27.5 C
Phnom Penh

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះ​សីហនុ​មាន​ទំនិញ​ឆ្លង​កាត់​កាន់​តែ​ច្រើ​ន​ឡើង​ៗ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​មន្ត្រី​កំពង់​​ផែម្នាក់​បាន​ឲ្យ​ដឹង​ថា  ទម្ងន់​សរុប​នៃ​ទំនិញ​ដែល​ដឹក​ឆ្លង​កាត់​កំពង់​​ផែ​ស្វយ័តក្រុង​ព្រះ​សី​ហនុ​ កាល​ពី​ខែ​មករា​ បាន​កើន​ឡើង​២៦​ភាគរយ​បើ​ធៀប​​​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣​។

ទំនិញ​ជាង​៣០៩.២០០​តោន​បាន​ឆ្លង​កាត់​​​កំពង់​​ផែ​ក្រុង​ព្រះ​សីហនុ​កាល​ពី​ខែ​មុន​ ពោល​​​គឺ​ខ្ពស់​ជាង​កាល​ពី​​ខែ​មករា​ឆ្នាំ​២០១៣​ដែល​មាន​​ទំនិញ​ឆ្លង​កាត់​​ត្រឹម​តែ​២៤៤​.​៧១០​តោន​​​នោះ​។

លោក​ ជា​ សម្បត្តិ​ ប្រធាន​ទទួល​បន្ទុក​ផ្នែក​ស្ថិតិ​និង​ផែន​ការ​នៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​ទំនិញ​ដែល​ត្រូវ​បាន​ដឹក​ឆ្លង​កាត់​កំពង់​ផែ​គឺ​ជា​សញ្ញា​មួយ​នៃ​កំណើន​សេដ្ឋ​កិច្ច​។តួលេខ​នៃ​ទំនិញ​សរុប​ដែល​បាន​ឆ្លង​កាត់​កំពង់​​ផែ​ក្រុង​ព្រះ​សីហនុកាល​ពី​​ឆ្នាំ​២០១៣​មាន​ទម្ងន់​៣, ០១​​ លាន​តោន​ ជា​តួលេខ​មួយ​ដែល​លោក​ ជា​ សម្បត្តិ រំពឹង​ថា អាច​នឹង​កើន​ឡើង​លើស​ពី​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ ជា​ សម្បត្តិ​ បាន​មាន​ប្រសា​សន៍​ថា “ យើង​បាន​នាំ​ចេញ​ស្រូវ​យ៉ាង​ច្រើន​ទៅ​កាន់​​ប្រទេស​ជា​ង​៣០​​​។ ហើយ​សម្លៀក​បំពាក់​ក៏​នៅ​តែ​ជា​ផលិត​ផល​ដ៏​សំខាន់​មួយ​ទៀត​ដែល​យើង​បាន​នាំ​ចេញ​”។ ក្នុង​ចំណោម​ផលិតផល​នាំ​ចេញ​សរុប​កាល​ពី​ឆ្នាំ​មុន​របស់​ប្រទេស​កម្ពុជា​ សម្លៀក​បំពាក់​និង​ផលិត​ផល​វាយនភណ្ឌ​​ មាន​រហូត​ដល់​ទៅ​​៨០​ភាគ​ហើយ​បើ​គិត​ជា​ទំហំ​ទឹក​ប្រាក់​វិញ​គឺ​ស្មើ​នឹង​ ៥, ៥៣ ពាន់​លាន​ដុល្លារ​៕​ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស