32 C
Phnom Penh

ម្ចាស់​​ស៊ី​​សា​​​បា​រ​យ៉ាង​​​តិច​១៥​កន្លែ​ង​ ​​បិទ​​​ហា​ង​​ជា​​​បណ្តោះ​​​អា​សន្ន​ ​បន្ទាប់​​​​ពី​រដ្ឋា​​ភិ​បាល​​​​ព្រមា​ន​ឲ្យ​​បិទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់ស៊ី​​​សា​​​បា​រ​​យ៉ាង​​​​តិច​១៥​​ក​ន្លែ​ង​​​​បា​ន​បិទ​​​ហា​ង​​​​របស់​​ខ្លួ​ន​ជា​​​បណ្តោះ​អា​សន្ន​កា​ល​​​ពីម្សិល​មិ​ញ​ ​​មួ​យ​​ថ្ងៃ​​បន្ទាប់​​​ពី​​លោក ​​ប៉ា សុ​ជាតិ​​វង្ស ​​អ​ភិបាល​​​រាជ​ធា​​​នី​ភ្នំពេញ​​​​បា​ន​​ប្រកាស​ផែន​កា​រ​​ឲ្យ​​​បិទ​​​​​ទី​​កន្លែ​ង​បែ​បនេះ​ ​ពី​ព្រោះ​លោក​ជឿ​​ថា ​​កា​រ​​​​ជ​ក់​​​ខ្សៀនេះ ​​ធ្វើ​ឲ្យ​​​​ប៉ះពាល់​​​ដល់​​​យុ​​វ​ជន​ ​និ​ង​​​មិ​​ន​​​អាច​ឲ្យ​ពួក​​គេ​​អា​ន​សៀវ​​ភៅ​បា​​ន​។

​​​​វា​​​ទំ​នង​​​ថា លោក ប៉ា ​​សុ​​ជាតិវង្ស ​មិ​នមែន​ធ្វើ​​យុទ្ធ​​​នា​​​ការ​​​នេះ​តែ​ឯ​ង​​ប្រឆាំ​ង​នឹ​​​ង​​បារ​​​​ដែល​​​​កំ​​ពុ​ង​​ពេញ​​និ​យម​​​ក្នុង​​ចំ​ណោម​​​យុ​វ​ជន​​ក្នុង​​​រាជ​ធា​នី​ភ្នំ​​ពេញ​ និង​​រី​ក​​រា​​ល​​ដាល​​ទូ​ទាំ​ង​​រា​ជ​​ធា​​នីនោះ​​ឡើយ​។ ​លោក ​កែ គឹ​ម​យ៉ាន ​ប្រធា​ន​​អាជ្ញា​ធរ​​​ជាតិ​​ក​ម្ចា​ត់​គ្រឿងញៀ​ន ​​បា​ន​​សរសេរ​លិខិត​​​​ទៅ​លោកនា​​យក​រដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន ​​កា​ល​​ពី​ថ្ងៃ​​​អ​ង្គារ​ ​ដោ​យ​​ជំ​​រុ​ញ​ឲ្យ​លោក​​បិទ​​បា​រ​ទាំ​ង​​នោះ​។

ម្ចាស់​​​​​ស៊ីសា​​បា​រមួ​យ​កន្លែ​ង​ ​ដែលគ្រាន់​​តែប្រាប់​ឈ្មោះ​ថា ​​ដា​ ​​បា​ន​ឲ្យដឹង​ថា ​​​ខ្លួ​ន​​ត្រូ​វ​​បា​ន​មន្ត្រី​​នគរ​បាល​​សង្កាត់​ផ្សារ​កណ្តាល១ ព្រមា​ន​​​រួ​​ច​ហើយ​​​​​ថា​ ​គាត់​​ត្រូវ​បិទ​​​អា​​ជីវ​កម្ម​ ដែល​​​​​​គាត់​​​​បា​ន​វិ​និ​យោគ​​ប្រាក់​ចំ​នួន​​១០០.​០០០​​​​ដុល្លារ​។ ម្ចាស់​​បារ​​រូ​​បននេះ​​​បា​ន​ឲ្យ​​ដឹង​ថា “ ពេល​​​នេះ​ យើង​នឹ​ង​​បិទស៊ីសា​​​​បារ​​​​​របស់​​យើង​​​ជា​បណ្តោះ​​​អា​សន្ន​ ប៉ុន្តែ​​​យើ​ង​​​​មិ​ន​ចង់​ឲ្យ​​​សាលា​​​រាជ​​ធា​​នី​ ​និ​ង​រដ្ឋា​​ភិ​បាល​ធ្វើ​ឲ្យ​​រឿ​ង​នេះ​ខុស​​​ច្បាប់​នោះ​ទេ​។ សូ​ម​សាលា​​រាជ​ធា​​នី​​​បង្កើត​ច្បាប់​​មួ​យ​ ​និ​ង​ចេញ​​​អាជ្ញា​​​ប័​ណ្ណ​​ដល់​​​​អា​​​​ជី​វ​កម្មស៊ីសាបារ​ ​​បើ​​មិ​ន​ដូច្នោះ​​ទេ ម្ចាស់​​​ហា​ង​នឹ​ង​ខាត​​បង់​​​ប្រាក់យ៉ាង​​ច្រើន”​។​​​ម្ចាស់​​បារ​​​រូ​​ប​នេះ​​​បាន​​ឲ្យ​ដឹង​ថា “ ស៊ី​សា​មិន​មែ​ន​​ជា​​ថ្នាំ​​ញៀន​​​ទេ ​​ហើយ​​​វា​​ពេញ​​​និ​យម​​​នៅ​​​​​អឺ​រ៉ុប​ដែរ​។ ​រដ្ឋា​​​​ភិ​បាល​បា​ន​​និ​យា​យ​ថា​ ​​យើង​​មិន​ត្រូ​វ​បា​ន​​អនុ​ញ្ញា​ត​​ឲ្យ​​​បម្រើ​​សិស្ស​​​ទេ​​ប៉ុន្តែ​​​អា​​ជី​​​វ​កម្ម​​​​របស់​​យើង​​ក៏​បម្រើ​​ភ្ញៀវ​​ទេសចរ​ផង​ដែរ”​។

នៅ​ក្នុង​លិខិ​ត​​​​មួ​យ​​ច្បាប់​​​ជូ​ន​​លោក ហ៊ុន ​​សែន ​លោក​​ កែ គឹម​​យ៉ាន ​​ប្រ​​ធា​ន​អាជ្ញាធរ​ជាតិ​​កម្ចាត់គ្រឿង​​​ញៀន​​បាន​មា​ន​ប្រ​សាស​​ន៍​​ថា ​​អ​ង្គភា​ព​​ប្រ​ឆាំ​ង​​​គ្រឿ​ង​​​ញៀ​ន​នេះ ​ត្រៀ​ម​​​ជួ​យ​​បិទ​​​បារ​​ទាំង​​នេះ ​ប្រសិ​ន​​​​បើ​ទទួល​​​បា​ន​​​​បទ​​បញ្ជា។លោក​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “ យើង​​ចង់​ឲ្យ​​​សម្តេច ​​ហ៊ុន ​សែ​ន ​​​អ​នុ​ញ្ញា​ត​ឲ្យ​​​យើង​​បិទ​​​ស៊ីសា​​បា​រ​ទំា​ង​អស់​ ​ជា​​​ពិ​សេស​​នៅ​ក្នុង​រាជ​ធា​​នី​ភ្នំ​​ពេញ​​ ​​ពី​​ព្រោះមា​ន​ស៊ីសា​​​បារ​​​ច្រើន​ ​និ​ង​​​ប៉ះ​​ពាល់​​​ដល់​​សិស្សទាំ​ង​​​ឡាយ។ ​នៅ​តា​ម​​ខេត្តផ្សេង​ទៀត ​សិស្ស​​សាលា​​​​​នៅ​​ទី​​​នោះក៏​​​ចង់ព្យា​​យាម​​ជក់​​ស៊ីសា​​​ដែរ ​ដូច្នេះ​​​បន្ទាប់​នេះ ​​អាជ្ញា​ធរ​ផ្សេងទៀត​ត្រូ​វ​​អ​នុ​វត្ត​​​បទ​បញ្ជា​ឲ្យ​បិទ​​បារ​​ទាំ​ង​​​នោះ​ ​ពី​ព្រោះ​​​​​អ្នក​ខ្លះ​​គិត​ថា ​​វា​​ក៏​
​​ជា​​ប្រ​​ភេទ​​​គ្រឿ​ង​​​ញៀ​ន​ដែរ”​។

​​ទាក់​​​ទ​ង​បា​ន​​តា​ម​​​​ទូរ​​ស័​ព្ទ លោក ​​មា​ស ​​វីរិទ្ធ​​អ​គ្គ​​​លេ​ខា​​​ធិ​កា​រ​​​​នៃ​​​អាជ្ញា​​ធរ​​ជាតិ​​កម្ចាត់​​គ្រឿង​​ញៀន​​បា​ន​មា​ន​​​ប្រ​សាស​​ន៍​ថា​ ​ស្ថា​​ប័​ន​កម្ចាត់​​គ្រឿង​​ញៀន​​​នឹ​ង​​​ជ​ួយ​​​អ​នុ​​វត្ត​​​​បទ​​បញ្ជា​​​ ​ប្រសិ​ន​​បើ​​​​​​ចេញដោយនា​​យក​រដ្ឋ​ម​ន្ត្រី​​។​លោក ​វី​​រិទ្ធ ​​បា​ន​​មា​ន​ប្រ​សាស​​ន៍​​បន្ថែម​​​ទៀត​​ថា “ វា​មិនមែ​ន​​​ជា​​​គ្រឿង​​​​ញៀន​​​ទេ​ ក៏​ប៉ុន្តែ​​​យើង​​ត្រូ​​វ​​ធ្វើ​​តា​ម​បទបញ្ជា​​​​របស់​រដ្ឋា​​ភិ​បា​ល​ ​ពី​​ព្រោះ​​​នៅ​​ក្នុ​ង​សង្គម មនុស្ស​​​ជា​ច្រើន​​មា​ន​ការ​បា​រម្ភ​​ថា ​​កូ​ន​​​ៗ​​​របស់​​​ខ្លួន​​​នឹ​ង​មិន​​​ទៅ​រៀ​ន​ឡើយ”​៕ ​​ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស