37 C
Phnom Penh

តុលាការ​បើក​សវនាការ​​រឿង​ក្តី​បុរស​​ជាប់ចោទ​ពី​បទ​​​ដាក់​ថ្នាំ​ឲ្យ​និស្សិត​ម្នាក់​ផឹក​ ហើយ​​រំលោភ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​​រឿង​ក្តី​បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​និស្សិត​​អាយុ​១៧​ឆ្នាំ​ម្នាក់​បន្ទាប់ពី​ដាក់​​ថ្នាំក្នុង​កែវ​ស្រា​នាង​នៅ​បៀរហ្គាដិន​មួយ​។

លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​​ប្រសាសន៍​ថា “ជន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ ពីព្រោះ​បាន​រំលោភ​ជន​រងគ្រោះ​បីដង​ក្នុង​មួយ​យប់” ដោយ​សន្និដ្ឋាន​ថា បាន​ប្រើ​ថ្នាំ​ងងុយដេ​ក​។

ចុង​ចោទ​ឈ្មោះ យួន រដ្ឋា​ តាមការ​ចោទ​ថា បាន​ដាក់​ថ្នាំ​នៅក្នុង​កែវ​ស្រា​ជន​រង​គ្រោះ​នៅ​បៀរហ្គា ដិន​ ដែល​នាង​ធ្វើ​ការ​ដើម្បី​​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន​ ហើយ​បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​ផ្ទះ​សំណាក់​មួយ​ ហើយ​បាន​​បិទ​ទ្វារ​ រួច​​បាន​រំលោភ​នាង​។

នៅក្នុង​ពាក្យ​បណ្តឹង​ដែល​ស្ត្រី​រង​គ្រោះ​អាយុ​១៧​​ឆ្នាំបាន​ប​្តឹង​នគរបាល​បន្ទាប់​ពី​មាន​ការ​ចាប់​រំលោភ​កាល​ពីខែ​កញ្ញា​ឆ្នាំ​៣០១៣​នោះ​នាង​បាន​លើក​ឡើង​ថា បុរស​ឈ្មោះ រដ្ឋា  ប្រាកដ​ជាបាន​ដាក់​ថ្នាំ​ក្នុង​កែវ​ស្រា​នាង​ ពីព្រោះនាង​មាន​អារម្មណ៍​ងងុយ​ដេក​យ៉ាង​ខ្លាំង​បន្ទាប់ពីនាង​​​បាន​​​​ផឹក​អស់​ពីរ​បី​កែវ​ ហើយ ​នាង​មិន​ចាំ​ពីការ​រំលោភ​នោះ​ទេ ឬ​ថា តើ​នាង​ទៅ​កាន់​ ផ្ទះ​សំណាក់​នោះ​ដោយ​របៀប​ណា​នោះ​​​ឡើយ​​។

បុរស​ឈ្មោះ រដ្ឋា បា​ន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​​បីដង​ក្នុង​មួយ​យប់​មែន​ ប៉ុន្តែ បាន​និយាយ​ថា ខ្លួនមិន​បាន​ដាក់​ថ្នាំ​ ឬ​បាន​រំលោភ​នាង​ទេ​។ បុរ​សរូប​នេះ​បាន​និយាយ​ទៀត​ថា “ ខ្ញុំ​បាន​នាំ​នាង​ទៅ​កាន់​ផ្ទះ​សំណាក់​មួយ​ដើម្បី​រួម​ភេទ​​ ប៉ុន្តែ នាង​បាន​ព្រមព្រៀង​ជាមួយ​ខ្លួន”។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២០​ខែ​មីនា​៕សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស