31 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជំរុញឲ្យ​មាន​វិធាន​ការ​បង្កើន​មូល​និធិ​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​តំ​បន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​សេដ្ឋ​កិច្ច​នៃ​សហ​គមន៍​អា​ស៊ាន ពិនិត្យ​គម្រោង​មួយ ​ដើម្បី​បង្កើនទ្វេដង​នូវ​មូល​និធិ​ជំនួយ​ហិរញ្ញវត្ថុដែលមូល​និធិ​នេះ​​មួយ​ចំ​នួន​ធំ​បាន​មកពីប្រ​ទេស​ចិនជប៉ុននិង​កូរេ៉ខាង​ត្បូងដើម្បី​ទប់​ស្កាត់​កុំឲ្យ​មាន​វិបត្តិហិរញ្ញ​វត្ថុ​​នាពេល​អនាគត​នៅ​ក្នុង​តំ​បន់។

នៅ​ពេល​បើក​​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​​ហិរញ្ញ​វត្ថុ​អាស៊ាន​ក្នុង​រាជធានី​ភ្នំ​ពេញលោកហ៊ុនសែន​បាន​បង្ហាញ​ពី​ហានិភ័យ​​​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត ពីព្រោះ​​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​លោក​ខាង​លិច​នៅតែ​​មាន​កំណើន​សេដ្ឋ​កិច្ច​យឺតនៅ​​ឡើយ។

លោក​បាន​មាន​ប្រ​សាសន៍ថា​ ថ្វី​បើ​​កំណើន​សេដ្ឋ​កិច្ច​អា​ស៊ាន បាន​កើន​​ឡើង​៤,៣ភាគ​រយ​កាល​ពីឆ្នាំ​មុនក៏ដោយ ក៏នៅ​តែមាន​ការ​ព្រួយ​បារម្ភថា ការ​នាំទំនិញ​ចេញ​ទៅ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​​នៅ​​អឺរ៉ុប អាច​មាន​ការ​ធ្លាក់​ចុះដែរ។ លោកបាន​បន្ដ​ថា “ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អា​ស៊ានចាត់​វិធាន​​ការ​ជាបន្ទាន់​ដើម្បីពិភាក្សា​ជា​មួយ​នឹង​ធនាគារ​ពិភព​លោក​ ធនា​គារ​អភិវឌ្ឍន៍​អាសុី​និង​មូល​និធិ​រូបិយវត្ថុអន្តរជាតិ​​ដើម្បី​​រក្សា​ស្ថិរភាព​ក្នុង​​តំ​បន់និង​​ក្នុ​ង​ពិភព​លោក”។

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃវិបត្តិ​ហិរញ្ញ​វត្ថុ​ផ្សេង​​​ទៀតនោះ (ដែ​ល​នៅ​ក្នុងឆ្នាំ​២០០៩​​សេដ្ឋ​កិច្ច​​កម្ពុជា​ ក៏​បា​ន​ធ្លាក់​ចុះ​ផង​ដែ​រ) ​លោកហុ៊ន សែ​ន ​បា​ន​​មា​ន​ប្រ​សាសន៍​ថា​ ក្រុម​​អា​​ស៊ាន​បូក​​បី ដែល​​រួម​មានប្រទេស​​​ចិន ជ​ប៉ុន កូរ៉េខាង​​ត្បូ​ង ​និង​អា​ស៊ា​ន​ ​បា​ន​យល​់​ព្រម​ជា​​គោល​កា​រ​ណ៍​​កា​ល​ពី​ថ្ងៃ​ពុធ ​ក្នុង​កា​រ​​បង្កើនមូលនិធិ​នៅ​ក្នុង​មូលនិធិនៃ​គំនិត​ផ្តួច​ផ្តើម​ពហុភាគ​ីឈៀង​ម៉ៃ ​​។

​កា​រ​ផ្តួចផ្តើ​ម​គ​ំ​និត​​នេះ គឺ​ជាយន្តកា​រ​​ដោះ​ដូរ​​រូ​បិ​​យ​​ប័ណ្ណ ​ដែល​​បា​ន​​​ប​ង្កើ​ត​ឡើ​ង​​កា​​​​ល​ពី​ឆ្នាំ​មុ​ន​ សម្រាប់ផ្តល់​​សាច់​ប្រាក់​​ទៅ​ឲ្យ​ប្រទេស​​​ដែ​ល​​ជួប​​វិបត្តិ​​ហ​ិរញ្ញ​វត្ថុ​​ ក្រោ​យ​ពេល​យន្ត​កា​រ​​​នេះ បា​ន​​បង្កើត​ឡើ​ង​​ក្នុង​​ឆ្នាំ​២០០០ ដើម្បី​​ទប់​ស្កាត់​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​អា​ស៊ី ​កើ​ត​ឡើ​ង​ម្ត​ង​ទៀ​ត​ដូច​ក្នុង​​ឆ្នាំ​​១៩៩៧។

កាលពី​ថ្ងៃពុធរដ្ឋមន្ត្រី​អាស៊ានបូកបី​បាន​លើក​សំណើ​បង្កើនមូលនិធិ​នេះពី​១២០​ពាន់លាន​ដុល្លារ​ទៅ​២៤០ពាន់លាន​ដុល្លារ​អាមេរិក។លោក​បា​ន​​មា​ន​​ប្រ​សាស​​ន៍​ថា “ កា​រ​បង្កើន​ទ្វេ​ដង​នូវ​មូល​និធិគំនិត​ផ្តួច​ផ្តើម​ពហុ​ភាគ​ីឈៀង​ម៉ៃ ​ពី​១២០ពា​​ន់លាន​ដុល្លា​រ​អា​មេរិ​ក ទៅ​​២៤០ពា​ន់​លាន​ដុល្លារ​អា​មេរិ​ក នេះ​គឺ​​ជា​ការ​ចាំ​​បាច់​​ក្នុង​​កា​រ​ផ្តល់​​សន្ទ​និយ​ភាពគ្រប់​គ្រាន់​ ជា​ព​ិ​សេស​​ក្នុង​​​ពេល​​មា​ន​​វិ​​បត្តិ​ហិរញ្ញវត្ថុ។  ខ្ញុំ​សូម​ជំរុញ​ឲ្យ​​មា​ន​កា​រ​​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​​កា​រ​​បញ្ចប់​គំ​និត​ផ្តួច​ផ្តើ​ម​នេះ”។

សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​ចេញ​នៅ​ចុង​បញ្ចប់​នៃ​​កិច្ចប្រ​ជុំ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​មា​ន​លោក​ គាតឈន់រដ្ឋ​​មន្ត្រី​ក្រសួ​ង​ហិរញ្ញ​​វត្ថុ​​ជា​ប្រធាននោះបា​ន​​លើ​ក​ឡើ​ង​ថារដ្ឋ​មន្ត្រី​អា​សា៊ាន​ “ទន្ទឹង​រង់​ចាំ​មើល​កា​រ​​ពង្រឹង​មូល​និធិ​គំនិត​ផ្តួច​ផ្តើម​ពហុភាគ​ីឈៀង​ម៉ៃ នៅ​កិច្ច​​ប្រជុំ​​រដ្ឋ​​មន្ត្រី​​ក្រសួ​ង​ហិរញ្ញ​វត្ថុ អា​​ស៊ាន​​បូក​បី​ លើក​ក្រោ​យ​នៅ​​ខែឧសភា​ឆ្នាំ​២០១២”ក្នុង​ទីក្រុង​ម៉ានីល។

កម្ពុជា​គឺជា​ប្រទេ​ស​មួយ​ក្នុង​​ចំណោម​ប្រទេសតូចៗ ​ដែល​​ចូលរួម​ចំណែក​ក្នុង​មូល​​និធិ​នេះ ដោយបា​ន​​ផ្តល់​មូ​ល​និ​ធិ​​ចំនួន​១២០លា​ន​ដុល្លារចំណែក​​ប្រ​ទេស​ចិន​ និងជ​ប៉ុនបានផ្តល់​ចំនួន៣៨​ពាន់​លាន​ដុល្លារ​ដូចគ្នា​។

​​នៅ​ពេល​មាន​​កា​របង្កើនទំហំ​​មូល​និធិ​នេះការិយា​ល័យ​ស្រាវជ្រាវ​​ម៉ាក្រូ​​សេដ្ឋ​ក​ិច្ច​អាស៊ាន​បូក​បី (AMRO) ជាអង្គការ​​សង្កេត​​កា​រ​ណ៍​ដែ​ល​មា​ន​មូល​ដ្ឋា​ន​​នៅ​ក្នុង​ប្រទេ​ស​សិង្ហបុរីត្រូវ​បា​ន​​បង្កើត​ឡើង​ស្របគ្នា​ជា​​មួយ​នឹ​ង​ម​ូល​និធិ​ជំនួយ​ហិរញ្ញ​វត្ថុ​នេះ​ដែរ ដើម្បី​​​បង្ការ​​​វិ​បត្តិ​​ហិរញ្ញវត្ថុ​​​។

លោកភិតធើប្រ៊ីមបល (Peter Bri mble) សេដ្ឋ​​វិទូ​ជាន់ខ្ពស់​​ប្រ​ចាំ​ប្រ​ទេ​ស​របស់ADB បា​ន​មា​នប្រ​សាសន៍ថាប្រទេសកម្ពុជា​ ទំនង​ជា​នឹងមិន​ត្រូ​វ​កា​រប្រាក់​ពី​មូ​ល​​និធិនេះ​​នា​ពេល​ឆាប់​ៗនេះទេ។

លោកបា​​ន​មា​ន​ប្រ​សាសន៍​ថា “ នៅ​ពេល​នេះ​ ស្ថានភាពម៉ាក្រូ​​សេដ្ឋ​ក​ិច្ច​របស់​​ប្រទេស​​កម្ពុជា​​នៅ​​មា​ន​​ស្ថិរភាព​​ល្អ ហើយ​ប្រឈម​​នឹង​​ទី​ផ្សារ​អន្តរជាត​ិ​តិច​ជា​​ង​ប្រទេស​​​ថៃ និង​ឥណ្ឌូណេស៊ី”។

ទោះជាយ៉ាងណា​ លោកបា​ន​មា​ន​ប្រ​សា​សន៍​ថា ហិរញ្ញវត្ថុ​​រ​បស់​រដ្ឋា​ភិបា​ល​កម្ពុជា​អាចជួប​នឹង​ហា​និភ័យដោយ​សារ​គម្រោង​ធំៗដូចជាគម្រោ​ង​​សាងសង់​ទំនប់​វារី​អគ្គិសនីដែ​ល​អា​​ចមា​ន​​ហានិ​ភ័យ​ប្រសិន​បើ​ពុំ​មា​ន​ការ​បង្វិល​សាច់​ប្រាក់​គ្រប់​គ្រាន់​ទេនោះ។

លោកអិុន​ ចាន់នីប្រធា​នធនា​គា​រ​អេសីុ​លីដា បា​ន​មាន​ប្រ​សាស​​ន៍​ថា មូល​​និធិ​ជំនួយ​ហិរញ្ញវត្ថុ​នេះនឹង​​ដើរ​តួរជា​​បណ្តាញ​​សុវត្ថិភា​ព​ល្អ ខណៈ​ពេល​​​ប្រទេស​​កម្ពុជា​ កំពុងធ្វើ​សមា​ហរណ​កម្មចូល​ក្នុង​ទី​ផ្សា​​រ​ហិរញ្ញ​វត្ថុ​អន្តរជាតិ។

លោកបា​ន​មាន​​ប្រ​សាសន៍​ថា​ “ ដោ​យ​មា​ន​​កា​រ​បង្កើត​ទីផ្សារភាគ​ហ៊ុន [ដែល​​បើក​នៅ​ខែ​ក្រោយនេះ] យើង​ក្លាយ​ជា​ផ្នែកមួយ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ និង​ទីផ្សារទុន​”។

លោកបា​ន​បន្ថែមថា “ កម្ពុជា​​នឹង​មា​ន​បទ​ពិ​សោធន៍ថែម​ទៀតលើទីផ្សារអន្តរជាតិ​។​វិបត្តិ​សន្ទនិយភាព​បា​ន​កើត​ឡើង​រួចហើយ​នៅ​​អឺរ៉ុប​ ​​ដូច្នេះនេះគឺជា​គំនិតផ្តួចផ្តើមដ៏ល្អ​បំផុត”៕

ប្រែ​សម្រួល​ដោយ ហមសុផាណ្ណា​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស