28 C
Phnom Penh

ដុំ​ថ្ម​ហោះ​ខណៈ​អ្នក​ជប់លៀង​និង​កម្មករ​ព្រម​ទាំង​នគរ​បាល​បាន​ប៉ះទង្គិច​គ្នា​ពេល​រាំ​លេង​សប្បាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ប្រទូស​រ៉ាយ​គ្នា​ដ៏ខ្លាំង​មួយ​បាន​ផ្ទុះ​ឡើង​​​នៅក្នុង​ពិធី​បុណ្យដាភូមិមួយ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​រាជ​ធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ រវាង​​​អ្នក​ផឹក​ស៊ី​ស្រវឹង​និង​កម្មករ​មក​ពី​សហ​គ្រាស​​ធ្វើ​ដែក​​មួយ​នៅ​ក្បែរ​នោះ​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​​មួយ​ចំនួន​រង​របួស​និង​ធ្វើ​ឲ្យ​នគរ​បាល​បាញ់​កាំ​ភ្លើង​ឡើង​លើ​ដើម្បី​បំបែក​ការ​ប្រទូស​រ៉ាយ​គ្នានេះ​។

លោក​ ពៅ ផុស​ មេភូមិ​ក្រាំង​អង្ក្រង​នៅ​ក្នុង​សង្កាត់ក្រាំងធ្នង់​ បាន​លើ​ក​​ឡើង​ថា អ្នក​ភូមិនិង​កម្មករ​រាំ​លេង​យ៉ាង​សប្បាយ​អំឡុង​មាន​ការ​ចាក់​ធុង​បាស់់​ នៅ​ក្រោម​រោង​មួយ​លើ​ផ្លូវ​ នៅ​ពេល​អំពើ​ហិង្សា​បាន​កើត​ឡើង​ដែល​ទំនង​ជា​កើត​ឡើង​ដោយសារ​ការ​ជាន់​ជើង​គ្នា​អំឡុង​ពេល​រាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់​មក​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ក៏​ផ្ទុះ​អំពើ​ហិង្សា​ ហើយ​កង​ប្រជា​ការពារ​បាន​ព្យាយាម​មក​ឃាត់​កុំ​ឲ្យ​មាន​ការ​វាយ​តប់​គ្នា ប៉ុន្តែ​កម្មករ​បាន​ចាប់​ផ្តើម​គប់​ដុំ​ថ្ម​និង​ដប​ស្រា​ដាក់​ពួកគេ​”។ លោក​បាន​បន្ថែម​ថា កង​ប្រជា​ការ​ពារ​ចំនួន​​​​បី​នាក់​បាន​រង​របួស​ធ្ងន់​បន្ទាប់​ពី​ត្រូវ​ដុំ​ថ្ម​និង​ដប​ចំក្បាល​។

លោក​ ពៅ ផុស​ បាន​លើក​ឡើង​បន្ត​ទៀត​ថា ដោយ​សារ​តែ​កង​ប្រជា​ការពារ​​មិន​អាច​គ្រប់​គ្រង​ស្ថានភាព​បាន ​គេ​បាន​ហៅ​នគរបាល​ឲ្យ​មក​​​ជួយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​កម្មករខឹង​ហើយ​វាយ​កម្ទេច​ម៉ូតូ​នគរ​បាល​ចំនួន​ពីរ​គ្រឿង​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​​នគរ​បាល​មិន​អាច​បញ្ឈប់​អំពើ​ហិង្សា​ ដោយ​មិន​ហ៊ាន​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​នោះ​ នគរ​បាល​​បាន​បាញ់​កាំ​ភ្លើង​ព្រមាន​ឡើង​ទៅ​លើ

​ទោះ​ជា​យ៉ាង​ណា​ មេធាវី​របស់​សហ​គ្រាស​​​​​​ធ្វើ​ដែក​ឈ្មោះ​ថា Metal Doors and Windows Enterprise បាន​លើក​ឡើង​ថា នគរ​បាល​ពិត​ជា​បាន​បាញ់​សំដៅ​ទៅ​លើ​ដំបូល​សហ​គ្រាស​មែន​​

លោក​ ប៉ិ វណ្ណៈ​ បាន​មាន​ប្រសាសន៍​ថា “មិន​មែន​សុទ្ធ​តែ​អ្នកភូមិ​និង​​​ប្រជា​ការ​ពារ​ទេ​ដែល​​​រង​របួស​ កម្មករ​មួយ​ចំនួន​ក៏​រង​របួស​ដែរ​។ គេ​មិន​គួរ​ទម្លាក់​កំហុស​តែ​មក​លើ​កម្មករ​នោះ​ទេ​។ មនុស្ស​ទាំង​អស់​ដែល​នៅ​កន្លែង​កើត​ហេតុ​​សុទ្ធ​តែ​មាន​កំហុស​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា  “យើង​ក៏​ថ្កោល​ទោស​មន្ត្រី​នគរបាល​ដែល​បាញ់​ទៅ​លើ​អគារ​ក្រុមហ៊ុន​របស់​យើង​ដែរ​។​ប្រសិន​បើ​ពួ​ក​គេ​ចង់​ដោះ​ស្រាយ​ជម្លោះ​ ពួកគេ​គួរ​តែ​បាញ់​ទៅលើ​អាកាសទៅ​​”។

លោក ម៉ក់​ ម៉ី នាយ​ប៉ុស្តិ៍​សង្កាត់​ក្រាំងធ្នង់​បាន​បញ្ជាក់​ថា​ ម៉ូតូ​របស់​នគរ​បាល​ចំនួន​ពីរ​គ្រឿង​ត្រូវ​បាន​វាយ​កម្ទេច​នៅ​កន្លែង​កើត​ហេតុ​។ នគរបាល​កំពុង​តែ​ប្រមូល​ស្នាម​មេ​ដៃ​​ពី​អ្នក​ភូមិ​ដែល​មាន​បំណង​ដាក់​ពាក្យ​ប្តឹងរឿង​ប្រើ​អំពើ​​ហិង្សា​នេះ​ រីឯ​សហ​គ្រាស​ធ្វើ​ដែក​វិញ​នៅ​មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ប្តឹង​​ពី​បទ​ធ្វើ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ឡើយ​ទេ។ ការ​វាយ​តប់​គ្នា​នៅ​តាម​កន្លែង​រៀប​អាពាហ៍ពិពាហ៍​ និង​កន្លែង​ជប់​លៀង​ដោយ​សារ​រាំ​ច្រង៉េងច្រង៉ាង​ ឬ​ក៏​ដោយ​សារ​ស្រី​នោះ​​វាជា​រឿង​សាមញ្ញ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​៕​ស៊ុយឈាង​

សេច​ក្តី​កែ​តម្រូវ

អត្ថ ​បទ​នេះ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ ​ខែកុម្ភៈ​ ដោយ​មានការភាន់ច្រឡំឈ្មោះ​មួយ​ចំនួនៈ​​​ លោក ​ពូ ផស្ស មេ​ភូមិ​ក្រាំង​អង្រ្កង​ សូម​កែតម្រូវ​មក​លោក  ពៅ​ ផុស​ វិញ,​ លោក ពែក​ វណ្ណៈ​ សូម​កែតម្រូវ​មក​លោក ប៉ិ​ វណ្ណៈ​ វិញ​, លោក ម៉េក​ ម៉ី​ សូម​កែតម្រូវ​មក​លោក​ ម៉ក់ ម៉ី  វិញ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស