28.4 C
Phnom Penh

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​សោយ​ព្រះ​ទិវង្គត​នៅ​ប្រទេស​បារាំង​ដោយ​ព្រះ​រោគាពាធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា នា​សាធារណរដ្ឋ​បារាំង វេលា​ម៉ោង ៣:៤០​នាទី ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​ព្រះ​រោគាពាធ។

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​អតីត​នាយករដ្ឋមន្ត្រី អតីត​ព្រះ​ប្រធាន​រដ្ឋសភា​ជាតិ និង​ជា​ព្រះ​ប្រធាន​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្ដី​ជូនដំណឹង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា នេះ ឱ្យ​ដឹង​ថា ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រូវ​យាង​ដង្ហែ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​១៩៤៤ នៅ​រាជធានី​ភ្នំពេញ។ ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​អ្នកម្នាង ផាត់ កាញ៉ុល នាដការី​នៃ​របាំ​ព្រះរាជទ្រព្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស