29 C
Phnom Penh

លោក ជុត វុទ្ធី មិន​នៅ​ក្នុង​ក្រុម​ល្បាត​ព្រៃ​ដោយ​ផ្ទាល់​ទេ​ ដោយ​សារ​តែ​មាន​ការ​គំរាម​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកជុតវុទ្ធី​ គឺជា​អ្នក​ប្រកាន់​ជំ​ហរ​មិន​ងាក​រេ។ ជា​ស្ថាបនិក​នៃ​​អង្គការ​​ការ​ពារ​ធន​ធាន​ធម្មជាតិ​ (NRPG)​  ក្នុង​វ័យ​៤៥​ឆ្នាំ​​ លោកធ្លាប់​បាន​ចំ​ណាយ​ពេល​ជា​ច្រើន​យប់​ទាំង​មិន​បាន​សម្រាន្ត​​នៅ​ក្នុង​ព្រៃ​ ដោយត្រូវ​​ទ្រាំ​ទ្រ​នឹង​ភ្លៀងមូសុង​ ព្រម​ទាំង​​ការ​បាក់​ដី។​​ ​​លោក​​​ធ្លាប់​បាន​​​​ប្រ​ឈម​នឹង​ការ​គំរាម​ចាប់​ខ្លួន​ ហើយ​​មាន​ម្តង​នោះ លោក​ជឿ​ថា​  ខ្លួន​បានគេច​ផុត​ពីការ​​ប៉ុន​ប៉ង​​​ធ្វើ​ឃាត​ នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ទៀត​ផង​។

ក៏​ប៉ុន្តែលោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា ​នោះ​គឺជា​ការងារ​របស់​គាត់។ លោក វុទ្ធី ដែល​បានប្រែ​ក្លាយ​ជាអ្នក​ដឹកនាំ​​ប្រជា​ជន​ដើរ​ល្បាត​ព្រៃ​ក្នុង​ទ្រង់​ទ្រាយធំ​ដើម្បី​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ការបំផ្លាញ​បរិស្ថាននោះ​ ​បាន​មាន​ប្រសាសន៍​ថា ​”នគរ​បាល​ដែល​ប្រដាប់​ដោយអាវុធ អាកា AK-​47​ និងអាវុធ​ស្វ័យ​ប្រវតិ្ត ​M16 ​បាន​ព្យាយាម​ទប់ស្កាត់​ខ្ញុំ”។ លោក​បាន​បន្ត​ថា ”ម្តាយ​របស់ខ្ញុំ​តែង​តែ​រអ៊ូរ​ទាំ ដោយ​សួរ​ខ្ញុំថា តើ​ខ្ញុំ​ដឹង​ថា ​ខ្លួន​ឯង​កំពុង​ធ្វើអ្្វី​​ឬ​អត់ ហើយ​និយាយ​ថា​ ខ្ញុំធ្វើការ​​ហត់នឿយ​ជាង​​គេ​​ជាង​​ឯង​ ក៏​ប៉ុន្តែ​​នៅ​តែក្រ។​ ខ្ញុំមាន​ការហត់​នឿយ​ ហើយ​វា​ជា​ការងារដ៏​​លំបាក​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រសិន​បើខ្ញុំ​ចង់​ជួយ​ប្រទេស​របស់ខ្ញុំ ​ខ្ញុំត្រូវ​តែ​ជួយ​ប្រជាជន​ក្រីក្រ​អ៊ីចឹង​ហើយ​”។

លោក វុទ្ធី ដែលក៏​​​ជា​អតីត​ទាហាន​មួយ​រូបដែរ​នោះ​​ បាន​​មាន​ប្រសាសន៍​បែប​នេះ​តាម​ទូរស័ព្ទ​កាល​ពី​ដើម​ស​ប្តាហ៍​នេះ​ពីទីតាំង​ដាច់ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​​​​ពេល​កំពុង​​ដឹកនាំក្រុម​​​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋានចំ​នួន​៤០០​នាក់​​ដើរ​ល្បាត​ពាស​ពេញ​តំបន់​ស្នូល​​ព្រៃ​ឡង់​ ដែល​មាន​ទំហំ​១៣៥.០០០ហិកតា​ដើម្បី​ស្វែង​រក​អ្នក​កាប់​ឈើ​ខុស​ច្បាប់។

លោក​ទើប​តែបាន​​ទទួល​ដំ​ណឹង​ថា​ ក្រុម​ល្បាត​​បាន​រក​ឃើញ​​ និង​​ដុត​បំ​ផ្លាញ​ឈើ​កាប់​​​រួច​ខុស​ច្បាប់​ចំនួន​៣៧២​ម៉ែត្រ​គូប​។​ បន្ទាប់​មក​ លោក​​បាន​ណែ​នាំ​ ក្រុម​ល្បាត ​ឲ្យ​បន្ត​ដំណើរ​​ទៅ​រោង​ម៉ា​ស៊ីន​អា​រឈើ​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​សណ្តាន់​ ដែលជាប់​​សង្ស័យ​ថា​បាន​កាប់​រំលំ​ដើម​ជ័រ​ទឹកការ​ពារ​​​ជា​ច្រើន​ដើម​នៅ​ក្នុង​ព្រៃ​ឡង់។​ អ្វី​ដែល​ពួកគាត់​បាន​រក​ឃើញ​ គឺ​មាន​តែ​អាចម៍​រណារ​និង​​ម៉ា​ស៊ីន​មួយ​ចំនួន​ប៉ុណ្ណោះ។

​នេះ​គឺ​ជា​ប្រតិបត្តិ​ការ​​លើក​ទី​ពី​រ​ហើយ​​ដែល​​​រៀប​ចំឡើង​​ដោយលោក ​វុទ្ធី​ ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​ប្រជា​ជន​មូល​ដ្ឋាន​រាប់​រយ​នាក់​​ដែល​កំ​ពុង​តែ​ចាត់​​វិធាន​ការ​​ការពារ​បរិស្ថាន​ដោយ​​ខ្លួន​ឯង​តែ​ម្តង​​។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ លោក​ វុទ្ធី​ បានរៀបចំ​​ក្រុម​​​​ល្បាត​​​ទ្រង់​ទ្រាយ​ធំ​ ជា​លើក​ទី​មួយ ដោយ​​ប្រើ​ឈ្មោះ​​បណ្តាញ​ប្រជាពលរដ្ឋ​​ព្រៃ​ឡង់​  ដែល​​មាន​សមាជិក​​ជា​ជន​ជាតិ​ដើមភាគ​តិច​​កួយរាប់រយ​​នាក់​​​​ដើម្បី​​ស្វែង​រក​គំនរ​ឈើ​​កាប់​រួច​​ខុស​ច្បាប់​។ប្រតិ​បត្តិ​ការ​ល្បាត​របស់​ប្រជាជនក្នុង​​មូល​ដ្ឋាននេះ​ ​បាន​ឈាន​ទៅ​ដល់ការ​ពពាក់​ពពូន​​​គ្នា​​ចូល​ទៅ​ក្នុង​ចម្ការ​កៅ​ស៊ូ​ ដើម្បី​ស្វែង​រក​ភស្តុតាងនៃ​ការ​​​កាប់​ឈើ​ ​ដោយ​បាន​រកឃើញ​​រោង​ម៉ា​ស៊ីន​អារ​ឈើ​និង​​ឈើ​អា​រមួយ​ចំនួន។​

ជា​បុរស​ដែល​មានរូប​​​រាងស្គមសម្បុរ​ស្រអែម​ និងមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ​​ លោក​មាន​ការ​ចងចាំ​យា៉ង​​ច្បាស់​​​អំពី​ទីតាំង​នៃ​​ ​អូរ​ ព្រែក​ តំបន់ព្រៃ​ និង​ផ្លូវទាំង​ឡាយ​​នៅ​ក្នុង​តំបន់​ដែល​លោក​​ល្បាត​ ហើយ​​​​ប្រមូល​បាន​​ព័ត៌មាន​​សម្ងាត់​អំពី​​​​ក្រុមហ៊ុន ​​ដែល​ជា​គោលដៅ​ជាច្រើនឆ្នាំ​មក​ហើយ​​​។​

លោក​បាន​មានប្រសាសាន៍​ថា  ​ខ្លួន​​ចូល​ចិត្តដើរល្បាត​​ក្រៅ​​ក្រុម ហើយ​​​​​កម្រដើរ​ជា​មួយ​ក្រុម​​ល្បាត​ស្ម័គ្រចិត្ត​​​​ពេល​​ចុះ​បំពេញ​បេសកកម្ម​ណាស់​ គឺ​​​​លោក​សុខចិត្ត​នៅ​​ក្បែរ​នោះ​ចាំ​​​​ទទួល​សេចក្តី​​រាយការណ៍​​តាម​ទូរស័ព្ទពី​មនុស្ស​​ជំនិត​របស់​ខ្លួន​វិញ​។ ពេល​ទទួល​បាន​ដំណឹងតាម​ទូរស័ព្ទ​​​អំពី​បញ្ហា​ប្រឈម​នានា​​ដូច​ជាពេល​ខូច​​​​ម៉ូតូ​  អ្នក​ល្បាត​មានជំងឺ​ ត្រូវ​ពស់​ចឹក​ និង​ រន្ទះ​បាញ់​នោះ​ លោក​ វុទ្ធី​  តែង​បាន​​ឆ្លើយ​​តប​ចំពោះ​ស្ថានការណ៍​​លំបាក​​ទាំង​នោះ​​យា៉ង​ប្រសប់។ ​

លោកបាន​មាន​ប្រសាសន៍​ថា​ ”​ខ្ញុំ​​នៅ​ក្បែរ​ពួក​គាត់ណាស់​​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ ខ្ញុំ​ដឹង​យា៉ងច្បាស់​​​ថា​​​ពួកគាត់​នៅទីណា​​។​​ខ្ញុំ​ត្រូវ​តែ​ធានា​​​សុវត្ថិភាព​របស់​ប្រជា​ជន ដែល​ចូលរួម​ល្បាត​​ហើយ​ក៏​ត្រូវ​តែ​​​ការ​ពារ​ខ្លួន​ឯង​​ផ្ទាល់ផងដែរ​​​។ អ្នក​រក​ស៊ី​ [កាប់ឈើ]​មាន​​​ភាព​រហ័ស​រហួន​ណាស់​  ដូច្នេះ​ប្រសិន​បើ​មាន​អ្វី​ប្រែប្រួល​ យើង​ត្រូវ​តែ​បត់​បែន​​​ឲ្យ​បាន​ឆាប់​រហ័សដែរ​”។ “បើ​សិន​ជា​អ្នក​បាត់​បង់​ម្ចាស់​ការ​ វា​អាច​នឹង​មាន​រឿង​អាក្រក់​កើត​ឡើង ដូច្នេះ​អ្នក​ត្រូវ​​តែ​ដឹ​ង​ពី​កម្លាំង​​របស់​សត្រូវ”។

ប្រសិន​បើយើង​​​ធ្វើការ​វាយតម្លៃ​​ដោយ​ផ្អែក​​លើ​​​តួ​លេខរបស់ក្រុម​​អង្គការ​​សិទ្ធិ​មនុស្ស​ក្នុង​មូល​ដ្ឋាន ដែល​បាន​ធ្វើ​ការ​​ប៉ាន់​ប្រមាណ​​​ថា​​ ឈើ​ជាង​២៣០.០០០​ដើមនៅ​ក្នុង​​​ព្រៃ​ឡង់​​បាន​​បាត់បង់​ដោយសារ​​តែ​​​​ការ​រុក​រក​រ៉ែចម្ការ​កសិកម្មនិង​ការ​កាប់​ឈើ​ខុស​ច្បាប់នោះ​​​ ​សត្រូវ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស