31 C
Phnom Penh

បុរស​​​ជន​ជាតិ​​វៀត​ណាម​​​ពីរ​នាក់​​ត្រូ​​វ​បា​ន​​​ចាប់​​ខ្លួន​​​នៅ​​​​អា​កាស​យាន​​ដ្ឋាន​​​អន្តរ​​ជាតិ​​សៀ​ម​រាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​គ​យ​ម្នាក់​​​បា​នឲ្យ​ដឹង​កា​ល​​​ពី​ម្សិល​មិញ​​ថា​ ​បុរស​​ពី​រនាក់​​ត្រូ​វ​បា​ន​​ចាប់​​ខ្លួន​​កា​ល​​​ពី​យបថ្ងៃ​​​​អា​ទិត្យ​​​នៅ​​អា​កាស​​យាន​ដ្ឋាន​​​អន្តរ​​ជាតិ​​សៀម​​រា​ប​ ​​ដោ​យ​​​សារប៉ុន​​ប៉ង​​​រត់​ពន្ធ​​ភ្លុ​កដំរី​​​៧៩​គី​ឡូក្រាម​ ចេញ​​​ពី​ប្រទេ​ស​។

លោក ​​អង្គ ​សុខ​​​ណូ ប្រធាន​គយ​​​នៅ​ឯអា​កាស​​យា​ន​ដ្ឋាន​​​នេ​​​បាះ​ន​​ឲ្យ​ដឹង​ថា ​​បុរស​​ទាំង​​ពីរ​​​នាក់​នេះ​ ​ជា​​ជ​ន​ជាតិ​​​វៀតណាម​ ​​និ​ង​​​បា​ន​ព្យា​​យា​ម​​​ជិះ​​​យន្ត​ហោះ​​​ទៅ​កាន់​ប្រទេ​ស​កូរ៉េខាង​​ត្បូ​ង​​​​​ដោ​យ​មា​ន​​​វ៉ា​​​លិសច្រក​​​​​ពេញ​ទៅ​​​ដោ​យ​ភ្លុកដំរី​​ ​​ដែល​​ពេល​នោះ​​​ពួ​ក​គេ​​ត្រូ​​វ​បា​ន​​​ចាប់​ខ្លួ​ន​។ លោក​​បា​ន​មា​ន​​ប្រ​សាសន៍​ថា​ “ដំបូ​ង​ ពួ​ក​​​គេ​​បា​ន​​​បដិ​សេធ​​ថា វ៉ាលិស​​​ទាំ​ង​បី​​នោះមិ​ន​មែ​ន​​​​ជា​​​របស់​​ពួ​កគេទេ ប៉ុន្តែ​​​នៅ​ពេល​យើង​​ពិ​និត្យ​លេខ​​​លិខិត​ឆ្លង​ដែនទៅ​នឹង​​​​អី​វ៉ាន់​​​នេះ ​​​ឃើញ​​​ថា ​​វា​ដូ​ច​​គ្នា​​​”។

លោក ​​សុខ​​ណូបា​ន​ឲ្យ​ដឹង​ថា  ​​​នេះ​​ជា​ការ​​​​ចាប់​​​បាន​ភ្លុក​​ដំ​រី​ដំ​​បូ​ង​ហើយ​​​ក្នុ​ង​ឆ្នាំ​នេះ​  ប៉ុន្តែ​ថា កាល​​ពី​ឆ្នាំ​​​ទៅ ​​អ​្នក​​​ប៉ុ​ន​ប៉ង​​រត់​ពន្ធ​ភ្លុ​កដំរីចំ​នួន​​​​ប្រាំនាក់ត្រូ​វ​​បា​ន​​ចាប់​ខ្លួន។ លោក ​សុខណូ ​​បា​ន​បន្ថែម​​​ថា​ “យើង​បា​ន​ប្រគល់​​​បុ​រស​​​ជន​​​ជាតិ​វៀត​ណាម​​​ទាំ​ង​​​នោះទៅមន្ត្រី​​ព្រៃ​​​ឈើ​​របស់​យើង​ដើម្បី​​ចាត់​​​កា​រតា​ម​​នី​តិ​​វិធី​​តុ​លា​ការ​កា​ល​​ពី​យ​ប់​មិញ​ ​និ​​ង​បញ្ជូន​ភ្លុក​ដំរី​នេះ​​​ទៅ​រក្សា​​​ទុក​​​នៅ​​​ទី​ស្នាក់​កា​រ​​គយ​ក្នុ​ង​រាជ​​ធា​​​នី​ភ្នំ​ពេញ”។ ភ្លុ​ក​ដំ​រី​​ត្រូ​​វ​​​បា​ន​គេ​ជឿ​ថា ​នៅ​ក្នុង​បណ្តាប្រទេ​ស​​​ខ្លះ​នៅ​​អា​ស៊ី ដើម្បី​​​ធ្វើ​​​ជា​ឱ​សថ​ ​ដែល​​នាំ​​ឲ្យ​មា​ន​កា​រ​​​ជួ​ញ​​​ដូ​រភ្លុ​ក​​​នេះ​​ខុស​​ច្បាប់​​​នៅ​ក្នុ​ង​តំ​បន់​៕ ​ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស