35 C
Phnom Penh

មហា​សេដ្ឋី​​ក្រុម​​ហ៊ុន​សំ​​ណ​​ង់​សូម​អភ័យ​ទោស​​​ចំ​​​ពោះកា​រ​​​ចោទ​ប្រកាន់​​រដ្ឋ​មន្ត្រី​​ក្រសួ​ង​​​​​ពា​​ណិជ្ជ​កម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហា​​​សេដ្ឋីសំណង់​​ម្នា​ក់​​​ដែល​​កន្លង​មកបា​ន​​ចោទ​​​ប្រកា​ន់​លោក ស៊ុន ចាន់​ថុល ​​​ដែល​ជា​​​បង​​​ថ្លៃ​​​​​​​របស់​​ខ្លួន ​​ថា​​​​បា​ន​ប្រឌិ​ត​​ករណី​​​ព្រហ្ម​ទ​ណ្ឌ​ដ៏​​​ធំ​​មួ​យ​​ ដើម្បីទទួល​បា​ន​​​ចំ​​​ណែ​ក​​នៃ​ទ្រព្យ​​សម្បត្តិ​​​​​​​​ដ៏​​ធំនៅ​ក្នុ​ង​​​គ្រួសារ​​នេះ ​​បា​ន​ដកការ​​ចោទ​ប្រកាន់​​​របស់​​​​ខ្លួន​​នៅ​ក្នុ​ង​លិ​ខិត​​សុំ​​​អ​ភ័យ​​​ទោស​មួយ​។


​លោក ខូ​វ ផល្លាបុត្រ ​ប្រធា​នក្រុម​​​ហ៊ុន​សំ​ណ​ង់​ Khaou Chuly MKK Co. ​​ជា​ក្រុម​​ហ៊ុន​​បង្កើត​​​ឡើង​​លោក ខូ​វ ​ជឺលី ​ជា​ឪ​​ពុ​ក​​​​របស់​​​​​លោក​ បា​នផ្ញើ​​លិ​​​​ខិ​ត​​​មួ​យ​​ច្បាប់​​ទៅ​លោក ​​ចាន់​​ថុល ​​​កា​ល​​ពី​ក្នុ​ង​​ខែ​​​វិច្ឆិ​កា​ ​​ដោ​យ​សុំ​​ទោចំ​​​ពោះ​កា​រ​​ចោទ​​​ប្រកាន់​​លោក​រដ្ឋ​ម​ន្ត្រី​​ក្រសួ​ងពាណិជ្ជកម្ម​ថា បាន​មួល​បង្កាច់​ម្ដាយ​ចុង​របស់​ខ្លួន​ឈ្មោះ ខូវ សេង​ចន្តា ដែល​ជាប់​ពន្ធ​នាគារ​រយៈពេល​២០​ឆ្នាំ​ពីបទ​មាន​គម្រោង​ចាប់​រំលោភ​ហើយ​សម្លាប់​ភរិយា​ និង​កូន​ស្រី​របស់​លោក ស៊ុន ចាន់​ថុល។

​លិខិត​នេះ​មាន​ខ្លឹម​សារ​ថា លោក  ផល្លាបុត្រ បាន​ផ្ញើ​លិខិត​នេះ​ដែល​លោក​បាន​ចុះ​ហត្ថ​លេខា​ និង​ផ្ដិត​មេដៃ​ថា “ សូមអភ័យទោស​ចំពោះ​កំហុស​​របស់​លោក​ និង​សូមកុំ​ឲ្យ​អ្នក​នៅ​ក្នុង​ ​ឬនៅ​ក្រៅ​ប្រទេស​យល់​ខុស​អំ​​ពី​​ក្រុម​គ្រួសារ​របស់​ឯក​ឧត្តម​ ចាន់ថុល​”។​លោក​ ផល្លាបុត្រ​ បាន​សរសេរ​ថា “ ពាក្យ​សម្តីដែល​ខ្ញុំ​បាន​ចោទ​ប្រកាន់​ឯក​ឧត្តម​ ស៊ុន ចាន់ថុល និង​លោកជំទាវ​ ស៊ុន សូថា [ភរិយា​របស់​លោក ចាន់​ថុល និង​ជា​បង​ប្អូន​ស្រី​របស់​លោក ផល្លាបុត្រ ] ថា បាន​បង្កើត​រឿង​ក្ដីនេះ​ក្នុង​គោល​បំណង​ចោទ​អ្នកស្រី​ សេង ចន្តា និង​ឈ្មោះ ឡាយ ហួង ដើម្បីកាន់​កាប់​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក ខូវ ជឺលី គឺ​ជា​ការ​យល់​ខុស​ ហើយ​ពិ​ត​ជា​ខុសទាំង​ស្រុង​​”។លិខិត​នេះ​បា​ន​ឲ្យដឹង​​បន្ត​ទៀត​ថា “ ឯក​ឧត្តម​ ស៊ុន ចាន់ថុល និង​លោកជំទាវ​ ស៊ុន សូថា មិន​ដែល​ចង់​បាន​ទ្រព្យ​សម្បត្តិ​ពី​គ្រួសារ​របស់​លោក ខូវ ជឺលី សូម្បី​តែ​១​ដុល្លារ​”។ លោក ផល្លាបុត្រ បាន​ឲ្យ​ដឹង​ថា លោក​ដឹង​ថា លោកស្រី សេង ចន្តា និង​ ឡាយហួង ជា​ស្ត្រី​ ដែល​លោក​ចាត់​ទុក​ថា ជា​ស្រី​កំណាន់​​របស់​គាត់​ តាមពិត​គឺ​ជា​មនុស្ស​បោកប្រាស់​ដែល​មា​ន​​ផែន​ការ​ចាប់​រំលោភ​ និង​ធ្វើ​ឃាត​ភរិយា​ និង​កូន​ស្រី​របស់​លោក ចាន់​ថុល ដើម្បី​​លួ​ច​​ទ្រព្យ​​សម្បត្តិ​​​របស់​គ្រួសារ​លោក ជឺលី។ លិខិត​នេះ​មាន​ខ្លឹមសា​រ​ថា “ ខ្ញុំ​សូម​សម្ដែង​នូវ​ការ​សោក​ស្ដាយ​បំផុត​ ដែល​ខ្ញុំ​បាន​ការ​ពារ​លោកស្រី សេង ចន្តា និង​ ឡាយ ហួង ដែល​សម​គំនិត​គ្នា​ និង​មាន​ផែន​ការ​ចាប់​រំលោភ​ និង​សម្លាប់​បងស្រី​របស់​ខ្ញុំឈ្មោះ​ ស៊ុន សូថា និង​ក្មួយ​ស្រី​របស់​ខ្ញុំ​”។

ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១១​ លោកស្រី សេង ចន្តា ត្រូវ​បាន​ផ្ដន្ទាទោស​ពីបទ​សម​គំនិត​ជា  មួយ​ឈ្មោះ ចាន់​ សុខា ជា​អ្នក​​​បម្រើ​ម្នាក់​ក្នុ​ង​​​ចំ​ណោ​ម​​​អ្នក​បម្រើ​​របស់​គាត់​នៅ​ពេល​នោះ ដើម្បី​ជួល​ឈ្មោះ នាង ស៊ីណាត ជា​អ្នក​បម្រើ​ដែល​ធ្វើ​​ការ​ឲ្យ​លោក ស៊ុន ចាន់ថុល ​ដើម្បី​អាច​ឲ្យ​ចូល​ជិត​ និង​ចេញ​ចូល​ភូមិគ្រិះ​របស់​អ្នកស្រី សូថា ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​យប់​ក្នុង​ការ​ធ្វើ​ឃាតតា​ម​ការ​គ្រោង​ទុក​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១០​។គ្មាន​ជន​សង្ស័យ​ណាម្នាក់​​ត្រូ​វ​បាន​គេ​ឃើញ​នៅ​ឯ​ភូមិគ្រិះ​របស់​លោក ស៊ុន ចាន់​ថុល នៅ​ពេល​យប់​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​នោះ​​​ទេ ហើយ​​មិន​មាន​ប៉ះពាល់​ដល់​ភរិយា​ ឬ​កូន​ស្រី​របស់​លោក​ឡើយ​។ ភ័ស្តុតាង​សំខាន់ពាក់​​​ព័ន្ធ​​នឹង​អ្នកស្រី សេង ចន្តា ត្រូ​វបា​ន​​​បំ​ភ្លឺ​​ ​ដោ​យ​អ្នក​​បម្រើ​គឺ​អ្នក​ស្រី សុខា និង​អ្នកស្រី ស៊ីណាត ដែល​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វីខុស​ឡើយ​នៅ​ក្នុង​​ការ​ជំនុំជម្រះ​ក្ដី​​ដំបូង​នៅ​ឯសាលា​ដំបូង​រាជ​ធានីភ្នំពេញ ហើយ​ក្រោយ​មក​បាន​សារ​ភាព​​ពីតួនាទី​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឃាតមិន​បា​ន​​​សម្រេច​​នេះ។

អ្នកស្រី ហ៊ុយ សុខលាភ​ ប្អូនស្រី​របស់​អ្នក​ស្រី​ សេង ចន្តា​ បាន​លើក​ឡើក​ថា អ្នក​ស្រី​ជឿ​ថា លោក ផល្លាបុត្រ ត្រូវ​ជា​បង​ប្រុស​ចុង​របស់​អ្នកស្រី​​ ត្រូវ​បាន​បង្ខំ​ឲ្យ​សរសេរ​លិខិត​សារភាព​កំហុស​។ អ្នកស្រី សុខលាភ បាន​និយាយ​ថា “ ខ្ញុំ​គិត​ថា មាន​អ្នក​បង្ខំ​គាត់​[លោក ផល្លាបុត្រ] ឲ្យ​ធ្វើ​បែប​នេះ​ ហើយ​ប្រហែលជា​គាត់​ខ្លាច​អំណាច​របស់​ឯក​ឧត្តម​ ស៊ុន ចាន់​ថុល។ ករណី​ដែល​បង​ប្រុស​របស់​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​មិន​ពិត​ទេ ​ព្រោះ​ម្តាយ​របស់​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទេ​”។ អ្នកស្រី សុខលាភ បានមា​ន​​ប្រ​សាស​​ន៍​​បន្ត​ទៀត​ថា “ ឯកឧត្តម ស៊ុន ចាន់​ថុល បាន​ដាក់​សម្ពាធ​ទៅ​លើ​បង​ប្អូន​របស់​ម្តាយ​ឯក​ឧត្តម​។ ខ្ញុំ​ឮគេ​និយាយ​ថា គាត់​ក៏​បាន​គំរាម​ខ្ញុំ​ផង​ដែរ​។សូម​ប្រយ័ត្ន​។ខ្ញុំ​ខ្លាចដូច​ជា​​ម្តាយ​របស់​ខ្ញុំ​”។ លោក ស៊ុន ចាន់​ថុល បាន​លើក​ឡើង​ថា លោក​រវល់​ណាស់​មិន​អាច​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយអំ​​​ពី​​ការ​សូមអភ័យ​ទោស​របស់​លោក ផល្លា​បុត្រ​ទេ៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស