27 C
Phnom Penh

សាកសព​​​ឆេះ​​​ខ្លោច​​​ចំនួន​​​ពីរ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​ព្រំដែន​​​កម្ពុជា​​​-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ថា ពេល​​​នេះ​​​​​​​​​ខ្លួន​​​កំពុង​​​រង់​​​ចាំ​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​កោសល្យវិច័យ​​​ក្នុង​​​ក្រុង​​​បាង​​​កក​​​ ដើម្បី​​​កំណត់​​​ឲ្យ​​​ដឹង​​​ថា តើ​​​សាក​​​សព​​​ឆេះខ្លោច​​​ចំនួន​​​ពីរ​​​ដែល​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​ព្រំ​ដែន​​​ខាង​​​ប្រទេស​​​ថៃ ជា​​​សព​​​បុរស​​​ខ្មែរ​​​ពីរ​​​នាក់​​​ដែល​​​បាត់​​​ខ្លួន​​​ ឬយ៉ាង​​​ណា​​​។

លោក ពេជ្រ វណ្ណា នាយការិយាល័យ​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​បាន​​​មានប្រសាសន៍​​​ថា សាក​​​សព​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ដោយ​​​ប្រជា​​​ពល​​​រដ្ឋ​​​មូល​​​ដ្ឋាន​​​ក្នុង​​​ខេត្ត​​​ស្រះកែវ ប្រទេស​​​ថៃ​​​ ក្បែរ​​​ព្រំដែន​​​ជាប់​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ពុធ​​​។

ឧត្តម​​​សេនីយ៍​​​ទោ ពេជ្រ វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែ​​​ដឹង​​​ថា មនុស្ស​​​ពីរ​​​នាក់​​​ស្លាប់​​​ ហើយ​​​ត្រូវ​​​ភ្លើ​​​ងឆេះ​​​ស្ទើរ​​​តែ​​​អស់ប៉ុណ្ណោះ​​​​​​។ ពេល​​​យើង​​​សាក​​​សួរ​​​ទៅ​​​អាជ្ញាធរ​​​ថៃ​​​ពួក​​​គេ​​​ឆ្លើយ​​​ថា ពួក​​​គេ​​​មិន​​​ដឹង​​​ថា មាន​​​អ្វី​​​កើត​​​ឡើង​​​​​​ទេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការិយាល័យ​​​របស់​​​លោក​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ពី​​​សញ្ជាតិ​​​របស់​​​អ្នក​​​ស្លាប់​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ សង្ស័យ​​​ថា ពួក​​​គេ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ពីព្រោះ​​​បុរស​​​ពី​​​រ​​​នាក់​​​ត្រូវ​​​បាន​​​ក្រុម​​​គ្រួសារ​​​រាយការណ៍​​​ថា បាន​​​បាត់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក​​​បាន​​​បន្ត​​​ថា “ភាគ​​​ច្រើន​​​យើង​​​សង្ស័យ​​​ថា ជន​​​រងគ្រោះ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ពីព្រោះ​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួក​​គាត់​​​​​​បាន​​​ប្តឹង​​​ [ផ្ទាល់​​​មាត់​​​]​​​ ទៅ​​សាលា​​​​​​ស្រុក​​​សំពៅ​​​លូន​​​ និង​​​មក​​​ការិយាល័យ​​​របស់​​​យើង​​​ ហើយ​​​ពួក​​​គាត់​​​បាន​​​អះ​​​អាង​​​ថា ជនរងគ្រោះ​​​ជា​​​សមាជិក​​​គ្រួសារ​​​របស់​​​ពួក​​​គាត់​​​ ពីព្រោះ​​​ពួក​​​គេ​​​បានបាត់​​​ខ្លួន​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ”។

​​​ កសិករ​​​ឈ្មោះ វឿន បៀន អាយុ​​​៣០​​​​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា គ្រួសារ​​​របស់​​​គាត់​​​បាន​​​ប្តឹង​​​​​​ថា បង​​​ប្រុស​​​របស់​​​គាត់​​​​​​ឈ្មោះ វឿន ទី​​​ អាយុ​​​៣៦ឆ្នាំ និង​​​ប្អូនជីដូនមួយ​​​ឈ្មោះ សៅ រស់ អាយុ​​​២១​​​ឆ្នាំ បាន​​​បាត់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ថៅកែ​​​របស់​​​ពួក​​​គេ​​​បាន​​​ផ្តល់​​​ដំណឹង​​​ទៅ​​​ក្រុម​​​គ្រួសារ​​​។ លោក វឿន បៀន និយាយ​​​ថា “យើង​​​មាន​​​គម្រោង​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ជា​​​ផ្លូវ​​​ការ​​​​​​ [នៅថ្ងៃ​​​សៅរ៍]”។

ឧត្តម​​​សេនីយ៍ទោ ពេជ្រ វណ្ណា បាន​​​​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ លោក​​​បាន​​​ព្យាយាម​​​ដឹក​​​នាំ​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ក្រុម​​​ទៅ​​​កាន់​​​កន្លែង​​​ប្រទះ​​​ឃើញ​​​​​​សាកសព​​​ទាំង​​​នេះ ប៉ុន្តែ អាជ្ញាធរ​​​ថៃ​​​ក្នុង​​​មូល​​​ដ្ឋាន​​​មិន​​​ឲ្យ​​​ពួក​​​គេ​​​ចូល​​​ទេ​​​ ដោយសារ​​​តែ​​​គ្មាន​​​បញ្ជា​​​ពី​​​ថ្នាក់​​​លើ​​​ដើម្បី​​​​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។

លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​​​​ច្បាប់​​​ទៅ​​​ការិយាល័យ​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​កម្ពុជា​​​-ថៃ នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដើម្បី​​​ស្នើ​​​សុំ​​​ចូល​​​ ហើយ​​​រំពឹង​​​ថា នឹង​​​ទទួល​​​បានការ​​​ឆ្លើយ​​​តប​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​។

លោក​​​ នេត សារី អគ្គកុង​​​ស៊ុល​​​របស់​​​កម្ពុជា​​​ប្រចាំ​​​ខេត្ត​​​ស្រះ​​​កែវ បាន​​​មាន​​​ប្រសាសន៍​​​ថា ការិយាល័យ​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​អាជ្ញាធរ​​​ថៃ​​​ ដើម្បី​​​​​​ពិនិត្យ​​​សាក​​​សព​​​ទាំង​​​នេះ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា អាជ្ញាធរ​​​ថៃ​​​​​​បាន​​​បញ្ជូន​​​សាក​​​សព​​​ដែល​​​ឆេះ​​​ទៅ​​​កាន់​​​ក្រុង​​​បាង​​​កក​​​ដើម្បី​​​​​​ធ្វើ​​​កោសល្យវិច័យ​​​នៅ​​​ទី​​​នោះ​​​។ យើង​​​មិន​​​ដឹង​​​ថា​​​ ពេល​​​ណា​​​ពួកគេ​​​នឹង​​​ទទួល​​​បាន​​​លទ្ធផល​​​​​ទេ​​​”៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស