31 C
Phnom Penh

ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​សៀម​​​រាប​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​យក​​​ដី​​​ធ្វើ​​​​​​តំបន់​​​ទេសចរណ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​៤០​​​នាក់​​​ដែល​​​អាជ្ញាធរ​​​អះ​​​អាង​​​ថា រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​​​​របស់​​​ខ្លួន​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​តំបន់​​​វប្បធម៌​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​។

លោក ខូយ គឹម​​​ទួ ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​គណៈកម្មការ​​​អន្តរក្រសួង​​​ដោះ​​​ស្រាយ​​​គោ​​​ល​​​នយោបាយ​​​ដី​​​ធ្លី​​​នៃ​​​អាជ្ញាធរ​​​អប្សរា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អនុក្រឹត្យ​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​ចេញ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ២០១៣​​​ បាន​​​​​​ប្រគល់​​​ដី​​​ទំហំ​​​១.០០៧​​​ហិកតា​​​នៅ​​​ក្នុង​​​សង្កាត់​​​នគរ​​​ធំ​​​ ឲ្យទៅ​​​អាជ្ញាធរ​​​​​​​​​នេះ​​​សម្រាប់​​​ធ្វើ​​​ជា​​​ “ទីតាំង​​​ទេសចរណ៍​​​វប្បធម៌​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ មន្ត្រី​​​ និង​​​នគរ​​​បាល​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ចុះ​​​ទៅ​​​​​​ដល់​​​កន្លែង​​​តាំង​​​លំនៅ​​​ដ្ឋាន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខាង​​​លើ​​​នេះ​​​ដែល​​​មាន​​​​​​ផ្ទះ​​​ចំនួន​​​២៦ដែល​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​កាន់​​​កាប់​​​តិច​​​ជាង​​​ពីរ​​​ឆ្នាំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “នៅ​​​ពេល​​​នគ​​​របាល​​​បណ្តេញ​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ​​​ចេញ​​​ពួក​​​គេ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​ពីរ​​​បី​​​នាទី ប៉ុន្តែ មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ”។

លោក ឈុយ វណ្ណថា អ្នក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ទទួល​​​ស្គាល់​​​ថា អ្នកភូមិ​​​ភាគ​​​ច្រើន​​​ជា​​​ “អ្នក​​​ចំណូល​​​ថ្មី” ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា បី​​​គ្រួសារ​​​បាន​​​រស់​​​នៅ​​​លើ​​​ទីតាំង​​​េនះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក​​​ម្លេ៉ះ។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពួក​​​គាត់​​​បាន​​​មើល​​​ថែ​​​ដី​​​នេះ ពួក​​​គាត់​​​គួរ​​​តែ​​​ទទួល​​​បាន​​​សំណង”។

អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ​​​ ភៀង​​​ ទូច អាយុ​​​៥៨ឆ្នាំ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​ទាំង​​​បី​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​ចាក​​​ចេញ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​គម្រោង​​​របស់​​​ពួកគេ ប៉ុន្តែ​​​តើ​​​ខ្ញុំ​​​អាច​​​ទៅ​​​រស់​​​នៅ​​​កន្លែង​​​ណា​​​បាន​​​ បើ​​​ខ្ញុំ​​​គ្មាន​​​លុយ​​​ផង​​​នោះ​​​?”៕សុខុម​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស