26 C
Phnom Penh

ផ្តល់​ម៉ូតូ ឬ ប្រាក់ឲ្យជង​រង​គ្រោះ​នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ប្រសិន​បើមិនប្តឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ព​ី​ម្សិល​មិញ ​មន្ត្រីក្រុង​បាវិតបា​ន​បញ្ជា​ឲ្យ​អនុ​ប្រ​ធាន​ភូមិ​ម្នាក់ ទៅផ្តល់​សំណង​ជា​ប្រាក់​ ឬម៉ូតូមួ​យ​គ្រឿង​​ឲ្យស្ត្រីពីរនាក់ ដែលជា​ជ​ន​រង​គ្រោះដោយ​កា​រ​បាញ​់​ប្រ​ហា​រ​នៅ​ក្នុ​ងតំបន់​សេដ្ឋ​​កិច្ច​ពិ​សេស ​កា​ល​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ​  ​ក្នុ​ង​​ខេត្ត​ស្វាយ​រៀង ដើម្ប​ី​កុំ​ឲ្យប្តឹង​អ្នកបា​ញ​់ប្រហា​រពួកគេ។

លោក សុខ សៀ អនុប្រ​ធា​នភូមិ​​​ព្រែក​ផ្តៅ​ក្នុងឃុំច្រក​ម្ទេស ​បា​ន​​មា​ន​ប្រ​សាសន៍ថា ​លោកកែវ គង់ ​អធិកា​រ​​នគរបា​ល​ក្រ​ុ​ង​​បា​វិតនិង​អធិ​ការ​រងរបស់លោក​ឈ្មោះ ​កៅ ហន ​ព្រម​ទាំង​លោកយិនគឹមយៀន​​ សមាជិ​ក​ក្រុម​ប្រឹក្សា​ឃុំ ​និងលោកមេឃុំ ហួត សាម៉ៃ បា​ន​មកផ្ទះរប​ស់​​លោក និង​បា​ន​បញ្ជាឲ្យ​លោក​​ផ្តល់ប្រាក់ដល់​ជន​រង​គ្រោះឈ្មោះ​ ប៊ុន ចន្តា ​អាយុ​២១​ឆ្នាំនិងឈ្មោះ​ កែវនៀអាយ​ុ​១៨ឆ្នាំ។

លោកសុខសៀបា​ន​មា​ន​ប្រ​សាសន៍​ថា “​អាជ្ញាធរនិង​ម​ន្ត្រីនគរ​​បា​ល​​បា​ន​មក​ផ្ទះ​ខ្ញុំ​ និង​បញ្ជា​ឲ្យ​​ខ្ញុំ​ទៅ​​សួរ​សុ​ខទុក្ខ​នាង ចិន្តា​ និង​​ក្រុម​គ្រួ​សារ​​របស់​នាង​ ដើម្បី​​សម្រប​​សម្រួ​ល​គ្នាដោ​យ​ផ្តល់​សំ​ណ​ង​ជា​ប្រាក់​ចំនួន​​១.០០០ដុ​ល្លា​រ​​ ឬ ជាម៉ូតូ​ថ្មី​មួយ​គ្រឿង​​ ប្រសិន​បើ​ពួក​គេ​​ឈប់​ប្តឹង​ជន​សង្ស័យ”។

លោក​បា​ន​មាន​ប្រ​សាសន៍ថា “ខ្ញុំ​ក៏​ទៅ​សួ​រ​សុ​ខ​ទុក្ខក្រុ​ម​គ្រួ​សា​រ​​របស់ កែវ នៀ ផង​ដែរ ដើម្បី​សម្របសម្រួលគ្នា ដោយផ្តល់​ជា​សំណ​ង ប្រសិន​បើ​ជន​រងគ្រោះឈប់ប្តឹង​ជន​​សង្ស័យ”។

កា​រ​ផ្តល់​សំណង​ជាប្រាក​់​នេះ គឺ​ជា​លើក​ទី២​​ហើយ ដែ​លមន្ត្រីជាន់ខ្ពស់ និង​អាជ្ញា​ធរខេត្ត ខំបញ្ចុះបញ្ចូលជនរងគ្រោះ​​​​​តាម​រយៈ​អំណោយជា​ប្រាក​់​ ដើម្បីគាបសង្កត់ជ​ន​រង​គ្រោះ​​ មិនឲ្យប្តឹងអ្ន​ក​បាញ​់​ប្រ​ហារ​។​ ជន​សង្ស័យ​ក្នុង​កា​រ​​វា​យ​ប្រ​ហា​រ​នោះគឺជា​​​លោកឈូក បណ្ឌិត ​អភិបា​ល​ក្រុង​បា​វិត​ តែម្នាក់​ប៉ុណ្ណោះ ដែលតុលាការត្រូវ​កោះ​ហៅ​មក​សួរ​បំ​ភ្លឺនៅ​ចុង​ខែនេះ​។

ដោ​យ​ទា​ក​់ទ​ង​តាមទូរស័ព្ទ កាលពី​ម្សិល​មិញ​ ទាំង​លោកកែវគង​់និងលោកកៅហនដែលជាអធិ​កា​រ និង​អធិកា​រ​រង​ក្រុ​ង​បា​វិត​ បា​ន

​បដិ​សេធចំពោះ​​ការ​ផ្តល់​ប្រាក​់​ ដើម្បីជា​ថ្នូ​រ​​កុំ​ឲ្យជនរង​គ្រោះ​​ប្តឹង។

លោក​ គង់ បា​ន​ថ្លែង​ថា “ខ្ញុំមិ​នបា​ន​​ទៅ​​សួរ​សុខ​ទុក្ខពួក​គេទេ។ ខ្ញុំកំ​ពុងតែ​ធ្វើ​កា​រ​”។ទោះជា​យ៉ា​​ង​ណាលោក​​បា​ន​បន្ថែ​ម​ថា“វា​ជា​រឿង​ធម្មតា​ទេ ​សម្រាប់​អាជ្ញាធរ…ទៅ​សួរ​សុខ​

ទុក្ខគ្រួ​សារ​ជន​រ​ង​គ្រោះ​នោះ​”។

ជនរង​គ្រោះ​ទី៣ ក្នុងការ​វាយប្រហា​រ​នេះឈ្មោះ ​នុតសុខនអាយុ​​២៣ឆ្នាំ​​ បា​ន​​​និ​យា​យថា  ​ខ្លួន​​មិន​បា​ន​ទទួល​​អំណោយ​ឧបត្ថម្ភជាលើកទី២​​ទេ តែបា​ន​យល់ព្រ​ម​​រួចហើយថា មិនប្តឹងទាមទារឲ្យមានការចោទ

ប្រ​កា​ន់​អ្ន​ក​បាញ់​នាង​ឡើ​យ​។​​​​​​

នាងសុខន បា​ន​និយា​យ​ថា លោកដួ​ងវណ្ណា សមាជិកសភាមកពីគណបក្សប្រជា​ជ​ន​កម្ពុជា បានមកសួរសុខទុក្ខ ព្រម​ទាំង​បាន​

​ផ្តល់​ប្រាក់​៥០០ដុល្លារ​​ ដើម្បីកុំឲ្យនាងប្តឹង​​អ្ន​ក​បាញ់ប្រហា​រ​។ ​លោក ដួង វណ្ណា ​មិ​ន​បាន​ឆ្លើយ​តបនឹង​សំណួរ​​​តា​ម​ទូរស័ព្ទទេ។

នា​ងសុ​ខនបា​ន​និយា​យ​ថា​ “ខ្ញុំបា​ន​​ផ្តិត​មេដៃ​ យល់ព្រមថាមិន​ប្តឹង​ឡើ​យពី​ព្រោះ​ខ្ញុំខ្លាចណាស់”។ នា​​ង​បា​ន​និ​យាយ​ថា “ពួក​គេមា​ន​អំណា​ច​ ហើយ​ខ្ញុំ​​មិន​ចង់​មា​ន​​បញ្ហា​ទេ”។នា​ង​​បា​ន​បន្ថែម​ថារបួស​នា​ង​នៅ​​ឈឺ​​នៅ​ឡើយ ដោ​យ​សា​​រ​​គ្រាប​់​កាំភ្លើ​​ង​​មួ​យ​គ្រាប​់​​បានទម្លុះ​ខ្នង​នា​ង​។

អ្ន​ក​ស្រីគុមសាម៉េន ​អាយុ​៣០ឆ្នាំ​ ត្រូវជា​ម្តាយ​​​របស់​ជន​រងគ្រោះ​ ឈ្មោះ​ កែវនៀ ​បា​នន​ិ​យា​យ​​ថា​ អ្នកស្រី​បា​ន​យល់​ព្រ​​ម​​យក​លុយ​​​ ពី​មន្ត្រី​រដ្ឋាភិបា​ល​​ និង​យល់ព្រមឈប់ប្តឹង​។

អ្ន​ក​ស្រី​ សាម៉េនបា​ន​និ​យា​យ​ថា “ខ្ញុំ​យល់​ព្រម​​ជា​​មួយ​​អាជ្ញាធរ​ថា មិន​ប្តឹ​ង​ជ​ន​​សង្ស័យ​ទេ ពីព្រោះ​ពួ​កគេសន្យា​ឲ្យ​ខ្ញុំ​១.០០០ដុ​ល្លា​រដើម្បី​ជា​​សំ​ណ​​ង​​ ពី​ព្រោះ​​កូន​​ស្រី​រប​ស់​ខ្ញុំ​​រង​របួ​ស​​ស្រា​​ល​ ទេ។ ​ខ្ញុំ​មិន​ចង់​​មា​​ន​បញ្ហា​ទេ​”។

នា​ង​ ចិន្តា​ ដែ​ល​រង​​របួស​ធ្ងន់​​បំ​ផុត​​ នៅ​​ពេលគ្រាប​់កាំ​ភ្លើ​ង​មួយ​គ្រាប​់​បា​ន​​ទ​ម្លុះ​​ខ្នង​របស់​​នា​ង​​ មិ​ន​អា​ច​ទា​ក​់​ទ​ង​បា​ន​ទេកា​ល​ពី​ម្សិល​​មិញ​នេះ​។​ ទោះជា​យ៉ា​ង​ណា ​បង​ប្រុ​ស​រប​ស់នា​​ងបា​ន​​បញ្ជា​ក​​់​ថា ​ប្អូន​ស្រី​រប​ស់​ខ្លួន​នឹង​បន្តប្តឹង ហើយ​នឹងមិន​ទទួល​ប្រាក​់នោះ​ទេ​។

លោកសំស៊ីណាតអា​យុ​​២៣ឆ្នាំដែ​លជា​ប​ង​ប្រុស​​របស់​នា​​ង ​ចិន្តា​​បា​ន​ន​ិ​យា​យ​ថា​ “​ខ្ញុំ​គិត​ថា ​វា​ជា​​កា​​​រ​គំរាមមកលើគ្រួ​សារ​ខ្ញុំ​ ពី​ព្រោះ

​​​ជន​សង្ស័យ​បា​ញ់​ប្អូន​ស្រី​ខ្ញុំ​ និ​ង​​ធ្វើ​ឲ្យ​ប្អូន​ស្រី​ខ្ញុំ​របួ​ស​ដូច​សត្វធាតុ​”។​​ គាត​់​បា​ន​បន្ថែមទៀត​ថា “គ្រួ​សារ​របស់ខ្ញុំ​មិន​ខ្លាច​ទេ ​យើង​មិន​ទទួ​ល

​យក​​សំណ​​ង​របស់ពួ​ក​គេ​ឡើយ​។ ​ខ្ញុំ​នឹង​ប្តឹង​ជន​​សង្ស័យ​​”។

​លោកមឿនតុលា ​ប្រ​ធា​ន​​គម្រោ​ង​ការ​ងារ​​​រប​ស់​មជ្ឈ​មណ្ឌល​​អប​់​រំ​ច្បាប​់​សម្រាប់​សហគ​មន៍បា​ន​ថ្កោល​ទោស​​អា​ជ្ញា​ធរ​ ដែ​ល​​ចុះ​ទៅ​​​សួ​រ​សុ​ខ​ទុក្ខ​ជន​​រង​គ្រោះ​។

លោកតុ​លា​ បា​ន​មា​ន​ប្រ​សាស​ន៍ថា “អ្នក​មិនអា​ចប្រើ​​លុយ​​ ដើ​ម្បី​ទិញ​​អំពើ​ឧក្រិដ្ឋ​បានទេ​។ ែតប្រាក​់​មិន​អា​ច​ទិញ​អ្វី​ៗបា​ន​នោះ​ទេ”។ លោក​បន្ថែម​ថា ​កា​រព្យាយាមរបស់​អាជ្ញាធរ​បង្ហាញ​ឲ្យឃើញយ៉ាងច្បាស់​ថា ​លោក

បណ្ឌិត ​គឺជា​ជន​សង្ស័យ​។ “ពេលអ្ន​ក​មា​ន​ប្រាក់​ អ្ន​ក​​​អាចដើ​រ​បា​​ញ​់​ប្រ​ជា​ជ​នអ៊ីចឹង​បាន​ដែរឬ?…វាជា​​ការ​គំរាមកំហែងដល់ពួកគាត់នេះ​ជាទម្រង់​នៃ​​ការ​គាបសង្កត់”។

លោកសុ​កសំអឿន ​ប្រ​ធា​​ន​ក្រ​ុ​ម​អ្ន​ក​កា​រ​ពា​រ​សិទ្ធិ​កម្ពុជា ​បា​ន​មា​​នប្រ​សាសន៍ថា​​​ សំ​ណ​​ង​នៅ​ក្រៅ​ប្រព័ន្ធតុលា​​កា​រ​​ គឺ​កើ​ត​ឡើ​ងជា​ទូ​ទៅ​ទៅ​ហើយ​ ហើយ​ជន​សង្ស័យ​​ក្នុង​កា​រ​បាញ់​ប្រ​ហា​រ​ អា​ច​ព្យា​យា​ម​​​ស្វែងរក​ស្ថាន​សម្រាល​ទោសឬ ​ទទួ​ល​ទោស​រយៈ​ពេល​ខ្លី​​ ដោយ​សារ​

មិន​មា​នបណ្តឹងពី​​ជ​​ន​រង​គ្រោះ​។​

លោក​បា​ន​​បន្ថែ​ម​ថា “មនុស្ស​ភាគ​​ច្រើ​ន​​គិត​ថា ប្រ​សិន​បើ​គ្មា​ន​បណ្តឹង​ព្រហ្ម​ទណ្ឌ​​ទេ ​ក៏គ្មា​ន​​បទ​ល្មើស​ដែរ​។ ​នោះ​ខុស​ហើយ​”។លោក​ប​ន្ថែម​ថា ​ទង្វើ​​របស់អាជ្ញា​ធ​រ​​ច្រើ​ន​តែ

បង្កផល​ប៉ះពាល់​អវិជ្ជ​មា​នដល់​ប្រ​ព័ន្ធ​ច្បា​ប់​។ លោក សំអឿន បា​ន​មាន​ប្រ​សាសន៍ថា​ “សាធា​រ​ណជននឹង​លែង​ទុក​្ខ​ចិត្ត​ពួកគេ​ទៀត​ហើយហើយ​នឹង​​លែងចាត​់​ទុ​ក​ពួក​គេ​ថាជា​​អ្ន​ក​​អ​ព្្យា​ក្រឹត។ ខ្ញុំ​ដឹង​ថា​​ ក្នុង​​ករណី​ធម្មតា​ គេអាចធ្វើ​អ៊ីចឹងបាន​។ ប៉ុន្តែករណ​ី​នេះធ​ំ​ណាស់ ដូច្នេះ​ នេះ​ជា​អំ​ពើ​ឆោត​​ល្ងង់​រប​ស់​ពួកគេ​”។ លោកឧត្តម​សេនីយ៍ត្រី ខៀវ សុ​ភ័គ អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួង​មហា​ផ្ទៃ បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​មិនដឹងថា លោក បណ្ឌិត​​ នៅ​ទី

ណា​ឡើ​​យ។ លោក​​បា​ន​មា​ន​ប្រ​សាសន៍ថា “​ខ្ញុំមិន​ដឹង​ថា​ គាត់​នៅ​ឯណា​ទេ​ ប៉ុន្តែ​ខ្ញុំ​អា​ថា គា​ត់​​មិន​ទៅ​ក្រៅ​ប្រទេ​ស​ទេ​”។

(រា​យ​កា​រណ៍​បន្ថែម​ដោ​យ Dene-Hern Chen )

ប្រែសម្រួលដោយ ចេវប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស