​ ព្រោះ​​​លោក​​​​​​​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​កម្មវិធី​​​ផ្សាយ​​​ផ្ទាល់​​​មួយ​​​ឈ្មោះ​​​ថា “Evening With Mykola Kniazhysky”  ​​​នៅ​​​យប់​​​មុន​​​ពេល​​​​​​​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​​​​។

ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​ Interfax-Ukraine បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការិយាល័យ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​នៅ​​​ក្នុង​​​ទីក្រុង​​​កៀវ ​​​បាន​​​រក​​​ឃើញ​​​ថា “មាន​​​ភាព​​​ខុស​​​គ្នា​​​ដ៏​​​ចម្លែក​​​” នៅ​​​ក្នុង​​​ករណី​​​ដាក់​​​បន្ទុក​​​លើ​​​លោក​​​  ខ្ញាហ្សុឺស្គឺ ។ ប្រធាន​​​ការិយាល័យ​​​នគរបាល​​​អាំងទែប៉ូល​​​នៅ​​​ក្នុង​​​ទីក្រុង​​​លីយ៉ុង ប្រទេស​​​បារាំង​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណួរ​​​អំពី​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​និវេទន៍​​​ក្រហម​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​នោះ​​​ឡើយ​​​។

ករណី​​​របស់​​​លោក ខ្ញាហ្សុឺស្គឺ គឺ​​​ទំនង​​​ជា​​​ឧទាហរណ៍​​​ថ្មី​​​ៗ​​​បំផុត​​​នៃ​​​ការរំលោភ​​​បំពាន​​​លើ​​​សេវាកម្ម​​​របស់​​​នគរ​​​បាល​​​អាំងទែប៉ូល​​​ ដែល​​​គេ​​​ហទំព័រ​​​របស់​​​ខ្លួន​​​​​​លើក​​​ឡើង​​​ថា ទីភ្នាក់​​​ងារ​​​នគរ​​​​​បាល​​​អន្តរជាតិ​​​នេះ​​​​​​មិន​​​​​​ដោះ​​​ស្រាយ​​​ “សកម្មភាព​​​ទាក់ទិន​​​នឹង​​​រឿង​​​នយោបាយ​​​ យោធា សាសនា និង​​​ពូជ​​​សាសន៍​​​នោះ​​​”។

នៅ​​​ក្នុង​​​អត្ថបទ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៣​​​ ទស្សនាវដ្ដី​​​ The Ecomist បាន​​​ចុះ​​​ផ្សាយ​​​ករណី​​​ជា​​​បន្ត​​​បន្ទាប់​​​ ​​​ដែល​​​​​​ក្នុង​​​នោះ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​ជា​​​លក្ខណៈ​​​​​​អន្តរជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស។ ​​​អត្ថបទ​​​នោះ​​​បាន​​​ចុះ​​​ផ្សាយ​​​ដូច្នេះ​​​ថា “រុស្សុី​​​ហាក់​​​ដូច​​​ជា​​​ចូល​​​​​ចិត្ត​​​លេង​​​ស្នៀត​​​នេះ​​​​​​”។

នៅក្នុង​​​អីុម៉េល​​​មួយ​​​កាល​​​ពី​​​យប​​​់មិញ លោក​​​  ខ្ញាហ្សុឺស្គឺ បាន​​​លើក​​​ឡើង​​​ថា ការ​​​លុប​​​ចោល​​​និវេទន៍​​​ក្រហម​​​នេះ​​​រឹត​​​តែ​​​បញ្ជាក់​​​ឲ្យ​​​ឃើញ​​​ថា ​​​​​​​​​លោក​​​គ្មាន​​​ទោស​​​កំហុស​​​អ្វី​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ពិត​​​ទៅ​​​​​​ព័ត៌មាន​​​នេះ​​​បានរលាយ​​​សាប​​​សូន្យ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ ក្រោយ​​​ពេល​​​​​​ពី​​​ខ្ញុំ​​​បាន​​​ដាក់​​​សំណើទៅ​​​កាន់​​​នគរ​​​បាល​​​អាំងទែប៉ូល​​​អ៊ុយក្រែន​​​ ដើម្បី​​​បញ្ជាក់​​​ថា វា​​​គឺ​​​ជា​​​ [ការ​​​ប៉ុនប៉ង​​​មួយ​​​] ដើម្ប​​​ី​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះខ្ញុំ​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​សភា”។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “នេះ​​​គឺ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ដ៏ធ្ងន់​​​ធរណាស់​​​សម្រាប់​​​អ្នក​​​យោបាយ​​​មួយ​​​រូប​​​ ហើយ​​​យើង​​​​​​សង្ឃឹម​​​ថា នឹង​​​អាច​​​រក​​​ឃើញ​​​អ្នក​​​ដែល​​​ផ្តួច​​​ផ្តើម​​​​បង្កើត​​​ករណី​​​នេះ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​”៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Ben Woods)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស