27 C
Phnom Penh

គម្រោង​សាកល្បង​ផ្តល់សេវា​រថ​យន្តក្រុង​​ទាក់​ទាញ​​​អ្នក​ដំ​ណើរ​​​​​២០​.០០០នាក់​​​រយៈ​ពេលពីរ​សប្តាហ៍​ដំ​បូ​ង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឡុង ឌី​ម៉ង់ ​​អ្នក​នំា​​ពាក្យ​សាលា​​រា​ធានី​ភ្នំ​ពេញ​​បាន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​ថាអ្នក​ដំ​ណើរ​​ប្រ​ហែល​​២០​.០០០​នាក់​​​បា​ន​ធ្វើ​ដំ​ណើរ​តាម​រយៈ​សេវា​កម្ម​រថយន្ត​ក្រុង​មាន​កម្រិត​ក្នុង​រាជ​ធានីភ្នំពេញ​ ចាប​់​តាំង​ពីគម្រោង​​​​សាក​​ល្បងដឹក​ជញ្ជូន​សាធារ​ណៈ​រយៈ​ពេល​មួ​យ​ខែ​ បាន​ចាប់​ផ្ដើម​កាលពីរយៈ​ពេល​​ពីរ​សប្ដាហ៍​មុន ​ដែលនេះ​ជា​សញ្ញា​​ដ៏​ល្អ​​សម្រាប់​ការ​ពង្រីក​សេវា​ទូទាំងរាជ​ធានីភ្នំពេញ​​ នៅ​ពេល​គម្រោង​​សាក​ល្បង​នេះ​បញ្ចប់​នៅ​ថ្ងៃទី​៤ ខែ​មីនា។

នេះ​ជាលើកទី​២ហើយ ដែល​សាលា​រាជ​ធានី​បាន​សាក​ល្បង​​ផ្តល់សេវា​រថយន្ត​ក្រុង​សាធារ​ណៈ​ ក៏ប៉ុន្តែ​ពេល​នេះ​សេវា​នេះមា​ន​​ប្រជា​ប្រិយភាពជា​ង​នៅ​ក្នុង​ឆ្នាំ​២០០១​ ដែល​ពេល​នោះការ​សាក​ល្បង​​សេវា​ដឹកជញ្ជូន​​រយៈ​ពេល​ពីរ​ខែ​ត្រូ​វ​​បា​ន​​បោះ​បង់​ចោល​​ពាក់កណ្ដាល​​​ទី ​​ដោយ​សារមា​ន​​​តម្រូវ​​កា​រ​សាធា​រ​​​ណៈតិច​តួ​ច។

លោក ឌីម៉ង់ បាន​ឲ្យ​​ដឹង​ថា “រយៈ​ពេល​ពីរ​សប្ដាហ៍​ក្នុង​ការ​សាក​ល្បង​សេវា​រថយន្ត​ក្រុង​សាធារណៈយើង​កត់សម្គាល់ឃើញ​ថា​មា​ន​អ្នក​ធ្វើ​ដំណើរ​ជាមធ្យម​​១.៦០០​នាក់​ទៅ​១.៧០០​នាក់ ហើយ​​ថ្ងៃ​ខ្លះ​មាន​អ្នក​ដំណើរ​តា​ម​​​មើល​​ទៅ​ច្រើន​ជាង​ថ្ងៃ​ផ្សេង​ទៀត​”។

​បច្ចុប្បន្ន​នេះ រថយន្ត​ក្រុងកំពុង​ប្រតិប​ត្តិ​ការ​លើ​សមត្ថភាពដឹក​ជញ្ជូន​ជា​មធ្យម​ប្រហែល​​៦០​ភាគ​រយ​​ ដែល​​ជាសញ្ញា​ដ៏​វិជ្ជមាន​សម្រាប់​ពិចារណា​ឃើញ​ថា សេវា​នេះ​បាន​និង​កំពុង​តែ​ប្រតិ​​បត្តិការ​បានរយៈ​ពេល​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​ ក៏ប៉ុន្តែ​​ចំនួននេះ​បង្ហាញពី​ភាព​ជោគ​ជ័យដោយសារ​សាធា​រណជនកាន់​តែ​យល់​ដឹង​​អំ​ពី​ប្រព័ន្ធ​រថយន្ត​ក្រុង​សាធា​រណៈ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រជា​ពល​​រដ្ឋ​កំពុង​តែ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ហើយ​​​វិល​មក​ជិះ​​រថយន្ត​ក្រុងវិញ ហើយ​យើង​រំពឹង​ថា ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​នឹង​កើន​ឡើង​៤០​ភាគរយ​នៅ​ពេល​យើង​បន្ត​ផ្តល់សេវា​នេះ”។

សេចក្ដី​សម្រេច​ថា តើ​ត្រូវ​បង្កើត​សេវា​​ដឹកជញ្ជូន​សាធារណៈ​ទូទាំង​រាជ​ធានី​ឬយ៉ាង​ណា​នោះ​ នឹង​ធ្វើ​ឡើង​នៅពេលក្រោយ​ពេល​​គម្រោង​សា​កល្បង​បច្ចុប្បន្ន​​ក្រោម​ការ​ដឹក​នាំ​របស់ទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ ហៅកាត់​ថា ​ JICA​ នេះឈាន​ដល់ទីបញ្ចប់​។

លោក ឌីម៉ង់ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ចំនួន​ប្រាំបួន​កំពុង​តែរត់​ការ​ធ្វើ​​កិច្ច​សន្យា​ដើ​ម្បី​ប្រតិបត្តិ​ប្រព័ន្ធ​ថ្មីនេះ​ ក៏ប៉ុន្តែ​ លោក​មិន​អាច​ចាំ​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះទេ​។

លោក អេហ្គាមិ ម៉ាសាហ៊ីកុ (Egami Masahiko) អ្នក​នាំពាក្យ​អង្គការ​ JICA បាន​លើក​ឡើង​ថា បើ​ទោះ​ជា​លោក​ជានិច្ចកាល​តែង​តែ​រំពឹង​ថា គម្រោង​សាក​ល្បង​សេវា​រថយន្ត​ក្រុង​នឹង​ទទួល​បាន​ជោគ​ជ័យ​ក៏ដោយ ក៏​ការ​ផ្សព្វ​ផ្សាយ​អំពី​រថយន្ត​ក្រុង​ក្នុង​ចំណោម​និស្សិត​ដែល​ភាគ​ច្រើន​ជិះ​រថយន្ត​ក្រុង​ទៅ​សាលា​ ឬ​សាកល​វិទ្យាល័យ​បាន​ជួយ​ជំរុញ​គម្រោង​នេះ​លើស​ពីការ​រំពឹ​ងទុក​របស់​លោក​​ដែរ​។

លោក​បាន​មានប្រសាសន៍ថា “យុវ​​ជន​ចែករំលែក​ព័ត៌មាន​កាន់​តែ​ងាយ​ស្រួល​នៅ​តាមប្រព័ន្ធ​​ព័ត៌មាន​សង្គម​ក្នុងអ៊ិនធើណិត​ នេះតែង​តែង​​ជា​ផែន​ការ​របស់​យើ​ង​ក្នុង​ការ​ជំរុញ​​ទឹក​ចិត្ត​សិស្ស​និស្សិត​ឲ្យ​ប្រើ​ប្រាស់​សេវា​កម្ម​នេះ”។

ការ​និយម​​ប្រើ​សេវា​រថយន្ត​ក្រុង​កាន់​តែ​កើន​ឡើ​ងៗ មិន​មែន​​ជា​ព័ត៌មាន​ល្អ​ទាំង​អស់​នោះ​ទេ ព្រោះ​វា​មាន​ន័យ​ថា សាលា​រាជ​​​ធានី​ និង​ក្រុ​ម​ហ៊ុន​ដែលទទួល​បាន​កិច្ច​សន្យា​អាច​បង្កើន​កម្រិត​សេវា​របស់​ខ្លួន​ផ្ទាល់។

លោក​ ម៉ាសាហ៊ីកុ បាន​មាន​ប្រសាសន៍ថា “ប្រព័ន្ធ​ដ៏តូច​មួយ​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុងការអនុវត្ត​​ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ ពីព្រោះ​បើ​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​ សេវាកម្ម​នេះ​នឹង​មិន​ឆ្លើយតប​ទៅនឹង​តម្រូវ​​​ការសាធារ ណជន​ទេ”៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស