33.2 C
Phnom Penh

បុរសម្នាក់​​ដែល​បា​នគេចខ្លួ​​ន​​ពី​​​​អ​ង់​គ្លេសមក​ប្រព្រឹត្ត​កា​រ​​រួ​ម​​​ភេទ​​​នៅ​កម្ពុជា ​ត្រូ​វ​បា​ន​បណ្តេញ​​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​អង់​គ្លេស​ម្នាក់​​បា​ន​ឲ្យដឹង​ថា ជន​​​ជាតិ​អង់គ្លេសឈ្មោះ អៀន ​ប៉ូល​ បូ​​វ័រ (Ian Paul Bowers) ដែ​ល​បា​ន​​គេចខ្លួ​ន​​​មក​​ប្រទេ​សកម្ពុជា​​​ក្នុង​ឆ្នាំ​​២០០៦ ​ខណៈ​ដែល​​​ដោះលែង​ឲ្យ​នៅ​ក្រៅ​​ឃុំ​​​ពី​បទ​​រំលោភ​ផ្លូ​វ​ភេទ​​កុមា​រ​ និ​ង​ប្រ​ព្រឹត្ត​បទ​ល្មើសផ្លូ​វ​​​ភេទជាមួយ​​ក្មេង​​ប្រុស​​​ខ្មែរ​ជា​បន្តបន្ទាប់​​​នោះ ត្រូ​វ​បា​នបណ្តេញ​​​​​ទៅ​​​កា​ន់​ប្រទេ​ស​​​អង់​ គ្លេស​វិញ​​​កា​ល​​ពី​ថ្ងៃ​សុក្រ និ​ង​បញ្ជូ​នត្រឡប់​​​ទៅកាន់​​ពន្ធនាគារវិញ​​​។

លោក អេ​នឌី បេឃ័រ (Andy Baker) ​​អ​នុប្រធាន​បញ្ជាការ​​​កណ្តាល​កា​រ​​​ពារ​​ប្រព័ន្ធ​​អីុន​​ធឺ​​ណិត និ​ង​កា​រ​កេង​ប្រវ័ញ្ច​លើ​កុមា​រ ​​(Child Exploitation and Online Protection Center Command) របស់​​​ទី​ភ្នាក់​​ងារ​ឧក្រិដ្ឋកម្ម​​ជាតិ ​​​អង់​​គ្លេស ​បាន​​លើកឡើង​​​​ថា​ ការិយា​ល័​យ​ នេះ​​​បា​ន​​សហ​កា​រ​​​ជា​​មួ​យ​​​អាជ្ញា​​ធរ​ខ្មែរ​​​​បា​ន​​​បណ្តេ​ញ​លោក ​បូ​វ័រ ​​ហើយ​។

លោក​​​បា​នលើក​ឡើ​ង​បន្ទាប់​​ពី​សិក្ខា​សាលា​​តំ​បន់​​មួយ​ស្តី​​​​ពី​កា​រ​​ការ​​​ពា​រ​កុមា​រនៅ​​​ក្នុង​រាជ​ធា​នី​ភ្នំ​​ពេញ​​​កា​ល​​ពី​ម្សិល​មិញ​ថា “លោក​ ​បូ​​វ័រ ត្រូ​វបា​ន​​បណ្តេញ​​ចេញ​​ ​ដោយ​សារ​​​គាត់ជា​​​អ​ន្តោប្រវេសន៍​​​ខុស​​ច្បាប់ ​ ​ប៉ុន្តែ​​​​គាត់ត្រូ​វ​​បា​ន​​គេ​តា​ម​ចាប់​​ខ្លួន​​នៅ​ក្នុ​ង​ប្រទេ​សអង់គ្លេស។ ​​

នគរបាល​​​ជាត​ិ​កម្ពុជា​​បា​ន​ស្នើ​ឲ្យ​​យើង​ជួ​យ​ ដូច្នេះ​​​យើង​​​បា​ន​បញ្ជូ​ន​​មន្ត្រី​សហ​កា​រ​​​ជាមួ​យ​​​សហ​ការី​​​វៀត​ណាម​ផង​ដែរ ពី​ព្រោះគាត់​​​បា​ន​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ប្រទេសវៀតណាម​។ យើង​បា​នស​ហ​ការ​គ្នា​ដើម្បី​ឲ្យប្រាកដ​ថា ​​ជន​​នេះត្រូ​វ​បា​ន​​បញ្ជូ​ន​ខ្លួ​ន​​ត្រឡប់​ទៅ​វិញ ​ហើយ​​​ពេលនេះ​​​ជ​ន​នេះ​​​ជាប់​ក្នុ​ង​ពន្ធ​នា​គារ”។

លោក ​បូ​វ័រ ជា​​​អតីត​​មន្ត្រី​នគរបាល​អា​យុ​​៤៨​ឆ្នាំ​​​នៅ​ក្នុ​ង​​រដ្ឋ ​​ឌ័រ​​ប៊ីសាយ (Derbyshire) បា​ន​​​ជាប់​ក្នុ​ង​ពន្ធ​នាគារ​​នៅ​ប្រទេ​ស​​អង់​គ្លេស​ក្នុ​ងឆ្នាំ​២០០៤ ​​អស់​រយៈ​ពេល​​​បី​ឆ្នាំ​ ​ប៉ុន្តែ​ត្រូ​វ​បាន​​ដោះ​លែង​​​ជា​​​បណ្តោះ​​អា​សន្ន​ និង​​​បា​ន​ធ្វើ​ដំ​ណើរ​​មក​កាន់​​ប្រទេ​ស​​​កម្ពុជា​ ​​ជា​ទី​ដែល​​​គាត់​​ត្រូ​វ​បាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ​​២០០៧ ពី​បទ​​ចាប់​រំ​លោភ​​ក្មេង​ប្រុស​​​ពីរ​នាក់​ ​​ប៉ុន្តែ​ការ​​ចោទ​ប្រកាន់​ត្រូ​វ​បាន​​លើកលែ​ង​វិញ  បន្ទាប់់​​ពី​ក្មេង​​ប្រុស​​ទាំង​​នេះ​ ប្រែក្រឡាសបណ្តឹង​របស់​​ខ្លួ​ន។

លោក​ស្ថិត​នៅ​​​ក្នុង​ប្រទេ​ស​​កម្ពុជា​​នៅ​ឡើយ​ ​និង​ធ្វើ​ការ​​​ជា​​​គ្រូ​បង្រៀន​​ភា​សា​​អង់​គ្លេស រហូ​ត​​ដល់​​​លោក​ត្រូ​វ​បា​ន​ចាប់​ខ្លួន​​​ក្នុង​ឆ្នាំ​​២០១១ និ​ង​ជាប់​ពន្ធនា​គារ​​​​បន្ត​បន្ទាប់​រយៈ​​​ពេល​​ពីរឆ្នាំ​​ ​ពី​បទ​​ចាប់​រំ​លោភ​ក្មេង​​ប្រុស​ចំ​នួ​ន​ប្រាំនាក់​​​អា​យុ​​​ចាប់​​ពី​១១ឆ្នាំ​​​ដល់​១៥​ឆ្នាំ។

តុ​លា​ការ​​​ក៏​បា​ន​បង្គាប់​ឲ្យ​​​បណ្តេញ​រូ​ប​​គាត់​​ក៏ប៉ុន្តែ​​នៅ​ក្នុ​ង​​​ខែ​​​វិច្ឆិកា សាលា​​ឧទ្ធរណ៍​​​បា​ន​​ប្រែក្រឡាស​​សេចក្តី​សម្រេច​ ដោយសារ​​លោក ​បូ​​វ័រ តា​ម​​សេចក្តី​​​រាយ​ការណ​​៍​ថា​ ​​មា​ន​​ប្រពន្ធ​​​ជា​​ជ​ន​ជាតិ​​ខ្មែរ​។ ​ទោះ​​ជា​​​យ៉ាង​​ណា ​​នគរ​បាល​​​អន្តោប្រវេស​ន៍​​​បា​ន​​ឃាត់​​ខ្លួន​លោក​ បូ​វ័រ ​កា​ល​​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ​នៅ​ឯ​​​​អា​កាស​​យាន​ដ្ឋាន​​​​​អ​ន្តរជាតិ​ភ្នំ​​ពេញ​ ខណ​ៈ​​ដែល​​​គាត់​​​ប៉ុន​​ប៉ង​​ចាក​​ចេញ​ពី​ប្រទេ​ស​​​នេះ​។

លោកឧត្តម​​សេនីយ៍​​ទោ ​​ពិន ​​ពិ​សេដ្ឋ ប្រធាន​​​នា​យក​ដ្ឋាន​​​នគរ​បា​ល​​អន្តោប្រ​​វេសន៍​ ​របស់​ក្រសួង​​​មហា​ផ្ទៃ ​​បា​ន​​បដិសេធ​មិ​ន​ព្រម​ធ្វើ​​​អត្ថា​​ធិ​ប្បាយ​​កា​ល​ពីម្សិល​​មិញ  ​ប៉ុន្តែ​​​បា​ន​​​ថ្លែ​ង​​​​កា​ល​​ពី​ខែ​មុន​ថា ​​លោក ​បូ​​វ័រ ត្រូ​វបា​ន​​​ចាប់​​ខ្លួ​ន​ម្តង​ទៀត​​​​ពី​​បទ​​រស់​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​ដោយគ្មាន​ឯក​សារ​​ច្បាប់។

ទី​ភ្នាក់​ងា​រ​​បញ្ចប់​ពេស្យា​ចារ កា​រ​រំលោភ​និ​ង​ការ​​​ជួ​ញ​ដូរ​​កុមារ អន្តរ​​​ជាតិ ​​ជា​បណ្តាញមួ​យ​​​នៃ​​​អង្គកា​រ​ក្រៅរដ្ឋា​​​ភិ​បាលការពារ​​​សិទ្ធិ​កុមា​រ​​​អន្តរ​ជាតិ​​​បា​ន​រិះគន់​​​ខ្លាំ​ង​​​ៗ​​ចំ​ពោះ​​រដ្ឋាភិ​បាលអង់គ្លេស  ដែលភាព​​អសកម្ម​​​របស់​ខ្លួន​​ក្នុង​កា​រ​​សហការ​​​ជាមួ​យ​​កម្ពុជា ដើម្បី​​​​បណ្តេញ​លោក ​បូវ័រ ដែល​ខ្លួន​និយាយ​ថា កើត​មា​ន​នៅ អង់​គ្លេស​ដោ​យ​សារការប្រព្រឹត្ត​​បទ​ល្មើស​​ផ្លូ​វ​​ភេទ​​នេះ​ទៀត៕ ​​ប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស