​ បេសកជន​​​អង្គការ​​​សហ​​​ប្រជា​ជាតិ និង​​​រដ្ឋាភិ​បាល​ពិភា​ក្សា​អំពី​សំណុំ​រឿង​តុលា​ការ​​​ខ្មែរ​​​ក្រ​ហម​​​​​​

ក្នុង​​​ពេល​​​មាន​​​ការ​​​រិះ​​​គន់​​​ទាក់​​​ទង​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​តុលាការ​​​ខ្មែរក្រហម​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​អតីត​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ មាស មុត និង​​​មេស្រុក​​​ អុឹម​​​ ចែម ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​ កាលពីដើម​​​ខែនេះ​​​ អ្នក​​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ស្តី​​​ពី​​​តុលាការ​​​ បាន​​​ជួប​​​​​​ជាមួយ​​​លោក​​​ឧបនាយករដ្ឋមន្ត្រី​​​ សុខ អាន កាលពី​​​ម្សិលមិញ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណុំ​​​រឿង​​​ ក្នុង​​​នោះ​​​មាន​​​បញ្ហា​​​តុលាការ​​​ផង​​​ដែរ​​​។

ការស៊ើប​​​អង្កេត​​​ក្នុង​​​សំណុំ​​​រឿង​​​ ០០៣ និង ០០៤ ដែល​​​ទាក់​​​ទង​​​នឹង​​​ឧក្រិដ្ឋកម្ម​​​ប្រព្រឹត្ត​​​ឡើង​​​ក្នុង​​​របប​​​ ប៉ុល ពត ដោយ​​​ពួក​​​មន្ត្រី​​​ដែល​​​មិន​​​មែន​​​ជា​​​សមាជិក​​​ជាន់​​​ខ្ពស់​​​បំផុត​​​របស់​​​របប​​​នោះ​​​ បាន​​​ច​​​ាប់​​​ផ្តើម​​​ក្នុង​​​ឆ្នាំ​​​២០០៩ ហើយ​​​ប្រឈម​​​នឹង​​​ការ​​​ជំទាស់​​​ពី​​​រដ្ឋាភិបាល​​​ ដោយ​​​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ប្រឆាំង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀតនឹង​​​ការ​​​បន្ត​​​សំណុំ​​​រឿងនោះ។

កាលពី​​​ពីរ​​​ឆ្នាំ​​​កន្លង​​​ទៅ​​​នេះ សហ​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​អន្តរជាតិ លោក ម៉ាក ហាមុ៉ន បាន​​​ជំរុញ​​​សំណុំ​​​រឿង​​​នោះ​​​តែ​​​ម្នាក់​​​ឯង​​​ ក្នុង​​​ពេល​​​ដែល​​​ដៃ​​​គូ​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​លោក​​​គឺ​​​ យូ ប៉ុនឡេង បាន​​​បដិសេធ​​​មិន​​​ជួយ​​​ស៊ើប​​​អង្កេត​​​ទេ​​​។

យោង​​​តាម​​​សេ​​​ចក្តី​​​ថ្លែង​​​ការណ៍​​​​​​រួម​​​មួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ម្សិលមិញ​​​ លោក អាន ដែល​​​ធ្វើ​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​រដ្ឋាភិបាល​​​ក្នុង​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​ជួប​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំ​​​ពេញ​​​​​​ជាមួយ​​​អ្នក​​​ជំនាញ​​​ពិសេស​​​អង្គការ​​​សហប្រជាជាតិ​​​ស្តីពីអង្គ​​​ជំនុំ​​​ជម្រះវិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា លោក ដេវិដ សេហ្វហ្វឺ សម្រាប់​​​ “ការ​​​ប្រជុំ​​​ដោយ​​​ស្ថា​​​បនា”។​​​​​​​​​​​​

សេចក្តី​​​ថ្លែង​​​ការ​​​និយាយ​​​ថា “មន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​សម្តែង​​​ការ​​​បន្ត​​​ការ​​​គាំទ្រ​​​ទាំងស្រុង​​​ចំពោះ​​​កិច្ច​​​សហប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​បទ​​​បញ្ញត្តិ​​​នានា​​​នៃ​​​ច្បាប់​​​ អ.វ.ត.ក. និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​អង្គការ​​​សហប្រជាជាតិ​​​/កម្ពុជា ដើម្បីបំពេញអណត្តិ​​​យុត្តិធម៌​​​និង​​​នីតិវិធី​​​នៃ​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា​​​”។

​​​​​​លោក ឡាស អូលសិន​​​ អ្នក​​​នាំពាក្យ​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក អាន និង​​​លោក សេហ្វហ្វឺ បាន​​​ពិភាក្សា​​​​​​អំពី​​​សំណុំ​​​រឿង​​​ ០០៣ និង ០០៤ ប៉ុ​​​ន្តែ លោកមិន​​​អាច​​​ផ្តល់​​​សេចក្តី​​​ពិស្តារ​​​បាន​​​ទេ​​​។

លោក​​​ អូលសិន បាន​​​មាន​​​ប្រសាសន៍ថា “ពួក​​​គេ​​​បាន​​​ពិភាក្សា​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​ទាក់​​​ទង​​​​​​​​​នឹង​​​តុលាការ​​​និង​​​​​​​​​ព្រឹត្តិការណ៍​​​​​​វិវត្ត​​​នៃ​​​តុលាការ​​​ ហើយ​​​ខ្ញុំអាច​​​បញ្ជាក់​​​ថា សំណុំ​​​រឿង​​​ ៣ និង​​​ ៤ គឺ​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ពិភាក្សា​​​នោះ​​​”។

កិច្ច​​​ប្រជុំ​​​នោះ​​​បាន​​​ធ្វើ​​​ឡើង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watch ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ និង​​​អង្គការ​​​សហប្រជាជាតិ​​​ ដោយ​​​សារ​​​ការ​​​ខក​​​ខាន​​​មិន​​​ចាប់​​​ខ្លួន​​​លោក មាស មុត និង​​​អ្នក​​​ស្រី អុឹម​​​ ចែម ដោយ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​អង្គការ​​​សហប្រជាជា​តិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​ចូល​​​រួម​​​ក្នុង​​​តុលាការ ​​​ប្រសិន​​​បើ​​រដ្ឋាភិបាល​​​បន្ត​​​​​​រារាំងការ​​​កាត់​​​ទោស​​​ក្នុង​​​សំណុំ​​​រឿង​​​ទាំង​​​នោះ​​​។

កាលពីថ្ងៃ​​​ច័ន្ទ អង្គការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​​​​យុត្តិធម៌​​​សង្គមបើក​​​ចំហ​​​ ដែល​​​ឃ្លាំ​​​មើល​​​តុលាការ​​​ខ្មែរក្រហម​​​ បាន​​​ចេញ​​​របាយ​​​ការណ៍​​​ខ្លី​​​មួយ​​​ដែល​​​បាន​​​អះអាង​​​ថា ដីកា​​​​​​ចាប់​​​ខ្លួន​​​យ៉ាង​​​ហោច​​​ណាស់មួយ​​​ត្រូវ​​​បាន​​​ចេញ​​​ដោយ​​​ចៅ​​​ក្រម ហាម៉ុន ហើយ​​​ការ​​​ខក​​​ខាន​​​មិន​​​បាន​​​អនុវត្ត​​​ដីកា​​​ដោយ​​​ប៉ូលិស​​​យុត្តិធម៌​​​ “គឺ​​​ជា​​​ការ​​​ចំអក​​​លេង​​​សើច​​​” របស់​​​តុលាការ។

​​​​​​​​អង្គការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​​​​យុត្តិធម៌​​​សង្គមបើក​​​ចំហ​​​ បាន​​​និយាយ​​​ថា កង្វះ​​​តម្លា​​​ភាព​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​និង​​​មន្ត្រី​​​អន្តរជាតិ​​​របស់​​​តុលាការ​​​គឺ “គួឲ្យ​​​ហួសចិត្ត”​​​។

សួរ​​​ថា​​​តើ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​តុលាការ​​​ដែល​​​ទាក់​​​ទង​​​នឹង​​​ការ​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​នោះ លោក អូលសិន បាន​​​ឆ្លើយ​​​តប​​​ថា ៉​​​ដំបូង​​​បង្អស់​​​ បញ្ហា​​​អំពី​​​ដីកា​​​ចាប់​​​ខ្លួន​​​ ថា​​​តើ​​​ដីកា​​​នោះ​​​ត្រូវ​​​បាន​​​ចេញ​​ឬអត់ ឬថាតើ​​​មាន​​​ដីកា​​​ប៉ុន្មាន​​​ដែល​​​សម្ងាត់​​​ ហើយ​​​ខ្ញុំ​​​មិន​​​អាច​​​អត្ថាធិប្បាយ​​​ទៅ​​​លើ​​​ស្ថាន​​​ការ​​​​​​ណ៍ជាសម្មតិកម្ម​​​អនាគត​​​ណាមួយ​​​បាន​​​ទេ​​​”។

លោក​​​ មាស មុត ដែល​​​ជាប់​​​ចោទ​​​ពីបទ​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ទាហាន​​​ខ្មែរក្រហម​​​និង​​​សម្លាប់​​​ជន​​​បរទេស​​​ដែល​​​ចាប់​​​បាន​​​នៅ​​​ដែន​​​សមុទ្រ​​​ និង​​អ្នក​​​ស្រី អុឹម​​​ ចែម ដែល​​​សង្ស័យ​​​ថា បាន​​​អនុវត្ត​​​វិសុទ្ធិកម្ម​​​នៅ​​​តំបន់​​​ពាយព្យ​​​ បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​តិច​​​តួច​​​អំពី​​​បទ​​​ចោទ​​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។​​​

នៅ​​​ពេល​​​សួរ​​​កាលពីម្សិលមិញ​​​ ថាតើ​​​ប៉ូលិស​​​នឹង​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​សំណុំរឿង​​​នោះ​​​ លោក ម៉ៅ ច័ន្ទ​​​តារា​​​ ដែល​​​ទទួល​​​បន្ទុក​​​ប៉ូលិស​​​នៅ​​​ឯតុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ ដែល​​​លើក​​​ឡើង​​​ដោយ​​​លោក ហ៊ុន សែន ដែល​​​ថា ទង្វើ​​​បែប​​​ហ្នឹង​​​ អាច​​​​​​ធ្វើ​​​ឲ្យមាន​​​អស្ថិរភាព​​​ដោយ​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​នឹង​​​ចាប់​​​កាន់​​​អាវុធ​​​​​​ឡើង​​​វិញ​​​។

លោក ​​​ច័ន្ទ​​​តារា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “[អ.វ.ត.ក.] បន្តដំណើរ​​​ការ​​​ យើង​​​ត្រូវ​​​ពិនិត្យ​​​មើល​​​… ជាពិសេស​​​យើង​​​ត្រូវ​​​សិក្សា​​​ផល​​​ប៉ះពាល់​​​សន្តិសុខ​​​ នោះ​​​គឺ​​​ជា​​​បញ្ហា​​​ធំបំផុត”​​​។

​​​​​​​​​លោក ច័ន្ទតារា បាន​​​បន្ត​​​ថា” ប្រសិន​​​បើ​​​យើង​​​បន្ត​​​ដំណើរ​​​ការ​​​ តើ​​​វា​​​មាន​​​ឥទ្ធិពល​​​អ្វីខ្លះ​​​ទៅ​​​លើ​​​សន្តិសុខ”​​​។ លោក​​​បាន​​​ចោទសួរ​​​ទាក់​​​ទង​​​នឹង​​​ការ​​​គាំទ្រ​​​ជា​​​សាធារណៈ​​​សម្រាប់​​​ការ​​​កាត់​​​ទោស​​​បន្ថែម​​​ទៀត​​​ និង​​​សួរ​​​ថាតើ​​​តុលាការ​​​ខ្មែរក្រហម​​​អាច​​​ជា​​​ ៉​​​ដំណើរ​​​ការ​​​ធ្វើ​​​ឲ្យ​​​បែក​​​បាក់​​​ជាតិ​​​៉”ឬយ៉ាងណា។

លោក ខៀវ សុភ័ក្រ​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃបាន​​​គេច​​​មិន​​​ឆ្លើយ​​​សំណួរ​​​ថាតើ​​​ ប៉ូលិស​​​នឹង​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​ ដោយ​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក”​​​មិន​​​ចង់​​​និយាយ​​​ជាមួយ​​​អ្នក​​​ឯង​​​ទេ​​​” អំពី​​​បញ្ហា​​​នោះ​​​។​​​ ប៉ុន្តែ លោក​​​បាន​​​សម្តែង​​​មន្ទិល​​​សង្ស័យ​​​ថា ដីកា​​​នឹង​​​មិនអាច​​​​​​ចេញ​​​បាន​​​ទេ​​​។

នាយ​​​ឧត្តមសេនីយ៍ ខៀវ សុភក្រ​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ជឿ​​​ថា​​​​​​ដីកា​​​មិនអាចចេញ​​​បាន​​​ទេ។​​​ ​​​ព្រះ​​​រាជ​​​អាជ្ញា​​​មាន​​​ពីរ មួយ​​​ខ្មែរ មួយ​​​បរទេស…​​​ហើយ​​​ចៅ​​​ក្រម​​​ពីរ​​​នាក់​​​​​​ផង​​​ដែរ”៕ ​​​រើន​​​ ​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.