27.5 C
Phnom Penh

អ្នក​ភូមិ​​នៅ​តំបន់​បឹងកក់​១៧គ្រួសារ​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិដី​ពីលោកអភិបាល​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ចែក​ប័ណ្ណកម្មសិទ្ធិដី​ដល់​អ្នក​ភូមិ​តំបន់បឹងកក់​១៧​គ្រួសារ​ដោយផ្ទាល់​​​អំឡុង​ពិធី​មួយ​នៅសាលា​រាជ​ធានី​កាល​ពី​ម្សិល​មិញ ដោយ​អ្នក​ភូមិ​៥០​ទៅ​៦០គ្រួសារ​ទៀត​កំពុង​រង់​ចាំ​ប័ណ្ណ​កម្ម​សិទ្ធិដីរបស់ខ្លួន។

អ្នក​ភូមិ​នៅ​សេស​សល់​ប្រហែល​១០០​គ្រួសារដែលត្រូវ​បាន​ដកចេញ​ពី​គម្រោង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​​បាន​ប្រកាស​​កាលពី​ខែ​សីហា ឆ្នាំ​២០១១​​ដើម្បី​​ផ្ត​ល់​ប័ណ្ណ​​​កម្មសិទ្ធិដល់​អ្នក​ភូមិ​តំបន់​បឹងកក់​​រាប់​រយ​គ្រួសារ​នោះ​បាន​តស៊ូ​នឹង​ការ​បណ្តេញ​ពួក​​​គាត់ចេញ​ពី​គម្រោង​អចលន​ទ្រព្យ​របស់​​​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​​​គណ​​​បក្ស​ប្រជាជន​កម្ពុជា​។

អ្នកស្រី ជុំ ទូច ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដី​ដែល​គា​ត់​បាន​រង់ចាំ​ជាយូរមក​ហើយ​កាលពី​ម្សិល​មិញ។គាត់​បាន​និយាយថា​ “ ​ឥឡូវ​នេះ​យើង​លែងខ្លាច​បាត​់​បង់​ដី​របស់យើង​ទៀត​ហើយ​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​មិន​បាន​ប្រាប់ពី​ពេល​​ចែក​ប័ណ្ណ កម្មសិទ្ធិដី​ដែលនៅសេស​សល់​ទេ។

អ្នកស្រី ទេព វន្នី អ្នកភូមិ​ត​ំបន់​បឹងកក់ និង​ជា​សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ដ៏​​​ឆ្នើម​​​​មួយ​រូប​បាន​និយាយថា អ្នកភូមិ​ប្រហែល​៦០គ្រួសារកំពុង​រង់ចាំ​ប័ណ្ណ​កម្ម​សិទ្ធិ​របស់​​​ខ្លួន។អ្នក​ភូមិ​មួយ​ចំនួន​បាន​ជំទាស់​នឹងទំហំដី​ដែល​សាលារាជ​ធានី​ផ្តល់​​ឲ្យ​ពួកគាត់។

អ្នកស្រី ហេង មុំ បាន​និយាយថា គាត់​ត្រូវ​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែគាត់បាន​បដិសេធ​ ពីព្រោះ​សាលារាជធានីចង់​កាត់​បន្ថយ​ដី​​​របស់គាត់ដែលមាន​ទំហំ​៥៦៣​ម៉ែត្រ​ក្រឡា​​​មក​​ត្រឹម​តែ ២០០ ម៉ែ ត្រ​ក្រឡា​នោះ។ គាត់​បាន​និយាយថា “ខ្ញុំមិន​អាច​ទទួលយក​បានទេ ពីព្រោះ​វាមាន​ទំហំ​តូច​ជាង​ដី​របស់​​​ខ្ញុំ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស