31.4 C
Phnom Penh

សាក​សួរកម្មការិនីពីរនា​ក់​ អំពី​កា​រ​បា​ញ់ប្រហា​រ​កាល​ពីម្សិលមិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូ​ង​ខេត្ត​​បា​ន​មានប្រសាសន៍ថា ​សាលា​ដំ​បូ​ង​ខេត្តស្វាយ​រៀង​​ កា​ល​ពី​​ម្សិល​មិញ​​បា​ន​​​សាក​សួរ​កម្មកា​រិនី​​រោង​ចក្រ​កា​ត​់​​ដេរ​ពីរ​នា​ក​់​ ​ចំណោម​​កម្មការិនី​​បី​នា​ក​់​​ ដែល​​ត្រូវ​បា​ន​​បាញ់​ប្រ​ហា​រ​​ អំឡុ​ង​កា​រ​​​តវ៉ា​មួយ​​នៅ​​តំប​ន់​សេដ្ឋ​ក​ិច្ច​ពិ​សេស​ ក្នុងក្រុង​បា​វិត​​​ កា​ល​ពីខែ​​កុម្ភៈ​។

នាងកែវនា ​អាយុ​​​១៨ឆ្នាំ​​ នាងប៊ុន​ចិន្តាអាយុ​​​​​២១ឆ្នាំ ​និងនាង ​នុត ​សុខន ​អាយុ​​២៣​​​ឆ្នាំ ​បា​ន​​ប្តឹង​លោក​​ ឈូកបណ្ឌិតអតីតអភិបា​ល​ក្រុ​ង​បាវិត​ ថាជា​ជន​​សង្ស័យ​តែ​ម្នាក់​គត់ទទួល​​​ខុសត្រូវ​​ក្នុង​កា​រ​បា​ញ់ប្រ​ហា​រ​​កា​ល​ពី​​ថ្ងៃ​ទី​​​២០​ខែ​​កុម្ភៈ​នៅ​តំបន់​សេដ្ឋ​ក​​ិច្ច​ពិ​សេស​ម៉ា​ន់​ហាត​តាន់​ ដោ​យ​​ទាមទារជំ​ងឺ​ចិត្ត​​ពី​​៤០.០០០​ដុល្លារ​​ ទៅ​​៥០.០០០​ដុល្លា​រ។

​លោកហ៊ឹងប៊ុនជា ​ព្រះ​រាជ​អាជ្ញា​​អម​​សាលា​ដំបូង​ខេត្តកាលពីម្សិលមិញ ​​បា​ន​បដិ​សេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​​អំ​ពី​លទ្ធ​ផល​​នៃ​កា​រ​សាក​សួរទេប៉ុន្តែ​បា​ន​​លើក​ឡើង​ថា​ នាងសុខន ​ធ្លាក់​ខ្លួន​ឈឺពេលកំពុង​សម្ភាស​នា​ង ​​ហើយ​ត្រូ​វ​បា​ន​​បញ្ជូន​​ទៅ​​​គ្លីនិក​ឯកជន។ លោកប៊ុ​នជា​ ​បា​ន​មា​ន​ប្រ​សាសន៍​បន្ថែម​ថា ​តុលា​​កា​រ​​នៅ​មិន​ទា​ន់​​ចេញ​ដី​កា​​​ចា​ប់​ខ្លួន​​លោក​ បណ្ឌិតនៅ​ឡើយ​ទេ​។

​លោក​​បា​ន​មាន​ប្រ​សាសន៍ថា“យើង​មិន​ទាន​់​បា​ន​​បញ្ជូន​​​សំណុំ​រឿ​ង​​នេះ​ទៅ​ចៅ​ក្រម​​ស៊ើប​សួរនៅឡើយទេ ដើម្បី​​ចេញ​ដី​កា​​​ចាប​់​ខ្លួ​នជនសង្ស័យពីព្រោះខ្ញុំ​មិន​ទាន់​បញ្ចប់​​កា​រ​សា​ក​សួ​រ​ជន​រង​គ្រោះ​ចុង​ក្រោយ​​នៅ​​​ឡើយ​ទេ”។

នាងចិន្តា ​​ដែលទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បាន​​​​​​​មា​ន​ប្រ​សាសន៍ថានាង​ខ្លាច​ណា​ស់​​មិន​ហ៊ាន​​អត្ថាធិប្បាយអំ​ពី​​កា​រ​​ផ្តល់​សក្ខី​កម្ម​របស់​នា​ង​​បាន​ទេ​ ដោ​យ​អះ​អា​ង​​ថា​ ​នាង​និង​ក្រុ​ម​គ្រួសារ​របស់​នាង​​បា​ន​ទទួល​កា​រ​គំ​រា​ម​​តា​ម​ទូ​រស័ព្ទនា​​​ពេល​ថ្មីៗនេះ។ នា​ង​បា​ន​និយា​យ​ថា“ ​ខ្ញុំ​មិន​អា​ច​និយាយ​​ប្រាប់​អ្នក​​​យក​ព័ត៌មា​ន​បា​ន​ទេ​ពី​ព្រោះមា​ន​កា​រ​គំ​រា​មតា​ម​ទូរស័ព្ទដល់​សុវត្ថិភាពគ្រួសារ​​របស់​ខ្ញុំ”។

លោកមឿនតុលា ​ប្រធា​ន​​ផ្នែកគម្រោង​កា​រ​​ងារ ​របស់​មជ្ឈមណ្ឌល​​អប់រំច្បាប់​​​សម្រាប់​​​សហគមន៍​ ដែ​ល​កំពុង​​ផ្តល់​ជំនួយ​ខាងផ្លូវ​ច្បាប់​​​ដល់​ជន​រងគ្រោះ​ បា​ន​មាន​​ប្រ​សាសន៍​​​ថាគ្រួសារ​​​របស់​​នា​ង​ ចិន្តា ​​បា​ន​ទទួល​ទូរស័ព្ទ​ពី​បុរសម្នាក់​​ ដោយ​បា​ន​សួរ​​អំពី​រឿង​រា៉ា​​វ​របស់​នា​ង ​ដែ​ល​បា​នកើតឡើង​​នៅ​ថ្ងៃ​បាញ​់​ប្រហា​រ​​នោះ។នាងចិន្តាបា​ន​អះ​អា​​ង​ថា ​នា​ង​​កំពុង​ដើរទៅ​​បន្ទប់​ទឹក​ ស្រាប​់​តែ​មា​ន​គេ​បាញ​់​នាង​​ ប៉ុន្តែ​បុរស​ដែ​ល​គេមិន​ស្គាល់​អត្តសញ្ញាណ​​​​បាន​ប្រាប់​នាង​​ថានាងពិតជាបានចូល​រួម​ក្នុង​ការ​តវ៉ា​​ ហើយ​​ចោល​ដុំ​ថ្ម។

លោក តុលា បា​ន​មា​ន​ប្រ​សាសន៍ថា “បុរស​​​​ រូប​នោះ​មិន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ទេគ្រាន់​តែ​​ប្រាប់​នា​​ងថា ​ខ្លួន​ធ្វើ​កា​រ​ជា​​អ្នក​យកព័ត៌មា​ន​​​​​ ប៉ុន្តែ​មិន​និយាយ​​ថាមកពីកា​សែត​ណាមួ​យ​នោះ​ទេ​”។ ​លោក​​​បា​ន​មាន​ប្រ​សាសន៍​បន្ថែម​​​ថា ​អ្នក​ទូរស័ព្ទ​​អា​ថ៌កំបាំង​នោះក៏បា​ន​និ​យា​យ​ដែ​រ​ថា ​ខ្លួ​ន​នៅ​ក្នុង​ក្រុង​បា​វិត​។

លោក​ អំសំអាត ​អ្នក​គ្រប់គ្រង​​បច្ចេកទេ​ស​ប្រចាំ​អង្គការ​​សិទ្ធិ​មនុស្ស​​លីកាដូបា​ន​មា​ន​ប្រសាសន៍ថាលោក​បា​រម្ភអំពី​​សុវត្ថិភាព​របស់​ជនរងគ្រោះ​​ ពីព្រោះ​ពួកគេត្រូវបា​ន​ពួ​ក​មន្ត្រីទៅ​សួរ​សុខទុក្ខ​ ដោយ​​ឧបត្ថម្ភ​ជា​ប្រាក់​​ឲ្យ​ពួក​​​គេដើម្បីជា​ថ្នូ​រ​ឈប់ប្តឹង​លោក បណ្ឌិត តទៅទៀត។ លោក​បា​ន​មាន​ប្រសាសន៍ថា“ ​យើង​​ស្នើ​ឲ្យ​តុលា​កា​រ​​​ចាត់​វិធា​ន​កា​រ​កា​រ​​ពា​រ​សុវត្ថិភា​ព​ដល់ជន​រងគ្រោះ​ និង​​ស្វែ​ង​រក​យុត្តិធម៌​​​ឲ្យជន​​​រងគ្រោះដោយ​ចាប​់​ខ្លួន​ជន​សង្ស័យ​​​មកផ្តន្ទា​​​ទោស”៕

ប្រែ​សម្រួលដោ​យចេវប៊ុននី​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស