41.3 C
Phnom Penh

តុលាការ​​​សាកសួរ​​​មេដឹកនាំ​​​សហជីព​​​ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បា​​​ន​​​ចាប់​​​ផ្តើម​​​សាក​​​សួរ​​​លោក សៀង រិទ្ធី មេដឹកនាំ​​​សហជីព​​​​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ខណៈ​​​កំពុង​​​ដឹក​​​នាំ​​​អ្វី​​​ដែល​​​នគ​​​របាល​​​បាន​​​ហៅ​​​ថា ជា​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់។front

លោក សៀង រិទ្ធី ដែល​​​ជា​​​ប្រធាន​​​សហពន្ធ័សហជីព​​​សាមគ្គីភាព​​​​​​ការ​​​ងារ​​​ត្រូវ​​​បាន​​​នាំ​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​​​​​​​​​​លោក មាស ចន្ទ័ពិសិដ្ឋ ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​ព្រឹក​​​ និង​​​ពេល​​​រសៀល​​​សម្រាប់​​​ការ​​​សាក​​​សួរ ​​​ប៉ុន្តែ ទី​​​បំផុត​​​លោក​​​មិន​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។

យោង​​​តាម​​​លោក ប៊ុន សត្យា នាយ​​​ការិយាល័យនគរបាល​​​​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​នៃ​​​ស្នង​​​ការ​​​ដ្ឋា​​ន​​​​​​រាជ​​​ធានី​​​​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ក្រោយ​​​ពី​​​ការ​​​សាក​​​សួរ​​​រួច​​​​​​ មេដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ចូន​​​ទៅ​​​ឃុំ​​​ឃាំង​​​នៅ​​​ស្នង​​​ការដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​វិញ​​​កាល​​​ពី​​​ល្ងាច​​​ម្សិលមិញ ដើម្បី​​​រង់​​​ចាំ​​​ការ​​​សាកសួរ​​​បន្ថែម​​​នៅ​​​ថ្ងៃ​​​នេះ​​​។

ពេល​​​ចាក​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​វិញ​​​អំឡុង​​​ពេល​​​ព្រឹក​​​ លោក សៀង រិទ្ធី ដែល​​​សហជីព​​​របស់​​​លោក​​​គាំទ្រ​​​ដល់​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ គ្រាន់​​​តែ​​​គាំទ្រ​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​ដែល​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ចំនួន​​​២៨​​​ដុល្លារ​​​​​​ប៉ុណ្ណោះ​​​។

លោក សៀង​​​ រិទ្ធី បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ដោយ​​​បដិសេធ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​​​​ថា លោក​​​មាន​​​បំណង​​​ដឹក​​​ជញ្ជូន​​​ដំបង​​​ឫស្សី​​​ចំនួន​​​៥១​​​ដើម​​​​​​​​​​​​យក​​​ទៅ​​​ប្រើ​​​ប្រាស់​​​ក្នុង​​​គោល​​​បំណង​​​បង្ក​​​អំពើ​​​ហិង្សា​​​នោះ​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​បែប​​​នេះ​​​គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ ព្រោះ​​​កម្មករ​​​ដែល​​​ជា​​​សមាជិក​​​របស់​​​ខ្ញុំ​​​ និង​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​ើហិង្សា​​​ណា​​​មួយ​​​ប្រឆាំង​​​រោង​​​ចក្រ​​​​​​ឡើយ​​​”។

មេដឹកនាំ​​​សហជីព​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​មន្ត្រី​​​តុលាការ​​​សួរ​​​ខ្ញុំ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ខ្ញុំ​​​ដឹក​​​ជញ្ជូន​​​​​​ឫស្សី​​​ទៅ​​​ទី​​​នោះ​​​? ខ្ញុំ​​​ប្រាប់​​​ពួក​​​គេ​​​ថា ខ្ញុំ​​​គ្រាន់​​​តែ​​​ចង់​​​យក​​​វា​​​ទៅ​​​ធ្វើ​​​ជា​​​ដង​​​ទង់​​​ជាតិ និង​​​ដង​​​បដា​​​ប៉ុណ្ណោះ”។

នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) នៅ​​​ពេល​​​រសៀល​​​លោក ខូវ ឆាយ នាយក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​របស់​​​លោក​​​បាន​​​​​​ខាត​​​បង់​​​ជាង​​​៣០.០០០ដុល្លារ​​​ ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​សុក្រ​​​មក​​​ដោយសារ​​​ការ​​​ធ្វើ​​​កូដកម្ម​​​។

លោក ខូវ​​​ ឆាយ ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា បំណង​​​ប្រើ​​​អំពើ​​​ហិង្សា​​​របស់​​​លោក​​​ សៀង រិទ្ធី​​​​ អាច​​​បញ្ជាក់​​បាន​​​តាម​​​រយៈ​​​រូប​​​ភាព​​​ដែល​​​បង្ហោះ​​​នៅ​​​លើ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ដែល​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​បាន​​​ចែក​​​រំលែក​​​តាម​​​​​​ហ្វេស​​​ប៊ុក​​​។ លោក ខូវ ឆាយ ​​​​​​​​​​​​​​​​​បាន​​​បង្ហាញ​​​រូប​​​ភាព​​​នេះ​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​លោក​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បាន​​​ឃើញ​​​អំឡុ​​​ងការ​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​។

លោក ខូវ ឆាយ បាន​​​និយាយ​​​ថា “លោក​​​ សៀង រិទ្ធី បាន​​​សរសេរ​​​ថា  ‘នេះ​​​គឺជា​​​អំណោយ​​​នៅ​​​ក្នុង​​​ថ្ងៃ​​​បុណ្យ​​​មាឃបូជា​​​​​​សម្រាប់​​​ក្រុម​​​ទំនើង​​​ដែល​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ’​​​ “។

លោក ខូវ ឆាយ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​បង្ហោះ​​​រូប​​​ភាព​​​ដំបង​​​ឫស្សី​​​ គឺ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​លោក ឡោ សុភ័ក្រ ដែល​​​ជា​​​អនុ​​​ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​​​​​​​សាមគ្គីភាព​​​ការ​​​ងារ​ ហើយ​​​បន្ទាប់​​​មក​​​ត្រូវ​​​បាន​​​ចែក​​​រំលែក​​​ដោយ​​​លោក​​​ សៀង រិទ្ធី ដែល​​​បាន​​​សរសេរ​​​សារ​​​គំរាម​​​បន្ថែម។

គ្មាន​​​ការ​​​បង្ហោះ​​​បែប​​​នេះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ សៀង រិទ្ធី​​​ ឡើយ​​​កាល​​​ពី​​​ល្ងាច​​​ម្សិលមិញ​​​ ហើយ​​​លោក​​​ សុភ័ក្រ បាន​​​អះ​​​អាង​​​ថា រូប​​​ភាព​​​នេះ​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អីុនធើណិត​​​ដោយ​​​គ្មាន​​​សារ​​​ណា​​​មួយ​​​ឡើយ​​​​​​​​។

លោក សុភ័ក្រ បាន​​​ទទួលស្គាល់​​​ថា សហជីព​​​របស់​​​លោក​​​​​​មិន​​​ទាន់​​​ចុះ​​​បញ្ជី​​​ដើម្បី​​​ធ្វើ​​​ប្រតិបត្តិការ​​​​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​ដែល​​​ច្បាប់​​​ការ​​​ងារ​​​តម្រូវ​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ ថា​​​លោក​​​ ហើយ​​​និង​​​លោក​​​ សៀង រិទ្ធី ត្រូវ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដកម្ម​​​ស្នើ​​​ឲ្យ​​​មក​​​ជួយ​​​។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “យើង​​​នឹង​​​ស្នើ​​​សុំ​​​ក្រសួង​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ដើម្បី​​​ចុះ​​បញ្ជី​​​សហជីព​​​របស់​​​យើង​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​​​​នេះ​​​”។

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ក៏​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​បដិសេធ​​​ចំពោះ​​​ការ​​​អះ​​​អាង​​​របស់​​​សហជីព​​​ដែល​​​ថា អ្នកគ្រប់​​​គ្រង​​​រោង​​​ចក្រ និង​​​អាជ្ញាធរ បាន​​​រួម​​​គំនិត​​​គ្នា​​​ដើម្បី​​​ប្រើ​​​ប្រាស់​​​តុលាការ​​​មកចាប់​​​ខ្លួន​​​ ឬ​​​​​​បណ្តេញ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ចេញ​​​ពី​​​ការ​​​ងារ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា​​​បាន​​​លើក​​​​​​ឡើង​​​ថា រោង​​​ចក្រ​​​មួយ​​​ចំនួន​​​បាន​​​បណ្តេញ​​​តំណាង​​​សហជីព​​​អស់​​​ជា​​​ច្រើន​​​នាក់​​​ដោយ​​​​​​ខុស​​​​​​ច្បាប់​​​កាល​​​ពី​​​ឆ្នាំ​​​មុន ហើយ​​​​​​សម្ព័ន្ធ​​​សហជីព​​​នេះ​​​ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​តុលាការ​​​ផង​​​ដែរ​​​ថា នៅ​​​ខាង​​​រោង​​​ចក្រ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​របស់​​​ខ្លួន​​​ សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​បាន​​​បន្ត​​​រិះ​​​​​​គន់​​​ចំនួន​​​សហជីព​​​​​​ដែល​​​ចេះ​​​តែ​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដោយ​​​អះ​​​អាង​​​ថា ឥឡូវ​​​នេះ​​​មាន​​​ចំនួនប្រមាណ​​​​​​៤.០០០​​​ហើយ ហើយ​​​ថា វិស័យ​​​កាត់​​​ដេរ​​​ដែល​​​កំពុង​​​តែ​​​មាន​​​ភាព​​​ច្របូក​​​ច្របល់​​​នេះ​​​គួរ​​​តែ​​​បន្ទោស​​​លើ​​​សហជីព​​​ទាំង​​​នោះ៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស