30 C
Phnom Penh

លោក​ ហ៊ុន សែន លើកឡើង​​​ថា លោក​​​ដឹង​​​ពី​ឥរិយាបថមិន​ល្អ​របស់អ្នក​ទារ​ភាស៊ី​តាម​ផ្សារ​​​​ចំពោះអាជីវករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រិះគន់​អ្នក​គ្រប់​គ្រង​ផ្សារ​​រដ្ឋ ទាំង​អស់​​ដែល​ទទូច​​ទារ​ភាស៊ី​ពី​អាជី​​វករ​នៅ​ពេល​ព្រឹក​ជាជាង​ពេល​រសៀល​ដោយ​លើក​ឡើង​ថា លោក​នឹង​បញ្ចប់​​ការ​អនុវត្ត​បែប​នេះ​ បន្ទាប់​ពីមាន​ការ​ត្អូញ​​ត្អែ​រ​ពីអាជីវករ​។

លោក​ ហ៊ុន សែន បាន​លើក​ឡើង​​នៅក្នុង​សុន្ទរកថា​នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “ពេល​ព្រឹក​ នៅ​ពេល​​អាជីវករ​មិន​​​​ទាន់​លក់​ដាច់​ផង​ អ្នក​ទារ​​ភាស៊ី​បាន​ទាត់​ធាក់​កញ្ច្រែង​បន្លែ​បាត់​ទៅ​ហើយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ឮ​​ពីទីផ្សារ​ថា​ អ្នក​លក់​បាន​ត្អូញ​ត្អែរ ហើយ​អ្នក​ទិញ​ក៏​បាន​ត្អូញ​ត្អែ​​រដែរ​”។

សព្វថ្ងៃ​ការ​គ្រប់​គ្រង​ផ្សារ​រដ្ឋ​ភាគ​ច្រើន​ប្រគល់ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន ប៉ុន្តែ​ លោក​ ហ៊ុន សែន បាន​បញ្ជា​​ឲ្យ​លោក ប៉ា សុ​ជា​តិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​ ដែល​​មាន​វត្ត​មាន​នៅ​ពិធីកាល​ពីម្សិលមិញ​ដែរ​នោះ ស៊ើប​អង្កេត​អំពីបញ្ហា​នោះ ហើយ​​ពិនិត្យមើល​ក្រុម​​​​ហ៊ុន​ទាំង​នោះ​កុំឲ្យ​ធ្វើ​បាប​អាជីវករ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ត្អូញ​ត្អែ​រដែរ​ថា អំពើ​អយុត្តិធម៌ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ មិន​ថាតូច​​​តាច​​​ប៉ុណ្ណា​​​​​​​ទេ គឺគេ​​​គិត​​​​​ថា ​​​មក​​​​​ពី​រូបលោក​​​ទាំង​​អស់​​​។ លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​ មាន​បញ្ហា​​​​ណា​​​មួយ​​​​ បញ្ហា​ដែល​បាន​កើត​ឡើង​នោះ​គឺ​ដោយសារ​នាយក​រដ្ឋ​មន្ត្រី។ ប្រសិន​បើ​អ្ន​ក​ទារ​ភាស៊ីតាមផ្សារ​​ទៅ​ទាត់​កញ្ច្រែង​ គេ​ថា​បណ្ដាល​មកពី​ ហ៊ុន សែន។ ប្រសិន​​បើ​ការ​ផ្ដន្ទាទោស​របស់​តុលាការ​​មិន​យុត្តិ​ធម៌ ក៏​បណ្ដាល​មកពី ហ៊ុន សែន”។

លោក​បាន​បន្ថែម​ថា ​ការ​ពិត​តុលា​ការ​ជា​ស្ថាប័ន​ឯករាជ្យ​ ហើយ​អ្នក​ទារ​ភាស៊ី​ធ្វើ​សកម្ម​ភាពនោះ​លោក​មិន​បាន​ដឹង​ទេ។លោក​ប្រាប់​​​ពួកគេ​ថា “សូម​អ្នក​ទារ​ភាស៊ីតាមផ្សារ​​ទាំង​អស់​កែប្រែ​ឥរិយាបថ​របស់​​ខ្លួន​ទៅ​៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស