38 C
Phnom Penh

នគរ​បាល​ចាប់ខ្លួន​ជន​ជាតិ​ចិន​១២នាក់​​នៅ​ភ្នំពេញ​ពាក់​ព័ន្ធ​​​ការ​គំរាម​ទារប្រាក់​តាម​អីុនធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​បាន​និយា​យ​កាលពីម្សិល​មិញ​​ថា ជន​ជាតិ​ចិន​១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពីថ្ងៃ​ច័ន្ទ​ក្នុង​រាជ​ធានីភ្នំពេញ​ចំពោះ​​ការ​​ជាប់​​ពាក់ព័ន្ធ​នឹ​ង​ការ​គំរាម​ទារ​ប្រាក់​តាម​​ប្រព័ន្ធ​អុីនធើណិត​។ លោក អុី សុឃី ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា នគរ​បាល​បាន​តាម​ដាន​ជន​សង្ស័យ​ទាំង​នេះ​រយៈពេល​១ខែ​មុន​​ពេល​ចាប់​ខ្លួន​ពួកគេ​។

លោក​ឧត្តម​សេនីយ៍ទោ សុឃី បាន​មាន​ប្រសាសន៍​ថា“ ម្សិលមិញ [ថ្ងៃ​ច័ន្ទ] នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល​ យើង​បាន​ចុះ​បង្ក្រាប​ពួកគេ​នៅ​ផ្ទះ​មួយ​ដែល​ពួក​គេ​បាន​ជួល​ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក”​។
ជន​ជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅទីនេះ ហើយ​ត្រូវ​បាន​និរទេស​​ក្នុង​​រយៈ​ពេល​ពីរ​ឆ្នាំ​​មកនេះ​ពាក់​ព័ន្ធ​ផែន​ការ​ស្រដៀង​គ្នា​ ដែលជារឿយៗ ​ពាក់​ព័ន្ធ​នឹង​ការ​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ក្នុង​ប្រទេស​ចិន​ ហើយ​ប្រាប់​ពួកគេ​ថា គណនី​ធនាគារ​របស់​ពួកគេ​ត្រូវ​បាន​​គេ​លួច​ចូល​​ ហើយ​ពួក​គេ​ត្រូវ​តែ​ផ្ទេរ​​ប្រាក់​របស់​ខ្លួនចេញ​។

កាលពីម្សិលមិញ គេ​មិនទាន់​ច្បាស់​ថា តើ​ជន​ជាតិ​ចិនទាំង​១២​នាក់​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ច័ន្ទ​នោះ ជា​ផ្នែក​មួយ​នៃ​ក្រុម​ឆបោក​ប្រាក់​ដ៏ធំឬ​យ៉ា​ង​ណា​ឡើយ​។ ប៉ុន្តែ​លោកឧត្តមសេនីយ៍​ទោ សុឃី បាន​​បញ្ជាក់​ថា មនុស្ស​២៨​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែ​វិច្ឆិកា ពីបទ​ឆបោក​តាម​ប្រព័ន្ធ​អុីនធើណិត​នៅ​​ភូមិគ្រឹះ​មួយ​ក្បែរ​នោះ​​ក្នុង​សង្កាត់​ទឹក​ល្អក់​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស