31 C
Phnom Penh

តុលាការ​បើក​សវនាការជំនុំ​ជម្រះ​រឿង​ក្តី​បុរសម្នាក់​ពី​បទ​ចាប់រំលោភ​កូន​ចុងអាយុ​១៣​ឆ្នាំ​​​របស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​រឿង​​ក្តី​បុរស​​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ចាប់​រំលោភ​កូន​ចុង​អាយុ​១៣ឆ្នាំ​របស់ខ្លួន​។

យោង​តាម​លោក​ ម៉េង តូនី ចៅក្រម​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​អាយុ​៣៣ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​​​​ពី​បទ​រំលោភ​មាន​ស្ថាន​ទម្ងន់ទោស​។​ដោយ​សារ​​​តែ​អាយុ​របស់​ក្មេងស្រី​ជន​រង​គ្រោះ​ សវនា​ការ​​នេះ​ត្រូវ​បាន​បិទទ្វារ។

បន្ទាប់​ពី​ការ​បើក​សវនាកា​រ​រួច​ហើយ​ បុរស​ជាប់ចោទ​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​បាន​​ “ប៉ះពាល់​” កូន​ចុង​របស់ខ្លួន​​មែន​ ប៉ុន្តែ​បាន​បដិសេធ​ថា គាត់​មិន​បាន​ចាប់​រំលោភ​​​នាងទេ។ គាត់បាន​និយាយ​ថា “ ខ្ញុំ​សូម​ច្រាន​ចោល​​​ការ​ចោទ​ប្រកាន់​​ពី​ការ​​ចាប់រំលោភ”។

ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយ​ថា គាត​់​មិន​ដឹង​ថា ​​ត្រូវ​ជឿ​ថា ប្ត​ីរបស់​គាត​់​​ពិត​ជា​បាន​ចាប់រំលោភ​កូន​ស្រី​របស់​គាត​់​មែន​ឬ​អត់​ឡើយ ពី​ព្រោះ​គាត​់​មិន​បាន​ទីនោះ​ទេ​នៅ​ពេល​មាន​បទ​ល្មើសកើត​ឡើង​នោះ។

អ្នកស្រី​បាន​និយាយថា “ ប្តីទី១របស់ខ្ញុំ​បាន​​ស្លាប់​​នៅ​ពេល​កូនស្រី​របស់យើង​មាន​អាយុ​​៨ឆ្នាំ ហើយ​​នៅ​ពេល​នោះ​ម្តាយ​ក្មេក​​ប្តី​មុន​របស់​​ខ្ញុំ​បាន​សុំខ្ញុំ​​យក​ចៅស្រី​របស់គាត់​ទៅ​រស់​នៅ​ជាមួយ​គាត់​”។ អ្នកស្រី​បាន​បន្ថែមថា ប្តីទី២របស់ខ្ញុំ​បាន​ជំទាស់ ហើយ​សុំ​ទុក​កូន​នេះ​ឲ្យ​នៅ​ជាមួយ​ពួកយើង​។

អ្នក​ស្រី​​និយាយ​ថា ជីដូន​របស់​ក្មេងស្រី​បាន​​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ជន​សង្ស័យ​រូប​នេះ។ អ្នក​ស្រី​បាន​បន្ថែម​ថា “អតីត​​ម្តាយ​ក្មេក​របស់​​ខ្ញុំ​បាន​ចោទ​ប្តី​ថ្មី​​របស់​ខ្ញុំ​ថា បាន​​រំលោភ​បន្ទាប់ ពី​ពួកគា​ត់​ទាស់សម្តី​គ្នា​អំពី​ការ​ដែល​ជីដូន​​ទាម​ទារ​​​​យក​នាង​ទៅ​ចិញ្ចឹម”។

ជន​សង្ស័យ​អាច​ប្រឈម​ទោស​ជាប់​ពន្ធ​នាគារ​រហូត​ដល់​១៥ឆ្នាំ​ ប្រសិនបើ​ត្រូវ​បាន​រកឃើញ​ពិរុទ្ធភាព។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ​៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស