32.5 C
Phnom Penh

ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ​នរោត្តម អារុណ រស្មី លាលែង​ពី​អនុប្រធាន​ គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្វាមី​របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណ រ​ស្មី​ បានមានប្រសាសន៍កាល​ពី​ម្សិល​មិញថា​ ព្រះអង្គម្ចាស់ក្សត្រី បាន​លាលែង​ពី​អនុ​ប្រធាន​ទី​១​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ ពីរ​ខែ​បន្ទាប់ពី​សម្តេចក្រុមព្រះ​ នរោត​្តម​ រណឫទ្ធិ បាន​មក​កាន់​តួនាទី​ជំនួស​ព្រះ​អង្គ​​ម្ចាស់ក្សត្រី​​ក្នុង​នាម​ជា​​ប្រធាន​គណបក្ស​រាជា​និយម​​នេះ។

លោក កែវ ពុទ្ធរស្មី ដែល​ក៏​ជា​ប្រធាន​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ក្នុង​ពាក់​កណ្តាល​​ទស​វត្សរ៍​ឆ្នាំ​២០០០​ដែរ​នោះ​​បាន​មាន​ប្រសាសន៍​ថា “​ភរិយា​របស់​លោក​បាន​លាលែង​ហើយ។ គាត់​ក៏​ជា​ឯក​អគ្គ​រាជទូត​​ប្រចាំ​ប្រទេស​​មា៉ឡេស៊ី​ផង​ដែរ ហើយ​វា​គួរឲ្យនឿយណាយណាស់​”។

លោក កែវ ពុទ្ធរស្មី បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​ភរិយា​លោក​​ចាកចេញ​នេះ​មិន​មែន​ដោយ​សារ​មាន​ជម្លោះ​ជាមួយ​សម្តេចក្រុមព្រះ​​ រណឫទ្ធិ ដែល​បាន​មក​គ្រប់គ្រង​គណបក្ស​ហ្វុ៊ន​​ស៊ិន​ប៉ិច​ចាប់តាំង​ពី​ព្រះ​អង្គ​​វិល​មក​វិញ​កាលពី​ខែ​មករា​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​បងប្រុស​​ភរិយា​លោក​​ ហើយ​ភរិយា​លោក​មិន​សូវ​សំខាន់​​ក្នុង​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ឡើយ។ “អំឡុង​ពេលអវត្ត​មាន​សម្តេចក្រុមព្រះ​​ រណឫទ្ធិនោះ រូប​ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ព្យាយាម​​រក្សា​អត្ត​សញ្ញាណ​គណបក្ស​”។

ព្រះ​អង្គ​ម្ចាស់ក្សត្រី អារុណ រស្មី បាន​ដឹកនាំ​គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ក្នុង​ឆ្នាំ​២០០៨ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ដោយមិនមាន​វត្ត​មាន​​បងប្រុស​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រធាន​គណបក្ស​​ក្នុង​ឆ្នាំ​២០០៦៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស