34 C
Phnom Penh

អតីត​ប្រធាន​អង្គការ​ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បដិសេធ​ការ​ ​អះអាង​របស់​អ្នកស្រី​ ម៉ម សូម៉ាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធានអង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​អាហ្វេស៊ីប​ (Afesip) បាន​បដិសេធ​ចំពោះ​ការ​អះអាង ​ដែល​បាន​ធ្វើឡើង​ដោយ​នាយិកា​​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​អា​ហ្វេស៊ីប​ គឺអ្នកស្រីម៉មសូម៉ាលីដែល​ថា​ក្មេង​ស្រី​ចំនួន​ប្រាំបីនាក់ ត្រូវទាហាន​កម្ពុជា​សម្លាប់​​ បន្ទាប់ពី​មាន​ហេតុការណ៍​មួយ​បាន​កើត​ឡើង​នៅ​មណ្ឌល​សំចត​របស់​អង្គការ​​អាហ្វេសុីប ​ដែល​មាន​ទីតាំងនៅ​​ក្នុងរាជ​ធានី​ភ្នំពេញ​កាលពីឆ្នាំ២០០៤។

អ្នកស្រី សូម៉ាលី បាន​ធ្វើ​ការ​អះ​អាង​បែប​នេះ​ កាលពីថ្ងៃទី៣ខែមេសានៅ​ពេល​ថ្លែង​ទៅកាន់​ អ្នក​តំណាង​របស់​ប្រទេស​ជា​សមា​ជិក​អង្គការ​សហ​ប្រជាជាតិ​ និង​ក្នុង​ចំណោម​អង្គការ​អន្តរ​ជាតិ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​បាន​ពិភាក្សា​ស្តីពី​ការជួញ​ដូរ​មនុស្ស ក្នុង​ទី​ស្នាក់់​​ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​បុរីញូវ​យ៉ក។

នៅ​ពេល​រៀប​រាប់​ពី​ការ​ឆ្មក់​ចូលទៅ​ក្នុង​មណ្ឌល​សំចត​ខ្លួន​របស់​អ្នក​​ស្រី​ កាលពី​ឆ្នាំ​២០០៤​អ្នក​ស្រី សូម៉ាលី​ ​មាន​ប្រសាសន៍ថា“ទាហាន​បានឆ្មក់​ចូល​មណ្ឌល​ ហើយ​បាន​នាំក្មេង​ស្រី​ទាំង​នោះ​ ចេញពីមណ្ឌលហើយ​ក្មេងស្រី​ប្រាំបី​នាក់ ​ត្រូវ​បាន​សម្លាប់”។

លោកភីយាលេហ្គ្រុស (Pierre Legros) ប្រធាន​អន្តរជាតិ​របស់​អង្គការ​អាហ្វេស៊ីប​ និង​ត្រូវ​ជាអតីត​ស្វាមី​របស់​អ្នក​ស្រី សូម៉ា​លីដែលបានដឹងអំពី​ហេតុការណ៍​ឆ្មក់​ចូលនោះ​ បាន​មាន​ប្រសាសន៍កាលពីម្សិល​ថា មិន​មាន​ស្រ្តី  និង​ក្មេង​ស្រី​ណា​ម្មាក់​ ត្រូវ​បាន​សម្លាប់​​ទាំង​​នៅក្នុង​ហេតុការណ៍ឆ្មក់ចូល​​កាលពី​ឆ្នាំ​២០០៤ នៅ​ឯ​មណ្ឌល​ក្នុង​ខណ្ឌ​ទោល​គោកនិង​ក្រោយ​ពេល​ពេល​ឆ្មក់​ចូលនោះទេ។​

លោកលេហ្គ្រុសបាន​លើក​ឡើង​នៅក្នុង​​កិច្ច​សម្ភាស​ថា “ មិន​មាន​នរណា​ម្មាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​នោះ​ទេ​”។ លោកលេ​ហ្គ្រុស​ បាន​បន្តថា “ ខ្ញុំមិន​ដែលឮថា​មាននរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ យើង​បានក្លាយ​ជាអ្នក​ដើរ​តួ​ក្នុង​រឿង​នយោ​​​បាយ​ នៅពេលនោះហើយសូម៉ាលីក៏​ជា​អ្នក​ដើរ​តួ​ក្នុង​រឿង​នយោ​បាយ​នេះដែរ។ហេតុ​ដូច្នេះ ​ការ​និយាយ​ថា ​មនុស្ស​ប្រាំបី​នាក់​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​ គឺខ្ញុំគិតថា​វាគឺ​ជា​កំហុស​មួយ​ដ៏​​​ធំរបស់​សូម៉ាលី។ គាត់មិនត្រូវនិយាយអ៊ីចឹងទេ”។ ​

ការប្រកាន់​ថា ​មានអំពើឃាត​កម្ម​នោះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ឆ្មក់​ចូល​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​កាល​ពី​ឆ្នាំ​២០០៤​ ទៅ​ក្នុង​សណ្ឋា​​​គារ​ឆាយ​ហួ​២នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ជា​ទី​កន្លែង​ដែល​មាន​ស្រ្តី​ និង​ក្មេង​ស្រី​ចំនួន​៨៣​នាក់​ ត្រូវ​បាន​គេ​​រំដោះ​ចេញពី​សណ្ឋាគារ​​​​​​នោះ​ ហើយ​នាំ​យក​ទៅ​ដាក់​ក្នុង​មជ្ឈមណ្ឌល​របស់អង្គការ​អាហ្វេស៊ីប។មួយថ្ងៃ​ក្រោយ​មក​ បុរស​មួយ​ក្រុម​ប្រដាប់​ដោយអាវុធ ​ព្រម​ទាំង​សាច់ញាតិ​របស់ស្ត្រី ​និង​ក្មេង​ស្រី​ជាប់ឃំុ​ បាន​សម្រុកចូលទៅ​ក្នុង​មជ្ឈមណ្ឌល​សំចត​នោះពេល​នោះស្ត្រីនៅ​ខាង​ក្នុង ​ក៏ត្រូវ​បាន​ពួក​​​​​​​គេ​បង្ខំ​ឲ្យចាកចេញ​ពី​តាំង​នោះ​ដែរ​ ដោយ​​​ពួក​​​​គេ​អះ​អាង​ថា​ ស្ត្រីទាំងនេះ​ត្រូវ​បាន​គេ​យក​​​ទៅ​ឃំុ​ខ្លួន​ផ្ទុយនឹងឆន្ទះរបស់ខ្លួន​។

នៅពេល​ក្រុមសកម្មជនសិទ្ធិ​មនុស្ស​ និង​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិកបាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​មជ្ឈ​មណ្ឌល​របស់​អង្គការ​ អាហ្វេស៊ីប​នោះ​ គេ​មិន​បាន​រាយ​ការណ៍​អំពី​ករណី​ស្លាប់​ ឬ​ការ​រង​របួស​នៅ​ពេលកើត​ហេតុ​ ឬ​ពេល​ក្រោយ​មក​ទៀត​នោះទេ​។

អ្នកស្រី​ សូម៉ាលថ្លែងតាមអីុ​​​មែល​​​​​​កាល​​​ពី​ថ្ងៃសៅរ៍ថា​ អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​​​ទៅ​​​កាន់ន់ៅ​ទីក្រុង​បាងកក​ ដើម្បី​ពិនិត្យសុខភាព​​ហើយមិន​អាច​ធ្វើអត្ថាធិប្បាយចំពោះ​​​អ្វីដែល​អ្នកស្រី​បាន​ប្រាប់​​មន្ត្រីអង្គការ​សហ​​​ប្រជា​​​ជាតិ​នោះ​ទេ​ ចំណែកឯលោក​ សៅ​ ឈឿត ​​នាយកប្រតិបត្តិ​របស់​អង្គការ​អា​ហ្វេស៊ីបនៅ​កម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ។

ការិយាល័យសិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅរាជ​ធានីភំ្នពេញ​បាន​លើក​​​ឡើង​កាលពី​សបា្តហ៍មុនថា ​ខ្លួន​មិន​បាន​ដឹងថា​​​​មាន​ការស្លាប់​ដូច​ដែល​អ្នកស្រីសុម៉ាលីបាន​លើក​ឡើង​នោះ​ទេ​។ មន្ត្រី​នគរ​បាល​ជាន់ខ្ពស់ជា​ច្រើន​រូប​បាន​ពណ៌នា​ពីការ​អះអាងនានា​ថា​ ខុសពី​ការពិត​។

លោក​ លេហ្គ្រុសដែល​បាន​រៀប​ការ​ជា​​​មួយ​អ្នក​ស្រីសូម៉ាលី​ រហូតមក​ដល់​​​ឆ្នាំ​​​២០០៨បាន​ថ្លែងថា​ លោក​កំពុង​តែ​បង្ហាញ​​​​ឲ្យ​​​​​​គេ​​​ដឹងនៅ​ពេលនេះ​ ដោយ​សារតែ​មាន​របាយ​​​​​​ការណ៍​​​ជាច្រើន​ស្តីពី​ឃាតកម្ម​នៅ​ឯអង្គការ​ អាហ្វ្ីស៊ីបព្រមទាំង​មាន​ការ​ចេញផ្សាយ​ដក​​​ស្រង់សម្តី​អតីតភរិយារបស់​លោកដែល​​​និយាយ​ថា ​កូនស្រី​របស់អ្នក​ទាំង​ពីរ​ត្រូវបាន​អ្នកជួញ​ដូរ​មនុស្ស​​ចាប់​ជំរិត​នៅ​ឆ្នាំ​២០០៦​ ដោយ​សារតែ​ខឹងនឹង​ការ​ឆ្មក់​ចូល​សណ្ឋាគារ​ ឆាយ​ហួ​នោះ​។

លោក​ លេហ្គ្រុសបាន​ថ្លែង​ដូច្នេះ​ថា​“អ្នក​​​ស្រី​បាន​និយាយថា​ អ្នក​ស្រី​មាន​កូន​ស្រី​ម្នាក់​ ត្រូវបាន​គេចាប់ជំរិត​… នាង​មិន​ដែល​មាន​នរណាម្នាក់​បាន​ចាប់ជំរិតនាង​ទេ​។តាមពិតនាង​បាន​រត់ចេញពីផ្ទះ​ ទៅ​​​តាម​​​មិត្ត​​​ប្រុសរបស់នាងទេ”៕​​​​

ប្រែសម្រួលដោយ​​​ ស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស