28 C
Phnom Penh

ប្រទះឃើញ​សាកសពស្ត្រី​ម្នាក់​ត្រូ​វគេ​សម្លាប់​​ច្រក​ក្នុង​បាវ​​ទម្លាក់​ចូល​​ក្នុង​ត្រពាំង​​នៅ​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ពួកគេ​កំពុង​ស៊ើប​អង្កេត​ករណី​សម្លាប់​ស្ត្រី​ម្នាក់​ដែល​សាកសព​ត្រូវ​គេ​ប្រទះ​ឃើញ​ច្រក​ក្នុង​​បាវ​អង្ករ​​អណ្តែ​ត​ទឹក​ត្រពាំង​នៅ​ក្នុង​ខេត្ត​កណ្តាល​​កាល​ពី​ព្រឹក​ម្សិល​មិញ។

កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​បាវ​នេះ​នៅ​ម៉ោង​ប្រហែល​៨ព្រឹកក្នុង​ឃុំ​រកាខ្ពស់ ប៉ុន្តែ​អាជ្ញាធរ​មិនទាន់ស្គាល់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​នៅឡើយទេ។

លោក សេង សុជាតិ អធិការ​នគរ​បាល​​ស្រុក​​​​​​​​​​ស្អាង​​​​​​​​មាន​ប្រសាសន៍ថា ស្ត្រី​រង​គ្រោះ​អាយុ​​​​ប្រហែល​៦០ឆ្នាំ ហើយ​ទំនង​ជា​ជនក្រីក្រ។ លោក សុជាតិ​ ​បន្ថែម​ថា “ខ្ញុំគិត​ថា [ទង្វើ​នេះ] ជារឿង​គំនុំ ព្រោះ​ជន​រងគ្រោះ​ជា​ស្ត្រី​វ័យ​ចំណាស់​ ហើយ​ជា​អ្នក​ក្រីក្រទៀត​។​ពេល​​វេលានៃ​ការ​ស្លាប់​គេ​សន្និដា្ឋាន​ថា​ប្រហែល​​​​ជានៅម៉ោង​១០​យប់​ថ្ងៃ​​អាទិត្យ។

មាន​ចងខ្សែ​យ៉ាង​តឹង​នៅ​ជុំវិញ​ក​របស់​សព​ស្ត្រី​រងគ្រោះបន្សល់​ស្នាម​របួស​​ច្បាស់​​​​​​ក្រឡែតក៏​​​ប៉ុន្តែ​មិន​ឃើញ​មាន​ស្នាម​​របួស​​​ផ្សេង​​​​​​​​​​​​​ឡើយ។ នគរបាល​កំពុង​ព្យាយាម​កំណត់​អត្ត​សញ្ញាណ​​​សាក​សព​ ប៉ុន្តែ​មិន​ជឿថា​​ស្ត្រីរង​គ្រោះ​​មក​ពី​ស្រុក​​​ស្អាងទេ។
លោក សុជាតិ បាន​មាន​ប្រសាសន៍ថា ពួក​គេ​សង្ស័យ​ថា មាន​ជន​ដៃដល់ពីរនាក់​ពាក់​ព័ន្ធ​ក្នុង​អំពើ​មនុស្ស​ឃាត​នេះ។

លោក​បាន​មាន​ប្រសា​សន៍​ថា “ ខ្ញុំ​សង្ឃឹម​​ថា នឹង​​ចាប់ខ្លួន​ជន​សង្ស័យ​បាន​នៅ​ពេល​ឆាប់ៗ​​នេះ ប៉ុន្តែ​ដំបូង​យើង​ត្រូវ​កំណត់​អត្ត​សញ្ញាណ​​​​ជន​រងគ្រោះ​ជាមុន​សិន​”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស