39.4 C
Phnom Penh

អភិបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដាក់ចេញ​នូវ​ចំណាត់ការ​ ដើម្បី​បិទ​ហាង​មានសកម្មភាព​ជក់បារី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង ​កាលពី​ម្សិលមិញ​ថា លោកនឹង​បិទ​បារដែល​មានសកម្មភាព​ជក់​បារី  ​(បារស៊ីសា)ដែលមាន​អតិថិជនជក់​ថ្នាំ​ ដោយ​ប្រើខ្សៀ​តាម​របៀប​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ភាពពេញ​និយម​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

ខណៈដែល​លោក​អភិបាលរាជធានី​បាន​កត់​សម្គាល់​ថា គ្មាន​អ្វី​ខុស​ច្បាប់​ទាក់ទង​នឹង​​ខ្សៀ​ ឬ​ថ្នាំ​ជក់​ លោក​បាន​ប្រាប់​ក្រុម​មន្ត្រី​ចំនួន​៤០០នាក់​នៅ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​សាលា​រាជធានី​ភ្នំពេញថា ផលិតផលទាំងអស់​នេះ​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​រយៈ​ពេល​យូរ​ ដូច្នេះ​ហើយ លោកក៏ស្នើ​សុំការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ ដើម្បី​បិទ​បារទាំង​នេះ។លោក​បាន​មាន​ប្រសាសន៍​ថា “ ថ្ងៃ​នេះ​ខ្ញុំ​នឹង​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល ​និង​សុំ​ឲ្យ​មាន​ការ​យល់​ព្រម​នឹង​សំណើ​នេះ​ដើម្បី​បិទ​ហាង​ដែលមាន​ការជក់​បារី​ទាំង​អស់​។ លោក​បានបន្ថែមថា ឆ្នាំ​មុន​ យុវជន​កាន់​តែ​ច្រើន​ឡើងៗបាន​​ជក់​ខ្សៀ​”។

លោក ប៉ា សុជាតិ​វង្ស បានមានប្រសាសន៍​បន្ថែម​ទៀត​ថា “ មិន​អាច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បារស៊ីសា​ទេ ព្រោះ​វា​មិន​ជា​ថ្នាំ​ញៀនទេ​​។ ប៉ុន្តែ យើង​ត្រូវ​តែ​បិទ​ហាង​ទាំង​នេះ ពីព្រោះ​​​ វា​មាន​ផល​អាក្រក់​ដល់​យុវជន​របស់​យើង”។

កាលពី​ឆ្នាំមុន​ បារស៊ីសាមាន​​ចំនួន​កាន់​តែ​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​អតិ​ថិជន ម្ចាស់​ ដែល​បាននិយាយ​ថា​ ពីមុន​មាន​បារ​ស៊ីសា​ចំនួន​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវ​មាន​ប្រហែល​ជា​៣០​កន្លែង​នៅ​ទូទាំង​រាជ​ធានី។នៅ​ឯ​បារ Hookah Bar តាម​ផ្លូវ​លេខ​១១០​កាលពី​ម្សិលមិញ ម្ចាស់​បារ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅថា ដា បាន​និយាយ​ថា លោក​​បាន​ចំណាយ​​ប្រាក់​ច្រើន​ណាស់​ ដើម្បី​បង្កើត​បារ​ដែលចាប់​ផ្តើមបើក​ដំណើរការ​កាលពី​១០​ខែ​កន្លង​មក​នេះ​ មិន​មែន​ដើម្បី​ឃើញ​ឲ្យ​បិទ​​ទេ​។ លោក​បាន​សួរ​ថា “ ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជាង​១០០.០០០​ដុល្លារ​នៅ​កន្លែង​នេះ ហើយ​​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ច្បាប់​ ដូច្នេះ តើ​ពួកគេ​​បិទ​ហាង​​របស់​ខ្ញុំ​ដូចម្តេច​ទៅ​?”។ បារ Hookah Bar ក៏​ដូចជា​ បា​រ​ស៊ីសា​បី​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចុះ​ទៅពិនិត្យ​កាល​ពី​ម្សិលមិញនោះ មាន​​ស្លាកប្រកាស​នៅ​ខាង​​ក្រៅថា សិស្ស​ ឬ​អ្នក​អាយុ​ក្រោម​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យចូល​​ក្នុង​បារ​នេះ​​ឡើយ​។

អ្នកស្រី​ ផុន សុខឃា អ្នក​គ្រប់គ្រងនៅ​បារ​ Harem ជាបារស៊ីសា ដែល​បង្កើត​ឡើង​យូ​រ​មក​ហើយ​នៅ​មាត់​ទន្លេ​បាន​ឲ្យ​ដឹង​ថា យុវជន​កាន់តែ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ទៅលើការ​ជក់​ស៊ីសា ក៏​ប៉ុន្តែ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បារ​នេះ​ឡើយ​។ អ្នកស្រី​បាន​និយាយថា “ ក្នុង​ឆ្នាំ​២០១៣​មាន​អតិថិជន​កាន់​តែ​ច្រើន​ឡើងៗ​ចង់​ជក់​ស៊ីសា។ មាន​អតិថិជនសុទ្ធ​តែ​ក្មេង​ៗ​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មើល​ទៅ​ដូច​ជា​សិស្ស​សា​លា​ ឬ​ស្លៀកពាក់​ឯកសណ្ឋាន​ ពួកគេ​មិន​អាច​ចូល​ក្នុង​បារ​បាន​ឡើយ”។​​ អ្នកស្រី​បាន​បន្ថែម​ថា បារ​ Harem មិន​បាន​ឆែក​ឆេរ​រក​​អត្ត​សញ្ញា​ណ​​ឡើយ​ប័ណ្ណ។

នៅ​បារ​ Hookah លោក ដា បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​សាលា​រាជធានី​ប៉ុន​ប៉ង​បិទ​បារ​របស់​លោក​ បារស៊ីសា​ នឹង​រួម​កម្លាំងគ្នា​ដើម្បី​ប្រឆាំង​ ​នឹង​រដ្ឋា​ភិបាល​។លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​បិទ​បារ​របស់​ខ្ញុំ ខ្ញុំ​មិន​អាច​ឈប់​បាន​ឡើយ​។ ក៏​ប៉ុន្តែ មាន​បារស៊ីសា​ប្រហែល​ជា​៣០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​នេះ ហើយ​យើងនឹង​រួម​គ្នា​បង្កើត​សហជីព​មួយ​ប្រឆាំង​នឹង​បទ​បញ្ជា​នេះ ពីព្រោះ​អ្វី​ៗ​ដែល​យើង​ធ្វើ​គឺ​ស្រប​ច្បាប់”។

ទោះ​បីជា​យ៉ាងណា យុវជន គង់ សុខន អាយុ​១៩ឆ្នាំ​ដែល​អង្គុយ​ជាមួយ​មិត្តភក្តិ​ពីរ​នាក់​ទៀត​នៅ​បារ​ Harem កាលពី​ម្សិលមិញ ទំនង​ជា​មិន​បារម្ភ​​ដោយ​សារ​ការ​គំរាម​របស់​លោក​អភិបាលនោះ​ទេ​​។ យុវជន​រូប​នេះ​បាន​និយាយ​ថា “ យើង​ឧស្សាហ៍​មក​ទីនេះ​ ក៏​ប៉ុន្តែ ប្រសិន​បើ​រដ្ឋាភិ​បាល​គិត​ថា វា​ជា​បញ្ហា​មួយ​ ហើយ​បិទ​បារ​នេះ វា​មិន​អាក្រក់​ពេក​ទេ។ ខ្ញុំ​អាច​ទៅ​ទិញ​អីវ៉ាន់​ឬដើរ​លេង​បាន។ វា​គ្រាន់​តែ​ជា​ទី​កន្លែង​មួយ​សម្រាប់កំសាន្ត​ចិត្ត​ប៉ុណ្ណោះ​” ៕ ​ប៊ុននី

(រាយាការណ៍​បន្ថែម​ដោយ សេក ឧត្តម​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស