31 C
Phnom Penh

អង្គ​​​ភាព​​ប្រឆាំង​​អំពើ​ពុក​​រលួ​យ​តា​ម​​ចាប់​ខ្លួ​ន​​​អតី​ត​​​ប្រធាន​​​ពន្ធ​​​ដារ​ ​ដែល​ត្រូ​វ​បា​នផ្តន្ទា​ទោស​​​ពី​​បទលួចបន្លំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោ​ងតា​ម​​​សេចក្តី​ប្រកាស​​​មួ​យ​​ចេញ​​​កា​ល​​​ពី​ម្សិល​មិញ​​​បាន​ឲ្យ​ដឹង​ថា ​​អ​ង្គភាព​​ប្រឆាំង​​​អំពើ​ពុ​ក​រលួយ​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​​​បា​ន​អំ​ពាវ​នា​វ​សុំ​​​ជំនួ​យ​​​ពី​សាធា​​រណ​​​ជ​ន​​​ក្នុ​ង​​កា​​រ​ស្វែ​ង​រក​​​អតីត​​​​ប្រធាន​​​មន្ទីរពន្ធ​​ដារ​​​នៅ​ក្នុ​ង​ខេត្ត​ព្រះ​វិហារ​  ដែល​ត្រូ​វ​​បា​ន​​កាត់​​ទោស​​​កំ​បាំ​ង​​មុខ​​កា​ល​ពី​ឆ្នាំ​មុន​ ​​ដោយសារ​​​តួ​​​នាទី​​​របស់​​​គាត់​​​ក្នុ​ង​គម្រោ​ងលួច​​ប​ន្លំ​​មួយ ​​និងត្រូ​វ​​​បា​ន​ផ្តន្ទា​​ទោស​​ឲ្យ​ជាប់​​ពន្ធ​នា​​គារ​​រយៈពេល​​បី​ឆ្នាំ​។

សេចក្តី​​ប្រកាស​​នេះ​​មា​ន​ខ្លឹម​​សារ​​ថា លោក​​  ជា សុផល ​ត្រូ​វ​បា​ន​​រក​ឃើញ​ពិ​រុទ្ធ​ភាព​​​​​ពី​បទ​​​លួចបន្លំ​​កា​ល​ពី​ថ្ងៃ​​​ទី​​២៦ ខែ​ធ្នូ ​ហើយ​​​ដីកា​ចាប់​ខ្លួន​មួ​យ​​​ត្រូ​វ​បា​ន​​ចេញ​​​កា​ល​ពី​​ថ្ងៃ​ទី​​១៦ ខែ មករា ​ដោយ​​លោក​ ស ​ពន្លក ​ចៅ​​ក្រម​សាលាដំ​បូ​ង​​ខេត្ត​ព្រះ​​វិ​ហារ​។ ​សេច​ក្តី​ប្រកាស​​នេះ​មា​ន​​​ខ្លឹម​សារ​​​ថា “ជា ​សុផល ​​ ជា​​ជ​ន​​សង្ស័យ​​ប្រព្រឹត្ត​​​អំ​ពើ​​ពុក​​រលួ​យ”។

​សេចក្តី​ប្រកាស​នេះ​ផ្តល់​​សេចក្តី​ល​ម្អិត​​តិច​​​តួច​​​ណាស់​​​អំ​ពី​​​រឿង​​ក្តី​​​របស់​ លោក សុផល ដោ​យ​​​លើក​ឡើង​ថា ​​ការ​​​ចោទ​ប្រកាន់​​​ពី​បទ​​លួច​បន្លំនេះ​ កើត​​ចេញ​ពី​​​តួ​នា​​ទី​​​របស់​​គាត់​ ​ជា​​ប្រធា​នមន្ទីរ​​​ពន្ធដារ​​​ខេត្ត​​​​​ចាប់ពី​ឆ្នាំ​​២០០៩ ដល់​​២០១២។

សេចក្តី​ប្រកាស​​នេះឲ្យដឹង​ដែរ ថា លោក សុផល ​​បា​ន​​រត់​​ចេញ​ពី​​ផ្ទះ​​​របស់​​​ខ្លួន​ មុ​ន​ពេល​គាត់​​​ត្រូ​វ​បាន​ចោទ​ប្រកាន់​​បន្តិចហើយសេចក្តីប្រកាសនេះ​ក៏​បា​ន​​បញ្ជាក់ពី​អាសយ​ដ្ឋានថ្មី​​ចុង​ក្រោយ​​របស់​​គាត់​នៅ​ក្នុ​ង​សង្កាត់​​កំ​ពង់ប្រណាក ក្រុ​ងព្រះ​វិ​ហារ។ លោក ស សា​​វុធ ប្រធា​ន​សាលា​​ដំ​បូ​ង​ខេត្ត និង​​លោក ស៊ី គិរី ស្នងការ​​នគរបាល​​ខេត្ត​បា​ន​បដិ​សេធ​មិន​​ធ្វើ​​អត្ថា​​ធិ​ប្បាយ​៕ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស