33 C
Phnom Penh

មនុស្ស​ពីរនាក់ស្លាប់ និង​របួសធ្ងន់បីនាក់​ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តតាក់សុីបុករថយន្តក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បា​ល​​​​បា​ន​និ​យា​យ​ថាមនុស្សពីរ​​នាក់​​​បា​ន​ស្លាប់​​ និ​ង​​បី​នា​ក់ទៀត​​រង​​របួ​សធ្ងន់​​កា​ល​ពី​ម្សិល​មិញនៅ​ពេល​​​រថយន្តធុនតូច​មួ​យ​គ្រឿ​ង​​បុកគ្នា​ជាមួ​យ​​​រថ​​យន្ត​ក្រុង​មួ​យ​គ្រឿ​ង​នៅ​ក្នុង​ខេត្ត​កំ​ពង់​​ធំ​។

លោកស៊ីវសុ​វណ្ណា​ អធិ​កា​រ​រង​នគរ​បា​ល​ស្រុក​​​​សន្ទុកបា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​រថ​យន្ត​​ម៉ាក​កា​ម​រី តូយ៉ូ​​តា ​​បា​ន​បុក​ជា​មួ​យ​​​រថ​យន្ត​ក្រុងមួ​យ​គ្រឿ​ង​ របស់​ក្រុម​ហ៊ុន​ជីអេសធី (GST Express Bus) នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៦ក្នុង​ឃុំ​ត្បូ​ង​​ក្រពើ​ នៅ​វេលា​​ម៉ោ​ង​១១និ​ង​២០​នាទី​ព្រឹក។

លោក ​សុ​វណ្ណាបា​ន​មា​ន​ប្រ​សាស​​ន៍​ថារថ​យន្ត​កា​ម​រី​នេះ​ បើក​លឿនណាស់​នៅ​លើ​ផ្លូ​វ​កោង ដោយរំលោភទៅលើទ្រូងផ្លូវ​ម្ខាង​ទៀត​ ហើយ​ជ្រុលទៅ​​បុក​រថ​យន្ត​​ក្រុង​ ដោ​យ​បង្ក​​ឲ្យ​​ឈ្មោះជឿនថេតអា​យ​ុ​​២៨ឆ្នាំ​ និង​ឈ្មោះ​ ហ៊ុន​ ​ឃូអា​យ​ុ​​២៥ឆ្មា​ំ​ ស្លាប់​នៅ​នឹង​កន្លែង​។​ លោក​​បាន​បន្ថែម​ថា មនុស្ស​បី​នា​ក់​ផ្សេង​ទៀតរួម ដំណើរ​នៅ​ក្នុ​ង​រថ​យន្ត​នេះ​ដែរ ​បា​ន​រង​របួ​ស​​ធ្ងន់​។

លោក​ សុ​វណ្ណា ​បា​ន​មាន​ប្រសាសន៍​ថា​ រថយន្ត​​ក្រុងដែ​ល​ដឹក​អ្ន​ក​ដំ​ណើ​រ​​៤៥​នាក​់បា​ន​ធ្វើ​ដំណើ​រ​​ពី​ខេត្ត​ព្រះ​វិ​ហា​រ​មកកាន់​រាជធានី​​ភ្នំពេញ​​​ តែ​គ្មាន​នរណា​ម្នាក់​​លើ​រថយន្ត​នេះ​បាន​​​​រង​​របួស​ទេ​។លោក​ក៏​បា​ន​មា​ន​​ប្រ​សាស​ន៍​ផង​ដែរ​​ថា អ្ន​ក​បើក​បរ​​​រថយន្ដ​បា​ន​គេច​ខ​្លួ​ន​ពី​កន្លែ​ង​កើត​ហេតុ​ ​។

លោក​ ​សុ​វណ្ណា ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​  “ វាពិត​ជា​កំ​ហុស​​របស់​​អ្ន​ក​បើក​​បរ​រថ​យន្ត​តូចព​ី​ព្រោះ​គា​​ត​់​បើ​ក​ទៅ​បុ​ក​រថ​យន្ត​ក្រុង ដែ​ល​កំ​ពុ​ង​បើ​ក​បរ​លើ​ទ្រូ​ង​ផ្លូ​វ​ត្រឹម​ត្រូវ​”។ លោក​ សុវណ្ណា បា​នមាន​ប្រសាសន៍​​បន្ថែ​ម​ទៀត​ថាអ្ន​ក​ដំណើរ​​​ដែល​រង​​របួស​ ត្រូ​វ​បា​ន​បញ្ជូន​ទៅមន្ទីរ​​ពេទ្យ​​បង្អែកខេត្ត​ក​ំពង់​ធំ​។ក្រុ​ម​មន្ត្រី​នៅ​ក្រុម​ហ៊ុនជីអេសធីមិន​អា​ច​ទាក់​ទ​ង​បា​ន​ទេ​។ លោកហេងភា​រម្យមន្ត្រី​ទទួលពាក្យ​​បណ្តឹង​របស់​ក្រុ​ម​​​ហ៊ុន​ធា​នា​រា៉ាប​់​​រង​​កម្ពុជា​-​វៀតណា​ម​ ​ដែ​ល​ផ្តល់សេវាធានារ៉ាប់រងដល់​ ក្រុម​ហ៊ុន​ជីអេសធី​បា​ន​មា​ន​ប្រ​សាស​ន៍​ថាក្រុម​ហ៊ុ​ន​របស់លោក​​នឹង​បញ្ជូ​ន​​អ្នក​តំណា​ង​​​ទៅ​ស៊ើប​អ​ង្កេត​កា​រ​​​បុក​នេះ​នា​ព្រឹក​នេះ​។

លោកសូនុកប្រ​ធា​ន​កា​រិ​យា​ល័យ​នៃ​នា​យក​ដ្ឋាន​​សណ្តាប​់​ធ្នាប​់សាធា​​រណៈ នៅក្រសួ​ង​​មហា​ផ្ទៃ បា​ន​មា​ន​ប្រ​សាសន៍​ថា មុន​ពេល​បុក​ស្លាប់ កា​ល​ពី​​ម្សិល​មិញ មនុស្ស១៤​នា​ក់​ បា​ន​ស្លាប់​ ក្នុ​ងគ្រោះថ្នាក់ចរាចរណ៍​របស់រថ​យន្ត​ក្រុង​នា​ឆ្នាំ​នេះ ហើយមនុស្ស​​ចំ​នួន​​៩២នាក់​​បា​ន​​រង​​របួ​ស​។

យោ​ង​តា​មតួ​លេខរបស់​នគរ​បា​ល​ជាតិ​​បា​ន​​ឲ្យដឹង​ថាមនុស្ស​សរុប​​២៥នាក់​ បា​ន​ស្លាប់​ក្នុ​ង​គ្រោះ​ថ្នាក់​ចរាចរណ៍របស់រថ​យន្ត​ក្រុងកា​លពី​ឆ្នាំ​ទៅ៕

ប្រែ​សម្រួលដោយ​​  ចេវប៊ុននី​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស