28.4 C
Phnom Penh

​នៅ​ទី​​បំផុត ​​​ការ​​​តវ៉ា​​​​​​​​​​​​នៅ​​រោង​​ចក្រ​​​​កាត់​ដេរ​មួយកន្លែង​​​​ក្នុង​ខេត្ត​​កណ្តាល​​បញ្ចប់​ ​​ក្រោយ​​​​​​​ពីយល់​​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ការ​​ធ្វើ​​កូដ​កម្ម​​មួយ​​របស់​កម្ម​​ករ​​​កាត់​ដេរ​​​​​ក្នុង​​ខេត្ត​កណ្តាល​​​ដែល​​​​បាន​​​បន្ត​​​អស់​រយ:​ពេល​​​​​ជា​ង​​មួយ​​សប្តាហ៍​​ ដោយ​សារ​​តែការ​​យល់​​​ច្រ​​ឡំ​រវាង​​​​គណ:គ្រប់​​​គ្រង​​រោង​​ចក្រ​​​​ និង​​កម្ម​​​ករ​​​នោះ ​បាន​​បញ្ចប់​កាល​​​ពី​ថ្ងៃសៅរ៍​​​​ នេះ​បើ​​តាម​ការ​​លើក​ឡើង​​​របស់​​​អ្នក​​តំណាង​សហ​ជីព​​ និង​​គណ:គ្រប់​​គ្រង​​​រោង​​ចក្រ​​​​​​​។

យោងតាម​​​​លោក មាស សំណាងអ្នក​​តំណាង​​​​​សហ​​ជីព​​​​​​​សេរី​កម្ម​ករ​​​​​ប្រចាំ​​នៅ​រោង​​ចក្រ ថៃ យ៉ាង ​​​​​​​​ក្នុង​​​ស្រុង​​​អង្គ​​ស្នួល ​​បាន​​ឲ្យ​ដឹង​ថា ​​កម្ម​​​ករ​​បាន​​ធ្វើ​​​ការ​តវ៉ា​​​តាំង​​ពី​ថ្ងៃទី​​​​៤​ខែឧ​​សភាមក​ម្លេ៉ះ​ ដោយ​សារតែ​​​ពួក​គេ​​​គិត​ថា ​​​​​​​រោង​ចក្រ​​​​ ថៃ យ៉ាង បាន​​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ និង​មាន​ការ​ព្រួយ​​បារម្ភ​​អំពី​​ការ​បាត់​បង់​​ប្រាក់​​​បំណាច់​​​​​​ការ​​ងារ​របស់​ខ្លួន​។ លោក ​​​​​មាស សំណាង​​ បាន​មាន​​ប្រ​សាសន៍​ថា “ខ្ញុំ​បាន​​​ព្យាយាម​​​ប្រាប់​​​កម្ម​​ករ​​​​​​ហើយ​​ថា ​​​​ម្ចាស់​រោង​ចក្រ​​​មិន​បាន​​ផ្លាស់​ប្តូរ​អ្វីទេ​​​ ប៉ុន្តែ​​​​ពួក​គាត់​មិន​ស្តាប់​ការ​​បក​ស្រាយ​​របស់​ខ្ញុំ​​ឡើយ​​​”។

លោក​​បាន​​បន្ត​ថា ​​ការតវ៉ា​​នេះ​​​​មាន​​​កម្ម​​ករ​​​​មួយ​​ចំនួន​​​​​បាន​​ដើរ​​​ក្បួន​​​​ប្រ​​​​វែង​​​​មួយ​គីឡូ​​ម៉ែត្រ​កាល​​ពី​​ថ្ងៃ​​សៅរ៍​​ ដើម្បីជួប​ជា​​មួយ​សកម្ម​​ជន​គណបក្ស​​ប្រ​ជា​​ជន​កម្ពុជា​​មួយ​​រូប ​ដែល​បាន​ចុះ​ទៅ​​ទី​នោះ​ ហើយ​​ក៏​បាន​លើក​​ឡើង​ពីការ​ព្រួយ​​បារម្ភ​របស់​​​ខ្លួន​។

លោក ​​វូ លីងហួ ​​​​​នាយក​គ្រប់​គ្រង​​​​​នៅ​​រោង​​​​ចក្រ ថៃ យ៉ាង ​​​​​បាន​បំភ្លឺ​ថា ​​គ្មាន​​ការ​​​ផ្លាស់​​ប្តូរ​ឈ្មោះ​ទេ ​ប៉ុន្តែ​​ក្រុម​ហ៊ុន​​មេ​​របស់​​​​រោង​​​ចក្រ​​នេះ​បាន​​បើក​​រោង​​​ចក្រ​មួយ​​ទៀត​​​​​​នៅ​ក្បែរ​​នោះ​​កាលពី​ឆ្នាំ​​២០១០ ដោយ​​​ដាក់​​ឈ្មោះ​​ថា ​ ថៃ ណាន ​ដែល​​​ប្រហែល​ជា​ដើម​ហេតុ​បង្ក​ឲ្យ​មាន​​ការ​យល់​​ច្រ​ឡំ​នេះ។​​

លោក ​​​​​​វូ លីងហួ បាន​លើក​ឡើង​​ថា “យើង​អាច​​ធានា​​​​​​​បាន​ថា ប្រាក់​​​បំណាច់​ការ​​ងារ​របស់​ពួកគាត់​​នឹង​មិន​បាត់​សូម្បី​តែ​​មួយ​សេន​”។ ​លោក​​​បន្ត​ថា ក្រុម​មន្ត្រី​មក​ពី​ក្រ​សួង​​ការងារ​​​​​​បាន​ពន្យល់​ពី​​ស្ថាន​​ភាព​នេះ​ប្រាប់​កម្ម​​ករ​​កាល​ពី​​ថ្ងៃសៅរ៍​ ហើយពេល​​នេះ​​ការ​​​យល់​ច្រ​​ឡំ​​​​​​​​នេះ​​​ត្រូវបាន​​ដោះ​ស្រាយ​ហើយ​​។

លោក មឿន តុលា ​ប្រ​​ធា​ន​កម្ម​​វិធីការងារ​​​នៃ​​មជ្ឈ​មណ្ឌ​​លអប់រំ​ច្បាប់​សម្រាប់​សហគមន៍បាន​​​មានប្រ​សាស​​ន៍ថា ​កង្វះ​​ការ​ចរចា​  និង​ការ​​​មិន​ទុក​ចិត្ត​គ្នា​រវាង​​កម្ម​ករ​ និង​​​​គណ:គ្រប់​​គ្រង​​រោង​ចក្រ​​​​​​ បណ្តាល​ឲ្យ​មាន​ជម្លោះកើត​ឡើង​ជា​​​ញឹក​ញាប់​៕

ប្រែ​​សម្រួល​ដោយ តែម សុខុម​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស