34 C
Phnom Penh

កុមារ​បួន​នាក់​រង​របួស​​ដោយ​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ខេត្ត​សៀម​រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កុមារ​បួន​នាក់​បាន​រង​របួស ដែល​ពីរ​នាក់​ក្នុង​ចំណោម​ពួកគេ​របួស​ធ្ងន់​​ បន្ទាប់ពី​​ពួកគេ​លេង​គ្រាប់​មិន​ទាន់​ផ្ទុះ​ នៅ​ជិត​សាលារៀន​​របស់​ខ្លួន​ស្ថិត​ក្នុង​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​​​កាលពី​ថ្ងៃអង្គារ។

លោក តូច​ សាកល អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា កុមារ​ទាំង​បួន​នេះ​​បាន​ឃើញ​​គ្រាប់​ផលិត​នៅ​ប្រទេស​ចិន​នេះ​​លាក់​នៅ​ក្នុង​ដើម​ឈើ​មួយ​ដើម​​ខាងក្រៅ​សាលា​របស់​ខ្លួន​ ដែល​ជា​បន្ទាយ​ទាហាន​រដ្ឋាភិបាល​​​អំឡុង​​សង្គ្រាម​ស៊ីវិល​​ប្រឆាំង​ខ្មែរ​ក្រហម​​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​ក្នុង​ឃុំ​ពង្រ​ក្រោម។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ក្នុង​ស្រុក​ជីក្រែង​ វា​កម្រ​​មាន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​​ផ្ទុះ​ណាស់ ប៉ុន្តែ​នៅ​ពេល​នេះ​ វា​បាន​កើត​ឡើង​​ពីព្រោះ​​ក្មេង​ប្រុស​ទាំង​នេះ​មិន​ដឹង​ថា វា​ជា​អ្វី​នោះឡើយ”។

លោក សាកល​​ បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​ទាំង​បួន​នាក់​នេះ​ឈ្មោះ​ ដា វុធ អាយុ​១០ឆ្នាំ ជា ចិត្ត​ អាយុ​១៣ឆ្នាំ ហេង សៀង​ហៃ អាយុ​១២ឆ្នាំ និង​ ហ៊ុន រឿន អាយុ​១២ឆ្នាំ បាន​ព្យាយាម​សម្អាត​​ធូលី​ជាប់​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ ដោយ​យក​ដំបង​វាយ​ដើម្បី​​យក​ទៅ​លក់​ឲ្យ​អេត​ចាយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​វា​ជា​លើក​ទី​១ហើយ ដែល​សិស្ស​សាលា​បួន​នាក់​​រង​របួស​​ដោយ​ការ​ដំ​គ្រាប់​មិន​ទាន់​ផ្ទុះ​យក​ទៅ​លក់​ឲ្យ​អេត​ចាយ”។ លោក​បាន​បន្ថែម​ថា ក្មេង​ទាំង​នេះ​ចេញ​លេង​ ហើយ​បាន​រត់​លេង​នៅ​ក្បែរ​បរិវេណ​សាលា។

លោក សាកល បាន​មាន​ប្រសាសន៍​ថា ​ក្មេង​ប្រុស​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​​ក្នុង​ស្រុក​សូទ្រនិគម​ កាល​ពីម្សិល​មិញ​បន្ទាប់ពី​ត្រូ​វ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាពក្នុង​មូលដ្ឋាន​កាលពី​ថ្ងៃអង្គារ។
លោក​វេជ្ជបណ្ឌិត អង សំអុល​ ដែល​ព្យាបាល​កុមារ​ទាំង​នេះ​នៅ​មន្ទីរពេទ្យ​អង្គរ​​នោះ​បានមាន​ប្រសាសន៍​ថា ដា វុធ និង​ ហ៊ុន រឿន បាន​មក​សម្រាក​ព្យាបាល ហើយ​បាន​បញ្ជូន​ទៅ​ផ្ទះ​វិញ​ហើយ។

ប៉ុន្តែ​​​ ជា ចិត្ត និង​ ហេង សៀង​ហៃ បាន​រង​របួស​ធ្ងន់​ត្រង់​ដៃ​និង​ជើង។​ លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ត្រូវ​អប​ដៃ​របស់​គេ​។ មានការ​ហូរ​ឈាម​ច្រើន​។ របួស​នេះ​ធ្ងន់​ធ្ងរ​ណាស់”។

លោក​វេជ្ជបណ្ឌិត សំអុល​ បាន​មាន​ប្រសាសន៍​ថា ​​បន្ទាប់ពី​ស្ថានភាព​ជំងឺ​របស់​ពួក​គេ​នៅ​នឹង ហើយ​ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដល់​ពួកគេ​​មក ពួកគេ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា​ក្នុង​ក្រុង​សៀម​រាប ដែល​នៅ​ទី​នោះ​ពួកគេ​ធូរស្រាល​ច្រើន​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “​ស្ថានភាព​ជំងឺ​របស់​ពួកគេ​មិន​អី​ទេ កាលពី​ម្សិលមិញ នៅ​ពេល​យើង​បាន​បញ្ជូន​ពួកគេ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​​របស់​យើង”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស