TAG
លោក ទៀ បាញ់
លោក ទៀ បាញ់ គ្រោងផ្ទេរតំណែងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានទៅឥណ្ឌូនេស៊ី
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជារដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅឱ្យរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ដែលនឹងធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ នៅចុងខែវិច្ឆិកា។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ខ្លួននឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថិតនៅក្នុងខេត្តសៀមរាប...
លោក ទៀ បាញ់ ថាកម្ពុជានឹងបំពាក់គ្រាប់មីស៊ីលក្រោយមូលដ្ឋានទ័ពរាមធ្វើទំនើបកម្មរួចរាល់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាអះអាងថា កម្ពុជានឹងបំពាក់គ្រាប់មីស៊ីលក្រោយពេលដែលមូលដ្ឋានសមុទ្ររាមត្រូវបានធ្វើទំនើបកម្មរួចរាល់។ ក្រុមអ្នកឃ្លាំមើលនិយាយថា នេះជាសញ្ញាបង្ហាញកាន់តែច្បាស់ថា មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមស្ថិតក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងកងទ័ពចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងពិធីទទួលសម្ភារៈយោធាដែលជាជំនួយរបស់មហាអំណាចកុម្មុយនីស្តចិននៅតំបន់ហ្វឹកហ្វឺនភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះថា បន្ទាប់ពីកម្ពុជាធ្វើទំនើបកម្មនៅមូលដ្ឋានសមុទ្ររាមរួច កម្ពុជានៅមានកិច្ចការដ៏ស្មុគស្មាញជាច្រើនទៀត ដូចជាបញ្ហាជួសជុលរោងជាង បញ្ហាកាន់កាប់ និងប្រើប្រាស់នាវាទំនើបៗដែលនឹងត្រូវបានបំពាក់នាពេលខាងមុខនេះ។
លោក ទៀ បាញ់ លើកឡើងថា ពាក់ព័ន្ធនឹងអាវុធទំនើបៗទាំងនេះមិនមែនជារឿងដែលចេះតែអាចមើលនឹងភ្នែក ឬចេះតែប៉ាន់ស្មានបានដោយងាយៗនោះទេ...
កម្ពុជាប្ដេជ្ញាឥតងាករេពង្រឹងចំណងមិត្តភាពជាមួយវៀតណាមនិងឡាវ ដើម្បីប្រយោជន៍ប្រជាជន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាចិត្តឥតងាករេជាមួយវៀតណាម និងឡាវ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងបី។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី គឺកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី មិនត្រឹមតែបង្ហាញកាន់តែច្បាស់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៍អាស៊ានផងដែរ ដែលនឹងលើកកម្ពស់សុខុមាលភាព...
លោក ទៀ បាញ់ បន្តចោទអាមេរិកថាជ្រៀតជ្រែកកិច្ចការផ្ទៃកម្ពុជាករណីមូលដ្ឋានកងទ័ពជើងទឹករាម
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា អះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានចោទកម្ពុជាជាបន្តបន្ទាប់ថាអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់រាម ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿងដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ដល់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកសាងទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម ហើយការចោទប្រកាន់ថាកម្ពុជាអនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស គឺជាអ្នកដែលមានភ្នែកល្អ តែធ្វើខ្វាក់តែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជារូបនេះអះអាងថា ការកសាងទំនើបកម្មសមុទ្ររាមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតប៉ុណ្ណោះ ហើយការចោទប្រកាន់ថាមូលដ្ឋានជើងទឹករាមនេះបានដាក់ជាមូលដ្ឋានកងទ័ពចិននោះ...
កម្ពុជាគ្រោងធ្វើសមយុទ្ធយោធាជាមួយចិនខណៈមូលដ្ឋានទ័ពរាមកំពុងស្ថិតក្នុងការសង្ស័យអំពីវត្តមានទ័ពចិន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា កងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាងមុននាពេលខាងមុខនេះ ហើយកម្ពុជានឹងនៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមទៅមុខជានិច្ច ដើម្បីពង្រឹងសមត្ថភាពកងទ័ពលើកិច្ចការការពារអធិបតេយ្យជាតិរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា សម្រាប់បញ្ហាមូលដ្ឋានសមុទ្ររាម មិនមែនជារឿងថ្មីនោះទេដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកឡើង និងបានចោទប្រកាន់កម្ពុជាថាបានផ្តល់មូលដ្ឋានទ័ពជើងទឹករាមឱ្យចិនប្រើប្រាស់ជារឿយៗនោះ ប៉ុន្តែកម្ពុជានៅតែបន្តកិច្ចការរបស់ខ្លួនទៅមុខជានិច្ច។
លោក ទៀ បាញ់ អះអាងថា ដើម្បីរៀបចំខឿនការពារដែនអធិបតេយ្យរបស់ខ្លួន កម្ពុជាត្រូវតែធ្វើ...
លោក ទៀ បាញ់៖ ការប្រជែងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមធំបំផុតក្នុងតំបន់អាស៊ាន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លើកឡើងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់អាស៊ាន បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ អាចនឹងបង្កជាហានិភ័យដល់សន្តិភាព ស្ថិរភាព វិបុលភាពរបស់តំបន់ និងសកលលោក។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅឯទីស្ដីការក្រសួងការពារជាតិកម្ពុជា ថា ការពង្រឹងសាមគ្គីភាព ឯកភាព ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា គឺជាវិធីឈ្នះឈ្នះទាំងអស់គ្នា។
លោក ទៀ...
អ្នកឃ្លាំមើល៖ បើចិនមានកងទ័ពលើទឹកដីកម្ពុជា នោះកងទ័ពអាមេរិកក៏អាចមានលើទឹកដីថៃនិងវៀតណាមដែរ
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា កងនាវាជើងទឹករបស់អាមេរិកនឹងមានវត្តមានលើទឹកដីថៃ ហើយកងទ័ពអាមេរិកក៏នឹងមាននៅលើទឹកដីវៀតណាម ដើម្បីពង្រឹងការការពារដែនសមុទ្ររបស់ប្រទេសទាំងនោះ នៅពេលដែលកងទ័ពជើងទឹកចិន បង្ហាញខ្លួនលើមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ អះអាងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៦ ខែមិថុនា ថា ថៃ និងវៀតណាម ប្រាកដជានឹងឆ្លើយតបយ៉ាងសមស្របចំពោះកម្ពុជា នៅពេលដែលរដ្ឋាភិបាលលោក...
អាមេរិកព្រមានកម្ពុជាថានឹងជួបផលវិបាក បើទ័ពចិនមានមូលដ្ឋាននៅលើទឹកដីកម្ពុជា
ទីប្រឹក្សាសន្តិសុខនៃក្រសួងការបរទេសអាមេរិក លោក Derek Chollet បានធ្វើការព្រមានថា ប្រសិនចិនពិតជាមានមូលដ្ឋានទ័ពរបស់ចិននៅលើទឹកដីកម្ពុជាពិតមែននោះ គឺកម្ពុជាជៀសមិនរួចពីការប្រឈមនឹងផលវិបាកជាពុំខានឡើយ។
លោក Derek Chollet បានផ្ដល់ការព្រមានដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា។
លោក Derek Chollet បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាមេរិកក៏ជាមិត្តនឹងកម្ពុជាដែរ តែបើមានការលាក់លៀម គឺពិតជាអាក្រក់ខ្លាំងណាស់។ លោកបន្តថា ប្រសិនបើមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ក្លាយជាមូលដ្ឋានទ័ពចិន...
លោក ហ៊ុន សែន បញ្ជាឱ្យរើសពលទាហានថ្មី៦០០នាក់សម្រាប់កងវរសេនាតូចទើបបង្កើត
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី។
សេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយបុរសខ្លាំង លោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា រូបលោកអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងវរសេនាតូចចំនួន៣ ដែលទើបបង្កើតថ្មីចំណុះឱ្យអគ្គបញ្ជាការដ្ឋានកាំភ្លើងធំ។
លោកអះអាងថា ករណីនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...
លោក ទៀ បាញ់ ថាបន្ទាប់ពីទំនើបកម្មមូលដ្ឋានជើងទឹករាម នឹងមិនឱ្យនរណាចូលមើលទៀតទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងថា ក្រោយពីធ្វើទំនើបកម្ម «មូលដ្ឋានកងទ័ពជើងទឹករាម» រួចរាល់ នោះនឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ ដោយសារទីនោះជាមូលដ្ឋានទ័ពដែលមិនអាចបង្ហាញជាសាធារណៈបានទេ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា មិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនានេះ លោក ទៀ បាញ់ អះអាងថា កន្លងមកមានការចោទប្រកាន់ម្ដងហើយម្ដងទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពនៅសមុទ្ររាម...