35 C
Phnom Penh

TAG

ហ៊ុន សែន

ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី?

រដ្ឋាភិបាល​នៃ​ប្រទេស​គោរព​ច្បាប់​បាន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ស្រេច​តែ​ចិត្ត ខណៈ​ពលរដ្ឋ​ខ្មែរ​ដង្ហោយ​ហៅ​រក​យុត្តិធម៌ រក​សិទ្ធិ​សេរីភាព។ ក្នុង​ភាគ​ទី​១៩ នេះ លោក ហាស់ សាន ពិនិត្យ​មើល​កត្តា​ដែល​ទុក​ឲ្យ​របប​សព្វថ្ងៃ​រស់នៅ​តទៅទៀត ហើយ​ទុក​ឱកាស​ឲ្យ​រដ្ឋអំណាច​លោក ហ៊ុន សែន ប្រើ​ធនធាន​បាន​ពី​ការ​បំផ្លាញ​ជាតិ​ទៅ​បំភិតបំភ័យ​សហគមន៍​ខ្មែរ​នៅ​បរទេស។ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​មហា​បុរស ហ៊ុន សែន បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​ប្រទេស​មួយ​ចំនួន​ដែល​ថា​ប្រកាន់​ប្រជាធិបតេយ្យ មាន​សេរីភាព​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ ទោះ​ជា​មាន​ការ​រិះគន់ ថ្កោលទោស ចោទប្រកាន់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស...

អ្នក​ឃ្លាំមើល​បារម្ភ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​និង​ទាសភាព​សេដ្ឋកិច្ច​របស់​ចិន

សកម្មជន​ដែល​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ពឹង​មហាអំណាច​ណា​មួយ​ផ្ដាច់មុខ នោះ​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​ទាសភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ជាមិនខាន។ សកម្មជន​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ខ្មែរ​នឹង​លែង​មាន​សេដ្ឋកិច្ច​ជា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​កម្មករ​ដាច់ថ្លៃ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​បរទេស ដូចជា​ទាសករ​លើ​ទឹកដី​របស់​ខ្លួន​ជា​រៀង​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​សាង​ភាព​ឯករាជ្យ​ឱ្យ​កម្ពុជា​ដោយ​ខ្លួនឯង​បាន​ទេ​នោះ។ លោក ស្រ៊ុន ស្រ៊ន អះអាង​ថា...

លោក ហ៊ុន សែន អួត​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​កម្ពុជា​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ

មេដឹកនាំ​ខ្មែរ​ដែល​គេ​ចោទ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ក្រោយពី​ជំនួប​ពិភាក្សា​របស់​ខ្លួន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២...

រដ្ឋាភិបាល​សម្រេច​ឱ្យ​អ្នកដំណើរ​បរទេស​មិន​ចាំបាច់​បង្ហាញ​លទ្ធផល​តេស្ត PCR

លោក ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​តម្រូវ​ឲ្យ​អ្នកដំណើរ​ពី​បរទេស​បង្ហាញ​លទ្ធផល PCR និង​ធ្វើ​តេស្ដ​រហ័ស​ទៀត​នៅ​ពេល​មកដល់​កម្ពុជា ដោយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «ភូមិ​កុមារ SOS ព្រៃវែង» ពី​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ថា កាលពី​ថ្ងៃ​អង្គារ លោក​បាន​សម្រេច​លើ​បញ្ហា​ចំនួន​៣ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ​តទៅ។ ទី​១ អ្នកដំណើរ​ពី​បរទេស​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ PCR រយៈពេល ៧២​ម៉ោង​ទៀត​ទេ។ទី​២...

លោក ហ៊ុន សែន ថា​ប្រធាន​អាស៊ាន​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​ប្រធាន​អាស៊ាន គឺ​លោក​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នោះ​ទេ ដែល​ផ្ទុយពី​ការ​បកស្រាយ​បំភ្លៃ​ការពិត​កន្លងមក​ថា ការ​អាក់ខាន​នៃ​កិច្ចប្រជុំ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ មកពី​រូបលោក​មិន​យល់ព្រម។ ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ SOS ស្ថិតនៅ​ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា របៀប​ធ្វើការ​របស់​អាស៊ាន​ត្រូវ​បាន​បែងចែក​ឱ្យ​ប្រទេស​នីមួយៗ​ទទួល​ខុសត្រូវ​សម្របសម្រួល​រវាង​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ណា​មួយ​ដែល​ទទួល​ខុសត្រូវ។ លោក​បន្ត​ថា ដូចជា​ពេលនេះ...

ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​អាស៊ាន-អាមេរិក​កាន់តែ​ល្អ​ប្រសើរ និង​រួម​ទាំង​ទាញ​យក​ផលប្រយោជន៍​ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផង​ដែរ។ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក កែវ ឈា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ឯកអគ្គរាជទូត​ប្រ៊ុយណេ ប្រចាំ​សហរដ្ឋ​អាមេរិក លោក Dato Serbini Ali ដើម្បី​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ លោក កែវ ឈា បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​នេះ​ក៏​ដើម្បី​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អាមេរិក និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក...

ពលរដ្ឋ​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ​ខណៈ​រដ្ឋាភិបាល​បន្ទោស​ថា​មកពី​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន

ពលរដ្ឋ​បង្ហាញ​ក្ដី​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ហក់​ឡើង ៥០០​រៀល​បន្ថែម​ទៀត​ក្នុង​មួយ​លីត្រ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ឡើង​ថ្លៃ​នេះ​បណ្ដាល​មកពី​វិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​បាន​ហក់​ឡើង​ចំនួន ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​សាំង​ស៊ូពែ​ហក់​ឡើង​ដល់ ៥៨៥០​រៀល​ក្នុង​មួយ​លីត្រ។ តម្លៃ​ប្រេងឥន្ធនៈ​ចាប់ផ្ដើម​ហក់​ឡើង​ចាប់ពី​ថ្ងៃ​នេះ ខណៈ​កាលពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥...

អ្នកវិភាគ​ដែល​លោក ហ៊ុន សែន គំរាម​សម្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ស៊ើប​អង្កេត​អាមេរិក​រួចរាល់​ហើយ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ដែល​រង​ការ​គំរាម​ផ្តាច់​សង្ខារ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាមរយៈ​មេធាវី ទៅកាន់​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​រួចរាល់​ហើយ ដើម្បី​ការពារ​អាយុ​ជីវិត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ថា លោក​រាយការណ៍​ជូន​ការិយាល័យ​សហព័ន្ធ​ផ្នែក​ស៊ើប​អង្កេត​អាមេរិក...

បទវិភាគ៖ តើ​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន កំពុង​គាំទ្រ​ឬ​បំផ្លាញ​កសិករ​ខ្មែរ?

ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ​ដែល​រស់នៅ​ទី​ជនបទ និង​មាន​ជីវភាព​ក្រីក្រ​លំបាក។ ភាព​ក្រីក្រ​ចំពោះ​កសិករ និង​បញ្ហា​ចម្បងៗ​ក្នុង​វិស័យ​កសិកម្ម​ដែល​បាន និង​កំពុងតែ​កើតមាន​ក្នុង​ប្រទេស​កម្ពុជា ជា​សក្ខីភាព​មួយ​សម្រាប់​ការ​ឆ្លុះបញ្ចាំង​អំពី​សមត្ថភាព និង​ឆន្ទៈ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស។ ជាមួយ​គ្នា​នេះ ទឹកដី និង​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​តែងតែ​ត្រូវ​បាន​គេ​អះអាង​ថា ជា​ទឹកដី​ដ៏​មាន​ជីជាតិ និង​មាន​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ប៉ុន្តែ​បើ​ដូច្នេះ​មែន តើ​ហេតុ​អ្វី​បាន​ជា​កសិករ​ខ្មែរ​ក្រ? តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កសិករ​ក្រ? អ្នក​រៀនសូត្រ​គ្រប់​ជំនាន់​មុនៗ គ្រូបង្រៀន​គ្រប់​ជំនាន់​មុនៗ បង្រៀន​សិស្សានុសិស្ស​ឲ្យ​ដឹង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​និយាយ​តៗ​គ្នា​ថា ដែនដី​ខ្មែរ​ជា​ដែនដី​សុវណ្ណភូមិ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទឹកដី​ប្រកប​ដោយ​ជីជាតិ និង​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​បង្កបង្កើនផល​កសិកម្ម​គ្រប់​ប្រភេទ។ ផ្ទុយទៅវិញ ភោគផល​កសិកម្ម...

បទវិភាគ៖ តើ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ប្រសើរ​ជាង​ឪពុក​លោក​ដែរ​ឬ​ទេ?

ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ជិត ៤​ទសវត្ស​មកនេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ជាតិ​មួយ​ក្រ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ ក្នុង​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក ជំពាក់​បំណុល​វ័ណ្ឌក និង​បែកបាក់​គ្រួសារ​ដើម្បី​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ គ្រួសារ​លោក ហ៊ុន សែន និង​បក្សពួក​រស់នៅ​លើ​គំនរ​មាស​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​មកពី​អំពើ​ពុករលួយ និង​បំផ្លាញ​ជាតិ។ ដូច្នេះ តើ​ការ​បន្ត​វេន​នៃ​ត្រកូល ហ៊ុន ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ជា​រឿង​ល្អ ឬ​អាក្រក់? មេដឹកនាំ​ក្នុង​សង្គម​នីមួយៗ គឺជា​តួអង្គ​ដ៏​សំខាន់ និង​ស្លាប់​រស់​របស់​ជាតិ បើ​ទោះបីជា​សង្គម​នោះ​មាន​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ការពារ​អំណាច​ប្រមូលផ្ដុំ​យ៉ាង​ណា​ក្តី។ ទាំង​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​កុម្មុយនីស្ត...

Latest news