38 C
Phnom Penh

ឧស្សាហកម្មផលិតកង់​​នៅ​​​​​កម្ពុជា​​​ប្រឈម​​​បញ្ហា​​​​​​ពីសហភាព​​​អឺរ៉ុប​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈប្រតិភូ​​​របស់​​​សហភាព​​​អឺរ៉ុប​​​មក​​​កាន់​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​​​​ថា ​​​ឧស្សា​​​ហកម្ម​​​កង់​​​ដ៏​​​ក្មេង​​​ខ្ចី​​​របស់​​​កម្ពុជា​​​កំពុង​​​​​​រង​​​ការ​​​គំរាម​​​កំហែង​​​បន្ទាប់ពី​​​​​​មាន​​​កា​​រ​​​កែប្រែ​​​ថ្មី​​​ៗ​​​លើ​​​​​​ផែនការ​​​លើក​​​ទឹកចិត្ត​​​ពាណិជ្ជកម្ម​​​​​​រួច​​​​​​ពន្ធ​​​​​​របស់​​​សហភាព​​​អឺរ៉ុប​​​​​​។

ដោយ​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ខែ​​​មករា សហ​​​ភាព​​​អឺរ៉ុប​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​​​​ប្រព័ន្ធ​​​អនុ​​​គ្រោះ​​​សាកល​​​​​​ (GSP) របស់​​​ខ្លួន​​​​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​បណ្ដាល​​​​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍​​​បង់​​​ពន្ធ​​​ទាប​​​ ឬ​​​មិន​​​បង់​​​ពន្ធសោះ​​​លើ​​​ទំនិញនាំចេញ​​​របស់​​​ខ្លួន​​​ទៅ​​​កាន់​​​សហភាព​​​អឺរ៉ុប​​​​​​។​​​ គោល​​​បំណង​​​នេះ គឺ​​​ដើម្បី​​​ផ្ដោត​​​ការ​​​អនុគ្រោះ​​​ពាណិជ្ជកម្មឡើង​​​វិញ​​​លើ​​​ប្រទេស​​​ដែល​​​ត្រូវ​​​​​​ការ​​​វា​​​បំផុត​​​​​​។

កំណែទម្រង់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី​​​និង​​​ប្រទេស​​​សិង្ហបុរី ដែល​​​ជា​​​​​​អ្នក​​​ផ្គត់​​​ផ្គង់​​​គ្រឿង​​​បន្លាស់កង់​​​ធំ​​​ពី​​​​​​រ​​​​​​សម្រាប់​​​កម្ពុជា​​​ ខ្ទាត​​​ចេញ​​​ពី​​​គម្រោង​​​នេះ​​​។ ប៉ុន្តែ​​​ឧស្សាហកម្ម​​​កង់​​​របស់​​​​​​កម្ពុជា​​​ពឹង​​​ផ្អែក​​​​​​​​​យ៉ាង​​​ឡើង​​​ទៅ​​​លើ​​​គ្រឿង​​​​​​បន្លាស់​​​ដែល​​​ផលិត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​នោះ​​​។

សំដៅដល់​​​នីតិវិធី​​​សភា​​​អន្តរ​​​ជាតិ​​​ លោក​​​ស្រី​​​ ប៉ុក​​​ ពូន​​​ មន្ត្រី​​​ព័ត៌មាន​​​សម្រាប់​​​គណៈ​​​ប្រតិភូសហភាព​​​អឺរ៉ុប​​​នៅ​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​ថា ​​ “ប្រទេស​​​នានា​​​ដូចជា​​​សិង្ហ​​​បុរី​​​ និង​​​ម៉ាឡេ​​​ស៊ី​​​ជាដើម​​​​​​​​​​​​​​​នឹង​​​​​​មិន​​​​​​​​​អាចធ្វើ​​​ជា​​​អ្នក​​​ផ្គត់​​​ផ្គង់​​​​​​គ្រឿង​​​​​​បន្លាស់​​​​​​សព្វ​​​មុខ​​​នៅ​​​ក្នុង​​​​​​តំបន់អាស៊ាន​​​​​​បាន​​​ទៀតទេ​​​​​​”។

សេចក្ដីថ្លែង​​​ការណ៍​​​នេះ​​​​​​មាន​​​ខ្លឹម​​​សារ​​​ថា “ប្រទេស​​​កម្ពុជា​​​​​​បាន​​​ដាក់​​​សំណើ​​​សុំ​​​​​​ពន្យារ​​​ពេល​​​​​​បណ្ដោះ​​​អាសន្ន​​​​​​រយៈ​​​ពេលបី​​​ឆ្នាំ​​​ ដើម្បី​​​បន្ត​​​​​​ទទួល​​​យក​​​គ្រឿង​​​បន្លាស់​​​កង់​​​ពីប្រទេស​​​ម៉ាឡេស៊ី និង​​​ប្រទេស​​​សិង្ហបុរី​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ឧស្សាហកម្ម​​​របស់​​​ខ្លួន​​​​​​​​​សម្រប​​​ខ្លួន​​​បាន​​​សិន​​​​​​”។

សេចក្ដីថ្លែង​​​ការណ៍​​​ដដែល​​​បាន​​​សន្និដ្ឋាន​​​ថា គណៈកម្មការ​​​​​​នេះ​​​​​​ [សហភាព​​​អឺរ៉ុប​​​​​​] យល់​​​​​​ពី​​​​​​ការ​​​អាក់​​​ខាន​​​​​​ដែលអាច​​​​​​កើត​មាន​​​លើ​​​​​​ការ​​​​ផ្គត់​​​ផ្គង់​​​សម្រាប់​​​ឧស្សាហកម្មកង​​​់ ដែលជា​ទំនិញ​​​​​​នាំ​​​ចេញ​​​​​​ទី៣ ទៅ​​​កាន់​​​​​​សហភាព​​​អឺរ៉ុប​​​ បន្ទាប់ពី​​​សម្លៀក​​​បំពាក់​​​ និង​​​អង្ករ។ គណៈ​​​កម្មការ​​​នេះ​​​កំពុង​​​ស្វែង​​​រក​​​ជម្រើស​​​ផ្សេង​​​ៗ​​​ទៀត​​​សម្រាប់​​​​​​​​​រឿង​​​នេះ​​​។​​​

ការ​​​នាំចេញ​​​របស់​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​ពី​​​​​​​​​២៦៨​​​​​​លាន​​​ដុល្លារ​​​​​​ក្នុង​​​ឆ្នាំ​​​២០១២ ដល់​​​​​​៣៥៧​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១៣។​​​ ការ​​​នាំចេញ​​​សរុប​​​ទៅ​​​កាន់​​​សហភាពអឺរ៉ុប​​​បាន​​​កើន​​​ឡើង​​​៣០​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដោយ​​​ការ​​​នាំ​​​ចេញ​​​សរុប​​​​​​ទាំង​​​អស់​​​​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​២,៤​​​ពាន់​​​លាន​​​ដុល្លារ​​​ ដោយ​​​កង់​​​មាន​​​ចំនួន​​​​​​ស្មើនឹង​​​១០,៣​​​ភាគរយ​​​នៃ​​​ទំនិញ​​​នាំចេញ​​​ទាំង​​​នោះ​​​។

បទ​​​ប្បញ្ញត្តិ​​​​​​ថ្មី​​​ៗទាំង​​​នេះ​មាន​​​​​​ន័យ​​​ថា កម្ពុជា​​​​​ត្រូវ​​​ស្វែង​​​រក​​​ប្រភព​​​ផ្គត់​​​ផ្គង់​​​គ្រឿង​​​បន្លាស់​​​ថ្មីៗ​​​នៅ​​​ក្នុង​​​ស្រុក​​​ ខណៈ​​​ពេល​​​​​​ខ្លួន​​​កំពុង​​​ព្យាយាម​​​បំពេញ​​​តាម​​​លក្ខខណ្ឌ​​​តម្រូវ​​​ឲ្យ​​​​​​គ្រឿង​​​បន្លាស់​​៣០ភាគ​​​រយ​​​នៃ​កង់មួយ​​​គ្រឿង​​​ផលិត​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​។​​​ ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​សំណើ​​​សុំ​​​ឆ្លើយ​​​​​​បំភ្លឺ​​​ទេ​​​ពាក់ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​។​​​​​​

របាយការណ៍​​​មួយ​​​ចេញ​​​ពី​​​​​​គេហ​​​ទំព័រ​​​ពាណិ​​​​​​ជ្ជ​​​កម្ម​​​ ដែល​​​​​​មាន​​​ឈ្មោះ​​​ថា Bikes-EU ​ដែល​​​បាន​​​ចេញ​​​កាល​​​ពីដើម​​​ខែ​​​នេះ​​​​​​​​​បាន​​​លើក​​​​​​ឡើង​​​ថា ក្រុមហ៊ុន​​​ផលិត​​​កង់​​​កម្ពុជា​​​នាំ​​​ចូល​​​គ្រឿង​​​បន្លាស់​​​ជា​​​ច្រើន​​​របស់​​​ខ្លួន​​​ពី​​​ក្រុម​​​ហ៊ុន​​​​​​ Shimano នៅ​​​ក្នុង​​​ប្រទេស​​​សិង្ហបុរី​​​និង​​​ប្រទេស​​​ម៉ាឡេសីុ។

របាយការណ៍ដដែល​​​នេះ​​​បាន​​​លើកឡើង​​​ទៀត​​​ថា “ទាំង​​​អស់​​​នេះ​​​អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​ផ្គត់​​​ផ្គង់​​​កង់​​​ដល់​​​អ្នកទិញ​​​ [របស់​​​កម្ពុជា] នៅ​​​ក្នុង​​​សភាព​​​អឺរ៉ុប​​​​​​។ អ្នកទិញ​​​​​​ដ៏​​​ធំ​​​បំផុត​​​​​​​​​ គឺ​​​អង្គ​​​ការ​​​ ZEG ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​អាល្លឺម៉ង់ ដែល​​​​​​នាំ​​​ចេញ​​​​​​កង់​​​​​​រាប់​​​សែន​​​គ្រឿង​​​​​​ពី​​​រោងចក្រ​​​នានា​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕ សុខុម​​​

(រាយការណ៍បន្ថែម​​​ដោយ​​​ បែន សុខ​​​ហ៊ាន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស