32.5 C
Phnom Penh

លោក ហូរ វ៉ាន់ នឹង​មិន​វិល​ចូល​កម្ពុជា​វិញ​ទេ​ដោយសារ​មិន​ទុកចិត្ត​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា អះអាង​ថា​លោក ហូរ វ៉ាន់ នឹង​មិន​វិល​មក​កម្ពុជា​វិញ​ទេ ដោយសារ​មិន​ទុកចិត្ត​សម្ដី​របស់​លោក ហ៊ុន សែន។

អតីត​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក ហូរ វ៉ាន់ នឹង​មិន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​សារ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឡើយ ដោយ​យល់​ថា​សារ​របស់​លោក ហ៊ុន សែន នា​ពេលនេះ​មិន​ឈរ​លើ​គោលការណ៍​ស្មោះត្រង់ និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ទេ។

ក្រៅពី​ហៅ​លោក ហូរ វ៉ាន់ ចូល​ស្រុក​វិញ​ហើយ កាលពី​ថ្ងៃទី​១៩ មករា នេះ លោក ហ៊ុន សែន ក៏​បាន​ហៅ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ផ្តាច់​ខ្លួន​ចេញពី​លោក សម រង្ស៊ី ហើយ​លោក​នឹង​ផ្តល់​ការ​លើកលែង​ទោស​ឱ្យ។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​អតីត​មេដឹកនាំ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល​ចំនួន ៣៦​នាក់​ជាប់​ពន្ធនាគារ​ចន្លោះ ៥-៧​ឆ្នាំ​ពី​បទ «រួម​គំនិត​ក្បត់»។

ក្នុង​ចំណោម ៣៦​នាក់ គឺ​មាន​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ឡុង រី លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោកស្រី ជូឡុង សូម៉ូរ៉ា លោក នុត រំដួល លោក អ៊ូ ច័ន្ទឫទ្ធិ និង​មនុស្ស ៣​នាក់​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៧​ឆ្នាំ​ដោយ​ដក​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស