អ្នកភូមិបាននិយាយកាលពីម្សិលមិញ ថា អ្នកភូមិប្រហែល៧០នាក់នៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់បានប្រារព្ធពិធីបួងសួងរយៈពេលមួយថ្ងៃដើម្បីឲ្យអ្នកតាដាក់បណ្ដាសាក្រុមហ៊ុនភាពីមិុចដែលបំផ្លាញដីកសិកម្មរបស់ខ្លួន។
ក្រុមហ៊ុនភាពីមិុចដែលគ្រប់គ្រងដោយភរិយារបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានោះ ទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ទំហំ៣១៦.០០០ហិកតា សម្រាប់ដាំដំឡូងមី និងដើមអាកាស្យាតាំងពីឆ្នាំ១៩៩៧មកម្លេ៉ះ ហើយ អ្នកភូមិក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនភាពីមុិចរហូត ដែលជម្លោះនេះទើបតែលេចឮឡើងនាពេលថ្មីៗនេះ បន្ទាប់ពីអ្នកភូមិជាង៣០០នាក់បានតវ៉ាចំពោះការប្រើប្រាស់កងរាជអាវុធហត្ថប្រដាប់ដោយអាវុធ ឲ្យការពារដីសម្បទាននេះ និងការរានដីស្រែចម្ការរបស់ពួកគាត់។
អ្នកភូមិឈ្មោះ គុច វ៉េង អាយុ៤៧ឆ្នាំ បាននិយាយថា អ្នកភូមិបានសម្រេចចិត្តប្រារព្ធពិធីបួងសួងតាមប្រពៃណីដើម្បីបន់ស្រន់ឲ្យអ្នកតា គុជ និងអ្នកតា យាង នប់ ដែលជាព្រលឹងម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាឲ្យជួយថែរក្សាព្រៃនិងស្រែចម្ការ។
លោក វ៉េង បាននិយាយថា “អ្នកភូមិបានបួងសួងសុំឲ្យព្រលឹងអ្នកតាដាក់បណ្ដាសាជនណាបំផ្លាញធនធានធម្មជាតិនិងដីរបស់យើង។ យើងកំពុងបួងសួងសុំឲ្យព្រលឹងអ្នកទាំងនោះកម្ចាត់ក្រុមហ៊ុនបានចាប់យកដីរបស់យើង”។
ដោយប្រារព្ធធ្វើនៅចម្ងាយប្រហែលប្រាំគីឡូម៉ែត្រពីដីសម្បទាននោះ លោក ដួង សារិន មេឃុំក្បាលត្រាច បាននិយាយថា លោកមានការព្រួយបារម្ភ ដោយសារពិធីនេះធ្វើនៅជិតដីសម្បទានរបស់ក្រុមហ៊ុននេះពេក។
លោក សារិន បានថ្លែងថា “យើងបារម្ភដោយសារថាពិធីនេះ ប្រារព្ធធ្វើនៅជិតដីសម្បទានពេក។ ពីមុន អាជ្ញាធរធ្លាប់បានព្យាយាមជួយធ្វើឲ្យស្ថានភាពរវាងក្រុមហ៊ុន និងអ្នកភូមិបានស្ងប់ស្ងាត់ទៅវិញ។
នៅពេលរសៀល អ្នកភូមិបានកាន់ទឹកមន្ដដើម្បីប្រោះព្រំឲ្យអ្នកភូមិមានសំណាងល្អនិងបានអន្ទងហៅព្រលឹងអ្នកតាឲ្យចូលមកសណ្ឋិតក្នុងស្ត្រីម្នាក់ ដើម្បីឲ្យអ្នកភូមិអាចសន្ទនាជាមួយនឹងព្រលឹងនោះបាន៕ (រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ហម សុផាណ្ណារឿងក្ដីដីធ្លីនិងធនធានធម្មជាតិនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា ព្រលឹងនោះ មិនបានចូលមកសន្ថិតនៅក្នុងរូបស្ត្រីនោះទេ។
លោកបានបន្ថែមថា “បើទោះជាមិនអាចធ្វើបានក៏ដោយ ក៏អ្នកភូមិនៅតែប្រើប្រាស់ពិធីនេះដើម្បីជាការជួបពិភាក្សាគ្នានិងចែករំលែកព័ត៌មានគ្នា។ ពួកគាត់ជឿលើព្រលឹងអ្នកតាក្នុងការសង្គ្រោះដីរបស់ខ្លួន”។ លោក ទី គីម តុក អ្នកតំណាងក្រុមហ៊ុនមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)