33 C
Phnom Penh

អ្នកភូមិ​បឹង​កក់​​ទាម​ទារ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ដោយ​តវ៉ា​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​តវ៉ា​​​ព្យាយាម​​​ទាក​​​់ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន តាម​​​បណ្តោយ​​​មហាវិថី​​​សហព័ន្ធ​រុស្សី នៅ​​​ក្នុង​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​ទាម​​​ទារ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​ដោយ​​​មាន​កាន់​បដា​​​ និង​​​ឧគ្ឃោសនស័ព្ទ​​​ដែល​​​ត្រូវ​​​បាន​​​សន្តិសុខ​​​រឹបអូស​​​​យក​​​។

អ្នក​​​ភូមិ​​​ប្រហែល​​​៦០​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​ផ្នែក​​​ខាង​​​ត្បូង​​​តំបន់​​​បឹង​​​កក់​​​បាន​​​​​​ទាម​​​ទារ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​សម្រាប់​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។

ស្ត្រី​​​១០​​​នាក់​​​មកពី​ក្រុម​នេះ​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​ទល់មុខ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​នៅ​​​ព្រឹក​​​ម្សិលមិញ ដោយ​​​សង្ឃឹម​​​ថា នឹង​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ប៉ុន្តែ​​​ បាន​​​ចាក​​​ចេញ​​​វិញ បន្ទាប់​​​ពី​​​​​​សន្តិសុខ​​​ខណ្ឌ​​​បាន​​​ចាប់​​​យក​​​បដា និ​​​ង​ឧគ្ឃោ​សន​សព្ទ​​​របស់​​ពួកគាត់​។

ដោយ​​​មិន​​​រួញ​​​រា​​​ ពួកគាត់​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ពេល​​​រសៀល​​​ដោយ​​​កាន់​​​បដា​​​តូច​​​ជាង​មុន​។អ៊ុច សុមា៉លី ជា​​​អ្នក​​​តវ៉ា​​​ម្នាក់​​​បាន​​​និយាយ​​​ថា “យើង​​​មក​​​ទី​​​នេះ​កាន់​​​​បដា​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជួយ​​​អន្តរាគមន៍ និ​​​ង​ផ្តល់​​​ប័ណ្ណ​កម្មសិទ្ធិ​​​ដី​​​ឲ្យ​​​ពួក​​​យើង។ យើង​​​ឮ​​​ថា លោក​​​នឹង​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ផ្លូវ​​​នេះ​​​ ដូច្នេះ​​​ហើយ​​​យើង​​​ចង់​​​បង្ហាញ​​​កង្វល់​​​របស់​​​យើង​​​ដល់​​​លោក​​​ ពីព្រោះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​ជូន​​​​ពួក​​​យើង​​​បាន​​​ឡើយ​​​។

ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​បំបែក​​​គ្នា​​​​​​ បន្ទាប់​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា ពួក​​​គេ​​​នឹង​​​ទំនាក់​ទំនង​ពី​​ការ​​​ទាម​​​ទារ​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ​​​ទៅ​សាលា​​​រាជ​​​ធានី ។

នគរ​​​បាល​​​ក៏​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​តវ៉ា​ផង​ដែរ​​​ថា ពួក​​​​​​គាត់​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មក​​​យក​​​បដា និង​​​ឧគ្ឃោ​សន​សព្ទ​​​​​​វិញ​​​នៅ​ថ្ងៃ​​​នេះ​​​។

គេ​​​មិន​​​អា​​​ច​​​ទាក់​​​ទង​​​លោក ឡុង ឌីម៉ង់​​​ អ្នក​​​នាំ​ពាក្យ​សាលា​​​រាជ​​​ធានី​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស