33 C
Phnom Penh

ឪពុក​ជន​ជាតិ​អង់​គ្លេស​ដែល​ជាប់​ឃុំ​នៅ​​កម្ពុជា​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការ​ដោះ​លែង​កូន​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​ឲ្យដឹង​ថា ឪពុក​របស់​​លោក​ ហ្គ្រិក ហ្វ្រី​យិត​ ប្រធាន​ក្រុមហ៊ុន​វិនិយោគទុន​អង់​គ្លេស​ដែល​​រង​ការ​រិះគន់​ច្រើន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីឆ្នាំមុន​តាមការ​ចោទ​ប្រកាន់ថា បាន​លាង​លុយ​ និង​ឆបោក​នោះ​ បាន​សរសេរ​លិខិត​មួយ​កាល​ពីម្សិលមិញ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាម​រយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ឡុង​ដ៍​ស្នើ​សុំ​ឲ្យមាន​ការ​ ដោះ​លែង​កូន​ប្រុស​របស់​លោក​។

លោក​ ភីត​ធ័រ​ ហ្វ្រីយិត បាន​ប្រាប់​កាសែត​ Herald Express ថា “យើងអាច​​សរសេរ​​លិខិត​របស់​យើង​បាន​ ប៉ុន្តែ យើង​មិន​អាច​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​បាន​ទេ​។ យើង​អាច​លើក​ឡើង​ពី​ប​ញ្ហា​របស់​យើង​ ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​មាន​ប្រសិទ្ធភាព​”។

លោក ហ្គ្រិក​ ហ្វ្រីយិត ដែល​ជា​​ម្ចាស់​ភាគ​ហ៊ុន​ដ៏ធំ​នៅក្នុ​ងក្រុមហ៊ុន​ Sustainable AgroEnergy PLC  ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីខែមីនា​តាម​ការ​ចោទ​ប្រកាន់ពី​​បទ​ក្លែង​បន្លំ​ឯកសារ​ និង​ប្រើ​ប្រាស់​ឯកសារ​ទាំង​​នោះ​ដើម្បីទិញ​ដី​រាប់​ពាន់​ហិក​តា​ដោយ​ខុស​ច្បាប់​ពី​អ្នកស្រី ម៉ៅ មា៉ល័យ​ ភរិយា​របស់លោក កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​កង​យោ​ធ​ពល​ខេមរភូមិន្ទ​។

ក្រោយ​មក​នៅខែ​មករា​ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​លាង​លុយ​ បន្ទាប់​ពី​មាន​ការ​​ស៊ើប​អង្កេត​ពី​​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ក្រុមហ៊ុន​​ Sustainable AgroEnergy PLC  បាន​ស្ថិត​នៅក្រោម​ការ​សុើប​អង្កេតនៅក្នុង​ប្រទេស​អង់គ្លេស​ចាប់​តាំង​ពីឆ្នាំ​២០១២​មក​​ តាម​ការ​ចោទ​ប្រកាន់​ថា ​គាត់​បាន​ឆបោក​​លុយ​​គេ​ចំនួន​​៥៤លាន​ដុល្លារ​ ហើយ​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កក​​។

អាជ្ញាធរ​និយាយ​ថា មនុស្ស​នៅក្នុង​ប្រទេស​អង់គ្លេស​ចំនួន​២.០០០នាក់​បាន​វិនិ​យោគ​នៅក្នុង​​​គម្រោង​ចម្ការ​របស់​ក្រុមហ៊ុន​ ​ Sustainable AgroEnergy PLC នៅ​ក្នុងខេត្ត​បន្ទា​យ​​មាន​ជ័យ​ដោយ​មាន​ការ​សន្យា​ផ្តល់​ប្រាក់​​កម្រៃ​ខ្ពស់​៕​​គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស