29 C
Phnom Penh

រថយន្ត​​បុក​មនុស្ស​ស្លាប់​បី​នាក់​ខណៈរង់ចាំ​ដើរ​ឆ្លង​ផ្លូវ​ទៅ​ចូល​រួម​ពិធី​មង្គលការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​និយាយ​​​ថា មនុស្ស​​​បី​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​ស្ត្រី ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​ក្នុង​​​ស្រុក​​​សង្កែ​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​រថយន្ត​​​មួយ​​​គ្រឿង​​​បាន​​​វេរចង្កូត​ដើម្បីគេ​​​ច​​​ពី​​​រថយន្ត​​​ខាង​​​មុខ ហើយ​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​មនុស្ស​​​មួយ​​​ក្រុម​​​។

លោក ដេង សាវង្ស នាយ​​​នគរ​​​បាល​​​ចរាចរ​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ថ្មើរ​​​ជើង​​​ទាំង​​​នេះ​​​រង់​​​ចាំ​​​ឆ្លង​​​ផ្លូវ​​​ទៅ​​​ចូល​​​រួម​​​ពិធី​​​មង្គល​​​ការ​​​ ស្រាប់​​​តែ​​​រថយន្ត​​​នេះ​​​បាន​​​​​​វេរចង្កូតដើម្បីគេ​​​ច​​​ពី​​​រោង​​​ការ​ ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​រថយន្ត​​​នេះ​​​​​​បើ​​​ចូល​​​ចិញ្ចើម​​​ផ្លូវ​​​។

លោក សាវង្ស បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​  ផ្នែក​​​ខាង​​​ឆ្វេង​​​មាន​​​រោង​​​ការ​​​មួយ​​​ ហើយ​​​​​​នៅ​​​ផ្នែក​​​ខាង​​​ស្តាំ​​​មាន​​​ភ្ញៀវ​​​មក​​​ចូល​​​រួម​​​មង្គលការ​​​មួយ​​​ចំនួន​​​កំពុង​​​ឈរ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រំពេច​​​នោះ​​​អ្នក​​​បើក​​​បរថយន្ត​​​ធុន​​​ធំ និង​​​រថយន្ត​​​ធុន​​​តូច​​​មួយ​​​គ្រឿង​បើក​​​បរ​​​ក្នុង​​​ទិស​​​ដៅ​​​ផ្ទុយ​​​គ្នា​បាន​បើក​​​គេ​​​ចគ្នា​ ដើម្បី​​​បញ្ចៀស​​​គ្រោះ​​​ថ្នាក់ ប៉ុន្តែ រថយន្ត​​​ធុនធំនោះ​បាន​​​បុក​​​ចូល​​​ក្នុង​​​ក្រុម​​​មនុស្ស​​​ បណ្តាល​​​ឲ្យ​​​មនុស្ស​​​បី​​​​​​នាក់​​​ស្លាប់​​​ភ្លាម​​​ៗ ហើយ​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់”។

លោក សាត គឹមសាន្ត នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ចរាចរ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ ប៉ុន្តែ ថា នគរ​​​បាល​​​បាន​​​រឹប​​​អូស​​​យក​​​រថយន្ត​​​នោះ ហើយ​​​ឥឡូវ​​​នេះ​​​កំពុងតាម​​​ស្វែង​​​រក​​​ម្ចាស់​​​​​​។

លោក គឹមសាន្ត បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​បើក​​​បរ​​​រថយន្ត​​​ធុន​​​ធំ​​​នោះ​​​បាន​​​បន្ត​​​បើក​​​ទៅ​​​មុខ​​​ចម្ងាយ​​​ប្រហែល​​​ប្រាំ ឬ​​​ប្រាំមួយ​​​គីឡូម៉ែត្រ​​​ បន្ទាប់​​​មក​​​បាន​​​ឈប់​​​រថយន្ត​​​ ហើយ​​​រត់​​​គេច​​​ខ្លួន​​​បាត់ ពីព្រោះ​​​គាត់​​​ដឹង​​​ថា នគរ​​​បាល​​​ចរាចរ​​​កំពុង​​​ដេញ​​​តាម​​​គាត់​ដោយ​​​មាន​ការ​បិទ​​​ផ្លូវ​​​”៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស