30 C
Phnom Penh

TAG

ហ៊ុន សែន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​បក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​ជឿនលឿន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា ក្រោម​ម្លប់​សន្តិភាព​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​ថ្លុក​ឈាម គំនរ​ឆ្អឹង និង​ការ​បំផ្លិចបំផ្លាញ ទៅ​ជា​ប្រទេស​ជឿនលឿន​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន ជាមួយ​នឹង​ក្រុមហ៊ុន ស្លេមិនស៍ (Slemenss) ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរ​តួនាទី​ស្នូល​សម្រាប់​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន​សសរស្ដម្ភ​សម្រាប់​កម្ពុជា​យ៉ាង​សំខាន់ គឺ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល...

អភិបាល​ខេត្ត​ត្បូងឃ្មុំ​ថា​មន្ត្រី​រាជការ​ល្អ ៩៩% និង​អំពាវនាវ​ពលរដ្ឋ​គាំទ្រ​លោក ហ៊ុន សែន

អភិបាល​ខេត្ត​ត្បូងឃ្មុំ ថា​កុំ​យក​មន្ត្រី​រាជការ​កម្ពុជា​ដែល​ល្អ ៩៩% ទៅ​ប្រៀប​ជាមួយ​មន្ត្រី​រាជការ​ខិលខូច​មួយ​ចំនួន​តូច និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។ អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា មាន​មន្ត្រី​រាជការ​តិចតួច​ប៉ុណ្ណោះ​ដែល​ជា​មន្ត្រី​ខិលខូច ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ខិតខំ​លះបង់​ច្រើន​ណាស់​ដើម្បី​ប្តូរ​យក​សន្តិភាព​សម្រាប់​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន...

សហ​មេធាវី​លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​កោះហៅ​រដ្ឋ​បរទេស​ពាក់ព័ន្ធ​មក​បំភ្លឺ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​លិខិត​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​មក​បំភ្លឺ​នៅ​តុលាការ ដើម្បី​ស្វែងរក​ការពិត។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក អាង ឧត្តម បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​រដ្ឋ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​នីតិវិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឲ្យ​តុលាការ​ស្វែងរក​ការពិត​ឲ្យ​បាន​កាន់តែ​ឆាប់ និង​ជា​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​ពិត​ជា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មែន​ឬ​យ៉ាង​ណា​នោះ។ មេធាវី​រូប​នេះ​បញ្ជាក់​ថា...

បុរស​ខ្លាំង​កម្ពុជា​ថា​ពលរដ្ឋ​ខ្មែរ​រីករាយ​ចូល​ឆ្នាំ​ដូច​អបអរ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ប្រៀបធៀប​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ដូចជា​ពេល​អបអរ​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ យ៉ាង​ដូច្នោះ​ដែរ ក្រោយពី​ខកខាន​អបអរ​ពិធី​ចូល​ឆ្នាំ​រយៈពេល ២​ឆ្នាំ​ដោយសារ​កូវីដ-១៩។ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​កម្មវិធី​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ លោក ហ៊ុន សែន អះអាង​ថា ការ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំ​នេះ​ហាក់​មាន​សភាព​ខុស​ស្រឡះ​ពី​ការ​ចូល​ឆ្នាំ​នា​ពេល​កន្លងទៅ។ ពោល គឺ​ប្រៀប​ដូច​ពេល​ពលរដ្ឋ​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការ​អបអរ​ពេល​កម្ពុជា​បញ្ចប់​សង្គ្រាម​ទាំងស្រុង​តាម​នយោបាយ​ឈ្នះ​ឈ្នះ​យ៉ាង​ដូច្នោះ​នោះ​ដែរ...

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ នា​ថ្ងៃ​ពុធ ទី​២០ មេសា នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី។ លោក ហ៊ុន សែន បញ្ជាក់​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​អ្នក​ណា​ក៏​នៅ​ជាមួយ​គ្នា​បាន​ដែរ ខណៈ​បច្ចុប្បន្ន...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព...

អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ

ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ប្រសិនបើ​បដិវត្តន៍​កើត​មាន​នៅ​កម្ពុជា​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​បាន​បង្កើត​នូវ​អំពើ​អយុត្តិធម៌​លើ​ពលរដ្ឋ​ខ្លួនឯង​សឹង​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មេសា ថា បើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​នោះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ចង់​ដូរ​របៀប​ដឹកនាំ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នោះ​ទេ ប៉ុន្តែ​ការ​រើ​បម្រះ​របស់​ប្រជាជន គឺ​ដោយសារតែ​ពួកគាត់​មិន​អាច​រស់នៅ​ក្នុង​ការ​គាប​សង្កត់​ក្នុង​របប​ដឹកនាំ​តាម​បែប​ជិះជាន់​ប៉ុណ្ណោះ។ លោក រ៉ុង ឈុន...

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ​នេះ

ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល​ពីរ​ដង​រួច​មក​ហើយ​នោះ។ ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ដែល​គេ​ប្រសិទ្ធិនាម​ថា​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ​នឹង​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន​តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​អះអាង​ថា ក្រៅពី​ការ​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន ក៏​ដើម្បី​បង្កើន​ជំនឿ​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​ក្នុង​ការ​ថែរក្សា​សន្តិភាព...

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។ លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ...

Latest news