28.5 C
Phnom Penh

បុរស​ខេត្ត​កណ្តាលម្នាក់ផឹក​ថ្នាំ​កណ្តុរ​​សម្លាប់​ខ្លួនបន្ទាប់ពី​រំលោភ​ហើយ​សម្លាប់អតីត​គូដណ្តឹង​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​ និង​មន្ត្រីឃុំ​បាន​និយាយ​កាល​ពី ម្សិល​មិញថា នគរបាល​កំពុង​រង់ចាំ​​​​​ឲ្យ​​បុរស​​ម្នាក់​​ដឹង​ខ្លួន​វិញ​ បន្ទាប់​ពី​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ដើម្បី​ចាប់​ខ្លួន​ពីបទ​​រំលោភ​ ហើយ​សម្លាប់​អតីត​គូ​ដណ្តឹង​របស់​ខ្លួន​​ក្នុង​ខេត្ត​កណ្តាល​កាល​ពីថ្ងៃ​អាទិត្យ​។

លោក​ សេង ស្រាង អធិការ​រង​នគរ​បាល​ស្រុក​ ពញាឮ​បាន​មាន​ប្រសាសន៍​ថា ភឿន នី  អាយុ​២៣​ឆ្នាំ បាន​ផឹក​ថ្នាំ​កណ្តុរ​ហើយ​ត្រូវ​បាន​នគរបាល​ប្រទះឃើញ​​​សន្លប់​​​​នៅផ្ទះ​របស់​ខ្លួន​។​គ្រួសារ​​ជន​រង​គ្រោះ​​​បាន​ជូន​ដំណឹង​ទៅ​នគរ​បាល​ថា សព​របស់​ស្ត្រី​​​រង​គ្រោះ​ត្រូវ​​បាន​ប្រទះ​​​​ឃើញ​នៅក្នុង​ចម្ការ​ស្វាយ​មួយនៅ​ម៉ោង​២​រសៀល​។

នគរបាល​បាន​បញ្ជូន​ ភឿន នី ទៅ​កាន់​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​​​​​បាន​រង់ចាំ​ឲ្យ​ជន​នេះ​ដឹង​ខ្លួន​វិញ​។ លោក សេង ស្រាង បាន​មាន​ប្រសា​សន៍​ថា “បន្ទាប់​ពី​បាន​រំលោភ​ និង​សម្លាប់​គូ​ដណ្តឹង​របស់​ខ្លួន​​ហើយ​​ ជន​សង្ស័យ​រូប​នេះ​បាន​ព្យា​​​យាម​ធ្វើ​អត្ត​ឃាត​ ប៉ុន្តែ ត្រូវ​បាន​ជួ​យ​សង្គ្រោះ​ ហើយ​​​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ” ដោយ​លោក​បន្ថែម​ថា នៅ​ពេល​បុរស​រូប​នេះដឹង​ខ្លួន​វិញ​យើង​នឹង​​​ចាប់​ខ្លួនតែម្តង​។

យោង​តា​មលោក អ៊ី កាវីន នាយ​ប៉ុស្តិ៍​បាន​ឲ្យដឹង​ថា ភឿន នី បាន​សម្លាប់​ ហាន ស្រីនាង អាយុ​១៨​ឆ្នាំ​នៅម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​អាទិត្យ​​ បន្ទាប់​ពី​​បាន​ឌុប​នាង​តាម​ម៉ូតូរបស់​​​ខ្លួន​ទៅ​កាន់ចម្ការ​ស្វាយនៅ​​ចម្ងាយ​​ប្រហែល​៤០០​ម៉ែត្រ​​​ពីភូមិ ព្រៃកុ ល​ ឃុំឈ្វាំង។

លោក កាវីន បាន​មាន​ប្រសាសន៍​ថា ហាន​ ស្រីនាង​ និង​ ភឿន នី បាន​ស្រឡាញ់​​គ្នា ហើយ​​​បាន​ភ្ជាប់​ពាក្យ​កាល​ពីឆ្នាំ​២០​១៣​។  ទោះយ៉ាង​ណា គម្រោង​រៀប​ការ​របស់​ពួក​គេ​នៅពេល​អនាគត​បាន​បាក់​បែក​ដោយ​​សារ​ឪពុក​ម្តាយ​ស្ត្រី​រងគ្រោះ​មិន​យល់​ព្រម​​ឲ្យ​​កូន​ស្រី​របស់ខ្លួន​រៀប​ការ​​ជាមួយ​​ជន​សង្ស័យ​​​​​​​​​​រូ​ប​នេះ​ដែល​ពួក​គាត​់​គិត​ថា គ្មានការ​​ទទួល​ខុស​ត្រូវ​ ហើយ​ផឹកស៊ី​ខ្លាំងពេក។

លោក​បាន​មាន​ប្រសាសន៍ថា “ជន​សង្ស័​យ​​​បាន​និយាយ​ថា ខ្លួន​នៅ​តែ​ស្រឡាញ់​​គូ​ដណ្តឹង​របស់ខ្លួន​បើ​ទោះ​ឪពុក​ម្តាយ​របស់​នាង​បាន​ផ្តាច់ពាក្យ​ក៏​ដោយ​” ដោយ​​លោក​បន្ថែមថា ជន​សង្ស័យ​បាន​​ប្តេជ្ញា​ថា នឹង​យក​នាង​ធ្វើ​ប្រពន្ធ​​​​​​​ឲ្យ​បាន​នៅ​ថ្ងៃ​​ណា​មួយ​។

លោក ឃុន ឃិន នាយ​ប៉ុស្តិ៍​ឃុំ​បាន​មាន​​​ប្រសា​​សន៍​ថា កោសល្យ​វិច័យ​បាន​​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បា​ន​រំលោភ​មុន​ពេល​​សម្លាប់​ជាក្រោយ។ លោក​បាន​មាន​ប្រសាសន៍ថា “ជន​សង្ស័យ​​​​រូប​នេះ​បាន​រំលោភ​​​រួច​សម្លាប់​ ហើយ​បាន​​ទុក​ខោ​ក្នុង​របស់​ខ្លួន​ និង​ខោ​ក្នុង​របស់​នាង​នៅ​ក្បែរ​​​​កន្លែង​កើត​ហេតុ​”។ លោក ឃុន ឃិត មាន​ប្រសាសន៍​ថា “ស្ត្រី​រងគ្រោះមានស្លាក​ស្នាម​ត្រង់​ក​ដែ​ល​​បង្ហាញ​ថា នាង​ត្រូវ​ជនសង្ស័យ​រឹតក​សម្លាប់​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស