33 C
Phnom Penh

ព្រឹទ្ធ​សភា​អនុម័ត​ច្បាប់​ស្តី​ពី​ប្រព័ន្ធតុលា​ការ​ដោយ​គ្មាន​ការ​ពិភាក្សា​ដេញដោល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយសមាជិក​​​ព្រឹទ្ធ​​​សភា​​​ទាំង​​​១១​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ពហិការ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ កាល​​​ពីម្សិលមិញ​ព្រឹទ្ធ​​​សភា​​​បាន​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​ប្រព័ន្ធ​​​តុលាការ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ចំនួន​​​បី​​​ដែល​​​អ្នក​​​រិះ​​​គន់​​​លើក​​​ឡើង​​​ថា នឹង​​​ពង្រឹង​​​ការ​​​ត្រួតត្រា​​​របស់​​​រដ្ឋាភិបាល​​​ទៅ​​លើ​​​ស្ថាប័នតុលាការ​​។

​​​លោក ម៉ម ប៊ុន​​​នាង សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ព្រឹទ្ធ​​​សភា​​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា សមាជិក​​ព្រឹទ្ធ​​​សភា​​​៤៤​​​រូប​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​អនុម័ត​​​ច្បាប់​​​ទាំង​​​នេះ​​​ដោយ​​​មិន​​​​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​ឡើយ។​ លោក​​​ ម៉ម ប៊ុន​​​នាង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” ច្បាប់​​​ទាំង​​​បី​​​នេះ​​​សំខាន់​​​ណាស់​​​សម្រាប់​​​តុលាការក្នុងការ​​​អនុវត្ត​​​ច្បាប់​​​”។ លោក​​​បាន​​​ច្រាន​​​ចោល​​​ការ​​​រិះ​​​គន់​​ចំពោះ​​​ច្បាប់​​​ទាំង​​​នេះ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” នៅ​​​ពេល​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ វា​​​អាច​​​ធ្វើ​​​ឲ្យតុលាការ​​​​​​មាន​​​ភាព​​​ឯករាជ្យ​​​ជាង​​​​​​មុន​​​”។

ច្បាប់​​​ស្តី​​​ពី​​​ការ​​​រៀប​​​ចំ​​​និង​ការ​ប្រព្រឹត្តទៅនៃស្ថាប័ន​​​តុលាការ​​​ ច្បាប់​​​ស្តី​​​​​​ពី​​​លក្ខ​​​ន្តិ​​​កៈ​​​ចៅ​​​ក្រម​​​និង​​​ព្រះ​​​រាជ​​​អាជ្ញានិង​​​ច្បាប់​​​ស្តី​​​ពីការ​​​រៀប​​​ចំ​​​ និង​​​​​​ការ​​​ប្រព្រឹត្ត​​​ទៅ​​​នៃ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​ត្រូវ​បាន​ព្រាង​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ទសវត្សរ៍​​​ ហើយ​​​មាន​​​បំណង​​​​​ត្រួត​​​ពិនិត្យឲ្យ​បាន​ល្អ​ប្រសើរ​​នៃ​​​ប្រព័ន្ធ​​​តុលា​​​ការ​​​ និង​​​លើកកម្ពស់​​​ប្រសិទ្ធ​​​ភាព​​​ និង​​​ឯករាជ្យ​​​ភាព​​​របស់តុលាការ​​​។

ផ្ទុយ​​​ទៅ​​​វិញ​​​ច្បាប់​​​ទាំង​​​បី​​​នេះ​​​ទំនង​​​ជា​​​ពង្រឹង​​​ការ​​​គ្រប់​​​គ្រង​​ប្រព័ន្ធ​​​តុលាការ​​​តាម​​​រយៈ​​​ការ​​​​​​ដាក់​​​ឲ្យ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ងយុត្តិ​​​ធម៌​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​រដ្ឋបាល​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​ ហើយ​រង​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​ក្រុម​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​ និ​​​ងអង្គការ​​​សិទ្ធិ​​​មនុស្ស​​​។

ច្បាប់​​​ទាំង​​​នេះ​​​​បាន​​​ឆ្លងកាត់​​រដ្ឋ​​​សភារួចហើយ​​​កាល​​​ពី​​​ខែ​​​មុន​​​ ហើយ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​តែ​​​បន្ត​​​ធ្វើ​​​ពហិការ​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យមានការ​អនុម័ត​​​ច្បាប់​​​នេះ​​​ដោយ​​​មិន​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ឡើយ​​​។

លោក យូ ស៊ាង​​​ហេង សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប​​​​​​ក្នុង​​​ចំណោម​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​សម រង្ស៊ី ដែល​​​បាន​​​ធ្វើ​​​ពហិការ​​​មិន​​​​​បោះ​​​ឆ្នោត​​​កាល​​​​​​ពីម្សិល​​​មិញ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ សូម្បី​​​តែ​​​ការ​​​ពិចារណា​​​ពី​​​ច្បាប់​​​ទាំង​​​នេះ​​​ បន្ទាប់​​​ពី​​បាន​ឆ្លងកា​ត់​​​សភា​​​ដោយ​​​មិន​​​មាន​​​វត្ត​​​មាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក ស៊ាង​​​ហេង បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​មិន​​​អាច​​​ទទួល​​​ស្គាល​​​់​​​ច្បាប់​​​ទាំង​​​នេះ​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គណបក្ស​​​តែ​​​មួយ​​​ ដូច្នេះ​​​ច្បាប់​​​ទាំ​​​ងនេះ​​​មិន​​​​​​ឯករាជ្យ​​​ឡើយ​​​”។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិត​​​ថា ច្បាប់​​​ទាំង​​​​​​នេ​​​ះ​​​ផ្តល់​​​អំណាច​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ង​​​យុត្តិធម៌​​​។ ប្រទេស​​​ដែល​​​មាន​​​ដំណើរ​​​ការ​​​ល្អ​​​គឺអាស្រ័យ​​​លើ​​​អំណាច​​បី​​​ គឺ​​​​​នីតិ​​​បញ្ញត្តិ​​​ នីតិ​​​ប្រតិបត្តិ​​​ និង​​​តុលាការ​​​។ប៉ុន្តែ ស្ថាប័ន​​​នីតិ​​​បញ្ញត្តិ​​​ និង​​​តុលាការ​​​ស្ថិត​​​នៅ​​​ក្រោម​​​ស្ថាប័ន​​​នីតិ​​​ប្រតិ​​​បត្តិ ដូច្នេះ​​​វា​​​មិន​​​ឯករាជ្យ​​​ទេ​​​”។

លោក សុក​​​ សំអឿន នាយក​​​ប្រតិបត្តិ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាប់​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គណបក្ស​​​តែ​​​មួយ​​​​​គឺ​​​មិន​​ត្រឹមត្រូវ​​ឡើយ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គិត​​​ថា ការ​​​អនុម័​​​ត​​​​​​ច្បាប់នេះ​​​​​​មិន​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ឡើយ​​​”។​​​សារុន​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស